Latest News-KH

លើសពីវគ្គបណ្តុះបណ្តាល៖ ក្រុមការងារ ACCESS 2 រៀនវគ្គសង្រ្គោះបឋម

ស្ថានភាពគ្រាអាសន្នអាចកើតឡើងដោយនឹកស្មានមិនដល់ ហើយមនុស្សដែលយើងស្គាល់ អាចនឹងត្រូវការការថែទាំនៅពេលណាមួយ។ ការរៀនសូត្រពីវគ្គសង្រោះបឋម អាចជួយសង្គ្រោះជីវិតសមាជិកគ្រួសារ មិត្តរួមការងារ ឬអ្នកណាម្នាក់នៅតាមដងផ្លូវ។ វគ្គបណ្តុះបណ្តាលសង្គ្រោះបឋម ផ្តល់នូវព័ត៌មាន និងជំនាញដែលអ្នកត្រូវការដើម្បីជួយអ្នកក្នុងការផ្តល់ការថែទាំដល់អ្នកណាម្នាក់ដែលត្រូវការជំនួយ ខណៈពេលដែលកំពុងរង់ចាំពេទ្យជំនាញមកដល់។ កាលពីពេលថ្មីៗនេះ​ ដោយមានការគំាទ្រពីរដ្ឋាភិបាលអូស្រ្តាលី ក្រុមការងារ ACCESS 2  ទទួលបានវគ្គបណ្តុះបណ្តាលសង្គ្រោះបឋម ដោយផ្តល់ដោយកាកបាទក្រហមកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះ ផ្តល់ដល់ក្រុមការងារនូវមូលដ្ឋានគ្រឹះចាំបាច់ ដើម្បីជួយជនរងគ្រោះភ្លាមៗ។ មេរៀនសំខាន់ៗនៅក្នុងវគ្គបណ្តុះបណ្តាលរួមមាន៖ ការថែទាំសង្គ្រោះបឋម មូលដ្ឋានគ្រឹះនៃការថែទាំជីវិត និងគោលការគ្រឹះនៃការសង្គ្រោះបឋម។ កំឡុងពេលវគ្គបណ្តុះបណ្តាល ក្រុមការងារ ACCESS 2  មានឱកាសបានអនុវត្តន៍ផ្ទាល់ ព្រមទាំងបានសួរសំណួរដល់គ្រូជំនាញ ហើយវគ្គបណ្តុះបណ្តាលនេះមានផ្តល់ទាំងទ្រឹស្តី ការបញ្ចាំងវីឌីអូ និងការអនុវត្តន៍ផ្ទាល់។ នៅចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាល បុគ្គលិកគ្រប់រូបប្រឡងដោយការធ្វើតេស្តនៅលើក្រដាស និងអនុវត្តន៍ជាក្រុម ហើយគ្រប់គ្នាបានប្រឡងជាប់ជាស្ថាពរ។ សូមអរគុណដល់រដ្ឋាភិបាលអូស្រ្តាលី ដែលបានឧបត្ថម្ភដល់វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ។ យើងពេញចិត្តយ៉ាងខ្លាំងចំពោះវគ្គបណ្តុះបណ្តាលនេះ៕


អូស្ត្រាលីជំរុញសមភាពយេនឌ័រ និងការអភិវឌ្ឍប្រកបដោយបរិយាបន្នពិការភាពនៅកម្ពុជា

សូម​ចូល​មើល​ខ្លឹមសារ​ដើម​​របស់​ស្ថានទូត​អូស្ត្រាលី​នៅ​ Facebook ខាង​ក្រោម (English Below)... - Australian Embassy, Cambodia | Facebook  


ACCESS 2 ប្រគល់កុំព្យូទ័រយួរដៃ ដើម្បីជាប្រយោជន៍ក្នុងការគាំទ្រការផ្តល់សេវាដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ

កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ — ដំណាក់កាលទី២ (ACCESS 2) មានមោទនភាពដែលបានផ្តល់នូវកុំព្យូទ័រយួរដៃចំនួន៦គ្រឿងដល់អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា(LAC)។ អង្គការ LAC គឺជាដៃគូអនុវត្តជាយុទ្ធសាស្រ្តមួយរបស់កម្មវិធី ACCESS 2 ដែលកំពុងធ្វើការផ្តល់នូវជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព ក្រោមគម្រោងដែលមានឈ្មោះថា៖ គម្រោងលទ្ធភាពទទួលបានយុត្តិធម៌សម្រាប់ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព។ ព្យូទ័រយួរដៃទាំងនេះ នឹងប្រើប្រាស់ដោយអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា ដើម្បីរក្សានូវទិន្ន័យចុះបញ្ជីករណី និងជួយដល់អង្គការ LAC ក្នុងការគ្រប់គ្រងករណីរបស់អតិថិជនឱ្យកាន់តែប្រសើរឡើង នៅក្នុងខេត្តសៀមរាប កំពង់ស្ពឺ និងកំពង់ចាម។​ អង្គការ LAC ផ្តល់ជាយោបល់ផ្នែកច្បាប់ និងតំណាងផ្នែកច្បាប់ ដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព ក្នុងបទព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៅក្នុងខេត្តទាំងនេះ។ កុំព្យូទ័រទាំងនេះ នឹងជួយដល់អង្គការ LAC ដើម្បីធ្វើការងារដ៏សំខាន់នេះ។​ រដ្ឋាភិបាលអូស្រ្តាលី​ តាមរយៈកម្មវិធី ACCESS 2 បន្តធ្វើការគាំទ្រ ដោយផ្តោតលើការបង្កើនលទ្ធភាពទទួលបានសេវាប្រកបដោយគុណភាព និងបរិយាបន្នសម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាពនៅកម្ពុជា៕


អូស្រ្តាលី លើកកម្ពស់ការទទួលបានសេវាស្តារលទ្ធភាពប្រកបដោយគុណភាព

កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) បានបើកកិច្ចប្រជុំក្រុមការងារផ្នែកស្តារលទ្ធភាពពលកម្មលើទី១។ ក្រុមការងារផ្នែកស្តារលទ្ធភាពពលកម្ម ផ្តោតលើការផ្តល់ការណែនាំបច្ចេកទេស ដើម្បីឱ្យមានភាពស្របគ្នាជាមួយនឹងអាទិភាព និងគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងគោលបំណងរួមចំណែកដល់ការពង្រឹងសមត្ថភាពអ្នកផ្តល់សេវាស្តារលទ្ធភាពពលកម្មក្នុងការផ្តល់សេវាប្រកបដោយគុណភាព។ កម្មវិធី ACCESS 2 មានក្រុមការងារចំនួន៣ រួមមាន ក្រុមការងារផ្នែកស្តារលទ្ធភាពពលកម្ម ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងក្រុមការងារផ្នែកបរិយាបន្នពិការភាព។ (more…)


កិច្ចប្រជុំក្រុមការងារផ្នែកបរិយាបន្នពិការភាពលើកទី១ បាននាំមកនូវការយល់ដឹងដ៏មានតម្លៃពីដៃគូពាក់ព័ន្ធ

ក្រុមការងារផ្នែកបរិយាបន្នពិការភាព គឺជាក្រុមការងារតាមផ្នែកមួយក្នុងចំណោមក្រុមការងារតាមផ្នែកទាំងបី របស់កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) ដែលជួបប្រជុំរៀងរាល់៦ខែម្តង។ (more…)


កិច្ចប្រជុំលើកទី១ ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ជំរុញឱ្យមានការពិភាក្សាប្រកបដោយផ្លែផ្កា

កម្មវិធី ACCESS 2 ត្រូវបានតាក់តែងឡើង ដោយមានយន្តការក្រុមការងារតាមផ្នែកបីផ្សេងគ្នា មានដូចជា ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ បរិយាបន្នពិការភាព និងការស្តារលទ្ធភាពពលកម្ម។ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងកិច្ចការនារី ជាមួយកម្មវិធី ACCESS 2 បានសហដឹកនាំ និងផ្តួចផ្តើមកិច្ចប្រជុំលើកទី១ ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ (more…)


កិច្ចប្រជុំលើកទី១ គណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់

កាលពីថ្ងៃទី​២១ ខែមិថុនា ឆ្នាំ២០២៤ កម្មវិធី ACCESS 2 បានបើកកិច្ចប្រជុំ​គណៈកម្មការប្រឹក្សាភិបាលជាលើកទី១ របស់ខ្លួន។ សមាជិកនៃគណៈកម្មការប្រឹក្សាភិបាល រួមមាន តំណាងមកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា  ក្រសួងសុខាភិបាល​ ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងមហាផ្ទៃ និងនិងគណៈកម្មការជាតិសម្រាប់លេខាធិការដ្ឋាន អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ជាងនេះទៀត នៅក្នុងកិច្ចប្រជុំនេះ ក៏មានតំណាងមកពីដៃគូអនុវត្តជាយុទ្ធសាស្រ្តរបស់កម្មវិធី ACCESS 2​  ក្រុមការងារស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS 2 ផងដែរ។  ASC គឺជារចនាសម្ព័ន្ធអភិបាលកិច្ចកម្រិតខ្ពស់បំផុតសម្រាប់កម្មវិធី ដែលជួបប្រជុំជារៀងរាល់ឆ្នាំម្តង។ (more…)