Events

Our Projects

Oct 20 2026
តុលា 20, 2026

CWCC នឹងដំណើរការបន្ទប់ប្រឹក្សាយោបល់សម្រាប់ស្ត្រី និងក្មេងស្រីនៅរស់រានមានជីវិត រួមមានការបង្វឹក និងការណែនាំ ព្រមទាំងការតាមដាន និងកត់ត្រាផលជះវិជ្ជមាននៃបន្ទប់ប្រឹក្សាយោបល់ដែលបានបង្កើតឡើងនៅខេត្តសៀមរាប

កាលបរិច្ឆេទ និងទីតាំង៖ ថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៦ នៅឃុំតាសៀម ស្រុកស្វាយលើ ថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៦ នៅឃុំបឹងមាលា ស្រុកស្វាយលើ គោលបំណង៖ តាមដាន និងពង្រឹងការដំណើរការបន្ទប់ប្រឹក្សាយោបល់សម្រាប់អ្នកនៅរស់រានមានជីវិត។


Oct 19 2026
តុលា 19, 2026

ក្រសួងកិច្ចការនារី និង UN Women នឹងរៀបចំវគ្គតម្រង់ទិសស្តីពី នីតិវិធីប្រតិបត្តិស្តង់ដា(SOPs) សម្រាប់ក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រតាមយន្តការសម្របសម្រួលជាពហុវិស័យ

កាលបរិច្ឆេទ៖ ថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ គោលបំណង៖ វគ្គតម្រង់ទិសនេះមានគោលបំណងពង្រឹងការយល់ដឹង និងការអនុវត្តជាក់ស្តែងលើនីតិវិធីប្រតិបត្តិស្តង់ដារបស់ក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ រួមទាំងតួនាទី និងការទទួលខុសត្រូវ យន្តការបញ្ជូនបន្ត ការចែករំលែកព័ត៌មានប្រកបដោយសុវត្ថិភាព និងការសម្របសម្រួលការឆ្លើយតបដែលផ្តោតលើអ្នកនៅរស់រានមានជីវិតនៅគ្រប់វិស័យ។


Oct 19 2026
តុលា 19, 2026

មន្ទីរកិច្ចការនារីខេត្ត (PDoWA) និង ACCESS 2 នឹងរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពីយន្តការបញ្ជូនបន្ត និងការអនុវត្តផ្នែកសុខាភិបាលសម្រាប់ក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV-RWG) នៅខេត្តកំពង់ចាម

កាលបរិច្ឆេទ៖ ថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២៦ នៅស្រុកកងមាស គោលបំណង៖ ពង្រឹងជំនាញ និងចំណេះដឹងរបស់សមាជិក GBV-RWG អំពីយន្តការបញ្ជូនបន្ត និងការអនុវត្តផ្នែកសុខាភិបាលពាក់ព័ន្ធនឹងការឆ្លើយតបចំពោះករណី GBV។


Oct 08 2026
តុលា 8, 2026

មន្ទីរកិច្ចការនារីខេត្ត (PDoWA) និង ACCESS 2 នឹងរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពសម្រាប់ក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV-RWG) នៅខេត្តកំពង់ចាម

កាលបរិច្ឆេទ៖ ថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៦ នៅសាលាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម គោលបំណង៖ ផ្តល់ចំណេះដឹងបន្ថែមដល់សមាជិកថ្មីនៃក្រុមការងារ GBV-RWG អំពីស្តង់ដារអប្បបរមាសម្រាប់ការឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងប្រព័ន្ធបញ្ជូនទៅរកសេវាបន្ត នៅក្នុងស្រុកគោលដៅ។


Oct 06 2026
តុលា 6, 2026

មន្ទីរកិច្ចការនារីខេត្ត (PDoWA) នឹងរៀបចំកិច្ចប្រជុំប្រចាំត្រីមាស ស្តីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ថ្នាក់ខេត្ត នៅខេត្តកំពង់ចាម

កាលបរិច្ឆេទ៖ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តកំពង់ចាម គោលបំណង៖ បង្ហាញលទ្ធផលសម្រេចបានរបស់ក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្នុងត្រីមាសទី២ ឆ្នាំ២០២៦ ពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធនឹងករណី GBV និងរៀបចំផែនការការងារ និងផែនការសកម្មភាពសម្រាប់ត្រីមាសបន្ទាប់។


Oct 05 2026
តុលា 5, 2026

CWCC នឹងគាំទ្រសមាជិកក្រុមគាំទ្រស្ត្រី និងយុវជន រួមទាំងជនមានពិការភាព និងក្រុមជនងាយរងគ្រោះដទៃទៀត ក្នុងការរៀបចំសកម្មភាពផ្សព្វផ្សាយការយល់ដឹងអំពីសិទ្ធិនារី សិទ្ធិជនមានពិការភាព អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងសេវាបញ្ជូនបន្ត នៅខេត្តសៀមរាប។

កាលបរិច្ឆេទ និងទីតាំង៖ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅភូមិត្រពាំងខ្នា ឃុំស្វាយលើ ស្រុកស្វាយលើ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅភូមិតាសៀម ឃុំតាសៀម ស្រុកស្វាយលើ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅភូមិខ្នងភ្នំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅភូមិក្រញូង ឃុំតាសៀម ស្រុកស្វាយលើ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ គោលបំណង៖ គាំទ្រសមាជិកក្រុមគាំទ្រស្ត្រី និងយុវជនក្នុងការអនុវត្តសកម្មភាពលើកកម្ពស់ការយល់ដឹងនៅតាមសហគមន៍។


Oct 01 2026
តុលា 1, 2026

មន្ទីរកិច្ចការនារីខេត្ត (PDoWA) និងអង្គការ CARE ផ្តល់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់កិច្ចប្រជុំប្រចាំត្រីមាសលើកទី៣ របស់ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ-ខេត្តរតនគិរី

កាលបរិច្ឆេទ៖ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ (ពេលព្រឹក) នៅសាលប្រជុំរបស់មន្ទីរកិច្ចការនារី ខេត្តរតនគិរី។ គោលបំណង៖ ដើម្បីបង្ហាញលទ្ធផលសម្រេចបានរបស់ក្រុមការងារ GBV សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ ពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធនឹងករណី GBV និងរៀបចំផែនការការងារ និងផែនការសកម្មភាពសម្រាប់ត្រីមាសបន្ទាប់នៃឆ្នាំ២០២៦


Sep 30 2026
September 30, 2026

មន្ទីរកិច្ចការនារីខេត្ត (PDoWA) និងអង្គការ CARE កម្ពុជា នឹងរៀបចំកិច្ចប្រជុំប្រចាំត្រីមាស ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) នៅខេត្តរតនគិរី។

កាលបរិច្ឆេទ៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ទីកន្លែង៖ សាលប្រជុំនៃមន្ទីរកិច្ចការនារីខេត្តរតនគិរី។ គោលបំណង៖ ដើម្បីបង្ហាញអំពីសមិទ្ធផលរបស់ក្រុមការងារ GBV ក្នុងត្រីមាសទី២ ឆ្នាំ ២០២៦ ពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធនឹងករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងរៀបចំផែនការការងារ និងផែនការសកម្មភាពសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការឆ្លើយតបចំពោះ GBV ឱ្យមានការសម្របសម្រួល និងប្រសិទ្ធភាពកាន់តែប្រសើរ។


Sep 30 2026
September 30, 2026

កម្មវិធី ACCESS 2 និងដៃគូរដ្ឋាភិបាល នឹងរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត (PDAC) នៅខេត្តសៀមរាប។

កម្មវិធី ACCESS 2 និងដៃគូរដ្ឋាភិបាល នឹងរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត (PDAC) នៅខេត្តសៀមរាប។ កាលបរិច្ឆេទ៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ទីកន្លែង៖ សាលប្រជុំសាលាខេត្តសៀមរាប។ គោលបំណង៖ ដើម្បីចែករំលែកវឌ្ឍនភាពសំខាន់ៗ មេរៀនដែលទទួលបាន បញ្ហាប្រឈម និងអនុសាសន៍ពីសមាជិកគណៈកម្មាធិការ PDAC ព្រមទាំងពិភាក្សាអំពីសកម្មភាពអាទិភាព និងទិសដៅយុទ្ធសាស្ត្រសម្រាប់ត្រីមាសបន្ទាប់។


Sep 29 2026
September 29, 2026

កិច្ចប្រជុំលើកទី៣ គណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 (ASC)-ភ្នំពេញ

កាលបរិច្ឆេទ៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ទីតាំង៖ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ គោលបំណង៖ ទទួលបានរបាយការណ៍សង្ខេបអំពីសមិទ្ធផលសំខាន់ៗរបស់ ACCESS 2 ក្នុងឆ្នាំទី៣។ ពិនិត្យមើលមេរៀនដែលបានរៀនសូត្រ ហានិភ័យ និងបញ្ហាសំខាន់ៗ ព្រមទាំងឯកភាពលើវិធានការកាត់បន្ថយសមស្របណាមួយ។ អនុម័តផែនការការងារប្រចាំឆ្នាំសម្រាប់ឆ្នាំទី៤ ឆ្នាំសារពើពន្ធ ពីខែកក្កដា ឆ្នាំ២០២៦ ដល់ខែមិថុនា ឆ្នាំ២០២៧។