2024

សិក្ខាសាលាផ្សព្វផ្សាយនៅខេត្តសៀមរាប និងកិច្ចប្រជុំណែនាំគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត

ផ្នែក៖ កម្មវិធី ACCESS 2 ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយនៅខេត្តសៀមរាប។ គោលបំណង៖ គោលបំណងចម្បងនៃពិធីនេះគឺ៖ ណែនាំឱ្យស្គាល់នូវកម្មវិធី ACCESS 2 ដល់អជ្ញាធរនៅថ្នាក់ក្រោមជាតិ និងដៃគូអនុវត្តជាយុទ្ធសាស្រ្ត ដល់ដៃគូពាក់ព័ន្ធនៅក្នុងខេត្តគោលដៅ បង្ហាញពីកិច្ចអន្តរាគមន៍សំខាន់ៗរបស់ដៃគូអនុវត្តជាយុទ្ធសាស្រ្ត នៅក្នុងខេត្តគោលដៅ និងបង្កើនកិច្ចសហការរវាងអជ្ញាធរនៅថ្នាក់ក្រោមជាតិ និងដៃគូអនុវត្តជាយុទ្ធសាស្រ្ត ដល់ដៃគូពាក់ព័ន្ធ អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញ អ្នកចូលរួមដែលជា៖ អជ្ញាធរនៅថ្នាក់ក្រោមជាតិ ដៃគូអនុវត្តជាយុទ្ធសាស្រ្ត៖ អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន (PAfID) អង្គការ UNICEF អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា (LAC) អង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) និងអង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ (CWCC) និងក្រុមការងារកម្មវិធី ACCESS 2 រៀបចំកម្មវិធីដោយ៖ កម្មវិធី ACCESS 2 ចំនួនអ្នកចូលរួមដែលបានគ្រោងទុក៖ ​​ប្រមាណ៨០នាក់