ACCESS 22025-03-04T06:27:43+00:00កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីលទ្ធផលនៃការអនុវត្តការងាររបស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ត្រូវបានរៀបចំឡើងនៅខេត្តកំពត ដែលមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តំណាងមកពីក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រដែលមកពីខេត្តចំនួន១២ ដៃគូអនុវត្តជាយុទ្ធសាស្រ្តរបស់ ACCESS 2 និងក្រុមការងារកម្មវិធី ACCESS 2។ សិក្ខាសាលា ដែលឧបត្ថម្ភដោយកម្មវិធី ACCESS 2 របស់រដ្ឋាភិបាលអូស្រ្តាលី ជាវេទិកាមួយដ៏សំខាន់ក្នុងការចែករំលែកសមិទ្ធផលដែលសម្រេចបាន មេរៀនដែលរៀនសូត្របាន និងយុទ្ធសាស្រ្តនានា ដើម្បីពង្រឹងសេវាផ្នែកអំពើហិង្សាទាក់ទនឹងយេនឌ័រ និងពិការភាព។ (more…)