Nov 02 2026
វិច្ឆិកា 2, 2026

មន្ទីរកិច្ចការនារី (PDoWA) និងកម្មវិធី ACCESS 2 រៀបចំវគ្គបណ្តុះបណ្តាលស្តីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ប្រព័ន្ធបញ្ជូនករណី និងសេវាសុខភាព នៅខេត្តសៀមរាប

  • កាលបរិច្ឆេទ៖ ថ្ងៃទី២ ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំស្រីស្នំ ខេត្តសៀមរាប
  • គោលបំណង៖
    • ពង្រឹងសមត្ថភាពសមាជិកក្រុមការងារក្នុងការបញ្ជូនបន្តករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅស្រុកស្រីស្នំ។
    • បង្កើនការយល់ដឹងរបស់អ្នកចូលរួមអំពីប្រព័ន្ធបញ្ជូនបន្តករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងសេវាសុខភាព។
    • លើកកម្ពស់គុណភាពនៃការផ្តល់សេវាជូនអ្នកនៅរស់រានមានជីវិតពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
    • ពង្រឹងជំនាញដោះស្រាយបញ្ហា និងឆ្លើយតបនឹងបញ្ហាប្រឈមក្នុងការផ្តល់សេវា។