Latest News-KH

ACCESS 2 គាំទ្រការអនុវត្ត Microsoft 365 នៅក្រសួងកិច្ចការនារី

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសរបស់ ACCESS 2 បានផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យសម្រាប់មន្ត្រីមកពីក្រសួងកិច្ចការនារី (MoWA) ជាពិសេសមន្រ្តីនាយកដ្ឋានកិច្ចការពារផ្លូវច្បាប់។ កាលពីមុន ACCESS 2 បានផ្តល់ការគាំទ្រស្រដៀងគ្នានេះដល់មន្ទីរកិច្ចការនារីខេត្ត (PDoWA) នៅទូទាំងខេត្តគោលដៅរបស់ខ្លួន ដែលមានដូចជា ខេត្តសៀមរាប កំពង់ចាម កំពង់ស្ពឺ និងរតនគិរី។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងការគ្រប់គ្រងឯកសារ និងការផ្ទុកឯកសារទាក់ទងនឹងចំណេះដឹងអំពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV)។ វគ្គនេះក៏ផ្តោតលើការកាត់បន្ថយហានិភ័យនៃការបាត់បង់ទិន្នន័យដែលបណ្តាលមកពីប្រព័ន្ធកុំព្យូទ័រដែលមិនគួរឱ្យទុកចិត្ត ការកែលម្អការប្រមូល និងការប្រើប្រាស់ទិន្នន័យ GBV និងការបង្កើនជំនាញឌីជីថលរបស់ក្រុមការងារ MoWA និង PDoWA។ ជាចុងក្រោយ គំនិតផ្តួចផ្តើមនេះខិតខំធានាថាព័ត៌មានទាក់ទងនឹង GBV ត្រូវបានគ្រប់គ្រងតាមរបៀបដែលមានសុវត្ថិភាព សន្តិសុខ និងនិរន្តរភាព។ កំឡុងពេលវគ្គបណ្តុះបណ្តាល ក្រុមការងារ ACCESS 2 ក៏បានផ្តល់ការណែនាំអំពីការអនុវត្តការគ្រប់គ្រងទិន្នន័យ កម្មវិធី Microsoft 365 SharePoint Online និងវិធានការសុវត្ថិភាពសំខាន់ៗដែលស្របតាមស្តង់ដារអន្តរជាតិ។ បន្ថែមពីលើសមាសធាតុទ្រឹស្តី អ្នកចូលរួមត្រូវបានផ្តល់ឱកាសឱ្យចូលរួមក្នុងការអនុវត្តជាក់ស្តែងលើកុំព្យូទ័រផ្ទាល់ខ្លួន ក្នុងការពង្រឹងជំនាញជាក់ស្តែង។ លោកស្រី ស ស៊ីណេត ប្រធាននាយកដ្ឋានកិច្ចការពារផ្លូវច្បាប់ បានលើកទឹកចិត្តដល់ក្រុមការងារឱ្យចូលរួមយ៉ាងសកម្ម និងពេញលេញនៅក្នុងវគ្គបណ្តុះបណ្តាលនេះ។ លោកស្រីបានសម្តែងការកោតសរសើរចំពោះការគាំទ្ររបស់ ACCESS 2 និងបានសរសើរគំនិតផ្តួចផ្តើមនេះថាវាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងសមត្ថភាពឌីជីថលរបស់នាយកដ្ឋាន។ ក្រសួងកិច្ចការនារី និង PDoWA ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកការគាំទ្របច្ចេកទេសលើការផ្តល់សេវាផ្នែក GBV ដល់កម្រិតស្រុក និងឃុំ ដោយធានាបាននូវនិរន្តរភាពរយៈពេលវែងនៃអន្តរាគមន៍ ACCESS 2។ ដោយសារក្រុមការងារ PDoWA ទាំងបួនបានទទួលវគ្គបណ្តុះបណ្តាលរួចហើយនូវចំណេះដឹង និងការចូលប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងរួមគ្នា វគ្គបណ្តុះបណ្តាលនេះគឺជាជំហានដ៏សំខាន់មួយក្នុងការអនុញ្ញាតឱ្យនាយកដ្ឋានកិច្ចការពារផ្លូវច្បាប់នៅថ្នាក់ជាតិទទួលបានអត្ថប្រយោជន៍ពីឧបករណ៍ និងសមត្ថភាពឌីជីថលដូចគ្នា។ ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ ACCESS 2 ក៏បានប្រគល់កុំព្យូទ័រយួរដៃថ្មីមួយគ្រឿងដល់នាយកដ្ឋានកិច្ចការពារផ្លូវច្បាប់ផងដែរ។ ឧបករណ៍នេះភ្ជាប់មកជាមួយនឹងប្រព័ន្ធរួមបញ្ចូលគ្នាដែលត្រូវបានរចនាឡើងដើម្បីគាំទ្រសេវាសម្រាប់ជនរងគ្រោះ GBV។ រដ្ឋាភិបាលអូស្ត្រាលីនៅតែប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កន្លែងធ្វើការដែលមានសុវត្ថិភាព បរិយាបន្ន និងផ្អែកលើស្តង់ដារនៅទូទាំងបរិយាកាសកម្មវិធី៕


វគ្គបណ្តុះបណ្តាលរំលឹក ពង្រឹងកន្លែងធ្វើការប្រកបដោយបរិយាបន្ន និងសុវត្ថិភាព

រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្តល់សេវា ប្រកបដោយនិរន្តរភាព និងសមធម៌ - ដំណាក់កាលទី 2 (ACCESS2) បន្តការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធានាកន្លែងធ្វើការដែលមានសុវត្ថិភាព បរិយាបន្ន និងផ្អែកលើស្តង់ដារនៅទូទាំងបរិយាកាសកម្មវិធី។ នៅក្នុងខែមេសា និងឧសភា ឆ្នាំ២០២៦ ACCESS 2 បានផ្តល់វគ្គបណ្តុះបណ្តាលរំលឹក ស្តីពីគោលការណ៍កិច្ចការពារសុវត្ថិភាព (ការទប់ស្កាត់ការកេងប្រវ័ញ្ច ការរំលោភបំពាន និងការបៀតបៀនផ្លូវភេទ កិច្ចការពារកុមារ) ការគ្រប់គ្រងការក្លែងបន្លំ និងអំពើពុករលួយ នៅខេត្តគោលដៅ។ បន្ថែមពីនេះទៀត នៅរាជធានីភ្នំពេញ វគ្គបណ្តុះបណ្តាលក៏បានផ្តោតលើគោលការណ៍ណែនាំផ្នែកទំនាក់ទំនង ការគ្រប់គ្រងមូលនិធិ និងការគ្រប់គ្រងហានិភ័យផងដែរ។ វគ្គបណ្តុះបណ្តាលនេះផ្តល់ដល់ដៃគូរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងដៃគូអនុវត្តជាយុទ្ធសាស្ត្រ (SIPs)។ បច្ចុប្បន្ននេះ នៅចុងបញ្ចប់នៃឆ្នាំទីបីរបស់កម្មវិធី វគ្គបណ្តុះបណ្តាលនៅតែបន្តផ្តល់លទ្ធផលដ៏រឹងមាំ។ សិក្ខាកាមទទួលបានការយល់ដឹងកាន់តែច្បាស់អំពីវិធានការកិច្ចការពារសុវត្ថិភាពរបស់ ACCESS2 នីតិវិធីរាយការណ៍ជាជំហានៗ និងការទទួលខុសត្រូវខាងក្រមសីលធម៌។ សមត្ថភាពរបស់សិក្ខាកាម ក្នុងការចែករំលែកបន្តដល់អ្នកដទៃនៅក្នុងស្ថាប័នរបស់ត្រូវបានបង្កើន ដែលគាំទ្រដល់ការអនុម័តយ៉ាងទូលំទូលាយនៃការអនុវត្តការការពារ។ វគ្គទាំងនេះក៏បានអនុញ្ញាតឱ្យដៃគូពិនិត្យ និងកែលម្អគោលនយោបាយរបស់ស្ថាប័នរបស់ខ្លួន ខណៈពេលដែលពង្រឹងជំនាញក្នុងការអភិវឌ្ឍសម្ភារព័ត៌មាន ការអប់រំ និងការទំនាក់ទំនង (IEC) សម្រាប់សហគមន៍។ លើសពីនេះ អ្នកចូលរួមបានពង្រឹងចំណេះដឹង អំពីការគ្រប់គ្រងការក្លែងបន្លំ ការគ្រប់គ្រងជំមូលនិធិ ការគ្រប់គ្រងហានិភ័យ និងការទំនាក់ទំនងស្របតាមស្តង់ដារ DFAT និង Abt។ សំឡេងពីអភិបាលរងខេត្ត ដោយឆ្លុះបញ្ចាំងពីវគ្គបណ្តុះបណ្តាលនៅខេត្តកំពង់ចាម លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្ត បានសង្កត់ធ្ងន់លើសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលថា៖ «យើងត្រូវតែធានាការផ្តល់សេវាប្រកបដោយសុវត្ថិភាព និងការងារសង្គមប្រកបដោយយុត្តិធម៌ ដើម្បីឱ្យកម្មវិធីនេះអាចសម្រេចបាននូវគោលដៅរបស់ខ្លួនដោយផ្អែកលើសិទ្ធិមនុស្ស និងសុចរិតភាព»។ ឯកឧត្តម ហាន ភក្តី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា៖ «វគ្គបណ្តុះបណ្តាលនេះមិនមែនគ្រាន់តែជាការជួបជុំធម្មតានោះទេ ប៉ុន្តែវាគឺជាការរំលឹកអំពីការប្តេជ្ញាចិត្ត និងមនសិការវិជ្ជាជីវៈរបស់យើងក្នុងការបម្រើប្រជាពលរដ្ឋប្រកបដោយសុចរិតភាព។ ការការពារមិនមែនគ្រាន់តែជាទ្រឹស្តីមួយនោះទេ។ វាគឺជាខែលដ៏រឹងមាំសម្រាប់អ្នកទទួលសេវា បុគ្គលិក មន្ត្រីអនុវត្ត...


ការសម្ពោធដាក់ឱ្យប្រើប្រាស់នូវសេវាព្យាបាលការប្រាស្រ័យទាក់ទង និងភាសានៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ

កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ អង្គការ OIC Cambodia រួមជាមួយ ACCESS 2 បានសម្ពោធដាក់ឱ្យ​ប្រើប្រាស់នូវសេវាព្យាបាលការប្រាស្រ័យទាក់ទង និងភាសានៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ នេះគឺជាលើកទី២នៃការគាំទ្រដោយរដ្ឋាភិបាលអូស្រ្តាលី តាមរយៈ អង្គការ OIC Cambodia នូវសេវាព្យាបាលការប្រាស្រ័យទាក់ទង និងភាសា ដោយ ដែលការសម្ពោធដាក់ឱ្យប្រើប្រាស់លើកទី១ គឺធ្វើនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះកាលពីខែមករា ឆ្នាំ២០២៦។ តម្រូវការសម្រាប់សេវាស្តារលទ្ធភាពពលកម្មនៅកម្ពុជា រួមទាំងការព្យាបាលការនិយាយ និងភាសា នៅតែបន្តកើនឡើង ដែលបណ្តាលមកពីជំងឺមិនឆ្លង (NCD) ដូចជាជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល និងស្ថានភាពសុខភាពផ្សេងៗទៀត រួមទាំងកុមារដែលមានអូទីហ្សឹម និងការលំបាកក្នុងការប្រាស្រ័យទាក់ទង។ ការព្យាបាលការប្រាស្រ័យទាក់ទង និងភាសា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជាសះស្បើយ ការទំនាក់ទំនង ឯករាជ្យភាព និងគុណភាពជីវិតសម្រាប់ទាំងមនុស្សពេញវ័យ និងកុមារ។ ការដាក់ឱ្យដំណើរការសេវាព្យាបាលដោយការប្រាស្រ័យទាក់ទង និងភាសា នឹងអនុញ្ញាតឱ្យមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺផ្តល់ការថែទាំកាន់តែទូលំទូលាយ និងប្រកបដោយបរិយាបន្ន ដោយផ្តល់អត្ថប្រយោជន៍ដល់សហគមន៍នៅក្នុងខេត្តនេះ ព្រមទាំងគាំទ្រដល់គោលដៅរបស់កម្ពុជាក្នុងការគ្របដណ្តប់សុខភាពជាសកល (UHC) នៅឆ្នាំ២០៣៥។ លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណដល់អង្គការ OIC និងកម្មវិធី ACCESS 2 ចំពោះការគាំទ្រនេះ ដោយបានមានប្រសាសន៍ថា៖ «ការព្យាបាលការប្រាស្រ័យទាក់ទង និងភាសា ជួយកុមារឱ្យយកឈ្នះលើការលំបាកនានាក្នុងការទំនាក់ទំនង។ នៅក្នុងបន្ទប់ការប្រាស្រ័យទាក់ទង និងភាសានេះ ឪពុកម្តាយនឹងទទួលបានចំណេះដឹងជាក់ស្តែងអំពីរបៀបជួយកូនៗរបស់គាត់ក្នុងការទំនាក់ទំនង»។ បន្ទប់ការប្រាស្រ័យទាក់ទ និងគាំទ្រភាសានេះ បង្កើតឡើងដោយផ្អែកលើកិច្ចសហការយ៉ាងរឹងមាំរបស់កម្មវិធី ACCESS 2 ជាមួយក្រសួងសុខាភិបាល ដែលបានចាប់ផ្តើមជាមួយនឹងការបង្កើតផ្នែកស្តារលទ្ធភាពពលកម្មដែលមានមូលដ្ឋាននៅមន្ទីរពេទ្យក្នុងខែតុលា ឆ្នាំ២០២៤។ វាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការពង្រឹងសេវាស្តារលទ្ធភាពពលកម្មនៅក្នុងប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជា។ សេវាស្តារលទ្ធភាពពលកម្មដំបូង និងមានគុណភាពត្រូវបានបង្ហាញឱ្យឃើញថាអាចកាត់បន្ថយការស្នាក់នៅមន្ទីរពេទ្យ ការពារឧបសគ្គនានា និងធ្វើឱ្យលទ្ធផលសុខភាពរយៈពេលវែងកាន់តែប្រសើរ។ ACCESS 2 សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ មន្ទីរពេទ្យបង្អែកខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិខេត្តកំពង់ស្ពឺ ចំពោះភាពជាអ្នកដឹកនាំ និងភាពជាដៃគូជាបន្តបន្ទាប់ក្នុងការផ្តល់ជូនបុគ្គលិកមន្ទីរពេទ្យ និងកន្លែងសម្រាប់សេវាព្យាបាលការប្រាស្រ័យទាក់ទង និងភាសានេះ។ ACCESS 2...


សេចក្តីថ្លែងអំណរគុណ និងការលាគ្នាចំពោះអនុប្រធានកម្មវិធី

បន្ទាប់ពីការបំពេញការងារប្រកបដោយការលះបង់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំអស់រយៈពេលជាច្រើនឆ្នាំមក កម្មវិធី ACCESS 2 សូមសម្តែងនូវការលាគ្នាដោយក្តីរំភើបជូនចំពោះអនុប្រធានកម្មវិធីរបស់យើង ដែលភាពជាអ្នកដឹកនាំ និងការរួមចំណែករបស់លោកបានក្លាយជាកម្លាំងចលករដ៏សំខាន់តាំងពីដំណាក់កាលដំបូងនៃកម្មវិធី។ ជាមួយនឹងសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅ កម្មវិធី ACCESS 2 សូមជម្រាបលាលោក Sasha Cigljarevic អនុប្រធានកម្មវិធីរបស់យើង។ ភាពជាអ្នកដឹកនាំរបស់លោក Sasha គឺជាផ្នែកសំខាន់មួយនៃដំណើរការកម្មវិធី។ លោកបានបម្រើតួនាទីនេះចាប់តាំងពី ACCESS ដំណាក់កាលទី១ ហើយបានក្លាយជាសសរគ្រឹះដ៏សំខាន់សម្រាប់ការរីកចម្រើន និងភាពជោគជ័យរបស់កម្មវិធី។ ចាប់ពី ACCESS ដំណាក់កាលទី១ រហូតដល់ការវិវឌ្ឍបន្តក្នុងដំណាក់កាលទី២ ការណែនាំ ចក្ខុវិស័យយុទ្ធសាស្ត្រ និងការគាំទ្រដោយចូលរួមដោយផ្ទាល់របស់លោក បានជួយពង្រឹងការងាររបស់ ACCESS 2 យ៉ាងទៀងទាត់។ ក្នុងកំឡុងពេលបំពេញការងារ លោក Sasha បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ទិសដៅអនុវត្តកម្មវិធី ពង្រឹងភាពជាដៃគូ និងធានាបាននូវគុណភាព បរិយាបន្ន និងវិធីសាស្ត្រដែលផ្តោតលើជនរងគ្រោះជាចម្បងនៅក្នុងគ្រប់សកម្មភាពទាំងអស់។ ការយល់ដឹងយ៉ាងស៊ីជម្រៅរបស់លោកអំពីបរិបទនៃប្រទេសកម្ពុជា រួមផ្សំនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំលើផ្នែកហិរញ្ញវត្ថុ ប្រតិបត្តិការ សុខុមាលភាពបុគ្គលិក និងកិច្ចការពារសុវត្ថិភាព (Safeguarding) បានជួយឱ្យ ACCESS  2 សម្រេចបាននូវផលជះវិជ្ជមាននៃការអនុវត្តប្រកបដោយអត្ថន័យ និងយូរអង្វែងទាំងនៅកម្រិតសហគមន៍។ សហការី និងដៃគូ សុទ្ធតែបានផ្តល់តម្លៃដល់ភាពជាអ្នកដឹកនាំ ភាពបើកចំហចំពោះកិច្ចសហការ និងឆន្ទៈក្នុងការធ្វើជាអ្នកតម្រង់ទិស និងគាំទ្រដល់សមាជិកក្រុម។ លោកតែងតែលើកទឹកចិត្តដល់ការច្នៃប្រឌិត ដែលផ្តោតលើគណនេយ្យភាព ការរៀនសូត្រ និងលទ្ធផល។ លោក Sasha បានជំរុញទឹកចិត្តក្រុម ACCESS 2 និងដៃគូសហការឱ្យខិតខំប្រឹងប្រែង ដើម្បីឈានទៅរកភាពកាន់តែល្អប្រសើរក្នុងការគាំទ្រជនងាយរងគ្រោះបំផុតមួយចំនួននៅកម្ពុជា។ នៅពេលដែលលោកបន្តដំណើរទៅកាន់ការងារថ្មី យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ ភាពជាអ្នកដឹកនាំ និងការងារជាមួយ ACCESS។ កេរដំណែលរបស់លោកនឹងបន្តតាមរយៈប្រព័ន្ធដែលត្រូវបានពង្រឹង ដៃគូដែលត្រូវបានផ្តល់អំណាច និងអ្នកទទួលផលដែលទទួលបានការគាំទ្រពីកម្មវិធី។ យើងសូមជូនពរឱ្យលោកទទួលបានជោគជ័យគ្រប់ភារកិច្ចនាពេលអនាគត និងសូមអរគុណចំពោះស្នាមញញឹម និងសមិទ្ធផលមិនអាចបំភ្លេចបានដែលលោកបានបន្សល់ទុកសម្រាប់ ACCESS និងសហគមន៍ដែលយើងគាំទ្រ៕


វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីសមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម ពង្រឹងជំនាញសម្របសម្រួល និងការអនុវត្តប្រកបដោយបរិយាបន្ន

កាលពីថ្ងៃទី៧ និងទី៨ ខែមេសា ឆ្នាំ២០២៦ កម្មវិធី ACCESS 2 សហការជាមួយក្រសួងកិច្ចការនារី (MoWA) បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកសម្រាប់គ្រូបង្គោលស្តីពីសមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម (GEDSI) រយៈពេលពីរថ្ងៃ នៅរាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះបានប្រមូលផ្តុំគ្រូបង្គោលមកពីក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារីខេត្ត (PDoWA) និងដៃគូអនុវត្តជាយុទ្ធសាស្ត្រ (SIPs) ក្នុងគោលបំណងពង្រឹងការយល់ដឹងអំពីគោលគំនិត GEDSI បង្កើនការអនុវត្តជាក់ស្តែងក្នុងការបញ្ជ្រាប GEDSI ទៅក្នុងសកម្មភាពកម្មវិធី និងពង្រឹងជំនាញសម្របសម្រួលដោយប្រើប្រាស់សៀវភៅណែនាំបណ្តុះបណ្តាល GEDSI។ ចាប់តាំងពីឆ្នាំ២០២៤មក កម្មវិធី ACCESS 2 បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងកិច្ចការនារី ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលដែលផ្តោតលើ GEDSI ជាបន្តបន្ទាប់ ទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ វគ្គបណ្តុះបណ្តាលទាំងនេះបានផ្សាភ្ជាប់ដៃគូភាគីរដ្ឋាភិបាល និងដៃគូអនុវត្តយុទ្ធសាស្ត្រ ដើម្បីដោះស្រាយតម្រូវការចាំបាច់នានា និងឧបសគ្គដែលក្រុមងាយរងគ្រោះជួបប្រទះ រួមទាំងស្ត្រីមានពិការភាព ស្ត្រីជនជាតិដើមភាគតិច និងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQI+) ជាពិសេសក្នុងបរិបទនៃការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) និងការផ្តល់សេវា។ តាមរយៈមតិត្រឡប់ពីវគ្គបណ្តុះបណ្តាលមុនៗ បានគូសបញ្ជាក់ពីតម្រូវការសម្រាប់វិធីសាស្ត្រដែលមានរចនាសម្ព័ន្ធ និងស្តង់ដារ ដែលអាចផ្តល់ជូនប្រកបដោយជាប់លាប់នៅកម្រិតខេត្ត ស្រុក និងឃុំ។ ជាការឆ្លើយតប ក្រសួងកិច្ចការនារី ដោយមានការគាំទ្រពីកម្មវិធី ACCESS 2 បានរៀបចំ សៀវភៅណែនាំបណ្តុះបណ្តាល GEDSI ដែលផ្តល់នូវការណែនាំជាក់ស្តែង ដើម្បីជួយដល់គ្រូបង្គោលក្នុងការដឹកនាំវគ្គបណ្តុះបណ្តាលដែលមានគុណភាពខ្ពស់ មានបរិយាបន្ន និងមានការចូលរួម។ វគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះ គ្រូបង្គោលបានចូលរួមយ៉ាងសកម្ម ជាមួយនឹងគោលគំនិត និងវិធីសាស្ត្រនានាដែលចាំបាច់ដើម្បីធ្វើការប្រកបដោយប្រសិទ្ធភាពជាមួយសហគមន៍ LGBTQI+ និងសហគមន៍ខ្មែរឥស្លាម។ អ្នកចូលរួមបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ដើម្បីធ្វើឱ្យការពិភាក្សាកាន់តែស៊ីជម្រៅ និងពង្រឹងការយល់ដឹងអំពី GEDSI ក្នុងអំឡុងពេលអនុវត្តសកម្មភាព។ វគ្គពិភាក្សាតាមក្រុមតូចៗ បានផ្តល់ពេលវេលាគ្រប់គ្រាន់ដល់អ្នកចូលរួមក្នុងការអនុវត្តការបង្ហាញខ្លឹមសារស្របតាមសៀវភៅណែនាំ ដោយមានការគាំទ្រអំពីបច្ចេកទេសសម្របសម្រួលដែលរៀបចំឡើងដើម្បីបង្កើនការចូលរួម និងកសាងទំនុកចិត្ត។ នៅក្នុងសុន្ទរកថាបើក លោកស្រី Sophia...


អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៦ ជាមួយគ្រួសារ ACCESS 2

សួស្តីឆ្នាំថ្មីប្រពៃណីខ្មែរ! ជារៀងរាល់ខែមេសា ចាប់ពីថ្ងៃទី១៤-១៦ ប្រជាជនកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់ រួមទាំងការទៅទស្សនាតំបន់ទេសចរណ៍នានាទូទាំងប្រទេសផងដែរ។ ឆ្នាំនេះក៏ដូចជាឆ្នាំមុនៗដែរ។ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្រុមគ្រួសារ ACCESS 2 បានជួបជុំគ្នានៅការិយាល័យរបស់យើង ដើម្បីអបអរសាទរនាឱកាសពិសេសនេះ។ យើងបានអញ្ជើញព្រះសង្ឃមកប័ង្សកូល ប្រទានពរជ័យដល់យើងឱ្យកាន់តែរុងរឿង សន្តិភាព និងសេចក្តីរីករាយ។ យើងមានកិត្តិយសដែលបានទទួលពរជ័យដ៏ជ្រះថ្លានេះពីព្រះសង្ឃ ដោយគោរពជូនពរឱ្យក្រុមការងាររបស់យើងបន្តទទួលបានជោគជ័យ វិបុលសុខ និងសុខុមាលភាពនៅក្នុងឆ្នាំសេះខាងមុខ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអូស្ត្រាលី ចំពោះការគាំទ្រជាបន្តបន្ទាប់ដល់ការងាររបស់ ACCESS 2 ដើម្បីគាំទ្រសេវាប្រកបដោយគុណភាពសម្រាប់អ្នកជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ជនមានពិការ និងសហគមន៍ជនជាតិដើមភាគតិច ដោយធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ។ យើងក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសមភាគីរដ្ឋាភិបាល និងដៃគូអនុវត្តជាយុទ្ធសាស្ត្រ ចំពោះភាពជាដៃគូ កិច្ចសហការ និងការណែនាំដ៏មានតម្លៃ ក្នុងការសម្រេចគោលបំណងរួមរបស់យើង។ លើសពីនេះ យើងសូមថ្លែងអំណរគុណដល់សមភាគីរដ្ឋាភិបាលថ្នាក់ក្រោមជាតិចំពោះការចូលរួមចំណែកសម្រេចបាននូវលទ្ធផលជាក់ស្តែង ដែលមានអត្ថន័យមិនអាចកាត់ថ្លៃបាននៅក្នុងសហគមន៍។ សូមទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យ និងវិបុលសុខដល់មនុស្សគ្រប់រូប ជាពិសេសជនងាយរងគ្រោះនៅក្នុងសហគមន៍។ ក្រុមការងារ ACCESS 2 សូមគោរពជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី និងមនុស្សជាទីស្រលាញ់របស់អ្នកឱ្យរីករាយក្នុងការប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ!  


ពង្រឹងការថែទាំខ្លួនឯងសម្រាប់អ្នកផ្តល់សេវាជួរមុខផ្នែកអំពើហិង្សាទាក់ទងនឹងអំពើហិង្សា

កាលពីថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៥ កម្មវិធី ACCESS 2 បានផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការថែទាំខ្លួនឯងសម្រាប់អ្នកផ្តល់សេវាជួរមុខ។ សិក្ខាកាមចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលនេះ រួមមានតំណាងមកពីក្រសួងកិច្ចការនារី (MoWA) មន្ទីរកិច្ចការនារីខេត្តនៅក្នុងខេត្តគោលដៅរបស់ ACCESS 2 និងដៃគូអនុវត្តជាយុទ្ធសាស្ត្រ (SIPs) ដែលធ្វើការគាំទ្រដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ​និងស្រ្តីមានពិការភាព។ ការពង្រឹងការថែទាំខ្លួនឯងរួមចំណែកដល់លទ្ធផលនៃការវិនិយោគចុងបញ្ចប់របស់កម្មវិធី ACCESS 2 ដើម្បីកែលម្អគុណភាព និងនិរន្តរភាពនៃការផ្តល់សេវា GBV។ ការផ្តល់អាទិភាពដល់សុខុមាលភាពរបស់អ្នកផ្តល់សេវាគឺជាកាតព្វកិច្ចថែទាំ និងជាការវិនិយោគដ៏សំខាន់មួយលើផលជះរយៈពេលវែងរបស់កម្មវិធី។ វគ្គបណ្តុះបណ្តាលនេះបានផ្តល់ដល់សិក្ខាកាម នូវវាយតម្លៃពីសុខភាពផ្លូវចិត្តរបស់ខ្លួន ស្គាល់ពីភាពតានតឹង និងសញ្ញាដំបូងនៃការអស់កម្លាំង និងយល់ពីរបៀបគ្រប់គ្រងភាពតានតឹងអារម្មណ៍ដែលអាចប៉ះពាល់ដល់ការផ្តល់សេវា GBV។ វគ្គនេះក៏បានលើកទឹកចិត្តដល់ការឆ្លុះបញ្ចាំងពីខ្លួនឯង ការផ្លាស់ប្តូរបទពិសោធន៍ជាមួយមិត្តភក្ដិ និងការចែករំលែកការអនុវត្តជាក់ស្តែងក្នុងការថែទាំដោយខ្លួនឯងផងដែរ។ សិក្ខាកាមបានរៀនសូត្រពីបច្ចេកទេសសាមញ្ញៗ ដើម្បីរួមបញ្ចូលទៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់ពួកគេ និងកំណត់យុទ្ធសាស្ត្រដែលសមស្របទៅនឹងបរិបទផ្ទាល់ខ្លួន និងវិជ្ជាជីវៈរបស់ពួកគេ។ វគ្គបណ្តុះបណ្តាលក៏បានពង្រឹងបណ្តាញគាំទ្រមិត្តភក្ដិ និងបង្កើនការយល់ដឹងអំពីសេវាផ្លូវចិត្តសង្គម ដោយប្រើវិធីសាស្រ្តរៀនសូត្របែបសកម្ម។ វគ្គសិក្សារយៈពេលពីរថ្ងៃ បានលើកទឹកចិត្តសិក្ខាកាមឱ្យចែករំលែកបទពិសោធន៍ អនុវត្តលំហាត់ថែទាំខ្លួនឯងជាក្រុមតូចៗ និងអនុវត្តវិធីសាស្រ្តទាំងនេះទៅក្នុងការងាររបស់ពួកគេ។ ក្នុងអំឡុងពេលបើកវគ្គបណ្តុះបណ្តាល លោកជំទាវ ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម នៃក្រសួងកិច្ចការនារី បានលើកឡើងពីសារៈសំខាន់នៃការថែទាំខ្លួនឯងសម្រាប់អ្នកផ្តល់សេវាជួរមុខ។ លោកជំទាវបានកត់សម្គាល់ថា អ្នកផ្តល់សេវាដែលគាំទ្រដល់ជនរងគ្រោះក៏អាចរងផលប៉ះពាល់យ៉ាងខ្លាំងពីការងារនេះផងដែរ ដែលធ្វើឱ្យសុខុមាលភាពផ្ទាល់ខ្លួនមានសារៈសំខាន់សម្រាប់ការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព និងមានមេត្តាករុណា។ លោកជំទាវបានសម្តែងការកោតសរសើរចំពោះកម្មវិធី ACCESS 2 សម្រាប់ការរៀបចំការបណ្តុះបណ្តាលដ៏សំខាន់នេះ។ លោកស្រី ស៊ាន ចាន់ថន អនុប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ចាម ក៏បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅផងដែរថា៖ «ខ្ញុំសូមកោតសរសើរចំពោះ ACCESS 2 ដែលបានផ្តល់វគ្គបណ្តុះបណ្តាលដ៏សំខាន់នេះសម្រាប់អ្នកផ្តល់សេវារបស់យើង ព្រោះយើងតែងតែជួបប្រទះនឹងភាពតានតឹងផ្លូវចិត្ត។ វគ្គបណ្តុះបណ្តាលនេះបានជួយខ្ញុំឱ្យទទួលបានចំណេះដឹងបន្ថែម ដើម្បីគាំទ្រខ្លួនឯងបានកាន់តែប្រសើរក្នុងការអនុវត្តការនារ»។ អ្នកស្រី ផន សុខខេម មន្រ្តីគ្រប់គ្រងមណ្ឌលសុវត្ថិភាពនៅអង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ បានចែករំលែកថា៖ «ខ្ញុំពិតជារីករាយក្នុងការចូលរួមវគ្គបណ្តុះបណ្តាលនេះ។ វាគឺជាជំនាញសំខាន់ៗសម្រាប់ការងាររបស់ខ្ញុំក្នុងការគាំទ្រដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅក្នុងមណ្ឌលសុវត្ថិភាព»។ នៅក្នុងសុន្ទរកថារបស់លោកស្រី Sophia Cason ប្រធានកម្មវិធី ACCESS 2 បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពរបស់សិក្ខាកាមក្នុងការទទួលស្គាល់ហានិភ័យសុខភាពផ្លូវចិត្ត ការអនុវត្តយុទ្ធសាស្ត្រថែទាំខ្លួនឯង...


ពង្រឹងភាពជាអ្នកដឹកនាំថ្នាក់ក្រោមជាតិ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានប្រកបដោយបរិយាបន្ន

ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ កម្មវិធី ACCESS ២ បានអញ្ជើញថ្នាក់ដឹកនាំខេត្ត និងដៃគូពាក់ព័ន្ធនៅខេត្តកំពត ក្នុងវគ្គបណ្តុះបណ្តាលអភិវឌ្ឍន៍សមត្ថភាពរយៈពេលបីថ្ងៃ ស្តីពី “ការអភិវឌ្ឍន៍ជំនាញសមត្ថភាព”។ ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងអនុសាសន៍នៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលខេត្តនាពេលថ្មីៗនេះ និងមានគោលបំណងពង្រឹងជំនាញអនុវត្តជាក់ស្តែងដែលចាំបាច់ ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តផ្នែកគោលនយោបាយ ទៅជាសកម្មភាពមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ នៃសមាជិកគណៈកម្មាធិការសម្របសម្រួលខេត្តមកពីខេត្តកំពង់ចាម សៀមរាប កំពង់ស្ពឺ និងរតនគិរី រួមជាមួយដៃគូអនុវត្តជាយុទ្ធសាស្ត្រដែលធ្វើការងារលើវិស័យទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ បរិយាបន្នពិការភាព និងការស្ថារលទ្ធភាពពលកម្ម។ សិក្ខាកាមទាំងអស់បានរួមគ្នាស្វែងយល់ថា តើការសម្របសម្រួលដែលរឹងមាំ ការប្រាស្រ័យទាក់ទងកាន់តែប្រសើរ និងការរៀបចំផែនការដែលបានកែលម្អ អាចជួយផ្តល់សេវាប្រកបដោយបរិយាបន្នបន្ថែមទៀតនៅថ្នាក់ក្រោមជាតិយ៉ាងដូចម្តេច។ ក្នុងរយៈពេលបីថ្ងៃនេះ សិក្ខាកាមបានសិក្សាតាមរយៈប្រធានបទបណ្តុះបណ្តាលចំនួន ១០ ដែលត្រូវបានរៀបចំឡើងដើម្បីពង្រឹងទាំងការអនុវត្តបច្ចេកទេស និងវិជ្ជាជីវៈ។ វគ្គនីមួយៗបានគ្របដណ្តប់លើ៖ ការរៀបចំសេចក្តីព្រាងគម្រោង (Concept Note) និងសំណើគម្រោង ការតាមដាន និងវាយតម្លៃ, ការសម្របសម្រួល និងការចរចា ទ្រឹស្តីនៃការផ្លាស់ប្តូរ (Theory of Change) ការវិភាគសេដ្ឋកិច្ចនយោបាយ ការគ្រប់គ្រងព្រឹត្តិការណ៍ ការសរសេរករណីសិក្សា និងការប្រើប្រាស់បណ្តាញសង្គមបែបយុទ្ធសាស្ត្រ។ វគ្គបណ្តុះបណ្តាលនេះបានប្រើប្រាស់វិធីសាស្ត្ររៀនតាមរយៈការអនុវត្ត រួមមានការធ្វើលំហាត់ជាក់ស្តែង និងការត្រាប់សម្តែង ដើម្បីជួយឱ្យសិក្ខាកាមយកជំនាញថ្មីៗទៅអនុវត្តចំពោះបញ្ហាប្រឈមជាក់ស្តែងដែលពួកគេជួបប្រទះក្នុងខេត្តរបស់ខ្លួន។ លទ្ធផលបានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ ការវាយតម្លៃមុនវគ្គបណ្តុះបណ្តាលបានកត់ត្រាកម្រិតជំនាញបច្ចេកទេសជាមធ្យមត្រឹម ៤៨ ភាគរយ លើមេរៀនគោលៗ ប៉ុន្តែនៅពេលបញ្ចប់វគ្គបណ្តុះបណ្តាលបានទទួលរហូតដល់៨០ ភាគរយ ។ ការកើនឡើង ៣២ភាគរយនេះ ឆ្លុះបញ្ចាំងពីភាពពាក់ព័ន្ធនៃខ្លឹមសារមេរៀន និងការចូលរួមយ៉ាងសកម្មរបស់សិក្ខាកាមរួមពេញមួយវគ្គសិក្ខាសាលា។ តំណាងអង្គភាពរដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធក៏បានគូសបញ្ជាក់ពីតម្លៃនៃការអនុវត្តជាក់ស្តែងនៃវគ្គបណ្តុះបណ្តាលនេះផងដែរ។ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានកត់សម្គាល់ថា «ឧបករណ៍ និងចំណេះដឹងដែលទទួលបាននឹងជួយឱ្យអ្នកចូលរួមបំពេញការងារកាន់តែមានប្រសិទ្ធភាព និងជួយគាំទ្រដល់សហគមន៍របស់ពួកគេបានកាន់តែប្រសើរ»។ លោក តុល កាណាល់ អនុប្រធានអង្គភាពផែនការ និងវិនិយោគខេត្តកំពង់ចាម បានគូសបញ្ជាក់ថា...


ការផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រី៖ ACCESS 2 អបអរសាទរថ្ងៃអន្តរជាតិនារី ឆ្នាំ២០២៦

ACCESS 2 បានអបអរសាទរថ្ងៃអន្តរជាតិនារី ឆ្នាំ២០២៦ តាមរយៈការជួបជុំជាមួយក្រុមការងារដើម្បីលើកកម្ពស់ពីសិទ្ធិស្ត្រី និងក្មេងស្រី សារៈសំខាន់នៃសមភាពយេនឌ័រ និងតួនាទីរបស់អ្នករាល់គ្នាដែលអាចចូលរួមជួយលើកកម្ពស់បរិយាបន្ន និងយុត្តិធម៌ក្នុងការងារប្រចាំថ្ងៃ។ ព្រឹត្តិការណ៍នេះស្របតាមបេសកកម្មរបស់កម្មវិធីក្នុងការធ្វើឱ្យប្រសើរនូវសេវាសម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាពនៅទូទាំងប្រទាំងប្រទេសកម្ពុជា។ ប្រធានបទសកលនៅឆ្នាំនេះ ស្តីពី៖ «សិទ្ធិ យុត្តិធម៌ សកម្មភាព សម្រាប់ស្ត្រី និងក្មេងស្រីទាំងអស់» បានផ្ដល់ឱកាសសំខាន់ឱ្យក្រុមការងារលើកយកពីឧបសគ្គដែលនៅតែរារាំងដល់ស្ត្រី និងក្មេងស្រី និងហេតុអ្វីបានជាសកម្មភាពរួមគ្នា នៅតែមានសារៈសំខាន់។ សម្រាប់កម្មវិធី ACCESS 2 ប្រធានបទនេះបង្ហាញយ៉ាងច្បាស់ពីការងាររបស់កម្មវិធីក្នុងការពង្រឹងការគាំទ្រប្រព័ន្ធឱ្យកាន់តែមានបរិយាបន្ន បង្កើនកិច្ចគាំពារ និងឆ្លើយតប ដោយធានាថាមិនមានអ្នកណាត្រូវបានទុកចោល។ ក្នុងពេលអបអរសាទរ សមាជិកក្រុមត្រូវបានអញ្ជើញឱ្យចែករំលែកអំពីវារះភាពមេដឹកនាំស្ត្រី ឬអ្នកដែលលើកទឹកចិត្តគាត់ និងបង្ហាញមូលហេតុដែលធ្វើឱ្យរឿងរ៉ាវរបស់អ្នកនោះនៅតែមានអត្ថន័យរហូតមកដល់បច្ចុប្បន្ន។ ការចែករំលែកនេះបានបង្កើតការពិភាក្សាអំពីភាពដឹកនាំ ភាពក្លាហាន សមភាព និងសារៈសំខាន់នៃការបង្កើតឱកាសសម្រាប់ស្ត្រី និងក្មេងស្រីឱ្យកាន់តែរីកចម្រើន។ នៅក្នុងសុន្ទរកថាបើកកទិវាអបអរសាទរនេះ លោក​ Sasha Cigljarevic អនុប្រធានកម្មវិធី ACCESS 2  បានលើកទឹកចិត្តបុគ្គលិកឱ្យឆ្លុះបញ្ចាំង មិនត្រឹមតែអំពីអត្ថន័យនៃទិវានារីអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអំពីរបៀបដែលការរួមបញ្ចូល ការគោរព និងការទទួលខុសត្រូវរួមដែលគួរតែត្រូវបានអនុវត្តទៅក្នុងជីវិតប្រចាំថ្ងៃ និងការងារ។ សុន្ទរកថារបស់លោកបានបញ្ជាក់ពីសារៈសំខាន់នៃការងារគាំទ្រទៅដល់សហគមន៍ដែលខ្វះខាតបំផុត ការប្រឈមនឹងការបង្កគ្រោះថ្នាក់ និងធានាថាកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សមភាពយេនឌ័រប្រកបដោយបរិយាបន្ន និងមានអត្ថន័យក្នុងការអនុវត្តសកម្មភាព។ លោកស្រី Sophia Cason ប្រធានក្រុម ACCESS 2 ក៏បានឆ្លុះបញ្ចាំងពីប្រវត្តិនៃទិវានារីអន្តរជាតិ និងទំនាក់ទំនងរបស់វាទៅនឹងប្រធានបទសកលនៃឆ្នាំនេះ។ លោកស្រីបាននិយាយអំពីសារៈសំខាន់នៃសិទ្ធិ និងយុត្តិធម៌សម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបន្តគាំទ្រការក្នុងការចូលរួមពេញលេញ និងភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅក្នុងសង្គម។ សុន្ទរកថារបស់លោកស្រីបានពង្រឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងការងាររបស់ ACCESS 2 និងការជំរុញសកលលោកឱ្យកាន់តែទូលំទូលាយសម្រាប់សមភាពយេនឌ័រ និងយុត្តិធម៌សង្គម។ ព្រិត្តិការនេះក៏បានអញ្ជើញបុគ្គលិកឱ្យចែករំលែកអំពីអ្វីដែលបុគ្គល និងកន្លែងធ្វើការអាចធ្វើបានដើម្បីគាំទ្រស្ត្រី និងក្មេងស្រីឱ្យសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ។ ការឆ្លុះបញ្ចាំងពីក្រុមការងារ បានបង្ហាញពីសារៈសំខាន់នៃការរួមបញ្ចូលសមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គមនៅគ្រប់ទិដ្ឋភាពទាំងអស់នៃកម្មវិធី រួមទាំងការលើកទឹកចិត្តក្មេងស្រីឱ្យស្វែងយល់ និងរៀនសូត្រ ព្រមទាំងការពង្រឹងសមត្ថភាពរបស់អ្នកផ្តល់សេវា សមភាគីរដ្ឋាភិបាល និងការគាំទ្រដល់ការចូលរួមរបស់ស្ត្រីក្នុងការធ្វើការសម្រេចចិត្តនៅក្នុងគ្រួសារ និងសហគមន៍។...