ACCESS 2 ប្រគល់កុំព្យូទ័រយួរដៃ ដើម្បីជាប្រយោជន៍ក្នុងការគាំទ្រការផ្តល់សេវាដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ
កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ — ដំណាក់កាលទី២ (ACCESS 2) មានមោទនភាពដែលបានផ្តល់នូវកុំព្យូទ័រយួរដៃចំនួន៦គ្រឿងដល់អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា(LAC)។ អង្គការ LAC គឺជាដៃគូអនុវត្តជាយុទ្ធសាស្រ្តមួយរបស់កម្មវិធី ACCESS 2 ដែលកំពុងធ្វើការផ្តល់នូវជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព ក្រោមគម្រោងដែលមានឈ្មោះថា៖ គម្រោងលទ្ធភាពទទួលបានយុត្តិធម៌សម្រាប់ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព។ ព្យូទ័រយួរដៃទាំងនេះ នឹងប្រើប្រាស់ដោយអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា ដើម្បីរក្សានូវទិន្ន័យចុះបញ្ជីករណី និងជួយដល់អង្គការ LAC ក្នុងការគ្រប់គ្រងករណីរបស់អតិថិជនឱ្យកាន់តែប្រសើរឡើង នៅក្នុងខេត្តសៀមរាប កំពង់ស្ពឺ និងកំពង់ចាម។ អង្គការ LAC ផ្តល់ជាយោបល់ផ្នែកច្បាប់ និងតំណាងផ្នែកច្បាប់ ដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព ក្នុងបទព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៅក្នុងខេត្តទាំងនេះ។ កុំព្យូទ័រទាំងនេះ នឹងជួយដល់អង្គការ LAC ដើម្បីធ្វើការងារដ៏សំខាន់នេះ។ រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS 2 បន្តធ្វើការគាំទ្រ ដោយផ្តោតលើការបង្កើនលទ្ធភាពទទួលបានសេវាប្រកបដោយគុណភាព និងបរិយាបន្នសម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាពនៅកម្ពុជា៕
អូស្រ្តាលី លើកកម្ពស់ការទទួលបានសេវាស្តារលទ្ធភាពប្រកបដោយគុណភាព
កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) បានបើកកិច្ចប្រជុំក្រុមការងារផ្នែកស្តារលទ្ធភាពពលកម្មលើទី១។ ក្រុមការងារផ្នែកស្តារលទ្ធភាពពលកម្ម ផ្តោតលើការផ្តល់ការណែនាំបច្ចេកទេស ដើម្បីឱ្យមានភាពស្របគ្នាជាមួយនឹងអាទិភាព និងគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងគោលបំណងរួមចំណែកដល់ការពង្រឹងសមត្ថភាពអ្នកផ្តល់សេវាស្តារលទ្ធភាពពលកម្មក្នុងការផ្តល់សេវាប្រកបដោយគុណភាព។ កម្មវិធី ACCESS 2 មានក្រុមការងារចំនួន៣ រួមមាន ក្រុមការងារផ្នែកស្តារលទ្ធភាពពលកម្ម ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងក្រុមការងារផ្នែកបរិយាបន្នពិការភាព។ (more…)
កិច្ចប្រជុំក្រុមការងារផ្នែកបរិយាបន្នពិការភាពលើកទី១ បាននាំមកនូវការយល់ដឹងដ៏មានតម្លៃពីដៃគូពាក់ព័ន្ធ
ក្រុមការងារផ្នែកបរិយាបន្នពិការភាព គឺជាក្រុមការងារតាមផ្នែកមួយក្នុងចំណោមក្រុមការងារតាមផ្នែកទាំងបី របស់កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) ដែលជួបប្រជុំរៀងរាល់៦ខែម្តង។ (more…)
អូស្ត្រាលីកំពុងជួយដល់កម្ពុជាក្នុងការអនុវត្តផែនការសកម្មភាពជាតិសម្រាប់ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រលើស្ត្រី និងផែនការយុទ្ធសាស្រ្តជាតិពិការភាពតាមរយៈកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ ដំណាក់កាលទី២ (ACCESS 2)
សូមចូលមើលខ្លឹមសារដើមក្នុង Facebook ស្ថានទូតអូស្ត្រាលី ខាងក្រោម (English below)... - Australian Embassy, Cambodia | Facebook
អបអរសាទរ លោកស្រី ហ៊ុំ ណៃរ៉ុង វីរៈនារីផ្នែកបរិយាបន្នសង្គមប្រចាំខេត្តកំពង់ចាម
សូមចូលមើលខ្លឹមសារដើមក្នុង Facebook ស្ថានទូតអូស្ត្រាលី ខាងក្រោម អបអរសាទរ លោកស្រី... - Australian Embassy, Cambodia | Facebook
អូស្ត្រាលីកំពុងគាំទ្ររាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីធ្វើឱ្យគុណភាពការផ្តល់សេវាដល់ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជាកាន់តែប្រសើរឡើង
សូមចូលមើលខ្លឹមសារដើមក្នុង Facebook ស្ថានទូតអូស្ត្រាលី ខាងក្រោម (English below)... - Australian Embassy, Cambodia | Facebook
កិច្ចប្រជុំលើកទី១ ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ជំរុញឱ្យមានការពិភាក្សាប្រកបដោយផ្លែផ្កា
កម្មវិធី ACCESS 2 ត្រូវបានតាក់តែងឡើង ដោយមានយន្តការក្រុមការងារតាមផ្នែកបីផ្សេងគ្នា មានដូចជា ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ បរិយាបន្នពិការភាព និងការស្តារលទ្ធភាពពលកម្ម។ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងកិច្ចការនារី ជាមួយកម្មវិធី ACCESS 2 បានសហដឹកនាំ និងផ្តួចផ្តើមកិច្ចប្រជុំលើកទី១ ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ (more…)
កិច្ចប្រជុំលើកទី១ គណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់
កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ កម្មវិធី ACCESS 2 បានបើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាភិបាលជាលើកទី១ របស់ខ្លួន។ សមាជិកនៃគណៈកម្មការប្រឹក្សាភិបាល រួមមាន តំណាងមកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសុខាភិបាល ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងមហាផ្ទៃ និងនិងគណៈកម្មការជាតិសម្រាប់លេខាធិការដ្ឋាន អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ជាងនេះទៀត នៅក្នុងកិច្ចប្រជុំនេះ ក៏មានតំណាងមកពីដៃគូអនុវត្តជាយុទ្ធសាស្រ្តរបស់កម្មវិធី ACCESS 2 ក្រុមការងារស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS 2 ផងដែរ។ ASC គឺជារចនាសម្ព័ន្ធអភិបាលកិច្ចកម្រិតខ្ពស់បំផុតសម្រាប់កម្មវិធី ដែលជួបប្រជុំជារៀងរាល់ឆ្នាំម្តង។ (more…)
កិច្ចប្រជុំលើកទី១គណៈកម្មការសម្របសម្រួលថ្នាក់ខេត្តកំពង់ចាម នៃកម្មវិធី ACCESS 2
គណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត គឺជាយន្តការមួយនៃរចនាសម្ព័ន្ធអភិបាលកិច្ចកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ — ដំណាក់កាលទី២ (ACCESS 2) ដែលនឹងរៀបចំកិច្ចប្រជុំរៀងរាល់៦ខែម្តង និងធ្វើការពិនិត្យអំពីសមិទ្ធផល និងហានិភ័យ ក៏ដូចជាតម្រង់ទិសនៃការអនុវត្តផ្សេងៗរបស់កម្មវិធីឱ្យអនុលោមតាមអាទិភាពរបស់ខេត្ត។ (more…)
សិក្ខាសាលាបណ្តុះបណ្តាលផ្នែក សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ដឹកនាំដោយកម្មវិធី ACCESS 2 ផ្តល់ភាពអង់អាចដល់ភាពចម្រុះ និងបរិយាបន្នសង្គម
កាលពីចុងខែឧសភា ឆ្នាំ២០២៤ នៅខេត្តសៀមរាប កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) បានផ្តល់សិក្ខាសាលាបណ្តុះបណ្តាលចំនួន៤ដាច់ដោយឡែក ស្តីពីសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម (GEDSI) ។ (more…)
សិក្ខាសាលាផ្សព្វផ្សាយពី កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២
កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ បានបញ្ចប់នូវសិក្ខាសាលាចំនួន៣ ជាមួយអជ្ញាធរនៅថ្នាក់ក្រោមជាតិ និងដៃគូអនុវត្តន៍ជាយុទ្ធសាស្រ្ត (SIPs)។ សិក្ខាផ្សព្វផ្សាយទាំងនេះ បានរៀបចំនៅខេត្តសៀមរាប កំពង់ចាម និងខេត្តកំពង់ស្ពឺ កំឡុងខែឧសភា ឆ្នាំ២០២៤។ (more…)
វគ្គបណ្តុះបណ្តាល ស្តីពីគោលនយោបាយសុវត្ថិភាព ផ្តល់ដល់ដៃគូរបស់កម្មវិធី ACCESS 2
កំឡុងខែមេសា ឆ្នាំ២០២៤ កម្មវិធីសហប្រតិបត្តិការអូស្រ្តាលីដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីគោលនយោបាយសុវត្ថិភាព ផ្តល់ដល់សមភាគីរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងដៃគូយុទ្ធសាស្រ្តអនុវត្តកម្មវិធីរបស់ ACCESS 2 ដែលធ្វើការលើវិស័យពិការភាព និង/ឬ ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ (more…)
ប្រារព្វពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ ជាមួយក្រុមគ្រួសារកម្មវិធី ACCESS 2
ប្រជាជនខ្មែរ ប្រារព្វពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជារៀងរាល់ឆ្នាំ កំឡុងខែមេសា។ នេះជាពេលវាលាដ៏ល្អ សម្រាប់ពលរដ្ឋខ្មែរក្នុងការជួបជុំគ្នាលេងល្បែងប្រជាប្រិយខ្មែរ និងជួបជុំក្រុមគ្រួសារកំឡុងពេលវាលាដ៏សំខាន់នេះ។ (more…)
ពិធីសម្ពោធដាក់ឱ្យដំណើរការ កម្មវិធី ACCESS 2 ដើម្បីផ្តល់សេវាប្រកបដោយបរិយាបន្ន
សូមចូលទៅអានព័ត៌មានពិស្តារ ដោយចុចនៅលើតំណរភ្ជាប់ នៅទីនេះ
ពិធីសម្ពោធជាផ្លូវការកម្មវិធី ACCESS 2 ៖ ការវិនិយោគទ្វេភាគី ដើម្បីគាំទ្រដល់ជនមានពិការភាព និងស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា
កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ កម្ពុជា និងអូស្រ្តាលី បានរៀបចំពិធីសម្ពោធនៃការបន្តការវិនិយោគទ្វេភាគីដ៏សំខាន់លើការងារសមភាពយេនឌ័រ បរិយាបន្នពិការភាព ការស្តារលទ្ធភាពពលកម្ម និងបរិយាបន្នសង្គមនៅកម្ពុជា។ ក្នុងរយៈពេល៥ឆ្នាំ (២០២៣– ២០២៨) អូស្រ្តាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ - ដំណាក់កាលទី២ បានផ្តល់ថវិកាចំនួន៣០លានដុល្លាអូស្រ្តាលី ផ្តោតលើការបង្កើនលទ្ធភាពទទួលបានសេវាប្រកបដោយគុណភាព និងបរិយាបន្នសម្រាប់ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា។ (more…)
ចូលរួមជាមួយក្រុមការងារកម្មវិធី ACCESS 2 ប្រារព្វទិវាអន្តរជាតិនារីលើកទី១១៣ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤
នេះជាលើកទី១ ដែលក្រុមការងាររបស់កម្មវិធី ACCESS 2 បានចូលរួមប្រារព្វពិធីអន្តរជាតិនារី ឆ្នាំ២០២៤ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ដែលជាការបន្តការលើកកម្ពស់ការយល់ដឹង និងពិភាក្សាពីវិធីសាស្រ្តថ្មីៗ ដើម្បីបន្តផ្តល់ភាពអង់អាចដល់ស្រ្តី និងក្មេងស្រីតាមរយៈការងារដែលយើងធ្វើនៅ ACCESS 2។ ឆ្នាំនេះ មូលបទជាសកល «រាប់បញ្ចូលស្រ្តី៖ វិនិយោគលើស្រ្តី ពន្លឿនវឌ្ឍនភាព»។ ជាមួយមូលបទនៅកម្ពុជា «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ដែលរំលេចពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់សមភាពយេនឌ័រ និងការចូលរួមរបស់ស្រ្តីនៅក្នុងវិស័យឌីជីថល។ (more…)
ដំណើរកម្សាន្តឆ្នាំទី១ របស់កម្មវិធី ACCESS 2 បញ្ចប់ទៅដោយស្នាមញញឹម
ក្រុមការងារកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌-ដំណាក់កាលទី២ (ACCESS 2) មានឱកាសបានរួមដំណើរកម្សាន្តឆ្នាំទី១ទៅខេត្តកំពត ដើម្បីពិភាក្សាគ្នាក្នុងការធ្វើការងារជាក្រុម និងធានាថា សមាជិកគ្រប់គ្នាមានគោលដៅដូចគ្នាសម្រាប់កម្មវិធី។ ដំណើរកម្សាន្តនេះ បានពិនិត្យមើលនូវវិធីសាស្រ្តនៃការធ្វើការងារក្នុងកម្មវិធី ACCESS 2 ដោយរួមមានទាំងសកម្មភាពល្បែងកម្សាន្តនានាដែលពាក់ព័ន្ធនឹងកម្មវិធី ដែលផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាសម្រាប់ជនមានពិការភាព និងជនងរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ (more…)