វិច្ឆិកា 5, 2026
កាលបរិច្ឆេទ៖ ថ្ងៃទី៥ ដល់ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Dara Reang Sey Angkor ខេត្តសៀមរាប
គោលបំណង៖
ពង្រឹងការយល់ដឹងរបស់អ្នកចូលរួមអំពីស្តង់ដា WASH ប្រកបដោយបរិយាបន្ន និងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅក្នុងមូលដ្ឋានសុខាភិបាល។
បង្កើនការយល់ដឹងអំពីឧបសគ្គផ្នែកលទ្ធភាពប្រើប្រាស់ និងហានិភ័យពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ដែលប៉ះពាល់ដល់និរន្តរភាព និងគុណភាពសេវា WASH។
បង្កើតទិន្នន័យមូលដ្ឋាន និងភស្តុតាងសម្រាប់គាំទ្រការរៀបចំផែនការកែលម្អ និងតាមដានវឌ្ឍនភាពឆ្ពោះទៅកាន់មូលដ្ឋានសុខាភិបាលដែលមាន WASH ប្រកបដោយបរិយាបន្ន។
ពង្រឹងការប្តេជ្ញាចិត្ត និងកិច្ចសម្របសម្រួលរបស់ភាគីពាក់ព័ន្ធ ដើម្បីជំរុញសេវា និងហេដ្ឋារចនាសម្ព័ន្ធ WASH ប្រកបដោយបរិយាបន្ន និងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅក្នុងមូលដ្ឋានសុខាភិបាល។