Events

Our Projects

Jun 17 2025
មិថុនា 17, 2025

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារផ្នែកព្យាបាលដោយចលនា នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម

ថ្ងៃទី១៧ មិថុនា ឆ្នាំ២០២៥ ទីតាំង៖ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម សហរៀបចំពិធីសម្ពោធដោយ៖ អង្គការ HI មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ - ដំណាក់កាលទី ២ (ACCESS 2) (more…)


Jun 05 2025
មិថុនា 5, 2025

សិក្ខាសាលាស្តីពី ការរៀបចំផែនការសកម្មភាពរួម ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ជាមួយដៃគូរដ្ឋាភិបាល និងដៃគូអនុវត្តជាយុទ្ធសាស្រ្ត

ថ្ងៃទី៥ ដល់ទី៦ ខែមិថុនា ឆ្នាំ២០២៥ ទីតាំង៖ សណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ រៀបចំសិក្ខាសាលាដោយ៖ ACCESS 2 (more…)


Jun 03 2025
មិថុនា 3, 2025

សិក្ខាសាលាស្តីពី ការរៀបចំផែនការរួមប្រចាំឆ្នាំ សម្រាប់ខែកក្កដា ឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៦ ផ្នែកបរិយាបន្នពិការភាព និងស្តារលទ្ធភាពពលកម្ម របស់កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី ២ (ACCESS 2)

ថ្ងៃទី៣ មិថុនា ឆ្នាំ២០២៥ ទីតាំង៖ សណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ រៀបចំសិក្ខាសាលាដោយ៖ ACCESS 2 ទិដ្ឋភាពរួមនៃកិច្ចប្រជុំ៖ ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការរៀបចំសិក្ខាសាលាស្តីពី ការរៀបចំផែនការរួមប្រចាំឆ្នាំ សម្រាប់ក្រុមការងារផ្នែកបរិយាបន្នពិការភាព និងស្តារលទ្ធភាពពលកម្មរបស់ ACCESS 2។ សិក្ខាសាលានេះបានពាំនាំអ្នកជំនាញរបស់កម្មវិធី ACCESS 2 ដៃគូអនុវត្តជាយុទ្ធសាស្រ្តផ្នែកបរិយាបន្នពិការភាព និងស្តារលទ្ធភាពពលកម្ម ចូលរួមឆ្លុះបញ្ចាំង និងគាំទ្រដល់ការអភិវឌ្ឍន៍ផែនការរួមប្រចាំឆ្នាំ ដើម្បីឆ្លើយតបកាន់តែប្រសើរដល់អ្នកទទួលផល និងអនុលោមតាមអាទិភាពរបស់រាជរដ្ឋាភិបាល។   គោលបំណង៖ គោលបំណងចម្បងនៃសិក្ខាសាលានេះគឺ ១. ដើម្បីឆ្លុះបញ្ចាំងពីការងាររបស់យើងដែលបានអនុវត្តកាលពីឆ្នាំមុន ខែកក្កដា ឆ្នាំ២០២៤ ដល់ខែមិថុនា ឆ្នាំ២០២៥ ដើម្បីគាំទ្រដល់ការបង្កើតផែនការការងារប្រចាំឆ្នាំឆ្នាំទី៣ របស់យើង ខែកក្កដា ឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៦ ដើម្បីឆ្លើយតបកាន់តែប្រសើរ ចំពោះអាទិភាពរបស់អ្នកទទួលផល និងស្របតាមអាទិភាពរបស់រដ្ឋាភិបាល។ ២. ដើម្បីកំណត់ផ្នែកនៃភាពស៊ីសង្វាក់គ្នា សម្រាប់ផែនការការងារប្រចាំឆ្នាំទី៣ ដែលនឹងមកដល់ ហើយបានយល់ព្រមលើប្រធានបទសំខាន់ៗដែលត្រូវដោះស្រាយរួមគ្នា ។ ៣. ដើម្បីចែករំលែកព័ត៌មាន/ធនធានពាក់ព័ន្ធដែលត្រូវបានបង្កើតឡើងក្រោមឆ្នាំទី២។ អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញ អ្នកចូលរួមដែលជា៖ ដៃគូអនុវត្តជាយុទ្ធសាស្រ្ត ដែលជាជនបង្គោលទទួលបន្ទុកផ្នែកតាមដាន និងវាយតម្លៃ និងគ្រប់គ្រងគម្រោង ក្រុមការ ACCESS 2​ ផ្នែកបរិយាបន្នពិការភាព និងស្តារលទ្ធភាពពលកម្ម អំពើហិង្សាទាក់ទងនឹងយេនឌ័រ ផ្នែកវិមជ្ឈការ និងផ្នែកតាមដាន និងវាយតម្លៃ ជនបង្គោលផ្នែកកម្មវិធី ACCESS 2 របស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងជនបង្គោលកម្មវិធីពាក់ព័ន្ធផ្សេងទៀត ចំនួនអ្នកចូលរួមដែលបានគ្រោងទុក៖ ​​ប្រមាណ៣០ ទៅ៤០នាក់ យើងរំពឹងថានឹងទទួលបានធាតុចូលនៅក្នុងសេចក្តីព្រាងផែនការរួម និងមតិត្រឡប់យ៉ាងក្លៀវក្លាពីអ្នកចូលរួម


May 22 2025
May 22, 2025

សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការសម្របសម្រួលថ្នាក់ក្រោមជាតិ

ថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ ទីតាំង៖ នៅខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំដោយ៖ លេខាធិការដ្ឋាននៃគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត គាំទ្រកិច្ចប្រជុំដោយ៖ រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS 2 សេចក្តីប្រកាសពីកិច្ចប្រជុំឆ្លុះបញ្ចាំងប្រចាំឆ្នាំ (more…)


May 13 2025
May 13, 2025

សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការសម្របសម្រួលថ្នាក់ក្រោមជាតិ

ថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ ទីតាំង៖ នៅខេត្តកំពង់ស្ពឺ ដឹកនាំកិច្ចប្រជុំដោយ៖ លេខាធិការដ្ឋាននៃគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត គាំទ្រកិច្ចប្រជុំដោយ៖ រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS 2 (more…)


May 09 2025
May 9, 2025

សិក្ខាសាលាតម្រង់ទិសស្តីពី សមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម ទៅក្នុងផែនការវិនិយោគរបស់ឃុំ សង្កាត់ ៣ឆ្នាំរំកិល

📅 ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ 📍 ទីតាំង៖ នៅខេត្តរតនគិរី 🎙️ដឹកនាំកិច្ចវគ្គបណ្តុះបណ្តាលដោយ៖ ACCESS 2 🤝 គាំទ្រវគ្គបណ្តុះបណ្តាលដោយ៖ រដ្ឋាភិបាលអូស្រ្តាលី 🔔 សេចក្តីប្រកាសពីកិច្ចប្រជុំ (more…)


May 08 2025
May 8, 2025

វគ្គបណ្តុះបណ្តាលរម្លឹក ស្តីពីគោលការណ៍កិច្ចការពារសុវត្តិភាព (ការទប់ស្កាត់ការកេងប្រវ័ញ្ច ការរំលោភបំពាន និងការបៀតបៀនផ្លូវភេទ កិច្ចការពារកុមារ) និងការគ្រប់គ្រងការក្លែងបន្លំ និងអំពើពុករលួយ

ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ទីតាំង៖ នៅខេត្តរតនគិរី ដឹកនាំកិច្ចប្រជុំដោយ៖ កម្មវិធី ACCESS 2 គាំទ្រកិច្ចប្រជុំដោយ៖ រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS 2 សេចក្តីប្រកាសពីកិច្ចប្រជុំឆ្លុះបញ្ចាំងប្រចាំឆ្នាំ ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការប្រកាសពី វគ្គបណ្តុះបណ្តាលរម្លឹក ស្តីពីគោលការណ៍កិច្ចការពារសុវត្តិភាព (ការទប់ស្កាត់ការកេងប្រវ័ញ្ច ការរំលោភបំពាន និងការបៀតបៀនផ្លូវភេទ កិច្ចការពារកុមារ) ការគ្រប់គ្រងការក្លែងបន្លំ និងអំពើពុករលួយ និងគោលការណែនាំផ្នែកទំនាក់ទំនង។ ព្រឹត្តិការណ៍នេះ នឹងមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីបង្គោលតំណាងសមភាគីរដ្ឋាភិបាលនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូអនុវត្តជាយុទ្ធសាស្រ្តរបស់ ACCESS 2 ។ ទិដ្ឋភាពរួមនៃកិច្ចប្រជុំ គោលបំណងនៃវគ្គបណ្តុះបណ្តាល៖ នៅចុងបញ្ចប់វគ្គនេះ អ្នកចូលរួមនឹង​៖ យល់កាន់តែច្បាស់អំពីវិធានការនៃកិច្ចការពារសុវត្ថិភាព, គ្រប់គ្រងការក្លែងបន្លំ និងរបៀបរាយការណ៍អំពីករណីរកើតឡើង រួមទាំងតួនាទី ភារកិច្ចនៃការរាយការណ៍ ពេលវេលាដែលត្រូវរាយការណ៍ និងការឆ្លើយតបចំពោះករណី។  យល់កាន់តែច្បាស់អំពីគោលនយោបាយនានារបស់ម្ចាស់ជំនួយទាក់ទងការគ្រប់គ្រងមូលនិធិ។ រៀបផែនការនឹងកែសម្រួលគោលនយោបាយការពារសុវត្ថិភាពរបស់ស្ថាប័ន រួមទាំងការគ្រប់គ្រប់នូវការក្លែងបន្លំ។ រៀបចំផែនការនឹងបន្តការបណ្តុះបណ្តាលនេះទៅដល់បុគ្គលិកផ្សេងទៀតនៅក្នុងស្ថាប័នរបស់ខ្លួន។ អ្នកចូលរួម៖ ព្រឹត្តិការណ៍នេះ នឹងមានការអញ្ជើញចូលរួមពីសំណាក់បុគ្គលិកចំនួន២៥នាក់ រួមមាន៖ មន្រ្តីបង្គោលតំណាងសមភាគីរដ្ឋាភិបាលនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូអនុវត្តជាយុទ្ធសាស្រ្តរបស់ ACCESS 2 យើងទន្ទឹងរង់ចាំចែករំលែកនូចំណេះដឹង និងពិភាក្សាជាមួយគ្នា ដើម្បីបង្កើនការអនុវត្តន៍សកម្មភាពរបស់គាត់ឱ្យកាន់តែប្រសើរ៕


Apr 29 2025
មេសា 29, 2025

វគ្គបណ្តុះបណ្តាលរម្លឹក ស្តីពីគោលការណ៍កិច្ចការពារសុវត្តិភាព (ការទប់ស្កាត់ការកេងប្រវ័ញ្ច ការរំលោភបំពាន និងការបៀតបៀនផ្លូវភេទ កិច្ចការពារកុមារ) ការគ្រប់គ្រងការក្លែងបន្លំ និងអំពើពុករលួយ និងគោលការណែនាំផ្នែកទំនាក់ទំនង

ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ទីតាំង៖ នៅខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំដោយ៖ កម្មវិធី ACCESS 2 គាំទ្រកិច្ចប្រជុំដោយ៖ រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS 2 សេចក្តីប្រកាសពីកិច្ចប្រជុំឆ្លុះបញ្ចាំងប្រចាំឆ្នាំ ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការប្រកាសពី វគ្គបណ្តុះបណ្តាលរម្លឹក ស្តីពីគោលការណ៍កិច្ចការពារសុវត្តិភាព (ការទប់ស្កាត់ការកេងប្រវ័ញ្ច ការរំលោភបំពាន និងការបៀតបៀនផ្លូវភេទ កិច្ចការពារកុមារ) ការគ្រប់គ្រងការក្លែងបន្លំ និងអំពើពុករលួយ និងគោលការណែនាំផ្នែកទំនាក់ទំនង។ ព្រឹត្តិការណ៍នេះ នឹងមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីបង្គោលតំណាងសមភាគីរដ្ឋាភិបាលនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូអនុវត្តជាយុទ្ធសាស្រ្តរបស់ ACCESS 2 ។ ទិដ្ឋភាពរួមនៃកិច្ចប្រជុំ គោលបំណងនៃវគ្គបណ្តុះបណ្តាល៖ នៅចុងបញ្ចប់វគ្គនេះ អ្នកចូលរួមនឹង​៖ យល់កាន់តែច្បាស់អំពីវិធានការនៃកិច្ចការពារសុវត្ថិភាព, គ្រប់គ្រងការក្លែងបន្លំ និងរបៀបរាយការណ៍អំពីករណីរកើតឡើង រួមទាំងតួនាទី ភារកិច្ចនៃការរាយការណ៍ ពេលវេលាដែលត្រូវរាយការណ៍ និងការឆ្លើយតបចំពោះករណី។  យល់កាន់តែច្បាស់អំពីគោលនយោបាយនានារបស់ម្ចាស់ជំនួយទាក់ទងការគ្រប់គ្រងមូលនិធិ។ រៀបផែនការនឹងកែសម្រួលគោលនយោបាយការពារសុវត្ថិភាពរបស់ស្ថាប័ន រួមទាំងការគ្រប់គ្រប់នូវការក្លែងបន្លំ។ រៀបចំផែនការនឹងបន្តការបណ្តុះបណ្តាលនេះទៅដល់បុគ្គលិកផ្សេងទៀតនៅក្នុងស្ថាប័នរបស់ខ្លួន។ អ្នកចូលរួម៖ ព្រឹត្តិការណ៍នេះ នឹងមានការអញ្ជើញចូលរួមពីសំណាក់បុគ្គលិកចំនួន២៥នាក់ រួមមាន៖ មន្រ្តីបង្គោលតំណាងសមភាគីរដ្ឋាភិបាលនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូអនុវត្តជាយុទ្ធសាស្រ្តរបស់ ACCESS 2 យើងទន្ទឹងរង់ចាំចែករំលែកនូចំណេះដឹង និងពិភាក្សាជាមួយគ្នា ដើម្បីបង្កើនការអនុវត្តន៍សកម្មភាពរបស់គាត់ឱ្យកាន់តែប្រសើរ៕


Apr 24 2025
មេសា 24, 2025

វគ្គបណ្តុះបណ្តាលរម្លឹក ស្តីពីគោលការណ៍កិច្ចការពារសុវត្តិភាព (ការទប់ស្កាត់ការកេងប្រវ័ញ្ច ការរំលោភបំពាន និងការបៀតបៀនផ្លូវភេទ កិច្ចការពារកុមារ) ការគ្រប់គ្រងការក្លែងបន្លំ និងអំពើពុករលួយ គោលការណែនាំផ្នែកទំនាក់ទំនង និងការគ្រប់គ្រងមូលនិធិ

ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ទីតាំង៖ នៅភ្នំពេញ ដឹកនាំកិច្ចប្រជុំដោយ៖ កម្មវិធី ACCESS 2 គាំទ្រកិច្ចប្រជុំដោយ៖ រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS 2 សេចក្តីប្រកាសពីវគ្គបណ្តុះបណ្តាលរម្លឹក ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការប្រកាសពី វគ្គបណ្តុះបណ្តាលរម្លឹក ស្តីពីគោលការណ៍កិច្ចការពារសុវត្តិភាព (ការទប់ស្កាត់ការកេងប្រវ័ញ្ច ការរំលោភបំពាន និងការបៀតបៀនផ្លូវភេទ កិច្ចការពារកុមារ) ការគ្រប់គ្រងការក្លែងបន្លំ និងអំពើពុករលួយ និងគោលការណែនាំផ្នែកទំនាក់ទំនង។ ព្រឹត្តិការណ៍នេះ នឹងមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីបង្គោលតំណាងសមភាគីរដ្ឋាភិបាលនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូអនុវត្តជាយុទ្ធសាស្រ្តរបស់ ACCESS 2 ។ ទិដ្ឋភាពរួមនៃវគ្គបណ្តុះបណ្តាលរម្លឹក គោលបំណងនៃវគ្គបណ្តុះបណ្តាល៖ នៅចុងបញ្ចប់វគ្គនេះ អ្នកចូលរួមនឹង​៖ យល់កាន់តែច្បាស់អំពីវិធានការនៃកិច្ចការពារសុវត្ថិភាព, គ្រប់គ្រងការក្លែងបន្លំ និងរបៀបរាយការណ៍អំពីករណីរកើតឡើង រួមទាំងតួនាទី ភារកិច្ចនៃការរាយការណ៍ ពេលវេលាដែលត្រូវរាយការណ៍ និងការឆ្លើយតបចំពោះករណី។  យល់កាន់តែច្បាស់អំពីគោលនយោបាយនានារបស់ម្ចាស់ជំនួយទាក់ទងការគ្រប់គ្រងមូលនិធិ។ រៀបផែនការនឹងកែសម្រួលគោលនយោបាយការពារសុវត្ថិភាពរបស់ស្ថាប័ន រួមទាំងការគ្រប់គ្រប់នូវការក្លែងបន្លំ។ រៀបចំផែនការនឹងបន្តការបណ្តុះបណ្តាលនេះទៅដល់បុគ្គលិកផ្សេងទៀតនៅក្នុងស្ថាប័នរបស់ខ្លួន។ អ្នកចូលរួម៖ ព្រឹត្តិការណ៍នេះ នឹងមានការអញ្ជើញចូលរួមពីសំណាក់បុគ្គលិកចំនួន២៥នាក់ រួមមាន៖ មន្រ្តីបង្គោលតំណាងសមភាគីរដ្ឋាភិបាលនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូអនុវត្តជាយុទ្ធសាស្រ្តរបស់ ACCESS 2 យើងទន្ទឹងរង់ចាំចែករំលែកនូចំណេះដឹង និងពិភាក្សាជាមួយគ្នា ដើម្បីបង្កើនការអនុវត្តន៍សកម្មភាពរបស់គាត់ឱ្យកាន់តែប្រសើរ៕