កិច្ចប្រជុំឆ្លុះបញ្ចាំងប្រចាំឆ្នាំរបស់កម្មវិធី ACCESS 2 ឆ្នាំ២០២៥៖ ពង្រឹងការងារជាក្រុមសម្រាប់ការផ្តល់សេវារបស់កម្មវិធីកាន់តែប្រសើរឡើង
កិច្ចប្រជុំប្រចាំឆ្នាំលើកទី២របស់កម្មវិធី ACCESS 2 ធ្វើឡើងកាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងខេត្តដ៏ស្រស់ស្អាតនៃខេត្តកំពត និងខេត្តកែប ដែលនេះជាភាពជោគជ័យដ៏ធំធេងមួយ ក្នុងការជំរុញកិច្ចសហការ បង្កើនចំណេះដឹង និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការផ្តល់សេវាកាន់តែមានគុណភាពខ្ពស់សម្រាប់ក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្រ្តាលី (DFAT)។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់បុគ្គលិកនៅការិយាល័យកណ្តាល និងបុគ្គលិកថ្នាក់ខេត្ត ដែលជាវេទិកាមួយដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធផល ជំនាញ និងពង្រឹងការងារជាក្រុម ដើម្បីបង្កើននូវប្រសិទ្ធភាព ប្រសិទ្ធផល និងការផ្តល់នូវគុណតម្លៃថវិកាដែលផ្តល់សម្រាប់កម្មវិធី ACCESS 2 ។ (more…)


