ព័ត៌មានចុងក្រោយ


ព្រឹត្តិការណ៍នាពេលខាងមុខ


Oct 08 2026
តុលា 8, 2026

មន្ទីរកិច្ចការនារីខេត្ត (PDoWA) និង ACCESS 2 នឹងរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពសម្រាប់ក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV-RWG) នៅខេត្តកំពង់ចាម

កាលបរិច្ឆេទ៖ ថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៦ នៅសាលាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម គោលបំណង៖ ផ្តល់ចំណេះដឹងបន្ថែមដល់សមាជិកថ្មីនៃក្រុមការងារ GBV-RWG អំពីស្តង់ដារអប្បបរមាសម្រាប់ការឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងប្រព័ន្ធបញ្ជូនទៅរកសេវាបន្ត នៅក្នុងស្រុកគោលដៅ។


Oct 19 2026
តុលា 19, 2026

មន្ទីរកិច្ចការនារីខេត្ត (PDoWA) និង ACCESS 2 នឹងរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពីយន្តការបញ្ជូនបន្ត និងការអនុវត្តផ្នែកសុខាភិបាលសម្រាប់ក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV-RWG) នៅខេត្តកំពង់ចាម

កាលបរិច្ឆេទ៖ ថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២៦ នៅស្រុកកងមាស គោលបំណង៖ ពង្រឹងជំនាញ និងចំណេះដឹងរបស់សមាជិក GBV-RWG អំពីយន្តការបញ្ជូនបន្ត និងការអនុវត្តផ្នែកសុខាភិបាលពាក់ព័ន្ធនឹងការឆ្លើយតបចំពោះករណី GBV។


Oct 20 2026
តុលា 20, 2026

CWCC នឹងដំណើរការបន្ទប់ប្រឹក្សាយោបល់សម្រាប់ស្ត្រី និងក្មេងស្រីនៅរស់រានមានជីវិត រួមមានការបង្វឹក និងការណែនាំ ព្រមទាំងការតាមដាន និងកត់ត្រាផលជះវិជ្ជមាននៃបន្ទប់ប្រឹក្សាយោបល់ដែលបានបង្កើតឡើងនៅខេត្តសៀមរាប

កាលបរិច្ឆេទ និងទីតាំង៖ ថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៦ នៅឃុំតាសៀម ស្រុកស្វាយលើ ថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៦ នៅឃុំបឹងមាលា ស្រុកស្វាយលើ គោលបំណង៖ តាមដាន និងពង្រឹងការដំណើរការបន្ទប់ប្រឹក្សាយោបល់សម្រាប់អ្នកនៅរស់រានមានជីវិត។


Oct 22 2026
តុលា 22, 2026

CWCC នឹងគាំទ្រសមាជិកក្រុមគាំទ្រស្ត្រី និងយុវជន ដើម្បីចូលរួមក្នុងកិច្ចប្រជុំ CCWC និងធ្វើការតស៊ូមតិដើម្បីបញ្ចូលបញ្ហា GBV និងថវិកាពាក់ព័ន្ធទៅក្នុងផែនការអភិវឌ្ឍន៍ថ្នាក់មូលដ្ឋាន នៅខេត្តសៀមរាប។

កាលបរិច្ឆេទ និងទីតាំង៖ ថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២៦ នៅឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប គោលបំណង៖ គាំទ្រសមាជិកក្រុមគាំទ្រស្ត្រី និងយុវជនឱ្យចូលរួមកិច្ចប្រជុំប្រចាំខែរបស់ CCWC និងធ្វើការស្វែងរកមតិគាំទ្រសម្រាប់ការបង្ការ និងឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) នៅថ្នាក់មូលដ្ឋាន។


Oct 28 2026
តុលា 28, 2026

CWCC នឹងគាំទ្រសមាជិកក្រុមគាំទ្រស្ត្រី និងយុវជន ដើម្បីចូលរួមក្នុងកិច្ចប្រជុំ CCWC និងធ្វើការតស៊ូមតិដើម្បីបញ្ចូលបញ្ហា GBV និងថវិកាពាក់ព័ន្ធទៅក្នុងផែនការអភិវឌ្ឍន៍ថ្នាក់មូលដ្ឋាន នៅខេត្តកំពង់ស្ពឺ។

កាលបរិច្ឆេទ និងទីតាំង៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៦ នៅឃុំក្រាំងចេក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ស្ពឺ ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៦ នៅឃុំជើងរាស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ស្ពឺ ថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៦ នៅឃុំពាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ស្ពឺ ថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៦ នៅឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ស្ពឺ គោលបំណង៖ គាំទ្រសមាជិកក្រុមគាំទ្រស្ត្រី និងយុវជនឱ្យចូលរួមកិច្ចប្រជុំប្រចាំខែរបស់ CCWC និងធ្វើការស្វែងរកមតិគាំទ្រសម្រាប់ការបង្ការ និងឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) នៅថ្នាក់មូលដ្ឋាន។