Events

Our Projects

Sep 14 2026
September 14, 2026

មន្ទីរកិច្ចការនារីខេត្ត (PDoWA) និងអង្គការ CARE Cambodia នឹងរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV-RWG) សម្រាប់អ្នកផ្តល់សេវា នៅខេត្តរតនគិរី។

អង្គការ OIC Cambodia នឹងរៀបចំ វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញអំពីជំនាញព្យាបាលការការប្រាស្រ័យទាក់ទង និងភាសា សម្រាប់អ្នកជំនាញព្យាបាលការប្រាស្រ័យទាក់ទង និងភាសា នៅតាមខេត្ត ដោយមានអ្នកចូលរួមមកពីមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម និងអង្គការផ្សេងៗ។ កាលបរិច្ឆេទ៖ ថ្ងៃទី ១៤-១៥ ខែកញ្ញា ឆ្នាំ ២០២៦ នៅមន្ទីរពេទ្យកុមារ។ គោលបំណង៖ ដើម្បីពង្រឹងជំនាញគ្លីនិករបស់អ្នកជំនាញព្យាបាលការប្រាស្រ័យទាក់ទង និងភាសា នៅតាមខេត្ត ក្នុងការគ្រប់គ្រងករណីកុមារដែលមានភាពស្មុគស្មាញ បង្កើនការអនុវត្តវិធីសាស្ត្រព្យាបាលប្រកបដោយប្រសិទ្ធភាព និងការរៀបចំឯកសារគ្លីនិកឱ្យបានត្រឹមត្រូវ ព្រមទាំងលើកកម្ពស់ការពិនិត្យ និងពិភាក្សាករណីជាមួយសហការី និងការបញ្ជូនអ្នកជំងឺតាមប្រព័ន្ធសុខាភិបាល ដើម្បីធានាបាននូវសេវាថែទាំដែលមានគុណភាព។  


Sep 14 2026
September 14, 2026

ក្រោមសកម្មភាព LAC រដ្ឋបាលស្រុកសូទ្រនិគម នឹងរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) នៅថ្នាក់ស្រុក ក្នុងខេត្តសៀមរាប។

កាលបរិច្ឆេទ៖ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៦ ទីកន្លែង៖ សាលប្រជុំរដ្ឋបាលស្រុកសូទ្រនិគម ខេត្តសៀមរាប។ គោលបំណង៖ ដើម្បីពិនិត្យឡើងវិញនូវសមិទ្ធផលរបស់ក្រុមការងារ GBV ក្នុងត្រីមាសកន្លងមក ពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធនឹងករណីអំពើហិង្សាផ្អែកលើយេនឌ័រ (GBV) និងពង្រឹងការសម្របសម្រួល និងការរៀបចំផែនការសកម្មភាពទប់ស្កាត់ និងឆ្លើយតបចំពោះ GBV នៅថ្នាក់ស្រុក។


Sep 14 2026
September 14, 2026

វគ្គបណ្តុះបណ្តាលរំលឹក ស្តីជំនាញព្យាបាលការប្រាស្រ័យទាក់ទង និងភាសា នៅរាជធានីភ្នំពេញ

អង្គការ OIC Cambodia នឹងរៀបចំ វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញអំពីជំនាញព្យាបាលការការប្រាស្រ័យទាក់ទង និងភាសា សម្រាប់អ្នកជំនាញព្យាបាលការប្រាស្រ័យទាក់ទង និងភាសា នៅតាមខេត្ត ដោយមានអ្នកចូលរួមមកពីមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម និងអង្គការផ្សេងៗ។ កាលបរិច្ឆេទ៖ ថ្ងៃទី ១៤-១៥ ខែកញ្ញា ឆ្នាំ ២០២៦ នៅមន្ទីរពេទ្យកុមារ។ គោលបំណង៖ ដើម្បីពង្រឹងជំនាញគ្លីនិករបស់អ្នកជំនាញព្យាបាលការប្រាស្រ័យទាក់ទង និងភាសា នៅតាមខេត្ត ក្នុងការគ្រប់គ្រងករណីកុមារដែលមានភាពស្មុគស្មាញ បង្កើនការអនុវត្តវិធីសាស្ត្រព្យាបាលប្រកបដោ យប្រសិទ្ធភាព និងការរៀបចំឯកសារគ្លីនិកឱ្យបានត្រឹមត្រូវ ព្រមទាំងលើកកម្ពស់ការពិនិត្យ និងពិភាក្សាករណីជាមួយសហការី និងការបញ្ជូនអ្នកជំងឺតាមប្រព័ន្ធសុខាភិបាល ដើម្បីធានាបាននូវសេវាថែទាំដែលមានគុណភាព។  


Sep 07 2026
September 7, 2026

សិក្ខាសាលាសមាហរណកម្មថ្នាក់ស្រុក នៅខេត្តកំពង់ចាម

អភិបាលស្រុកនឹងរៀបចំ សិក្ខាសាលាសមាហរណកម្មថ្នាក់ស្រុក នៅខេត្តកំពង់ចាម សម្រាប់មន្ត្រីថ្នាក់ឃុំ និងថ្នាក់ស្រុក ព្រមទាំងតំណាងមកពីវិស័យឯកជន។ • កាលបរិច្ឆេទ៖ ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៦។ សិក្ខាសាលារយៈពេលកន្លះថ្ងៃ នៅសាលាស្រុកនៃខេត្តកំពង់ចាម។ • គោលបំណង៖ ដើម្បីចែករំលែក ពិភាក្សា និងស្វែងរកការគាំទ្រពីមន្ទីរពាក់ព័ន្ធថ្នាក់ខេត្ត អង្គការមិនមែនរដ្ឋាភិបាល (NGOs) និងវិស័យឯកជន សម្រាប់កម្មវិធីវិនិយោគឃុំ (CIP) និងកម្មវិធីវិនិយោគស្រុក (DIP) ក្នុងផែនការរំកិលរយៈពេល៣ឆ្នាំរំកិល នៅថ្នាក់ឃុំ និងថ្នាក់ស្រុក។


Aug 24 2026
សីហា 24, 2026

ក្រសួងកិច្ចការនារី និងUN Women នឹងរៀបចំកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) សម្រាប់យន្តការសម្របសម្រួលពហុវិស័យនៅកម្ពុជា

អ្នកចូលរួម៖ ក្រុមការងារបច្ចេកទេសយេនឌ័រ និងអំពើហិង្សាផ្អែកលើយេនឌ័រ (TWGG-GBV) និងក្រុមការងារឆ្លើយតបអំពើហិង្សាផ្អែកលើយេនឌ័រ (GBV RWG) កាលបរិច្ឆេទ៖ ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៦ ទីតាំង៖ រាជធានីភ្នំពេញ