ព្រឹត្តិការណ៍នាពេលខាងមុខ

Nov 02 2026
វិច្ឆិកា 2, 2026

អង្គការ TPO នឹងរៀបចំវគ្គបណ្តុះបណ្តាលរំលឹកសម្រាប់អ្នកផ្តល់សេវានៅមូលដ្ឋាន ស្តីពីការរៀបចំផែនការសុវត្ថិភាពសម្រាប់អ្នកនៅរស់រានមានជីវិតពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងសមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម (GEDSI)។

កាលបរិច្ឆេទ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ កាលបរិច្ឆេទ៖ ថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅស្រុកពួក និងស្រុកក្រឡាញ់ ខេត្តសៀមរាប។ គោលបំណង៖ ដើម្បីពង្រឹងសមត្ថភាពអ្នកផ្តល់សេវានៅមូលដ្ឋានលើការរៀបចំផែនការសុវត្ថិភាពសម្រាប់អ្នកនៅរស់រានមានជីវិតពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការអនុវត្តគោលការណ៍ GEDSI ក្នុងការផ្តល់សេវា។


Nov 03 2026
វិច្ឆិកា 3, 2026

អង្គការ TPO នឹងដាក់ឱ្យប្រើប្រាស់បញ្ជីត្រួតពិនិត្យស្តង់ដារអប្បបរមាសម្រាប់ការប្រឹក្សាយោបល់មូលដ្ឋាន (MSBC) នៅខេត្តកំពង់ចាម និងខេត្តសៀមរាប

កាលបរិច្ឆេទ៖ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលបរិច្ឆេទ៖ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប កាលបរិច្ឆេទ៖ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅស្រុកពួក ខេត្តសៀមរាប។ គោលបំណង៖ ដើម្បីវាយតម្លៃសមត្ថភាពរបស់អ្នកផ្តល់សេវានៅមូលដ្ឋានក្នុងការផ្តល់សេវាប្រឹក្សាយោបល់ប្រកបដោយគុណភាព ស្របតាមស្តង់ដារអប្បបរមាសម្រាប់ការប្រឹក្សាយោបល់មូលដ្ឋាន។


Nov 04 2026
វិច្ឆិកា 4, 2026

កម្មវិធី ACCESS 2 អង្គការ TPO និងមន្ទីរកិច្ចការនារីខេត្ត នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការថែទាំសុខុមាលភាពខ្លួន (Self-Care) សម្រាប់អ្នកផ្តល់សេវា ដែលជាសមាជិកក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) នៅខេត្តកំពង់ស្ពឺ

កាលបរិច្ឆេទ៖ ថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តកំពង់ស្ពឺ គោលបំណង៖ ដើម្បីបង្កើនការយល់ដឹងអំពីសុខុមាលភាពផ្លូវចិត្ត ភាពតានតឹង ភាពអស់កម្លាំងពីការងារ (burnout) និងភាពប៉ះទង្គិចផ្លូវចិត្តដោយប្រយោល ព្រមទាំងផលប៉ះពាល់របស់បញ្ហាទាំងនេះ។ ដើម្បីចែករំលែកបទពិសោធន៍ និងយុទ្ធសាស្ត្រសម្រាប់ការថែទាំសុខុមាលភាពផ្ទាល់ខ្លួន និងការគ្រប់គ្រងភាពតានតឹង និងការថប់បារម្ភ។ ដើម្បីសិក្សាវិធីសាស្ត្រជាក់ស្តែងក្នុងការថែទាំសុខុមាលភាពផ្ទាល់ខ្លួន និងយុទ្ធសាស្ត្រទប់ទល់នឹងបញ្ហាប្រឈម ដើម្បីបង្កើនភាពធន់។ ដើម្បីកំណត់វិធីសាស្ត្រថែទាំសុខុមាលភាពផ្ទាល់ខ្លួនដែលសមស្របបំផុតទៅនឹងតម្រូវការបុគ្គលម្នាក់ៗ។


Nov 05 2026
វិច្ឆិកា 5, 2026

ក្រសួងកិច្ចការនារី (MoWA) និង UN Women នឹងរៀបចំវគ្គតម្រង់ទិសស្តីពី នីតិវិធីប្រតិបត្តិស្តង់ដា (SOPs) សម្រាប់យន្តការសម្របសម្រួលជាពហុវិស័យ ដល់លេខាធិការដ្ឋានក្រុមការងារបច្ចេកទេសថ្នាក់ជាតិផ្តោតលើអំពើហិង្សាទាក់ទងនឹងយេនឌ័រ (TWGG-GBV) និងដៃគូអង្គការសង្គមស៊ីវិល

កាលបរិច្ឆេទ៖ ថ្ងៃទី៥-៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ គោលបំណង៖ បង្កើនការយល់ដឹងអំពីគោលបំណង រចនាសម្ព័ន្ធ អភិបាលកិច្ច និងធាតុសំខាន់ៗនៃ SOPs របស់ TWGG-GBV ព្រមទាំងតួនាទីរបស់ TWGG-GBV ក្នុងនាមជាយន្តការសម្របសម្រួលថ្នាក់ជាតិសម្រាប់ការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា។ ពង្រឹងសមត្ថភាពអ្នកចូលរួមក្នុងការអនុវត្ត SOPs តាមរយៈការបញ្ជាក់តួនាទី និងការទទួលខុសត្រូវរបស់វិស័យពាក់ព័ន្ធ ការលើកកម្ពស់ការយល់ដឹងអំពីមុខងារស្នូលរបស់ TWGG-GBV និងការកំណត់សកម្មភាពនានា ដើម្បីធ្វើឱ្យការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រកាន់តែមានការសម្របសម្រួល ផ្តោតលើអ្នកនៅរស់រានមានជីវិតជាស្នូល និងមានគណនេយ្យភាព។


Nov 06 2026
វិច្ឆិកា 6, 2026

ក្រោមគម្រោង Exceed Worldwide សេវាថែទាំអ្នកដំបៅជើងទឹកនោមផ្អែមតាមរយៈសេវាស្តារលទ្ធភាពពលកម្ម នៃមន្ទីរពេទ្យបង្អែកជ័យជំនះ នឹងត្រូវសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ

កាលបរិច្ឆេទ៖ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ខេត្តកណ្តាល។ គោលបំណង៖ ដើម្បីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាថែទាំអ្នកដំបៅជើងទឹកនោមផ្អែម រួមទាំងសេវាអវយវៈសិប្បនិម្មិត និងរណប ដែលជាផ្នែកមួយនៃសេវាស្តារលទ្ធភាពពលកម្មរបស់មន្ទីរពេទ្យបង្អែកជ័យជំនះ។


Nov 10 2026
វិច្ឆិកា 10, 2026

ក្រសួងកិច្ចការនារី (MoWA) និង UN Women នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពីផែនការប្រតិបត្តិប្រចាំឆ្នាំ (AOP) និងរបាយការណ៍ប្រចាំឆ្នាំ (AR) សម្រាប់លេខាធិការដ្ឋានក្រុមការងារបច្ចេកទេសផ្តោតលើអំពើហិង្សាទាក់ទងនឹងយេនឌ័រ (TWGG-GBV)

កាលបរិច្ឆេទ៖ ថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ គោលបំណង៖ បង្កើនការយល់ដឹងអំពីរចនាសម្ព័ន្ធ និងអាទិភាពនៃផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រី (NAPVAW IV) រួមទាំងលទ្ធផល និងយុទ្ធសាស្ត្រទាំងបួន ព្រមទាំងតួនាទីរបស់ស្ថាប័នអ្នកចូលរួមក្នុងនាមជាស្ថាប័ននាំមុខ ឬស្ថាប័នរួមចំណែក។ ពង្រឹងការយល់ដឹងរបស់អ្នកចូលរួមអំពីគោលបំណង និងរចនាសម្ព័ន្ធនៃគំរូ AOP AR និងអំពីរបៀបដែលការរៀបចំផែនការ និងការរាយការណ៍ប្រចាំឆ្នាំគាំទ្រដល់ការតាមដានការអនុវត្ត NAPVAW IV របស់ TWGG-GBV។


Nov 12 2026
វិច្ឆិកា 12, 2026

ក្រសួងកិច្ចការនារី និង ACCESS 2 នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការយកចិត្តទុកដាក់លើបញ្ហាយេនឌ័រ និងការបកប្រែសម្រាប់អ្នកនៅរស់រានមានជីវិពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV)

កាលបរិច្ឆេទ៖ ថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ គោលបំណង៖ ដើម្បីបង្កើនការយល់ដឹងរបស់អ្នកចូលរួមអំពីមូលដ្ឋានគ្រឹះយេនឌ័រនៅក្នុងសង្គម ភាពលំអៀងយេនឌ័រ និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដើម្បីបង្កើនការយល់ដឹងបន្ថែមអំពីការយកចិត្តទុកដាក់លើបញ្ហាយេនឌ័រ ជំនាញ និងទំនុកចិត្តក្នុងការបកប្រែសម្រាប់អ្នកនៅរស់រានមានជីវិតពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដើម្បីធ្វើការបន្សាំអ្នកចូលរួមជាមួយនឹងតម្រូវការគោរពលើក្រមសីលធម៌ និងវិជ្ជាជីវៈនៃការបកប្រែផ្លូវច្បាប់សម្រាប់អ្នកនៅរស់រានមានជីវិតពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ


Nov 20 2026
វិច្ឆិកា 20, 2026

ក្រសួងកិច្ចការនារី (MoWA) និង UN Women នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពីផែនការប្រតិបត្តិប្រចាំឆ្នាំ (AOP) និងរបាយការណ៍ប្រចាំឆ្នាំ (AR) សម្រាប់សមាជិកក្រុមការងារបច្ចេកទេសផ្តោតលើអំពើហិង្សាទាក់ទងនឹងយេនឌ័រ (TWGG-GBV)

កាលបរិច្ឆេទ៖ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ គោលបំណង៖ បង្កើនការយល់ដឹងអំពីរចនាសម្ព័ន្ធ និងអាទិភាពនៃ ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រី (NAPVAW IV) រួមទាំងលទ្ធផល និងយុទ្ធសាស្ត្រទាំងបួន ព្រមទាំងតួនាទីរបស់ស្ថាប័នអ្នកចូលរួមក្នុងនាមជាស្ថាប័ននាំមុខ ឬស្ថាប័នរួមចំណែក។ ពង្រឹងការយល់ដឹងរបស់អ្នកចូលរួមអំពីគោលបំណង និងរចនាសម្ព័ន្ធនៃគំរូ AOPនិង AR និងអំពីរបៀបដែលការរៀបចំផែនការ និងការរាយការណ៍ប្រចាំឆ្នាំគាំទ្រដល់ការតាមដានការអនុវត្ត NAPVAW IV របស់ TWGG-GBV។


Dec 17 2026
ធ្នូ 17, 2026

PAfID នឹងរៀបចំកិច្ចប្រជុំ (ធ្វើឱ្យសកម្ម បំផុសគំនិត និងលើកទឹកចិត្ត) ជាមួយបណ្តាញដៃគូ PAfID

កាលបរិច្ឆេទ៖ ថ្ងៃទី ១៧-១៨ ខែធ្នូ ឆ្នាំ ២០២៦ នៅរាជធានីភ្នំពេញ គោលបំណង៖ ដើម្បីលើកកម្ពស់ការរៀនសូត្រ និងការចែករំលែកបទពិសោធន៍ស្តីពីបរិយាបន្នពិការភាពនៅក្នុងប្រធានបទផ្សេងៗ ព្រមទាំងពង្រឹងការគាំទ្រ និងកិច្ចសហការរវាងដៃគូរបស់ PAfID។