ព័ត៌មានចុងក្រោយ
ព្រឹត្តិការណ៍នាពេលខាងមុខ
ក្រសួងកិច្ចការនារី និង ACCESS 2 នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការយកចិត្តទុកដាក់លើបញ្ហាយេនឌ័រ និងការបកប្រែសម្រាប់អ្នកនៅរស់រានមានជីវិពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV)
កាលបរិច្ឆេទ៖ ថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ គោលបំណង៖ ដើម្បីបង្កើនការយល់ដឹងរបស់អ្នកចូលរួមអំពីមូលដ្ឋានគ្រឹះយេនឌ័រនៅក្នុងសង្គម ភាពលំអៀងយេនឌ័រ និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដើម្បីបង្កើនការយល់ដឹងបន្ថែមអំពីការយកចិត្តទុកដាក់លើបញ្ហាយេនឌ័រ ជំនាញ និងទំនុកចិត្តក្នុងការបកប្រែសម្រាប់អ្នកនៅរស់រានមានជីវិតពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដើម្បីធ្វើការបន្សាំអ្នកចូលរួមជាមួយនឹងតម្រូវការគោរពលើក្រមសីលធម៌ និងវិជ្ជាជីវៈនៃការបកប្រែផ្លូវច្បាប់សម្រាប់អ្នកនៅរស់រានមានជីវិតពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ
ក្រសួងសុខាភិបាល (MoH) និង UNICEF រៀបចំសិក្ខាសាលាតម្រង់ទិសស្តីពីជម្រើសនៃការរចនាប្រកបដោយបរិយាបន្ន និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ សម្រាប់សេវាទឹកស្អាត អនាម័យ និងអនាម័យបរិស្ថាន (WASH) នៅក្នុងមូលដ្ឋានសុខាភិបាល ខេត្តរតនគិរី
កាលបរិច្ឆេទ៖ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅភោជនីយដ្ឋាន រតនៈ លីណា ខេត្តរតនគិរី គោលបំណង៖ ពង្រឹងការយល់ដឹងរបស់អ្នកចូលរួមអំពីស្តង់ដា WASH ប្រកបដោយបរិយាបន្ន និងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅក្នុងមូលដ្ឋានសុខាភិបាល។ បង្កើនការយល់ដឹងអំពីឧបសគ្គផ្នែកលទ្ធភាពប្រើប្រាស់ និងហានិភ័យពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ដែលប៉ះពាល់ដល់និរន្តរភាព និងគុណភាពសេវា WASH។ បង្កើតទិន្នន័យមូលដ្ឋាន និងភស្តុតាងសម្រាប់គាំទ្រការរៀបចំផែនការកែលម្អ និងតាមដានវឌ្ឍនភាពឆ្ពោះទៅកាន់មូលដ្ឋានសុខាភិបាលដែលមាន WASH ប្រកបដោយបរិយាបន្ន។ ពង្រឹងការប្តេជ្ញាចិត្ត និងកិច្ចសម្របសម្រួលរបស់ភាគីពាក់ព័ន្ធ ដើម្បីជំរុញសេវា និងហេដ្ឋារចនាសម្ព័ន្ធ WASH ប្រកបដោយបរិយាបន្ន និងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅក្នុងមូលដ្ឋានសុខាភិបាល។
ក្រសួងកិច្ចការនារី (MoWA) និង UN Women នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពីផែនការប្រតិបត្តិប្រចាំឆ្នាំ (AOP) និងរបាយការណ៍ប្រចាំឆ្នាំ (AR) សម្រាប់សមាជិកក្រុមការងារបច្ចេកទេសផ្តោតលើអំពើហិង្សាទាក់ទងនឹងយេនឌ័រ (TWGG-GBV)
កាលបរិច្ឆេទ៖ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ គោលបំណង៖ បង្កើនការយល់ដឹងអំពីរចនាសម្ព័ន្ធ និងអាទិភាពនៃ ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រី (NAPVAW IV) រួមទាំងលទ្ធផល និងយុទ្ធសាស្ត្រទាំងបួន ព្រមទាំងតួនាទីរបស់ស្ថាប័នអ្នកចូលរួមក្នុងនាមជាស្ថាប័ននាំមុខ ឬស្ថាប័នរួមចំណែក។ ពង្រឹងការយល់ដឹងរបស់អ្នកចូលរួមអំពីគោលបំណង និងរចនាសម្ព័ន្ធនៃគំរូ AOPនិង AR និងអំពីរបៀបដែលការរៀបចំផែនការ និងការរាយការណ៍ប្រចាំឆ្នាំគាំទ្រដល់ការតាមដានការអនុវត្ត NAPVAW IV របស់ TWGG-GBV។
PAfID នឹងរៀបចំកិច្ចប្រជុំ (ធ្វើឱ្យសកម្ម បំផុសគំនិត និងលើកទឹកចិត្ត) ជាមួយបណ្តាញដៃគូ PAfID
កាលបរិច្ឆេទ៖ ថ្ងៃទី ១៧-១៨ ខែធ្នូ ឆ្នាំ ២០២៦ នៅរាជធានីភ្នំពេញ គោលបំណង៖ ដើម្បីលើកកម្ពស់ការរៀនសូត្រ និងការចែករំលែកបទពិសោធន៍ស្តីពីបរិយាបន្នពិការភាពនៅក្នុងប្រធានបទផ្សេងៗ ព្រមទាំងពង្រឹងការគាំទ្រ និងកិច្ចសហការរវាងដៃគូរបស់ PAfID។


