Events

Our Projects

Apr 09 2025
មេសា 9, 2025

វគ្គបណ្តុះបណ្តាលរម្លឹក ស្តីពីគោលការណ៍កិច្ចការពារសុវត្តិភាព (ការទប់ស្កាត់ការកេងប្រវ័ញ្ច ការរំលោភបំពាន និងការបៀតបៀនផ្លូវភេទ កិច្ចការពារកុមារ) ការគ្រប់គ្រងការក្លែងបន្លំ និងអំពើពុករលួយ និងគោលការណែនាំផ្នែកទំនាក់ទំនង

ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ទីតាំង៖ នៅខេត្តកំពង់ស្ពឺ ដឹកនាំកិច្ចប្រជុំដោយ៖ កម្មវិធី ACCESS 2 គាំទ្រកិច្ចប្រជុំដោយ៖ រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS 2 សេចក្តីប្រកាសពីវគ្គបណ្តុះបណ្តាលរម្លឹក ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការប្រកាសពី វគ្គបណ្តុះបណ្តាលរម្លឹក ស្តីពីគោលការណ៍កិច្ចការពារសុវត្តិភាព (ការទប់ស្កាត់ការកេងប្រវ័ញ្ច ការរំលោភបំពាន និងការបៀតបៀនផ្លូវភេទ កិច្ចការពារកុមារ) ការគ្រប់គ្រងការក្លែងបន្លំ និងអំពើពុករលួយ និងគោលការណែនាំផ្នែកទំនាក់ទំនង។ ព្រឹត្តិការណ៍នេះ នឹងមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីបង្គោលតំណាងសមភាគីរដ្ឋាភិបាលនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូអនុវត្តជាយុទ្ធសាស្រ្តរបស់ ACCESS 2 ។ ទិដ្ឋភាពរួមនៃវគ្គបណ្តុះបណ្តាល គោលបំណងនៃវគ្គបណ្តុះបណ្តាល៖ នៅចុងបញ្ចប់វគ្គនេះ អ្នកចូលរួមនឹង​៖ យល់កាន់តែច្បាស់អំពីវិធានការនៃកិច្ចការពារសុវត្ថិភាព, គ្រប់គ្រងការក្លែងបន្លំ និងរបៀបរាយការណ៍អំពីករណីរកើតឡើង រួមទាំងតួនាទី ភារកិច្ចនៃការរាយការណ៍ ពេលវេលាដែលត្រូវរាយការណ៍ និងការឆ្លើយតបចំពោះករណី។  យល់កាន់តែច្បាស់អំពីគោលនយោបាយនានារបស់ម្ចាស់ជំនួយទាក់ទងការគ្រប់គ្រងមូលនិធិ។ រៀបផែនការនឹងកែសម្រួលគោលនយោបាយការពារសុវត្ថិភាពរបស់ស្ថាប័ន រួមទាំងការគ្រប់គ្រប់នូវការក្លែងបន្លំ។ រៀបចំផែនការនឹងបន្តការបណ្តុះបណ្តាលនេះទៅដល់បុគ្គលិកផ្សេងទៀតនៅក្នុងស្ថាប័នរបស់ខ្លួន។ អ្នកចូលរួម៖ ព្រឹត្តិការណ៍នេះ នឹងមានការអញ្ជើញចូលរួមពីសំណាក់បុគ្គលិកចំនួន២៥នាក់ រួមមាន៖ មន្រ្តីបង្គោលតំណាងសមភាគីរដ្ឋាភិបាលនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូអនុវត្តជាយុទ្ធសាស្រ្តរបស់ ACCESS 2 យើងទន្ទឹងរង់ចាំចែករំលែកនូចំណេះដឹង និងពិភាក្សាជាមួយគ្នា ដើម្បីបង្កើនការអនុវត្តន៍សកម្មភាពរបស់គាត់ឱ្យកាន់តែប្រសើរ៕


Apr 04 2025
មេសា 4, 2025

វគ្គបណ្តុះបណ្តាលរម្លឹក ស្តីពីគោលការណ៍កិច្ចការពារសុវត្តិភាព (ការទប់ស្កាត់ការកេងប្រវ័ញ្ច ការរំលោភបំពាន និងការបៀតបៀនផ្លូវភេទ កិច្ចការពារកុមារ) ការគ្រប់គ្រងការក្លែងបន្លំ និងអំពើពុករលួយ និងគោលការណែនាំផ្នែកទំនាក់ទំនង

ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ទីតាំង៖ នៅខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំដោយ៖ កម្មវិធី ACCESS 2 គាំទ្រកិច្ចប្រជុំដោយ៖ រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS 2 សេចក្តីប្រកាសពីវគ្គបណ្តុះបណ្តាលរម្លឹក ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការប្រកាសពី វគ្គបណ្តុះបណ្តាលរម្លឹក ស្តីពីគោលការណ៍កិច្ចការពារសុវត្តិភាព (ការទប់ស្កាត់ការកេងប្រវ័ញ្ច ការរំលោភបំពាន និងការបៀតបៀនផ្លូវភេទ កិច្ចការពារកុមារ) ការគ្រប់គ្រងការក្លែងបន្លំ និងអំពើពុករលួយ និងគោលការណែនាំផ្នែកទំនាក់ទំនង។ ព្រឹត្តិការណ៍នេះ នឹងមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីបង្គោលតំណាងសមភាគីរដ្ឋាភិបាលនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូអនុវត្តជាយុទ្ធសាស្រ្តរបស់ ACCESS 2 ។ ទិដ្ឋភាពរួមនៃកិច្ចប្រជុំ គោលបំណងនៃវគ្គបណ្តុះបណ្តាល៖ នៅចុងបញ្ចប់វគ្គនេះ អ្នកចូលរួមនឹង​៖ យល់កាន់តែច្បាស់អំពីវិធានការនៃកិច្ចការពារសុវត្ថិភាព, គ្រប់គ្រងការក្លែងបន្លំ និងរបៀបរាយការណ៍អំពីករណីរកើតឡើង រួមទាំងតួនាទី ភារកិច្ចនៃការរាយការណ៍ ពេលវេលាដែលត្រូវរាយការណ៍ និងការឆ្លើយតបចំពោះករណី។  យល់កាន់តែច្បាស់អំពីគោលនយោបាយនានារបស់ម្ចាស់ជំនួយទាក់ទងការគ្រប់គ្រងមូលនិធិ។ រៀបផែនការនឹងកែសម្រួលគោលនយោបាយការពារសុវត្ថិភាពរបស់ស្ថាប័ន រួមទាំងការគ្រប់គ្រប់នូវការក្លែងបន្លំ។ រៀបចំផែនការនឹងបន្តការបណ្តុះបណ្តាលនេះទៅដល់បុគ្គលិកផ្សេងទៀតនៅក្នុងស្ថាប័នរបស់ខ្លួន។ អ្នកចូលរួម៖ ព្រឹត្តិការណ៍នេះ នឹងមានការអញ្ជើញចូលរួមពីសំណាក់បុគ្គលិកចំនួន២៥នាក់ រួមមាន៖ មន្រ្តីបង្គោលតំណាងសមភាគីរដ្ឋាភិបាលនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូអនុវត្តជាយុទ្ធសាស្រ្តរបស់ ACCESS 2 យើងទន្ទឹងរង់ចាំចែករំលែកនូចំណេះដឹង និងពិភាក្សាជាមួយគ្នា ដើម្បីបង្កើនការអនុវត្តន៍សកម្មភាពរបស់គាត់ឱ្យកាន់តែប្រសើរ៕


Mar 28 2025
មីនា 28, 2025

វគ្គបណ្តុះបណ្តាលស្តីពី «សមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម»

ថ្ងៃទី២៧ ដល់២៨ ខែមីនា ឆ្នាំ២០២៥ ទីតាំង៖ នៅខេត្តកំពត ដឹកនាំកិច្ចវគ្គបណ្តុះបណ្តាលដោយ៖ ACCESS 2 គាំទ្រវគ្គបណ្តុះបណ្តាលដោយ៖ រដ្ឋាភិបាលអូស្រ្តាលី សេចក្តីប្រកាសពីកិច្ចប្រជុំ ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការប្រកាសពី វគ្គបណ្តុះបណ្តាលស្តីពីសមភាពយេនឌ័រ បរិយាបន្នពិការភាព​ និងសង្គម (GEDSI) ទៅដល់ក្រុមការងារបច្ចេកទេសក្រសួងមហាផ្ទៃ និងក្រសួងកិច្ចការនារី ដើម្បីបង្កើននូវចំណេះដឹងផ្នែក GEDSI នៅក្នុងបញ្ចូល GEDSI ទៅក្នុងការអនុវត្តន៍សកម្មភាពនានា។ ទិដ្ឋភាពរួមនៃសិក្ខាសាលា គោលបំណងចម្បងនៃវគ្គបណ្តុះបណ្តាលនេះគឺ៖ បង្កើនការយល់ដឹងអំពីទស្សនទាន GEDSI និងរបៀបអនុវត្តទស្សនទានទាំងនេះ​ក្នុងសេវាពាក់ព័ន្ធនឹង​អំពើហិង្សាទាក់ទង​នឹងយេនឌ័រ និងពិការភាព បង្កើនការយល់ដឹង និងសមត្ថភាពក្នុងការអនុវត្ត GEDSI នៅក្នុងសកម្មភាពនានា តាមរយៈការវិភាគ GEDSI ការអនុវត្តវិធីសាស្ត្រមិនបង្កគ្រោះថ្នាក់ និងការតាមដានលទ្ធផល GEDSI បង្កើតផែនការសកម្មភាពដើម្បីដាក់បញ្ចូល GEDSI ឱ្យបានកាន់តែប្រសើរទៅ​ក្នុងការងាររបស់យើង។ អ្នកចូលរួម៖ ព្រឹត្តិការណ៍នេះ នឹងមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធចំនួនប្រមាណជា២៥នាក់ រួមមាន៖ ក្រុមការងារបច្ចេកទេសក្រសួងកិច្ចការនារី ក្រុមការងារបច្ចេកទេសក្រសួងមហាផ្ទៃ និងក្រុមការងារកម្មវិធី ACCESS 2 យើងរំពឹងថានឹងមានការផ្លាស់ប្តូរនូវមតិយោបល់ និងមតិត្រឡប់យ៉ាងក្លៀវក្លាពីអ្នកចូលរួម។


Feb 26 2025
កុម្ភៈ 26, 2025

វគ្គបណ្តុះបណ្តាលស្តីពី ការយកចិត្តទុកដាក់លើបញ្ហាយេនឌ័រ និងការបកប្រែសម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ

ថ្ងៃទី២៦ ដល់២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ទីតាំង៖ នៅសណ្ឋាគារសាន់វេ ទីក្រុងភ្នំពេញ ដឹកនាំកិច្ចប្រជុំដោយ៖ កម្មវិធី ACCESS 2 គាំទ្រកិច្ចប្រជុំ៖ រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS 2 (more…)


Feb 24 2025
កុម្ភៈ 24, 2025

សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីលទ្ធផលនៃការអនុវត្តការងាររបស់ក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ

ថ្ងៃទី២៤ ដល់២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ទីតាំង៖ នៅខេត្តកំពត ដឹកនាំកិច្ចប្រជុំដោយ៖ ក្រសួងកិច្ចការនារី គាំទ្រកិច្ចប្រជុំ៖ ACCESS 2 (more…)


Feb 19 2025
កុម្ភៈ 19, 2025

កិច្ចប្រជុំឆ្លុះបញ្ចាំងប្រចាំឆ្នាំរបស់កម្មវិធី ACCESS 2 ឆ្នាំ២០២៥

ថ្ងៃទី១៩ ដល់២១ ខែកុម្ភៈ ឆ្នាំ២០២៥ ទីតាំង៖ នៅខេត្តកែប និងកំពត ដឹកនាំកិច្ចប្រជុំដោយ៖ កម្មវិធី ACCESS 2 (more…)


Jan 10 2025
មករា 10, 2025

កិច្ចប្រជុំលើកទី២ ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ

ថ្ងៃទី១០ មករា ឆ្នាំ២០២៥ ទីតាំង៖ សណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ សហដឹកនាំកិច្ចប្រជុំដោយ៖ ក្រសួងកិច្ចការនារី និង ACCESS 2 ទិដ្ឋភាពរួមនៃកិច្ចប្រជុំ៖ ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ជាមួយរាជរដ្ឋាភិបាលនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងដៃគូអនុវត្តជាយុទ្ធសាស្រ្តផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័ររបស់កម្មវិធី ACCESS 2។ គោលបំណង៖ គោលបំណងចម្បងនៃពិធីនេះគឺ៖ វាយតម្លៃជាយុទ្ធសាស្ត្រនូវវឌ្ឍនភាព និងហានិភ័យរបស់កម្មវិធី ព្រមទាំងជំរុញភាពស៊ីសង្វាក់គ្នាជាមួយនឹងវិស័យអាទិភាពផ្សេងទៀត។ ពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្ត និងបញ្ហាប្រឈម មេរៀនដកបទពិសោធន៍ ការអនុវត្តល្អបំផុត និងកំណត់ដំណោះស្រាយរួម។ ផ្សព្វផ្សាយនីតិវិធី និងគោលនយោបាយថ្មីៗ។ លើកយកបញ្ហាដូចជាការផ្លាស់ប្តូរបរិបទ និងបញ្ហាប្រឈមក្នុងសង្គម សេដ្ឋកិច្ច និងនយោបាយ ទៅកាន់ភាគីពាក់ព័ន្ធសំខាន់ៗដូចជារាជរដ្ឋាភិបាល DFAT និងក្រុមការងារកម្មវិធី ACCESS 2។ អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញ អ្នកចូលរួមដែលជា៖ ក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារី មកពីខេត្តចំនួន៤ រួមមាន ខេត្តសៀមរាប កំពង់ចាម កំពង់ស្ពឺ និងរតនគិរី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាននៃកណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដៃគូអនុវត្តជាយុទ្ធសាស្រ្តផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS 2 ចំនួនអ្នកចូលរួមដែលបានគ្រោងទុក៖ ​​ប្រមាណ៣០នាក់ យើងរំពឹងថានឹងមានការផ្លាស់ប្តូរនូវមតិយោបល់ និងមតិត្រឡប់យ៉ាងក្លៀវក្លាពីអ្នកចូលរួម


Jan 09 2025
មករា 9, 2025

កិច្ចប្រជុំលើកទី២ គណៈកម្មកាសម្របសម្រួល ខេត្តកំពង់ស្ពឺ

ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ទីតាំង៖ សាលាខេត្តកំពង់ស្ពឺ ដឹកនាំកិច្ចប្រជុំដោយ៖ ក្រុមការងារ ACCESS 2 ទិដ្ឋភាពរួមនៃកិច្ចប្រជុំ៖ ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការរៀបចំកិច្ចប្រជុំលើកទី២ របស់គណៈកម្មកាសម្របសម្រួល(PCC) ជាមួយដៃគូអនុវត្តជាយុទ្ធសាស្រ្ត និងជនបង្គោលរបស់ ACCESS 2 នៅថ្នាក់ក្រោមជាតិ​ នៅខេត្តកំពង់ស្ពឺ។ គោលបំណង៖ ផ្សព្វផ្សាយនូវព័ត៌មានបច្ចុប្បន្នភាព ស្តីពីការបង្កើតគណៈកម្មាធិការសម្របសម្រួលថ្នាក់ខេត្ត និងតួនាទីភារកិច្ចរបស់សមាជិក។​ តាមដានវឌ្ឍនភាព និងការអនុវត្តផែនការការងាររបស់ខេត្តក្នុងរយៈពេល៦ខែចុងក្រោយបន្ទាប់ពីកិច្ចប្រជុំលើកទី១ ប្រមូលធាតុចូលពាក់ព័ន្ធនិងផ្នែកអំពើហឹង្សាដែលទាក់ទងនិងយេនឌ័រ (GBV) ផ្នែកបរិយាបន្នពិការភាព និងស្តារលទ្ធភាពពលកម្មកាយសម្បទា ពីសមាជិកPCC ដើម្បីពង្រឹងការអនុវត្តផែនការ។ តម្រង់ទិស និងជម្រុញការអនុវត្តផែនការកម្មវិធីសហប្រតិបត្តិការឱ្យចំគោលដៅពីសហប្រធាន ដើម្បីធានាការសម្រេចនូវសូចនាករនៃផែនការរបស់គណៈកម្មាធិការសម្របសម្រួលថ្នាក់ខេត្ត (PCC)តាមកាលបរិច្ឆេទកំណត់។ អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញ អ្នកចូលរួមដែលជាតំណាងមកពី៖ ជនបង្គោលរបស់ ACCESS 2 នៅថ្នាក់ក្រោមជាតិ ដៃគូអនុវត្តជាយុទ្ធសាស្រ្ត មានដូចជា៖ អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា (LAC) មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន/ការិយាយល័យភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្រ្តី (UNFPA/UN Women) អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ (CWCC) អង្គការ UNICEF អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន (PAfID) គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមកម្ពុជា(ICRC) និង អង្គការ​ OIC កម្ពុជា អង្គការតំណាងជនមានពិការភាព (OPDs) ក្រុមការងារកម្មវិធី ACCESS 2 ចំនួនអ្នកចូលរួមដែលបានគ្រោងទុក៖ ​​ប្រមាណ៣០នាក់ យើងរង់ចាំនូវការពិភាក្សាដ៏មានផ្លែផ្កា និងការរួមចំណែកដ៏មានអត្ថន័យពីអ្នកចូលរួម