Events

Our Projects

Dec 09 2024
ធ្នូ 9, 2024

យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ឆ្នាំ២០២៤ វេទិកាកិច្ចពិភាក្សាក្រោមប្រធានបទ៖ វឌ្ឍនភាពរបស់កម្ពុជា និងបញ្ហាប្រឈម ក្នុងការទប់ស្កាត់អំពើហិង្សាលើស្រ្តី

ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ទីតាំង៖ CJCC ទីក្រុងភ្នំពេញ ដឹកនាំវេទិកាពិភាក្សាដោយ៖ ស្ថានទូតអូស្រ្តាលីនៅកម្ពុជា និងក្រសួងកិច្ចការនារី ទិដ្ឋភាពរួមនៃកិច្ចប្រជុំ៖ ជាផ្នែកមួយនៃ​យុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ស្ថានទូតអូស្រ្តាលី ក្នុងកិច្ចសហការជាមួយក្រសួងកិច្ចការនារី មានមោទនភាពក្នុងការដឹកនាំវេទិកាពិភាក្សា ដើម្បីប្រារព្ធយុទ្ធនាការ១៦ថ្ងៃបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្រោមប្រធានបទ៖ វឌ្ឍនភាពរបស់កម្ពុជា និងបញ្ហាប្រឈម ក្នុងការទប់ស្កាត់អំពើហិង្សាលើស្រ្តី។ វេទិកានេះ នឹងបង្ហាញពីសមិទ្ធផលរបស់កម្ពុជា ក្នុងការជួយដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ចាប់តាំងពីសេចក្តីប្រកាសទីក្រុងប៉េកាំង ដែលត្រូវបានគាំទ្រដោយប្រទេស​អូស្រ្តាលី និងដៃគូអន្តរជាតិផ្សេងៗ។ កិច្ចពិភាក្សានេះ ក៏នឹងលើកឡើងពីបញ្ហាប្រឈម និងឱកាស ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការធានាបាននូវអនាគតដ៏មានសុវត្ថិភាព សម្រាប់ស្រ្តី និងក្មេងស្រីនៅកម្ពុជា។ គោលបំណង៖ វេទិកាពិភាក្សាមានគោលបំណង បង្ហាញពីវឌ្ឍនភាពសំខាន់ៗរបស់កម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ តាមរយៈកិច្ចប្រឹងប្រែងរួមគ្នា កំណត់បញ្ហាប្រឈមដែលសម្រេចបានលើផ្នែកសមភាពយេនឌ័រ លើកទឹកចិត្តឱ្យមានកិច្ចសន្ទនា និងសកម្មភាពក្នុងចំណោមភាគីពាក់ព័ន្ធ ដើម្បីលុបបំបាត់អំពើហិង្សាលើស្រ្តី​ និងក្មេងស្រី។ អ្នកចូលរួម៖ ព្រឹត្តិការនេះនឹងមានការចូលរួមតំណាងមកពី៖ តំណាងមកពីក្រសួងកិច្ចការនារី ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ក្រុមការងារកម្មវិធី ACCESS 2 តំណាងប្រចាំប្រទេសរបស់មូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជនប្រចាំកម្ពុជា UNFPA Cambodia សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងទីភ្នាក់ងារអង្គការសហប្រជាជាតិផ្សេងទៀត។ ចំនួនអ្នកចូលរួមដែលបានគ្រោងទុក៖ ​​ប្រមាណ២២០នាក់ រួមទាំងមន្រ្តីរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ស្ថាប័នអប់រំ និងសាធារណៈជន។ ហេតុអ្វីត្រូវចូលរួម? សូមចូលរួមជាមួយយើង សម្រាប់ការពិភាក្សាប្រកបដោយអត្ថន័យនេះ ដើម្បីអបអរពីវឌ្ឃនភាព ឆ្លុះបញ្ចាំងពីបញ្ហាប្រឈម និងជំរុញការពិភាក្សាប្រកបដោយអត្ថន័យ និងភាពជាដៃគូ ដើម្បីបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា។ រួមគ្នា យើងអាចបង្កើតអនាគតមួយដែលគ្មានអំពើហិង្សា។


Dec 04 2024
ធ្នូ 4, 2024

ទិវាជាតិ និងអន្តរជាតិជនមានពិការភាព ឆ្នាំ២០២៤

ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ទីតាំង៖ ខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំដោយ៖ ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម ទិដ្ឋភាពរួមនៃកិច្ចប្រជុំ៖ ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម ក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវីធី ACCESS 2 នឹងរៀបចំទិវាជាតិ និងអន្តរជាតិជនមានពិការភាព ឆ្នាំ២០២៤ ។ គោលបំណង៖ គឺដើម្បីអបអរសាទរទិវាជាតិលើកទី២៦ និងអន្តរជាតិជនមានពិការភាព លើកទី៤២ ដើម្បីជំរុញសកម្មភាពរួម និងលើកកម្ពស់ឱកាសស្មើគ្នា។ អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញ អ្នកចូលរួមដែលជា៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្ទីរពាក់ព័ន្ធ អង្គការដៃគូមិនមែនរដ្ឋាភិបាល តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS 2 ចំនួនអ្នកចូលរួមដែលបានគ្រោងទុក៖ ​​ប្រមាណ១៥០នាក់ យើងរង់ចាំនូវការប្រារព្វពិធីដ៏មានតម្លៃ និងការចែករំលែកនូវកិច្ចប្រឹងប្រែងបន្ថែម ដើម្បីរួមចំណែកដល់ការលើកកម្ពស់បរិយាបន្នពិការភាព។


Dec 04 2024
ធ្នូ 4, 2024

កិច្ចប្រជុំលើកទី២ គណៈកម្មកាសម្របសម្រួល ខេត្តកំពង់ចាម

ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ទីតាំង៖ ខេត្តកំពង់ចាម រៀបចំកម្មវិធីដោយ៖ កម្មវិធី ACCESS 2 ទិដ្ឋភាពរួមនៃកិច្ចប្រជុំ៖ ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការរៀបចំកិច្ចប្រជុំលើកទី២ របស់គណៈកម្មកាសម្របសម្រួល ជាមួយដៃគូអនុវត្តជាយុទ្ធសាស្រ្ត និងជនបង្គោលរបស់ ACCESS 2 នៅថ្នាក់ក្រោមជាតិ​ នៅខេត្តកំពង់ចាម។ គោលបំណង៖ អនុម័តផែនការការងារប្រចាំឆ្នាំរបស់ គណៈកម្មកាសម្របសម្រួល និងរបាយការណ៍បូកសរុបសមិទ្ធផលប្រចាំឆ្នាំ និងរាយការណ៍ជូន គណៈកម្មការប្រឹក្សាភិបាល (ASC) ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ ASC តាមដានវឌ្ឍនភាព និងការអនុវត្តផែនការការងាររបស់ខេត្ត និងសម្របសម្រួលការងាររបស់ដៃគូអនុវត្តជាយុទ្ធសាស្រ្ត   អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញ អ្នកចូលរួមដែលជាតំណាងមកពី៖ ដៃគូអនុវត្តជាយុទ្ធសាស្រ្ត មានដូចជា៖ អង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា (LAC) អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ (CWCC) មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន/ការិយាយល័យភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្រ្តី (UNFPA/UN Women) អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន (PAfID) អង្គការ UNICEF និងអង្គការ HI ជនបង្គោលរបស់ ACCESS 2 នៅថ្នាក់ក្រោមជាតិ តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS 2 ចំនួនអ្នកចូលរួមដែលបានគ្រោងទុក៖ ​​ប្រមាណ៣០នាក់ យើងរង់ចាំនូវការពិភាក្សាដ៏មានផ្លែផ្កា និងស្វែងយល់បន្ថែមពីធាតុចូលដ៏មានតម្លៃពីអ្នកចូលរួម។


Nov 26 2024
វិច្ឆិកា 26, 2024

ព្រឹត្តិការអម ពិភពលោកដែលគ្មានមីន នៃសន្និសិទលើកទី៥ ដើម្បីពិនិត្យឡើងវិញនូវប្រតិបត្តិការនៃអនុសញ្ញាប្រឆាំងមីនប្រឆាំងមនុស្ស

ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ទីតាំង៖ ខេត្តសៀមរាប ដឹកនាំកិច្ចព្រឹត្តិការដោយ៖ ស្ថានទូតអូស្រ្តាលីនៅកម្ពុជា និងកម្មវិធី ACCESS 2 ទិដ្ឋភាពរួមនៃកិច្ចប្រជុំ៖ ស្ថានទូតអូស្រ្តាលីនៅកម្ពុជា ក្នុងកិច្ចសហការជាមួយកម្មវិធី ACCESS 2 នឹងរៀបចំនូវព្រឹត្តិការអម ពិភពលោកដែលគ្មានមីន (សន្និសិទលើកទី៥ ដើម្បីពិនិត្យឡើងវិញនូវប្រតិបត្តិការនៃអនុសញ្ញាប្រឆាំងមីនប្រឆាំងមនុស្ស) ពង្រឹងការស្តារលទ្ធភាពពលកម្ម និងបរិយាបន្នពិការភាពនៅកម្ពុជា ដោយផ្តោតលើ ការពង្រឹងការស្តារលទ្ធភាពពលកម្ម និងបរិយាបន្នពិការភាព ដោយផ្តោតលើការអនុវត្តន៍ល្អៗរបស់កម្ពុជា។ គោលបំណង៖ ដើម្បីរំលេចនូវវិធីសាស្រ្តជោគជ័យផ្នែកបរិយាបន្នពិការភាព និងការស្តារលទ្ធភាពពលកម្ម ដោយមានបទបង្ហាញពីអ្នកជំនាញ និងអ្នកពាក់ព័ន្ធ។ អ្នកចូលរួម៖ ព្រឹត្តិការនេះនឹងមានការចូលរួមតំណាងមកពី៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម ដៃគូអនុវត្តជាយុទ្ធសាស្រ្តរបស់កម្មវិធី ACCESS 2 អ្នកផ្តល់សេវា និងជនរងគ្រោះដោយសារមីន ចំនួនអ្នកចូលរួមដែលបានគ្រោងទុក៖ ​​ប្រមាណ៤០នាក់ ចូលរួមជាមួយយើងសម្រាប់កិច្ចពិភាក្សាប្រកបដោយអត្ថន័យ ដើម្បីរួមចំណែកដល់ការលើកកម្ពស់បរិយាបន្នសង្គម និងសេដ្ឋកិច្ចសម្រាប់ជនមានពិការភាពនៅកម្ពុជា។


Sep 10 2024
September 10, 2024

សិក្ខាសាលាតម្រង់ទិសសម្រាប់ការគ្រប់គ្រងករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រ

ផ្នែក៖ ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ នាថ្ងៃទី១០ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៤ ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការប្រកាសនូវព្រឹត្តិការខាងមុខ ស្តីពីសិក្ខាសាលាតម្រង់ទិស​ ពីដៃគូអនុវត្តជាយុទ្ធសាស្រ្ត UNFPA  សម្រាប់ការគ្រប់គ្រងករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅខេត្តកំពង់ធំ។ គោលបំណង៖ សិក្ខាសាលានេះ មានគោលបំណង ផ្តល់ការតម្រង់ទិស​ និងបណ្តុះបណ្តាលដល់ការគ្រប់គ្រងករណីនាពេលអនាគត និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធនៅក្នុងការផ្តល់ការគាំទ្រការគ្រប់គ្រងករណីផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដើម្បីឱ្យយល់ដឹងកាន់តែច្បាស់នូវគោលគំនិតជាមូលដ្ឋាននូវការគ្រប់គ្រងករណី និងកំណត់ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការសម្រាប់ការផ្តល់សេវាដល់ជនរងគ្រោះ។​ អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញភ្ញៀវកិត្តិយសមកពី​តំណាង៖ ក្រសួងពាក់ព័ន្ធ រដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ (មានខេត្តសៀមរាប កំពង់ធំ កំពង់ស្ពឺ និងរតនគិរី) ទីភ្នាក់ងារអន្តរជាតិ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល ក្រុមការងារកម្មវិធី ACCESS 2 រៀបចំដោយ៖ UNFPA ចំនួនអ្នកចូលរួមដែលបានគ្រោងទុក៖ ​​ប្រមាណ៦០នាក់


Aug 29 2024
សីហា 29, 2024

ពិធីសម្ពោធទីលានបាល់បោះរទេះរុញបុរស និងនារី នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តបាត់ដំបង

ផ្នែក៖ ការស្តារលទ្ធភាពពលកម្ម ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការប្រកាសនូវព្រឹត្តិការខាងមុខ ពីដៃគូអនុវត្តជាយុទ្ធសាស្រ្ត ស្តីពីពិធីសម្ពោធទីលានបាល់បោះរទេះរុញបុរស និងនារី នៅខេត្តបាត់ដំបង គោលបំណង៖ គោលបំណងចម្បងនៃពិធីនេះគឺ ដើម្បីលើកកម្ពស់បរិយាបន្នសង្គមសម្រាប់ជនមានពិការភាព។ អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញភ្ញៀវកិត្តិយសមកពី​តំណាង៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​ ក្រសួងអប់រំយុវជន​ និងកីឡា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា គណៈអភិបាលខេត្តបាត់ដំបង អគ្គរាជទូតជប៉ុន តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា/ ACCESS 2 អង្គការមិនមែនរដ្ឋាភិបាលទាំងនៅភ្នំពេញ និងបាត់ដំបង ដែលធ្វើការក្នុងផ្នែកពិការភាព​ អត្តពលិកកីឡាបាល់បោះរទេះរុញ មូលនិធិជនពិការ និងក្រុមការងារគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមកម្ពុជា​(ICRC) រៀបចំពិធីសម្ពោធដោយ៖ សហព័ន្ធកីឡាបាល់បោះរទេះរុញកម្ពុជា ដោយមានការគាំទ្រពី ICRC ចំនួនអ្នកចូលរួមដែលបានគ្រោងទុក៖ ​​ប្រមាណ១០០នាក់


Jul 30 2024
កក្កដា 30, 2024

កិច្ចប្រជុំក្រុមការងារផ្នែកបរិយាបន្នពិការភាពលើកទី១

ផ្នែក៖ បរិយាបន្នពិការភាព ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកបរិយាបន្នពិការភាពលើកទី១ នៅសណ្ឋាគារភ្នំពេញ (more…)


Jul 16 2024
កក្កដា 16, 2024

កិច្ចប្រជុំលើកទី១ គណៈកម្មកាសម្របសម្រួលថ្នាក់ខេត្តកំពង់ស្ពឺ

ផ្នែក៖ កម្មវិធី ACCESS 2 ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការរៀបចំកិច្ចប្រជុំលើកទី១របស់គណៈកម្មកាសម្របសម្រួលថ្នាក់ខេត្ត នៅខេត្តកំពង់ស្ពឺ។ (more…)


Jul 12 2024
កក្កដា 12, 2024

សិក្ខាសាលា ស្តីពីការពង្រឹងប្រព័ន្ធនៃការបញ្ចូនរវាងមូលដ្ឋានសុខាភិបាល​ និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា នៅខេត្តព្រះស៊ីហនុ

ផ្នែក៖ ការស្តារលទ្ធភាពពលកម្ម ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការសហការរៀបចំសិក្ខាសាលានៅខេត្តព្រះស៊ីហនុ គោលបំណង៖ គោលបំណងចម្បងនៃពិធីនេះគឺ៖ កំណត់បញ្ហាប្រឈម និងឱកាសបច្ចុប្បន្ន និងអនាគត ដើម្បីពង្រឹងកិច្ចសហការ និងការបញ្ជូនបន្ត រវាងមូលដ្ឋានសុខាភិបាល និង មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា បង្កើតផែនការការងាររួមគ្នារវាង HCF និងPRC ក្នុងគោលបំណងពង្រឹងគុណភាពនិរន្តរភាពនិងការទទួលបានកាន់តែប្រសើរឡើងសម្រាប់ប្រជាជនក្នុងការទទួលបានសេវាស្តារលទ្ធភាពពលកម្ម   អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញភ្ញៀវកិត្តិយសមកពី​តំណាង៖ អជ្ញាធរខេត្ត រួមមាន៖ អភិបាលរងខេត្តព្រះស៊ីហនុ តំណាងមន្ទីរសុខាភិបាល មូលដ្ឋានសុខាភិបាល មន្ទីរ​សង្គមកិច្ច​ អតីតយុទ្ធជន និងយុវនីតិសម្បទា និង​សាខា​មូលនិធិជនពិការ តំណាងអ្នកប្រើប្រាស់សេវា ដៃគូយុទ្ធសាស្រ្តអនុវត្តន៍កម្មវិធី-អង្គការ Exceed Worldwide  និងតំណាងកម្មវិធី ACCESS 2 សហការរៀបចំសិក្ខាសាលាដោយ៖ ក្រុមការងារ កម្មវិធីACCESS 2 អង្គការ Exceed Worldwide និងអ្នកពាក់ព័ន្ធនៅក្នុងខេត្តព្រះសីហនុផងដែរដែលធ្វើការពាក់ព័ន្ធនឹងសេវាសុខភាព និងស្តារលទ្ធភាពពលកម្ម ចំនួនអ្នកចូលរួមដែលបានគ្រោងទុក៖ ​​ប្រមាណ២៥ ទៅ៣០នាក់