Dec 14 2026
ធ្នូ 14, 2026

ACCESS 2 នឹងគាំទ្រការប្រារព្ធទិវាអន្តរជាតិជនមានពិការភាព (IDPD) ឆ្នាំ២០២៦ នៅថ្នាក់ខេត្ត និងថ្នាក់ឃុំ ក្នុងខេត្តសៀមរាប

  • កាលបរិច្ឆេទ៖ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៦ (ថ្នាក់ខេត្ត)
  • កាលបរិច្ឆេទ៖ ថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០២៦ (ថ្នាក់ឃុំ)
  • គោលបំណង៖ ដើម្បីចូលរួម និងគាំទ្រការប្រារព្ធទិវាអន្តរជាតិជនមានពិការភាព (IDPD) ឆ្នាំ២០២៦ នៅថ្នាក់ក្រោមជាតិ ក្នុងខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់ភាពជាអ្នកដឹកនាំ និងការចូលរួមប្រកបដោយអត្ថន័យរបស់ជនមានពិការភាព ពង្រឹងកិច្ចសហការរវាងរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងសហគមន៍ បង្កើនការយល់ដឹងអំពីបរិយាបន្នពិការភាព និងការទទួលបានសេវានានា ព្រមទាំងបង្ហាញគំរូនៃការអភិវឌ្ឍប្រកបដោយបរិយាបន្ន ដែលអាចយកទៅអនុវត្តនៅខេត្តផ្សេងៗទៀតបាន។