Tag - 2026

វេទិកា SVRI ឆ្នាំ ២០២៦ នៅទីក្រុងបាងកក ប្រទេសថៃ

វេទិកា Sexual Violence Research Initiative (SVRI) Forum គឺជាព្រឹត្តិការណ៍សំខាន់ប្រចាំរបស់ SVRI និងជាសន្និសីទឈានមុខគេនៅលើពិភពលោក ដែលផ្តោតលើការដាក់ស្នើអត្ថបទសង្ខេប (abstract-driven conference) ដើម្បីចែករំលែកអំពីការស្រាវជ្រាវដែលផ្អែកលើភស្តុតាង និងដំណោះស្រាយសម្រាប់ការបង្ការ និងឆ្លើយតបទៅនឹងអំពើហិង្សាលើស្ត្រី អំពើហិង្សាលើកុមារ និងទម្រង់ផ្សេងៗនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ នៅឆ្នាំ២០២៦ វេទិកា SVRI ត្រូវបានរៀបចំឡើងនៅសណ្ឋាគារ Centara Grand & Bangkok Convention Centre at CentralWorld ទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦។ វេទិកានេះមានអ្នកចូលរួមប្រមាណ១.៦០០ នាក់ មកពី៨០ប្រទេស។ កម្មវិធី ACCESS 2 បានគាំទ្រដល់អ្នកចូលរួមជាស្ត្រីចំនួន៣នាក់ (តំណាង២នាក់មកពីកម្មវិធី ACCESS 2 និងតំណាងម្នាក់ទៀតមកពីអង្គការ TPO Cambodia) ដើម្បីចូលរួមវេទិកា SVRI នេះ។ ប្រធានបទសំខាន់ៗនៃវេទិកា SVRI ឆ្នាំ២០២៦ រួមមាន៖ ការស្វែងយល់អំពីមូលហេតុ ឫសគល់ ហានិភ័យ និងកត្តាការពារអំពើហិង្សា ការពង្រឹងយុទ្ធសាស្ត្របង្ការ ការពង្រឹងសេវាឆ្លើយតប តួនាទីរបស់បច្ចេកវិទ្យាក្នុងការផ្សព្វផ្សាយ និងបង្ការអំពើហិង្សា ការពង្រឹងវិទ្យាសាស្ត្រនៅក្នុងវិធីសាស្ត្រស្រាវជ្រាវ ការពង្រីកការអនុវត្ត និងចំណេះដឹងដែលផ្អែកលើការអនុវត្តជាក់ស្តែង ការប្រើប្រាស់ការស្រាវជ្រាវសម្រាប់ការស្វែងរកមតិគាំទ្រ និងការផ្លាស់ប្តូរគោលនយោបាយ ការកសាងប្រព័ន្ធអេកូឡូស៊ីភស្តុតាងដែលមានភាពរឹងមាំ និងប្រកបដោយសុខភាពល្អ   កម្មវិធី ACCESS 2 មានកិត្តិយសក្នុងការធ្វើបទបង្ហាញរយៈពេល៥នាទី ក្រោមប្រធានបទ «ការលើកកម្ពស់សេវាឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលផ្តោតលើអ្នកនៅរស់រានមានជីវិតជាស្នូល តាមរយៈយន្តការសម្របសម្រួលជាពហុវិស័យនៅកម្ពុជា»។ បទបង្ហាញនេះត្រូវបានជ្រើសរើសជាមួយនឹងបទបង្ហាញចំនួន១០០ ក្នុងចំណោមអត្ថបទសង្ខេបចំនួន ២.១៨៦ ដែលបានដាក់ស្នើ។ លើសពីនេះទៀត...


ACCESS 2 ប្រគល់ឧបករណ៍ព័ត៌មានវិទ្យា ដើម្បីពង្រឹងការសម្របសម្រួលថ្នាក់ក្រោមជាតិ និងការផ្តល់សេវានៅមូលដ្ឋាន

ថ្មីៗនេះ កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ - ដំណាក់កាលទី២ (ACCESS 2) បានប្រគល់កុំព្យូទ័រយួរដៃចំនួន៦គ្រឿង ជូនដល់ដៃគូសំខាន់ៗនៅថ្នាក់ក្រោមជាតិ ក្នុងខេត្តរតនគិរី កំពង់ចាម កំពង់ស្ពឺ និងសៀមរាប ដើម្បីពង្រឹងការសម្របសម្រួល និងការផ្តល់សេវាសម្រាប់ជនមានពិការភាព អ្នកនៅរស់រានមានជីវិតពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងសហគមន៍ជនជាតិដើមភាគតិច។ ស្ថាប័នទទួលបានរួមមាន មន្ទីរផែនការខេត្តសៀមរាប មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម ទីចាត់ការផែនការ និងវិនិយោគខេត្តរតនគិរី ព្រមទាំងអង្គការតំណាងជនមានពិការភាពចំនួន២ មកពីខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ។ កុំព្យូទ័រយួរដៃទាំងនេះ នឹងប្រើប្រាស់ដើម្បីជួយលើកកម្ពស់ការប្រមូល និងគ្រប់គ្រងទិន្នន័យ ការរាយការណ៍ ការគ្រប់គ្រងឯកសារ និងកិច្ចការប្រតិបត្តិការប្រចាំថ្ងៃផ្សេងៗ ដែលអាចឱ្យដៃគូធ្វើការបានកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានកាន់តែប្រសើរចំពោះតម្រូវការរបស់សហគមន៍របស់ពួកគេ។ ការគាំទ្រនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ ACCESS 2 ក្នុងការពង្រឹងទំនាក់ទំនង និងការសម្រេចចិត្តផ្អែកលើភស្តុតាងក្នុងចំណោមភាគីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ព្រមទាំងលើកកម្ពស់លទ្ធភាពទទួលបានសេវាប្រកបដោយបរិយាបន្ន និងឆ្លើយតបតាមតម្រូវការសម្រាប់ជនងាយរងគ្រោះនៅក្នុងខេត្តគោលដៅ។ តាមរយៈកម្មវិធី ACCESS 2 រាជរដ្ឋាភិបាលអូស្ត្រាលីនៅតែបន្តប្តេជ្ញាចិត្តលើកកម្ពស់បរិយាកាសការងារដែលមានសុវត្ថិភាព ប្រកបដោយបរិយាបន្ន និងអនុលោមតាមស្តង់ដារ ព្រមទាំងគាំទ្រដៃគូក្នុងស្រុកឱ្យផ្តល់សេវាប្រកបដោយសមធម៌ និងនិរន្តរភាព ដោយមិនទុកនរណាម្នាក់ចោលឡើយ៕


កិច្ចប្រជុំលើកទី៣ នៃគណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 អនុម័តផែនការការងារឆ្នាំ ២០២៦-២០២៧ និងផ្តល់ទិសដៅសម្រាប់ការអនុវត្តការងារបន្ទាប់

ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី គណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 (ASC) បានបើកកិច្ចប្រជុំលើកទី៣ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។ លោកស្រី Kirsty Harris ប្រធានផ្នែកកិច្ចសហប្រត្តិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ជាសហប្រធានកិច្ចប្រជុំជាមួយសមភាគីរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ម៉េត មករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (MoSVY) និងទទួលបន្ទុកក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC)។ វេទិកានេះបានប្រមូលផ្តុំតំណាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីផ្តល់ធាតុចូលជាយុទ្ធសាស្ត្រសម្រាប់កម្មវិធី ACCESS 2 និងជំរុញអាទិភាពរបស់កម្ពុជា ក្នុងការឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) បរិយាបន្នពិការភាព ការស្តារលទ្ធភាពពលកម្ម និងកិច្ចគាំពារសង្គម។ គោលបំណងនៃកិច្ចប្រជុំ កិច្ចប្រជុំមានគោលបំណង៖ ពិនិត្យឡើងវិញនូវសមិទ្ធផល និងវឌ្ឍនភាពសំខាន់ៗក្នុងឆ្នាំទី៣ នៃកម្មវិធី ACCESS 2។ ឆ្លុះបញ្ចាំងពីមេរៀនដែលរៀនសូត្របាន បញ្ហាប្រឈម និងវិធានការកាត់បន្ថយហានិភ័យ។ អនុម័តផែនការការងារប្រចាំឆ្នាំទី៤របស់ ACCESS 2 (ពីខែកក្កដា ឆ្នាំ២០២៦ ដល់ខែមិថុនា ឆ្នាំ២០២៧)។ អ្នកចូលរួមក្នុងកិច្ចប្រជុំ អ្នកចូលរួមរួមក្នុងកិច្ចប្រជុំរួមមាន សមាជិកគណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 តំណាងមកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងកិច្ចការនារី ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដៃគូអនុវត្តជាយុទ្ធសាស្ត្រ ប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ខេត្តពីខេត្តគោលដៅទាំងបួនរបស់កម្មវិធី ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS 2។ អូស្ត្រាលីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោកស្រី Kirsty Harris បានគូសបញ្ជាក់អំពីភាពរឹងមាំ និងសារៈសំខាន់នៃភាពជាដៃគូទ្វេភាគីរវាងអូស្ត្រាលី និងកម្ពុជា។ លោកស្រីបានមានប្រសាសន៍ថា៖ «កិច្ចប្រជុំនេះបញ្ជាក់ពីដំណាក់កាលសំខាន់មួយទៀតក្នុងការពង្រឹងកិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី។ អូស្ត្រាលីនៅតែមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រកម្មវិធី ACCESS 2 ដើម្បីពង្រឹងការឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ បរិយាបន្នពិការភាព ការស្តារលទ្ធភាពពលកម្ម...


អូស្ត្រាលី និងកម្ពុជាពង្រឹងភាពជាដៃគូក្នុងការបញ្ឈប់អំពើហិង្សាលើស្ត្រី

រដ្ឋាភិបាលអូស្ត្រាលី និងរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីនូវភាពជាដៃគូដ៏រឹងមាំដែលមានរយៈពេលជាងមួយទសវត្សរ៍មកហើយ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ តាមរយៈពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី លើកទី៤ ឆ្នាំ២០២៥-២០៣០ (NAPVAW IV)។ ដោយមានការគាំទ្រពីប្រទេសអូស្រ្តាលីតាមរយៈកម្មវិធី ACCESS 2 ផែនការ NAPVAW IV បានប្រមូលផ្តុំក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ និងដៃគូសង្គមស៊ីវិលសំខាន់ៗ ដើម្បីជំរុញសមភាពយេនឌ័រ លើកកម្ពស់សិទ្ធិស្ត្រី និងពង្រីកសេវាដែលផ្តោតលើតម្រូវការរបស់អ្នកនៅរស់រានមានជីវិតជាស្នូលនៅទូទាំងប្រទេស។ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ NAPVAW IV ត្រូវបានប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដោយបានកំណត់នូវយុទ្ធសាស្ត្រជាពហុវិស័យ ដែលមានគោលបំណងបំលែងគោលនយោបាយឱ្យទៅជាសកម្មភាពជាក់ស្តែង។ ផែនការនេះផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រសំខាន់ៗចំនួន៤ រួមមាន៖ ១. ការបង្ការ៖ ដោះស្រាយមូលហេតុឫសគល់ និងជំរុញការយល់ដឹងនៅក្នុងសង្គម។ ២. កិច្ចការពារផ្លូវច្បាប់ និងសេវាពហុវិស័យ៖ ពង្រីកការគាំទ្រដែលផ្តោតលើអ្នកនៅរស់រានមានជីវិតជាស្នូល និងសេវាថែទាំសុខភាព។ ៣. ការបង្កើតនិងការអនុវត្តច្បាប់និងគោលនយោបាយ៖ ពង្រឹងការអនុវត្តក្របខ័ណ្ឌច្បាប់ និងគោលនយោបាយពាក់ព័ន្ធ។ ៤. ការតាមដាន ត្រួតពិនិត្យ និងការវាយតម្លៃ៖ ប្រើប្រាស់ភស្តុតាងសម្រាប់តាមដានវឌ្ឍនភាព និងធានាគណនេយ្យភាពរបស់ស្ថាប័នពាក់ព័ន្ធ។ លោកស្រី ប្រ៊ីជិត ខូល្លៀ ភារធារីនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានស្វាគមន៍ចំពោះវិធីសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបានឆ្លុះបញ្ចាំងនៅក្នុង NAPVAW IV។ ផែនការនេះ លើកកម្ពស់វិធីសាស្ត្រឆ្លើយតបជាហុវិស័យក្នុងការទប់ស្កាត់ និងឆ្លើយតបអំពើហិង្សា តាមរយៈគំនិតផ្តួចផ្តើមផ្នែកការបង្ការ ការផ្តល់សេវាដោយផ្តោតលើអ្នកនៅរស់រានមានជីវិតជាស្នូល កំណែទម្រង់ច្បាប់ និងគោលនយោបាយ ការប្រើប្រាស់ភស្តុតាង និងការពង្រឹងគណនេយ្យភាព។ លោកស្រីបានមានប្រសាសន៍ថា៖ «ប្រទេសអូស្ត្រាលីមានមោទនភាពដែលបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងទន្ទឹងរង់ចាំបន្តភាពជាដៃគូដ៏រឹងមាំរបស់យើង និងគាំទ្រការអនុវត្ត NAPVAW IV ដើម្បីសម្រេចបាននូវលទ្ធផលប្រកបដោយអត្ថន័យ និងនិរន្តរភាពសម្រាប់ស្ត្រី និងក្មេងស្រីនៅទូទាំងប្រទេសកម្ពុជា»។ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានសម្តែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី ACCESS 2 ព្រមទាំងដៃគូនានា...


កិច្ចប្រជុំក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ជំរុញការទប់ស្កាត់ និងការផ្តល់សេវាគាំទ្រអ្នកនៅរស់រានមានជីវិតនៅកម្ពុជា

នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ភាគីពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំសម្របសម្រួលលើកទី៥ក្រុមការងារផ្នែកអំពើហិង្សាផ្អែកទាក់ទងនឹងយេនឌ័រ (GBV) ក្រោមកម្មវិធី ACCESS 2។ កិច្ចប្រជុំនេះ ដឹកនាំដោយក្រសួងកិច្ចការនារី (MoWA) និងបានផ្តល់ជាវេទិកាសម្រាប់ពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តការងារផ្នែក GBV នៃកម្មវិធី ACCESS 2 ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦។ អ្នកចូលរួមបានវាយតម្លៃពីសមិទ្ធផលដែលសម្រេចបាន កំណត់អាទិភាពសំខាន់ៗសម្រាប់រយៈពេល៦ខែខាងមុខ ពិភាក្សាអំពីបញ្ហាប្រឈមសំខាន់ៗ និងចែករំលែកមេរៀនសំខាន់ៗដែលទទួលបានពីការអនុវត្តការងារ។ ដើម្បីពង្រឹងការសម្របសម្រួលការងារប្រកបដោយបរិយាបន្ន និងឆ្លើយតបទៅនឹងតម្រូវការជាពហុវិស័យរបស់ក្រុមគោលដៅ ដៃគូក៏បានស្វែងរកឱកាសពង្រឹងកិច្ចសហការឱ្យកាន់តែស៊ីជម្រៅរវាងក្រុមការងារផ្នែក GBV បរិយាបន្នពិការភាព និងការស្តារលទ្ធភាពពលកម្ម។ ក្នុងអំឡុងពេលកិច្ចប្រជុំ ដៃគូអនុវត្តជាយុទ្ធសាស្ត្រ (SIPs) បានធ្វើបទបង្ហាញករណីសិក្សាដែលបង្ហាញពីផលប៉ះពាល់វិជ្ជមាននៃសេវាគាំទ្រផ្នែកច្បាប់ និងសេវាគាំទ្រផ្លូវចិត្តសង្គម និងបញ្ជាក់ពីតួនាទីដ៏សំខាន់នៃបន្ទប់ផ្តល់ប្រឹក្សាដែលត្រូវបានបង្កើតឡើងដាច់ដោយឡែកក្នុងការគាំទ្រអ្នកនៅរស់រានមានជីវិត។ កិច្ចពិភាក្សាក៏បានផ្តោតលើការកែលម្អការកត់ត្រា និងគ្រប់គ្រងទិន្នន័យជីវសាស្រ្ត និងការពង្រីកការចូលរួមរបស់សហគមន៍ក្នុងការងារកិច្ចការពារសុវត្ថិភាព។ លោកជំទាវ ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម នៃក្រសួងកិច្ចការនារី បានគូសបញ្ជាក់ថា ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ តម្រូវឱ្យមានការចូលរួមយ៉ាងសកម្មពីស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍នានា។ លោកជំទាវក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលីសម្រាប់ការគាំទ្រជាបន្តបន្ទាប់លើការងារដ៏សំខាន់នេះ ក្នុងការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា។ ប្រធានគ្រប់គ្រងផ្នែកកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះក្រសួងកិច្ចការនារី សម្រាប់ភាពជាអ្នកដឹកនាំប្រកបដោយស្ថិរភាព និងភាពជាដៃគូដ៏រឹងមាំ ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ និងឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា។ លោកស្រីបានមានប្រសាសន៍ថា៖ «ប្រទេសអូស្ត្រាលីមានមោទនភាពក្នុងការឈរជាមួយប្រទេសកម្ពុជា និងដៃគូទាំងអស់ដែលមានវត្តមាននៅក្នុងបន្ទប់នេះ។ យើងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូដ៏រឹងមាំដែលយើងបានកសាងរួមគ្នា ហើយទន្ទឹងរង់ចាំបន្តកិច្ចខិតខំប្រឹងប្រែងរួមរបស់យើង ក្នុងការកសាងសង្គមមួយដែលមានសុវត្ថិភាព បរិយាបន្ន និងសមធម៌កាន់តែប្រសើរសម្រាប់មនុស្សគ្រប់រូប»។ កិច្ចប្រជុំបានបញ្ចប់ដោយការអនុម័ត និងទទួលយកផែនការការងារប្រចាំឆ្នាំរួមស្តីពី GBV។ អ្នកចូលរួមក៏បានលើកឡើងអំពីព្រឹត្តិការណ៍សំខាន់ៗនាពេលខាងមុខ រួមមាន ការដាក់ឱ្យដំណើរការផែនការសកម្មភាពជាតិដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រីលើកទី៤ (NAPVAW IV) កិច្ចប្រជុំគណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 លើកទី៣ និងការប្រារព្ធយុទ្ធនាការ១៦ថ្ងៃបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ៕


ការពង្រឹងភាពជាអ្នកដឹកនាំ និងភាពជាម្ចាស់នៅថ្នាក់ក្រោមជាតិ ដើម្បីផ្តល់សេវាប្រកបដោយបរិយាបន្ន

រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី ACCESS 2 បន្តគាំទ្រការពង្រឹងកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាថាសេវាចាំបាច់ មានលក្ខណៈបរិយាបន្ន ប្រកបដោយគុណភាពខ្ពស់ និងអាចទទួលបានសម្រាប់ប្រជាពលរដ្ឋគ្រប់រូប រួមទាំងជនមានពិការភាព អ្នកនៅរស់រានមានជីវិតពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) និងសហគមន៍ជនជាតិដើមភាគតិច។ ក្នុងអំឡុងខែសីហា និងដើមខែកញ្ញា ឆ្នាំ២០២៦ កម្មវិធី ACCESS 2 បានសហការជាមួយរដ្ឋបាលខេត្តរតនគិរី កំពង់ចាម សៀមរាប និងកំពង់ស្ពឺ រៀបចំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលខេត្ត (PCC)។ កិច្ចប្រជុំទាំងនេះបានប្រមូលផ្តុំសមាជិក PCC រួមមានទាំងអង្គការតំណាងជនមានពិការភាព (OPDs) និងអង្គការជនជាតិដើមភាគតិច ដៃគូអនុវត្តជាយុទ្ធសាស្ត្រ (SIPs) និងក្រុមការងារ ACCESS 2 ដើម្បីពិនិត្យវឌ្ឍនភាពការងារ ពិភាក្សាអំពីបញ្ហាប្រឈម និងមេរៀនដែលរៀនសូត្របាន ព្រមទាំងអនុម័តផែនការការងាររួមថ្នាក់ខេត្តសម្រាប់រយៈពេលពីខែកក្កដា ឆ្នាំ២០២៦ ដល់ខែមិថុនា ឆ្នាំ២០២៧។ ជាផ្នែកមួយនៃកិច្ចប្រជុំទាំងនេះ អ្នកចូលរួមបានទៅទស្សនកិច្ចនៅទីតាំងអនុវត្តសកម្មភាពផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) និងបរិយាបន្នពិការភាព ដែលផ្តល់ឱកាសឱ្យពួកគេបានសង្កេតឃើញពីវឌ្ឍនភាពដោយផ្ទាល់ កំណត់បញ្ហាប្រឈមដែលនៅសេសសល់ និងស្វែងរកវិធីសាស្ត្រដើម្បីពង្រឹងការផ្តល់សេវាឱ្យកាន់តែមានប្រសិទ្ធភាព។ ជំរុញនិរន្តរភាព និងបរិយាបន្ន កិច្ចពិភាក្សាបានផ្តោតលើការពង្រឹងនិរន្តរភាព បរិយាបន្នពិការភាព និងការធ្វើសមាហរណកម្មសេវាសង្គមទៅក្នុងដំណើរការរៀបចំផែនការ និងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងអំឡុងឆ្នាំទី៤ នៃកម្មវិធី ACCESS 2។ អ្នកចូលរួមបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តកិច្ចសហការរវាងមន្ទីរជំនាញថ្នាក់ខេត្ត OPDs ដៃគូអនុវត្តយុទ្ធសាស្ត្រ (SIPs) និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាឱ្យបាននូវលទ្ធផលប្រកបដោយបរិយាបន្ន និងនិរន្តរភាពសម្រាប់ជនមានពិការភាព អ្នករស់រានមានជីវិតពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងក្រុមជនងាយរងគ្រោះដទៃទៀត។ សារពីសហប្រធាន ខេត្តរតនគិរី លោកជំទាវ ញាន ទិត្យចិន្ដា អភិបាលរងនៃគណៈអភិបាលខេត្ត និងជាសហប្រធាន PCC បានគូសបញ្ជាក់ពីកំណើនសមត្ថភាពរបស់ភាគីពាក់ព័ន្ធនៅថ្នាក់ខេត្ត ក្នុងការដឹកនាំគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ ដោយចូលរួមកាត់បន្ថយទៅលើការគាំទ្រពីខាងក្រៅ ហើយបានលើកទឹកចិត្តឱ្យបន្តកិច្ចសហការដើម្បីសម្រេចបានលទ្ធផលប្រកបដោយនិរន្តរភាព។ ខេត្តកំពង់ចាម លោកស្រី ង៉ោក ចរិយ៉ា នាយិការងរដ្ឋបាលខេត្ត​ និងជាសហប្រធាន PCC ស្តីទី បានសម្តែងការថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលីសម្រាប់ការបន្តគាំទ្រតាមរយៈកម្មវិធី ACCESS...


ការពង្រឹងការបែងចែកថវិកាសង្គមប្រកបដោយបរិយាបន្ន៖ ការឆ្លុះបញ្ចាំងលើការបញ្ចូល GEDSI ទៅក្នុងកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិ

ស្របតាមកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលកំពុងបន្តនៅកម្ពុជា ការរៀបចំផែនការថ្នាក់ក្រោមជាតិ ដែលត្រូវបានស្គាល់ថាជាដំណើរការនៃកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិ បានក្លាយជាចំណុចសំខាន់ក្នុងការជម្រុញការលូតលាស់សេដ្ឋកិច្ច-សង្គមប្រកបដោយបរិយាបន្ន។ ដើម្បីវាយតម្លៃនៃការកើនឡើងនូវកម្រិតរីកចម្រើន និង កំណត់ផ្លូវឆ្ពោះទៅមុខ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៦ នៅក្នុងខេត្តសៀមរាប តំណាងរាជរដ្ឋាភិបាលមកពីវិស័យផែនការ ថ្នាក់ដឹកនាំមូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល និងតំណាងថ្នាក់ខេត្ត ស្រុក និងឃុំ/សង្កាត់ បានជួបជុំគ្នាក្នុង​«សិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីការបញ្ចូលសកម្មភាព សមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម (GEDSI) ទៅក្នុងកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិ និងការអនុវត្តថវិកាសេវាសង្គម»។ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលអូស្ត្រាលី ក្រោមក្របខ័ណ្ឌនៃកម្មវិធីកិច្ចសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ - ដំណាក់កាលទី២ (ACCESS 2) សិក្ខាសាលានេះបានប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗជាង៥០​រូប មកពីខេត្តគោលដៅចំនួនបួន គឺ ខេត្តសៀមរាប កំពង់ចាម កំពង់ស្ពឺ និងរតនគិរី។ ការបម្លែងគោលនយោបាយទៅជាសកម្មភាព៖ វឌ្ឍនភាពក្នុងការរៀបចំថវិកាថ្នាក់មូលដ្ឋាន ដើម្បីឱ្យសហគមន៍សម្រេចបាននូវការអភិវឌ្ឍសង្គម ជាពិសេសលើការងារ GEDSI វាទាមទារឱ្យមានការវិនិយោគជាក់លាក់ និងការពារទុកជាមុន លើថវិកាសេវាសង្គមចាំបាច់សម្រាប់អ្នកនៅរស់រានមានជីវិតពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ជនមានពិការភាព និងជនជាតិដើមភាគតិច។ ថវិកាថ្នាក់ក្រោមជាតិត្រូវតែសកម្មក្នុងការគាំទ្រដល់ក្រុមជនងាយរងគ្រោះនឹងហានិភ័យទាំងនេះ។ តាមរយៈឧបករណ៍នានា ដូចជាសារាចរអន្តរក្រសួងលេខ ០០៧ ស្តីពីការលម្អឹតខ្ទង់ចំណាយថវិកាសេវាសង្គម និងកម្មវិធីតាមដានថវិកាឃុំ/សង្កាត់តាមប្រព័ន្ធឌីជីថល (រៀបចំឡើងដោយក្រសួងមហាផ្ទៃ ដោយមានការគាំទ្រពី ACCESS 2 និង UNICEF) អាជ្ញាធរថ្នាក់ក្រោមជាតិសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់៖ ការបែងចែកថវិកាសេវាសង្គមរបស់ឃុំ/សង្កាត់៖ នៅគ្រប់ខេត្តគោលដៅ ឃុំ/សង្កាត់បានវិភាជថវិកាសេវាសង្គមរបស់ខ្លួនជាមធ្យម ២១% ដោយជោគជ័យ ឆ្ពោះទៅកាន់គំនិតផ្តួចផ្តើម GEDSI ក្នុងអំឡុងឆ្នាំ ២០២៥–២០២៦។ ការបដិភាគថវិការួមគ្នាពីដៃគូ៖ ដៃគូអនុវត្តជាយុទ្ធសាស្ត្ររបស់ ACCESS 2 (SIPs) រួមមានអង្គការនានាដូចជា LAC CWCC TPO PAfID និង...