Oct
26
2026
តុលា 26, 2026
អង្គការ CARE, ACCESS 2, សមាគមជនជាតិដើមភាគតិចតំបន់ខ្ពង់រាប (HA) និងអង្គការអភិរក្សភាសាជនជាតិដើមភាគតិច (CIPL) នឹងរៀបចំវគ្គតម្រង់ទិសសម្រាប់អ្នកពាក់ព័ន្ធក្នុងវិស័យយុត្តិធម៌ ស្តីពីការដោះស្រាយបទដ្ឋានយេនឌ័រដែលបង្កគ្រោះថ្នាក់ និងអំពើហិង្សាផ្អែកលើយេនឌ័រ (GBV) នៅខេត្តរតនគិរី
- កាលបរិច្ឆេទ៖ ថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៦ នៅខេត្តរតនគិរី
- គោលបំណង៖
- ដើម្បីតម្រង់ទិសដល់អ្នកពាក់ព័ន្ធក្នុងវិស័យយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ អំពីបទដ្ឋានយេនឌ័រដែលបង្កគ្រោះថ្នាក់ អំពើហិង្សាផ្អែកលើយេនឌ័រ ការចូលរួមប្រកបដោយភាពយល់ដឹងពីវប្បធម៌ជាមួយសហគមន៍ជនជាតិដើមភាគតិច និងការត្រៀមសម្រាប់វេទិកាពិភាក្សាសហគមន៍។
- ដើម្បីពិនិត្យឡើងវិញនូវបទដ្ឋានអវិជ្ជមានអាទិភាពចំនួន៤ ពង្រឹងការយល់ដឹងអំពីផលប៉ះពាល់នៃអំពើហិង្សាផ្អែកលើយេនឌ័រ រៀបចំអនុសាសន៍ពីសហគមន៍ និងត្រៀមតំណាងជនជាតិដើមភាគតិចសម្រាប់ការពិភាក្សាជាមួយអ្នកពាក់ព័ន្ធក្នុងវិស័យយុត្តិធម៌។


