Latest News-KH

ដំណើរទស្សនកិច្ចរបស់គណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 គូសបញ្ជាក់ពីភាពជាអ្នកដឹកនាំនៅថ្នាក់ក្រោមជាតិ និងស្វែងយល់បញ្ហាប្រឈមរបស់សហគមន៍

ការផ្តល់សេវាប្រកបដោយប្រសិទ្ធភាពនៅថ្នាក់ក្រោមជាតិ មានសារៈសំខាន់ណាស់ក្នុងការធានាថា គោលនយោបាយ និងផែនការសកម្មភាពថ្នាក់ជាតិ ពិតជាអាចបម្រើដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) និងជនមានពិការភាព។ ដើម្បីពិនិត្យមើលការផ្តល់សេវានេះតាមរយៈការសម្របសម្រួលនៅថ្នាក់ក្រោមជាតិ និងភាពជាម្ចាស់របស់មូលដ្ឋាន សមាជិកជាន់ខ្ពស់នៃគណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 (ASC) និងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) បានធ្វើទស្សនកិច្ចនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៦។ ដំណើរទស្សនកិច្ចនេះ បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំ បានឃើញដោយផ្ទាល់នូវសកម្មភាព និងសមិទ្ធផលពិតប្រាកដនៅទីតាំងគម្រោង ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺវាបានផ្តល់នូវវេទិកាដ៏សំខាន់មួយក្នុងការស្តាប់នូវបញ្ហាប្រឈមផ្ទាល់ខ្លួនដែលសហគមន៍ និងអ្នកផ្តល់សេវាដែលមាន ។ កិច្ចសន្ទនាដោយផ្ទាល់រវាងអ្នកធ្វើសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រ និងភាគីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ បានផ្តល់នូវការយល់ដឹងដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន អំពីតថភាពនៃការផ្តល់សេវាក្នុងមូលដ្ឋានសម្រាប់ជនរងគ្រោះដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព។ ដំណើរទស្សនកិច្ចនេះ បានបង្ហាញពីសមិទ្ធផលជាក់ស្តែង និងវឌ្ឍនភាពនៃកម្មវិធី ACCESS 2។ ដំណើរទស្សនកិច្ចនេះ បានផ្តល់នូវទស្សនៈស៊ីជម្រៅ បញ្ហាប្រឈមនៅថ្នាក់មូលដ្ឋាន និងតម្រូវការដែលកំពុងវិវត្តរបស់សហគមន៍។ ទស្សនៈទាំងនេះនឹងចូលរួមចំណែកដោយផ្ទាល់ក្នុងការតម្រង់ទិស និងរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាពនានានាពេលអនាគត។ លោកស្រី Tegan Park លេខាទីមួយនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានគូសបញ្ជាក់ពីការគាំទ្ររបស់ប្រទេសអូស្ត្រាលី ចំពោះភាពជាអ្នកដឹកនាំក្នុងមូលដ្ឋានក្នុងការលើកកម្ពស់សមភាពយេនឌ័រ សេវាស្តារលទ្ធភាពពលកម្ម និងបរិយាបន្នពិការភាព។ លោកស្រីបានកត់សម្គាល់ថា ការយល់ដឹង និងកិច្ចសន្ទនាពីការចុះជួបផ្ទាល់នេះ នឹងបម្រើជាសសរស្តម្ភគ្រឹះសម្រាប់ការអនុម័តផែនការសកម្មភាពនាពេលអនាគត នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 លើកទី៣ខាងមុខនេះ។ លោកជំទាវ គា សុភូ អភិបាលរងនៃអណៈអភិបាលខេត្តកំពង់ស្ពឺ បានថ្លៃងអំណរគុណចំពោះភាពជាដៃគូនេះ ដោយបានហៅដំណើរទស្សនកិច្ចនេះថា ជាសក្ខីភាពដ៏រស់រវើកនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងអូស្ត្រាលី ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបរិយាបន្នសង្គម។ តាមរយៈការចូលរួមដោយផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកទទួលផល គណៈកម្មាធិការតម្រង់ទិសកម្មវិធី ACCESS 2 បានពង្រឹងបន្ថែមទៀតនូវសារៈសំខាន់នៃវិធីសាស្ត្របរិយាបន្ន ដែលដឹកនាំដោយមូលដ្ឋានផ្ទាល់។ តាមរយៈកម្មវិធី ACCESS 2 រដ្ឋាភិបាលអូស្ត្រាលីធ្វើការក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តប្រើប្រាស់ការយល់ដឹងពីការចុះអនុវត្តផ្ទាល់ទាំងនេះ ដើម្បីពង្រឹងការសម្របសម្រួល ដោះស្រាយចន្លោះប្រហោងជាប្រព័ន្ធ...


ផែនការការងារស្តីពីបរិយាបន្នពិការភាព ប្រមូលផ្តុំធាតុចូលសំខាន់ៗដើម្បីធ្វើឱ្យប្រសើរនូវសេវាពិការភាព

កម្មវិធីកិច្ចសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនីរន្តរភាព និងសមធម៌ - ដំណាក់កាលទី 2 (ACCESS 2) ផ្នែកបរិយាបន្នពិការភាព (DI) ក្នុងភាពជាដៃគូជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (MoSVY) ក្រុមប្រឹក្សាសកម្មភាពពិការភាព (DAC) និងភាគីពាក់ព័ន្ធផ្សេងទៀត កំពុងជំរុញការកំណត់អត្តសញ្ញាណកម្មជនមានពិការភាព និងការគាំទ្រ ពង្រឹងអង្គការតំណាងជនមានពិការភាព (OPD) និងកែលម្អផែនការថ្នាក់ក្រោមជាតិ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពលើកទី៣  តាមរយៈការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី។  វិស័យអាទិភាពរួមមាន ការកសាងសមត្ថភាព OPD ការពង្រឹងប្រព័ន្ធនៅថ្នាក់ក្រោមជាតិ ជាពិសេសក្រុមប្រឹក្សាសកម្មភាពពិការខេត្ត (PDAC) និងកម្មវិធីវិនិយោគ (IP) និងការបង្កើនទំនាក់ទំនងជាមួយកម្មវិធីការពារសង្គម។ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ កម្មវិធី ACCESS 2 បានរៀបចំសិក្ខាសាលាផែនការការងារប្រចាំឆ្នាំរបស់ក្រុមការងារផ្នែកបរិយាបន្នពិការភាព នៅរាជធានីភ្នំពេញ ដោយបានអញ្ញើញតំណាងមកពីក្រសួងសង្គមកិច្ច អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពពិការ ក្រុមប្រឹក្សាសកម្មភាពខេត្ត មូលនិធិជាតិជំនួយសង្គមជាតិ ស្ថាប័នរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (រួមទាំងនាយកដ្ឋាន IDPoor របស់ក្រសួងផែនការ) OPD និងដៃគូអនុវត្តជាយុទ្ធសាស្ត្រ (SIPs)។ សិក្ខាសាលានេះបានពិនិត្យឡើងវិញនូវវឌ្ឍនភាព និងបញ្ហាប្រឈមនានាក្នុងផ្នែកបរិយាបន្នពិការភាព និងបានពិភាក្សាអំពីផែនការការងារឆ្នាំ ២០២៦-២០២៧។ ការពិភាក្សាផ្តោតលើការពង្រឹងការចូលរួមរបស់ OPD ការកែលម្អការកំណត់អត្តសញ្ញាណកម្មជនមានពិការភាព និងទំនាក់ទំនងរបស់វាទៅនឹងកិច្ចគាំពារសង្គម និងការគាំទ្រដល់ការរួមបញ្ចូលមប្រឹក្សាសកម្មភាពខេត្ត និង IP ទៅក្នុងប្រព័ន្ធរដ្ឋាភិបាល។ អ្នកចូលរួមបានពិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈម មេរៀនដែលបានរៀន និងអនុសាសន៍។ អ្នកចូលរួមក៏បានផ្តោតលើការចូលរួមរបស់ OPD ការពង្រីកការកំណត់អត្តសញ្ញាណកម្មជនមានពិការភាព និងទំនាក់ទំនងរបស់វាទៅនឹងកិច្ចគាំពារសង្គម និងការកែលម្អកម្រិតផែនការ និងថវិកាថ្នាក់ក្រោមជាតិ។ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ និងជាសហប្រធានក្រុមការងារផ្នែកបរិយាបន្នពិការភាព បានអំពាវនាវដល់ក្រសួង ដៃគូ OPD...


សិក្ខាសាលាប្រចាំឆ្នាំក្រុមការងារ៖ ការប្រមូលធាតុចូលដើម្បីពង្រឹងសេវាស្តារលទ្ធភាពពលកម្មនៅក្នុងប្រព័ន្ធសុខាភិបាល

ក្នុងភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល (MoH) និងដៃគូអនុវត្តជាយុទ្ធសាស្ត្រ (SIPs) ក្រុមការងារស្តារលទ្ធភាពពលកម្មរបស់កម្មវិធី ACCESS 2 សម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងការរួមបញ្ចូលការស្តារលទ្ធភាពពលកម្មទៅក្នុងគោលនយោបាយរបស់ក្រសួងសុខាភិបាល និងការពង្រីកសេវាដែលមានមូលដ្ឋាននៅមន្ទីរពេទ្យទូទាំងប្រទេស ដូចជា អវយវៈសិប្បនិម្មិត និងរណប ឧបករណ៍ជំនួយ ការព្យាបាលដោយចលនា និងការព្យាបាលដោយការនិយាយ។ ដោយផ្អែកលើសមិទ្ធផលទាំងនេះ ផែនការការងារប្រចាំឆ្នាំលើកទី៤ (ពីខែកក្កដា ឆ្នាំ២០២៦ ដល់ខែមិថុនា ឆ្នាំ២០២៧) ផ្តោតលើការពង្រឹងយន្តការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍធនធានផ្នែកស្តារលទ្ធភាពពលកម្មដែលមានជំនាញ។ វាស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងផែនទីបង្ហាញផ្លូវស្តីពីការគ្របដណ្តប់សុខភាពជាសកល (UHC) និងលើកទឹកចិត្តដល់កិច្ចសហការជាមួយកម្មវិធីដែលគាំទ្រដោយរដ្ឋាភិបាលអូស្រ្តាលី ដូចជា HEQIP 2 និង ISPH II។ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ACCESS 2 បានរៀបចំសិក្ខាសាលាផែនការការងារប្រចាំឆ្នាំលើកទី៤ នៃការងារស្តារលទ្ធភាពពលកម្ម នៅរាជធានីភ្នំពេញ។ សិក្ខាសាលានេះបានប្រមូលផ្តុំតំណាងមកពីក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្ត អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម (GS-NSPC)  លេខាធិការដ្ឋាន UHC មូលនិធិជាតិសន្តិសុខសង្គម (NSSF) ដៃគូអនុវត្តជាយុទ្ធសាស្រ្តផ្នែកការស្តារលទ្ធភាពពលកម្មរបស់ ACCESS 2 សមាគមវិជ្ជាជីវៈ ដៃគូអភិវឌ្ឍន៍ និងតំណាងអ្នកប្រើប្រាស់សេវា។ អ្នកចូលរួមបានឆ្លុះបញ្ចាំងពីវឌ្ឍនភាព បញ្ហាប្រឈម មេរៀនដែលបានរៀន និងកំណត់អាទិភាពសម្រាប់ការពង្រឹងសេវាស្តារលទ្ធភាពពកម្មនៅក្នុងប្រព័ន្ធសុខាភិបាល។ ក្នុងអំឡុងពេលពិភាក្សាជាក្រុម អ្នកចូលរួមបានពិភាក្សាអំពីរបៀបកែលម្អការទទួលបានសេវាស្តារលទ្ធភាពពលកម្មដែលមានគុណភាព ធានាហិរញ្ញប្បទានប្រកបដោយសមធម៌ និងនិរន្តរភាព និងពង្រឹងគន្លងអាជីព តួនាទីដែលបានកំណត់ និងការរៀបចំកិច្ចសន្យាសម្រាប់កម្លាំងពលកម្មស្តារលទ្ធភាពពលកម្ម។ លោកស្រី Tegan Park លេខាទី១នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលីចំពោះវិធីសាស្រ្តដែលផ្តោតលើប្រជាជន និងផ្អែកលើសិទ្ធិ ជាពិសេសសម្រាប់ស្ត្រី ជនមានពិការភាព និងអ្នកដែលរស់នៅតាមទីជនបទ និងតំបន់ដែលខ្វះខាតសេវា។ លោកស្រីក៏បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការសម្របសម្រួលឱ្យកាន់តែរឹងមាំដែលបន្សីរវាង ACCESS 2 និងគំនិតផ្តួចផ្តើមផ្សេងទៀតដែលគាំទ្រដោយរដ្ឋាភិបាលអូស្រ្តាលី។ ឯកឧត្តម ង៉ូវ កាង...


ACCESS 2 គាំទ្រការអនុវត្ត Microsoft 365 នៅក្រសួងកិច្ចការនារី

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសរបស់ ACCESS 2 បានផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យសម្រាប់មន្ត្រីមកពីក្រសួងកិច្ចការនារី (MoWA) ជាពិសេសមន្រ្តីនាយកដ្ឋានកិច្ចការពារផ្លូវច្បាប់។ កាលពីមុន ACCESS 2 បានផ្តល់ការគាំទ្រស្រដៀងគ្នានេះដល់មន្ទីរកិច្ចការនារីខេត្ត (PDoWA) នៅទូទាំងខេត្តគោលដៅរបស់ខ្លួន ដែលមានដូចជា ខេត្តសៀមរាប កំពង់ចាម កំពង់ស្ពឺ និងរតនគិរី។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងការគ្រប់គ្រងឯកសារ និងការផ្ទុកឯកសារទាក់ទងនឹងចំណេះដឹងអំពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV)។ វគ្គនេះក៏ផ្តោតលើការកាត់បន្ថយហានិភ័យនៃការបាត់បង់ទិន្នន័យដែលបណ្តាលមកពីប្រព័ន្ធកុំព្យូទ័រដែលមិនគួរឱ្យទុកចិត្ត ការកែលម្អការប្រមូល និងការប្រើប្រាស់ទិន្នន័យ GBV និងការបង្កើនជំនាញឌីជីថលរបស់ក្រុមការងារ MoWA និង PDoWA។ ជាចុងក្រោយ គំនិតផ្តួចផ្តើមនេះខិតខំធានាថាព័ត៌មានទាក់ទងនឹង GBV ត្រូវបានគ្រប់គ្រងតាមរបៀបដែលមានសុវត្ថិភាព សន្តិសុខ និងនិរន្តរភាព។ កំឡុងពេលវគ្គបណ្តុះបណ្តាល ក្រុមការងារ ACCESS 2 ក៏បានផ្តល់ការណែនាំអំពីការអនុវត្តការគ្រប់គ្រងទិន្នន័យ កម្មវិធី Microsoft 365 SharePoint Online និងវិធានការសុវត្ថិភាពសំខាន់ៗដែលស្របតាមស្តង់ដារអន្តរជាតិ។ បន្ថែមពីលើសមាសធាតុទ្រឹស្តី អ្នកចូលរួមត្រូវបានផ្តល់ឱកាសឱ្យចូលរួមក្នុងការអនុវត្តជាក់ស្តែងលើកុំព្យូទ័រផ្ទាល់ខ្លួន ក្នុងការពង្រឹងជំនាញជាក់ស្តែង។ លោកស្រី ស ស៊ីណេត ប្រធាននាយកដ្ឋានកិច្ចការពារផ្លូវច្បាប់ បានលើកទឹកចិត្តដល់ក្រុមការងារឱ្យចូលរួមយ៉ាងសកម្ម និងពេញលេញនៅក្នុងវគ្គបណ្តុះបណ្តាលនេះ។ លោកស្រីបានសម្តែងការកោតសរសើរចំពោះការគាំទ្ររបស់ ACCESS 2 និងបានសរសើរគំនិតផ្តួចផ្តើមនេះថាវាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងសមត្ថភាពឌីជីថលរបស់នាយកដ្ឋាន។ ក្រសួងកិច្ចការនារី និង PDoWA ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកការគាំទ្របច្ចេកទេសលើការផ្តល់សេវាផ្នែក GBV ដល់កម្រិតស្រុក និងឃុំ ដោយធានាបាននូវនិរន្តរភាពរយៈពេលវែងនៃអន្តរាគមន៍ ACCESS 2។ ដោយសារក្រុមការងារ PDoWA ទាំងបួនបានទទួលវគ្គបណ្តុះបណ្តាលរួចហើយនូវចំណេះដឹង និងការចូលប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងរួមគ្នា វគ្គបណ្តុះបណ្តាលនេះគឺជាជំហានដ៏សំខាន់មួយក្នុងការអនុញ្ញាតឱ្យនាយកដ្ឋានកិច្ចការពារផ្លូវច្បាប់នៅថ្នាក់ជាតិទទួលបានអត្ថប្រយោជន៍ពីឧបករណ៍ និងសមត្ថភាពឌីជីថលដូចគ្នា។ ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ ACCESS 2 ក៏បានប្រគល់កុំព្យូទ័រយួរដៃថ្មីមួយគ្រឿងដល់នាយកដ្ឋានកិច្ចការពារផ្លូវច្បាប់ផងដែរ។ ឧបករណ៍នេះភ្ជាប់មកជាមួយនឹងប្រព័ន្ធរួមបញ្ចូលគ្នាដែលត្រូវបានរចនាឡើងដើម្បីគាំទ្រសេវាសម្រាប់ជនរងគ្រោះ GBV។ រដ្ឋាភិបាលអូស្ត្រាលីនៅតែប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កន្លែងធ្វើការដែលមានសុវត្ថិភាព បរិយាបន្ន និងផ្អែកលើស្តង់ដារនៅទូទាំងបរិយាកាសកម្មវិធី៕


វគ្គបណ្តុះបណ្តាលរំលឹក ពង្រឹងកន្លែងធ្វើការប្រកបដោយបរិយាបន្ន និងសុវត្ថិភាព

រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្តល់សេវា ប្រកបដោយនិរន្តរភាព និងសមធម៌ - ដំណាក់កាលទី 2 (ACCESS2) បន្តការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធានាកន្លែងធ្វើការដែលមានសុវត្ថិភាព បរិយាបន្ន និងផ្អែកលើស្តង់ដារនៅទូទាំងបរិយាកាសកម្មវិធី។ នៅក្នុងខែមេសា និងឧសភា ឆ្នាំ២០២៦ ACCESS 2 បានផ្តល់វគ្គបណ្តុះបណ្តាលរំលឹក ស្តីពីគោលការណ៍កិច្ចការពារសុវត្ថិភាព (ការទប់ស្កាត់ការកេងប្រវ័ញ្ច ការរំលោភបំពាន និងការបៀតបៀនផ្លូវភេទ កិច្ចការពារកុមារ) ការគ្រប់គ្រងការក្លែងបន្លំ និងអំពើពុករលួយ នៅខេត្តគោលដៅ។ បន្ថែមពីនេះទៀត នៅរាជធានីភ្នំពេញ វគ្គបណ្តុះបណ្តាលក៏បានផ្តោតលើគោលការណ៍ណែនាំផ្នែកទំនាក់ទំនង ការគ្រប់គ្រងមូលនិធិ និងការគ្រប់គ្រងហានិភ័យផងដែរ។ វគ្គបណ្តុះបណ្តាលនេះផ្តល់ដល់ដៃគូរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងដៃគូអនុវត្តជាយុទ្ធសាស្ត្រ (SIPs)។ បច្ចុប្បន្ននេះ នៅចុងបញ្ចប់នៃឆ្នាំទីបីរបស់កម្មវិធី វគ្គបណ្តុះបណ្តាលនៅតែបន្តផ្តល់លទ្ធផលដ៏រឹងមាំ។ សិក្ខាកាមទទួលបានការយល់ដឹងកាន់តែច្បាស់អំពីវិធានការកិច្ចការពារសុវត្ថិភាពរបស់ ACCESS2 នីតិវិធីរាយការណ៍ជាជំហានៗ និងការទទួលខុសត្រូវខាងក្រមសីលធម៌។ សមត្ថភាពរបស់សិក្ខាកាម ក្នុងការចែករំលែកបន្តដល់អ្នកដទៃនៅក្នុងស្ថាប័នរបស់ត្រូវបានបង្កើន ដែលគាំទ្រដល់ការអនុម័តយ៉ាងទូលំទូលាយនៃការអនុវត្តការការពារ។ វគ្គទាំងនេះក៏បានអនុញ្ញាតឱ្យដៃគូពិនិត្យ និងកែលម្អគោលនយោបាយរបស់ស្ថាប័នរបស់ខ្លួន ខណៈពេលដែលពង្រឹងជំនាញក្នុងការអភិវឌ្ឍសម្ភារព័ត៌មាន ការអប់រំ និងការទំនាក់ទំនង (IEC) សម្រាប់សហគមន៍។ លើសពីនេះ អ្នកចូលរួមបានពង្រឹងចំណេះដឹង អំពីការគ្រប់គ្រងការក្លែងបន្លំ ការគ្រប់គ្រងជំមូលនិធិ ការគ្រប់គ្រងហានិភ័យ និងការទំនាក់ទំនងស្របតាមស្តង់ដារ DFAT និង Abt។ សំឡេងពីអភិបាលរងខេត្ត ដោយឆ្លុះបញ្ចាំងពីវគ្គបណ្តុះបណ្តាលនៅខេត្តកំពង់ចាម លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្ត បានសង្កត់ធ្ងន់លើសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលថា៖ «យើងត្រូវតែធានាការផ្តល់សេវាប្រកបដោយសុវត្ថិភាព និងការងារសង្គមប្រកបដោយយុត្តិធម៌ ដើម្បីឱ្យកម្មវិធីនេះអាចសម្រេចបាននូវគោលដៅរបស់ខ្លួនដោយផ្អែកលើសិទ្ធិមនុស្ស និងសុចរិតភាព»។ ឯកឧត្តម ហាន ភក្តី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា៖ «វគ្គបណ្តុះបណ្តាលនេះមិនមែនគ្រាន់តែជាការជួបជុំធម្មតានោះទេ ប៉ុន្តែវាគឺជាការរំលឹកអំពីការប្តេជ្ញាចិត្ត និងមនសិការវិជ្ជាជីវៈរបស់យើងក្នុងការបម្រើប្រជាពលរដ្ឋប្រកបដោយសុចរិតភាព។ ការការពារមិនមែនគ្រាន់តែជាទ្រឹស្តីមួយនោះទេ។ វាគឺជាខែលដ៏រឹងមាំសម្រាប់អ្នកទទួលសេវា បុគ្គលិក មន្ត្រីអនុវត្ត...


ការសម្ពោធដាក់ឱ្យប្រើប្រាស់នូវសេវាព្យាបាលការប្រាស្រ័យទាក់ទង និងភាសានៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ

កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ អង្គការ OIC Cambodia រួមជាមួយ ACCESS 2 បានសម្ពោធដាក់ឱ្យ​ប្រើប្រាស់នូវសេវាព្យាបាលការប្រាស្រ័យទាក់ទង និងភាសានៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ នេះគឺជាលើកទី២នៃការគាំទ្រដោយរដ្ឋាភិបាលអូស្រ្តាលី តាមរយៈ អង្គការ OIC Cambodia នូវសេវាព្យាបាលការប្រាស្រ័យទាក់ទង និងភាសា ដោយ ដែលការសម្ពោធដាក់ឱ្យប្រើប្រាស់លើកទី១ គឺធ្វើនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះកាលពីខែមករា ឆ្នាំ២០២៦។ តម្រូវការសម្រាប់សេវាស្តារលទ្ធភាពពលកម្មនៅកម្ពុជា រួមទាំងការព្យាបាលការនិយាយ និងភាសា នៅតែបន្តកើនឡើង ដែលបណ្តាលមកពីជំងឺមិនឆ្លង (NCD) ដូចជាជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល និងស្ថានភាពសុខភាពផ្សេងៗទៀត រួមទាំងកុមារដែលមានអូទីហ្សឹម និងការលំបាកក្នុងការប្រាស្រ័យទាក់ទង។ ការព្យាបាលការប្រាស្រ័យទាក់ទង និងភាសា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជាសះស្បើយ ការទំនាក់ទំនង ឯករាជ្យភាព និងគុណភាពជីវិតសម្រាប់ទាំងមនុស្សពេញវ័យ និងកុមារ។ ការដាក់ឱ្យដំណើរការសេវាព្យាបាលដោយការប្រាស្រ័យទាក់ទង និងភាសា នឹងអនុញ្ញាតឱ្យមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺផ្តល់ការថែទាំកាន់តែទូលំទូលាយ និងប្រកបដោយបរិយាបន្ន ដោយផ្តល់អត្ថប្រយោជន៍ដល់សហគមន៍នៅក្នុងខេត្តនេះ ព្រមទាំងគាំទ្រដល់គោលដៅរបស់កម្ពុជាក្នុងការគ្របដណ្តប់សុខភាពជាសកល (UHC) នៅឆ្នាំ២០៣៥។ លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណដល់អង្គការ OIC និងកម្មវិធី ACCESS 2 ចំពោះការគាំទ្រនេះ ដោយបានមានប្រសាសន៍ថា៖ «ការព្យាបាលការប្រាស្រ័យទាក់ទង និងភាសា ជួយកុមារឱ្យយកឈ្នះលើការលំបាកនានាក្នុងការទំនាក់ទំនង។ នៅក្នុងបន្ទប់ការប្រាស្រ័យទាក់ទង និងភាសានេះ ឪពុកម្តាយនឹងទទួលបានចំណេះដឹងជាក់ស្តែងអំពីរបៀបជួយកូនៗរបស់គាត់ក្នុងការទំនាក់ទំនង»។ បន្ទប់ការប្រាស្រ័យទាក់ទ និងគាំទ្រភាសានេះ បង្កើតឡើងដោយផ្អែកលើកិច្ចសហការយ៉ាងរឹងមាំរបស់កម្មវិធី ACCESS 2 ជាមួយក្រសួងសុខាភិបាល ដែលបានចាប់ផ្តើមជាមួយនឹងការបង្កើតផ្នែកស្តារលទ្ធភាពពលកម្មដែលមានមូលដ្ឋាននៅមន្ទីរពេទ្យក្នុងខែតុលា ឆ្នាំ២០២៤។ វាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការពង្រឹងសេវាស្តារលទ្ធភាពពលកម្មនៅក្នុងប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជា។ សេវាស្តារលទ្ធភាពពលកម្មដំបូង និងមានគុណភាពត្រូវបានបង្ហាញឱ្យឃើញថាអាចកាត់បន្ថយការស្នាក់នៅមន្ទីរពេទ្យ ការពារឧបសគ្គនានា និងធ្វើឱ្យលទ្ធផលសុខភាពរយៈពេលវែងកាន់តែប្រសើរ។ ACCESS 2 សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ មន្ទីរពេទ្យបង្អែកខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិខេត្តកំពង់ស្ពឺ ចំពោះភាពជាអ្នកដឹកនាំ និងភាពជាដៃគូជាបន្តបន្ទាប់ក្នុងការផ្តល់ជូនបុគ្គលិកមន្ទីរពេទ្យ និងកន្លែងសម្រាប់សេវាព្យាបាលការប្រាស្រ័យទាក់ទង និងភាសានេះ។ ACCESS 2...


សេចក្តីថ្លែងអំណរគុណ និងការលាគ្នាចំពោះអនុប្រធានកម្មវិធី

បន្ទាប់ពីការបំពេញការងារប្រកបដោយការលះបង់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំអស់រយៈពេលជាច្រើនឆ្នាំមក កម្មវិធី ACCESS 2 សូមសម្តែងនូវការលាគ្នាដោយក្តីរំភើបជូនចំពោះអនុប្រធានកម្មវិធីរបស់យើង ដែលភាពជាអ្នកដឹកនាំ និងការរួមចំណែករបស់លោកបានក្លាយជាកម្លាំងចលករដ៏សំខាន់តាំងពីដំណាក់កាលដំបូងនៃកម្មវិធី។ ជាមួយនឹងសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅ កម្មវិធី ACCESS 2 សូមជម្រាបលាលោក Sasha Cigljarevic អនុប្រធានកម្មវិធីរបស់យើង។ ភាពជាអ្នកដឹកនាំរបស់លោក Sasha គឺជាផ្នែកសំខាន់មួយនៃដំណើរការកម្មវិធី។ លោកបានបម្រើតួនាទីនេះចាប់តាំងពី ACCESS ដំណាក់កាលទី១ ហើយបានក្លាយជាសសរគ្រឹះដ៏សំខាន់សម្រាប់ការរីកចម្រើន និងភាពជោគជ័យរបស់កម្មវិធី។ ចាប់ពី ACCESS ដំណាក់កាលទី១ រហូតដល់ការវិវឌ្ឍបន្តក្នុងដំណាក់កាលទី២ ការណែនាំ ចក្ខុវិស័យយុទ្ធសាស្ត្រ និងការគាំទ្រដោយចូលរួមដោយផ្ទាល់របស់លោក បានជួយពង្រឹងការងាររបស់ ACCESS 2 យ៉ាងទៀងទាត់។ ក្នុងកំឡុងពេលបំពេញការងារ លោក Sasha បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ទិសដៅអនុវត្តកម្មវិធី ពង្រឹងភាពជាដៃគូ និងធានាបាននូវគុណភាព បរិយាបន្ន និងវិធីសាស្ត្រដែលផ្តោតលើជនរងគ្រោះជាចម្បងនៅក្នុងគ្រប់សកម្មភាពទាំងអស់។ ការយល់ដឹងយ៉ាងស៊ីជម្រៅរបស់លោកអំពីបរិបទនៃប្រទេសកម្ពុជា រួមផ្សំនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំលើផ្នែកហិរញ្ញវត្ថុ ប្រតិបត្តិការ សុខុមាលភាពបុគ្គលិក និងកិច្ចការពារសុវត្ថិភាព (Safeguarding) បានជួយឱ្យ ACCESS  2 សម្រេចបាននូវផលជះវិជ្ជមាននៃការអនុវត្តប្រកបដោយអត្ថន័យ និងយូរអង្វែងទាំងនៅកម្រិតសហគមន៍។ សហការី និងដៃគូ សុទ្ធតែបានផ្តល់តម្លៃដល់ភាពជាអ្នកដឹកនាំ ភាពបើកចំហចំពោះកិច្ចសហការ និងឆន្ទៈក្នុងការធ្វើជាអ្នកតម្រង់ទិស និងគាំទ្រដល់សមាជិកក្រុម។ លោកតែងតែលើកទឹកចិត្តដល់ការច្នៃប្រឌិត ដែលផ្តោតលើគណនេយ្យភាព ការរៀនសូត្រ និងលទ្ធផល។ លោក Sasha បានជំរុញទឹកចិត្តក្រុម ACCESS 2 និងដៃគូសហការឱ្យខិតខំប្រឹងប្រែង ដើម្បីឈានទៅរកភាពកាន់តែល្អប្រសើរក្នុងការគាំទ្រជនងាយរងគ្រោះបំផុតមួយចំនួននៅកម្ពុជា។ នៅពេលដែលលោកបន្តដំណើរទៅកាន់ការងារថ្មី យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ ភាពជាអ្នកដឹកនាំ និងការងារជាមួយ ACCESS។ កេរដំណែលរបស់លោកនឹងបន្តតាមរយៈប្រព័ន្ធដែលត្រូវបានពង្រឹង ដៃគូដែលត្រូវបានផ្តល់អំណាច និងអ្នកទទួលផលដែលទទួលបានការគាំទ្រពីកម្មវិធី។ យើងសូមជូនពរឱ្យលោកទទួលបានជោគជ័យគ្រប់ភារកិច្ចនាពេលអនាគត និងសូមអរគុណចំពោះស្នាមញញឹម និងសមិទ្ធផលមិនអាចបំភ្លេចបានដែលលោកបានបន្សល់ទុកសម្រាប់ ACCESS និងសហគមន៍ដែលយើងគាំទ្រ៕


វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីសមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម ពង្រឹងជំនាញសម្របសម្រួល និងការអនុវត្តប្រកបដោយបរិយាបន្ន

កាលពីថ្ងៃទី៧ និងទី៨ ខែមេសា ឆ្នាំ២០២៦ កម្មវិធី ACCESS 2 សហការជាមួយក្រសួងកិច្ចការនារី (MoWA) បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកសម្រាប់គ្រូបង្គោលស្តីពីសមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម (GEDSI) រយៈពេលពីរថ្ងៃ នៅរាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះបានប្រមូលផ្តុំគ្រូបង្គោលមកពីក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារីខេត្ត (PDoWA) និងដៃគូអនុវត្តជាយុទ្ធសាស្ត្រ (SIPs) ក្នុងគោលបំណងពង្រឹងការយល់ដឹងអំពីគោលគំនិត GEDSI បង្កើនការអនុវត្តជាក់ស្តែងក្នុងការបញ្ជ្រាប GEDSI ទៅក្នុងសកម្មភាពកម្មវិធី និងពង្រឹងជំនាញសម្របសម្រួលដោយប្រើប្រាស់សៀវភៅណែនាំបណ្តុះបណ្តាល GEDSI។ ចាប់តាំងពីឆ្នាំ២០២៤មក កម្មវិធី ACCESS 2 បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងកិច្ចការនារី ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលដែលផ្តោតលើ GEDSI ជាបន្តបន្ទាប់ ទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ វគ្គបណ្តុះបណ្តាលទាំងនេះបានផ្សាភ្ជាប់ដៃគូភាគីរដ្ឋាភិបាល និងដៃគូអនុវត្តយុទ្ធសាស្ត្រ ដើម្បីដោះស្រាយតម្រូវការចាំបាច់នានា និងឧបសគ្គដែលក្រុមងាយរងគ្រោះជួបប្រទះ រួមទាំងស្ត្រីមានពិការភាព ស្ត្រីជនជាតិដើមភាគតិច និងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQI+) ជាពិសេសក្នុងបរិបទនៃការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) និងការផ្តល់សេវា។ តាមរយៈមតិត្រឡប់ពីវគ្គបណ្តុះបណ្តាលមុនៗ បានគូសបញ្ជាក់ពីតម្រូវការសម្រាប់វិធីសាស្ត្រដែលមានរចនាសម្ព័ន្ធ និងស្តង់ដារ ដែលអាចផ្តល់ជូនប្រកបដោយជាប់លាប់នៅកម្រិតខេត្ត ស្រុក និងឃុំ។ ជាការឆ្លើយតប ក្រសួងកិច្ចការនារី ដោយមានការគាំទ្រពីកម្មវិធី ACCESS 2 បានរៀបចំ សៀវភៅណែនាំបណ្តុះបណ្តាល GEDSI ដែលផ្តល់នូវការណែនាំជាក់ស្តែង ដើម្បីជួយដល់គ្រូបង្គោលក្នុងការដឹកនាំវគ្គបណ្តុះបណ្តាលដែលមានគុណភាពខ្ពស់ មានបរិយាបន្ន និងមានការចូលរួម។ វគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះ គ្រូបង្គោលបានចូលរួមយ៉ាងសកម្ម ជាមួយនឹងគោលគំនិត និងវិធីសាស្ត្រនានាដែលចាំបាច់ដើម្បីធ្វើការប្រកបដោយប្រសិទ្ធភាពជាមួយសហគមន៍ LGBTQI+ និងសហគមន៍ខ្មែរឥស្លាម។ អ្នកចូលរួមបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ដើម្បីធ្វើឱ្យការពិភាក្សាកាន់តែស៊ីជម្រៅ និងពង្រឹងការយល់ដឹងអំពី GEDSI ក្នុងអំឡុងពេលអនុវត្តសកម្មភាព។ វគ្គពិភាក្សាតាមក្រុមតូចៗ បានផ្តល់ពេលវេលាគ្រប់គ្រាន់ដល់អ្នកចូលរួមក្នុងការអនុវត្តការបង្ហាញខ្លឹមសារស្របតាមសៀវភៅណែនាំ ដោយមានការគាំទ្រអំពីបច្ចេកទេសសម្របសម្រួលដែលរៀបចំឡើងដើម្បីបង្កើនការចូលរួម និងកសាងទំនុកចិត្ត។ នៅក្នុងសុន្ទរកថាបើក លោកស្រី Sophia...


អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៦ ជាមួយគ្រួសារ ACCESS 2

សួស្តីឆ្នាំថ្មីប្រពៃណីខ្មែរ! ជារៀងរាល់ខែមេសា ចាប់ពីថ្ងៃទី១៤-១៦ ប្រជាជនកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់ រួមទាំងការទៅទស្សនាតំបន់ទេសចរណ៍នានាទូទាំងប្រទេសផងដែរ។ ឆ្នាំនេះក៏ដូចជាឆ្នាំមុនៗដែរ។ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្រុមគ្រួសារ ACCESS 2 បានជួបជុំគ្នានៅការិយាល័យរបស់យើង ដើម្បីអបអរសាទរនាឱកាសពិសេសនេះ។ យើងបានអញ្ជើញព្រះសង្ឃមកប័ង្សកូល ប្រទានពរជ័យដល់យើងឱ្យកាន់តែរុងរឿង សន្តិភាព និងសេចក្តីរីករាយ។ យើងមានកិត្តិយសដែលបានទទួលពរជ័យដ៏ជ្រះថ្លានេះពីព្រះសង្ឃ ដោយគោរពជូនពរឱ្យក្រុមការងាររបស់យើងបន្តទទួលបានជោគជ័យ វិបុលសុខ និងសុខុមាលភាពនៅក្នុងឆ្នាំសេះខាងមុខ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអូស្ត្រាលី ចំពោះការគាំទ្រជាបន្តបន្ទាប់ដល់ការងាររបស់ ACCESS 2 ដើម្បីគាំទ្រសេវាប្រកបដោយគុណភាពសម្រាប់អ្នកជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ជនមានពិការ និងសហគមន៍ជនជាតិដើមភាគតិច ដោយធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ។ យើងក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសមភាគីរដ្ឋាភិបាល និងដៃគូអនុវត្តជាយុទ្ធសាស្ត្រ ចំពោះភាពជាដៃគូ កិច្ចសហការ និងការណែនាំដ៏មានតម្លៃ ក្នុងការសម្រេចគោលបំណងរួមរបស់យើង។ លើសពីនេះ យើងសូមថ្លែងអំណរគុណដល់សមភាគីរដ្ឋាភិបាលថ្នាក់ក្រោមជាតិចំពោះការចូលរួមចំណែកសម្រេចបាននូវលទ្ធផលជាក់ស្តែង ដែលមានអត្ថន័យមិនអាចកាត់ថ្លៃបាននៅក្នុងសហគមន៍។ សូមទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យ និងវិបុលសុខដល់មនុស្សគ្រប់រូប ជាពិសេសជនងាយរងគ្រោះនៅក្នុងសហគមន៍។ ក្រុមការងារ ACCESS 2 សូមគោរពជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី និងមនុស្សជាទីស្រលាញ់របស់អ្នកឱ្យរីករាយក្នុងការប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ!