ACCESS 2 លើកកម្ពស់បរិយាបន្នពិការភាព និងផាសុកវត្ថុ នៅសហគមន៍ខេត្តសៀមរាប
នាពេលថ្មីៗនេះ កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) សហការជាមួយក្រុមប្រឹក្សាសកម្មភាពខេត្ត(PDAC) សៀមរាប បានគាំទ្រដល់វគ្គបណ្តុះបណ្តាល ស្តីពីបរិយាបន្នពិការភាព និងផាសុកវត្ថុ ដល់អជ្ញាធរឃុំ ស្រុក នៅក្នុងស្រុកសូត្រនិគម និងស្រុកពួក។ វគ្គបណ្តុះបណ្តាលនេះ កសាងនូវសមិទ្ធផលពី ACCESS ដំណាក់កាលទី១ និងពង្រឹងការបេ្តជ្ញាចិត្តរយៈពេលវែងរបស់កម្មវិធី ក្នុងការលើកកម្ពស់លទ្ធភាពទទួលបានសេវាសាធារណៈ ប្រកបដោយគុណភាព សម្រាប់ជនមានពិការភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ លោកស្រី ប៉ុក វង្សាចម្រុង ជាជំនួយការការិយាល័យ និងជាអ្នកទទួលភ្ញៀវនៃកម្មវិធី ACCESS 2 ព្រមទាំងជាសិក្ខាកាមមួយរូប បានចែករំលែកថា៖ «ការគិតគូរ ពីផាសុកវត្ថុ និងផាសុកសមរម្យគឺជាផ្នែកមួយនៃការឈានទៅសម្រេចបានបរិយាបន្នពិការភាព»។ ការផ្តោតលើ និងលទ្ធផលនៃវគ្គបណ្តុះបណ្តាល៖ វគ្គបណ្តុះបណ្តាលនេះគ្របដណ្តប់៖ គោលគំនិតនៃបរិយាបន្នពិការភាព និងការផ្តល់សេវាពាក់ព័ន្ធ ស្តង់ដារជាតិ ស្តីពីផាសុកវត្ថុ ឧបករណ៍ និងធនធានដើម្បីគំាទ្រដល់ការអនុវត្តន៍ក្នុងមូលដ្ឋាន យុទ្ធសាស្រ្តជាក់ស្តែងសម្រាប់ការគៀងគរថវិកាថ្នាក់ក្រោមជាតិ សម្រាប់សកម្មភាពបរិយាបន្នពិការភាព លទ្ធផលសំខាន់ៗ បង្កើនចំណេះដឹងក្នុងចំណោមអ្នកចូលរួម ស្តីពីបរិយាបន្នពិការភាព និងស្តង់ដារផាសុកវត្ថុ សកម្មភាពរួមត្រូវបានកំណត់ ដើម្បីបញ្ចូលទៅក្នុងផែនការការងារប្រចាំឆ្នាំរបស់ស្ថាប័ននៅតាមមូលដ្ឋាន លោក ស៊ីន ចាន់ថុល អភិបាលនៃគណៈអភិបាលស្រុកពួក បានចែករំលែកថា អជ្ញាធរមូលដ្ឋាន កំពុងបង្កើនការពិគ្រោះយោបល់ជាមួយជនមានពិការភាព ដើម្បីយល់កាន់តែច្បាស់អំពីតម្រូវការរបស់ពួកគេ និងដើម្បីឆ្លើយតបកាន់តែមានប្រសិទ្ធិភាព តាមរយៈបរិយាបន្នអភិបាលកិច្ច។ លោកស្រី ទុយ លាំ អភិបាលរងស្រុកសូត្រនិគម បានមានមតិស្វាគមន៍នៅក្នុងវគ្គបណ្តុះបណ្តាល ដោយចែករំលែកថា៖ «វគ្គបណ្តុះបណ្តាលនេះ ជួយយើងពង្រឹងការយល់ដឹងបន្ថែមទៀត ដើម្បីគាំទ្រជនមានពិការភាពនៅក្នុងសហគមន៍ឱ្យកាន់តែប្រសើរ»។ សកម្មភាពសំខាន់ៗដែលកំណត់ដោយសិក្ខាកាម៖ សិក្ខាកាមនីមួយៗ ស្នើរតាមដានសកម្មភាព សម្រាប់ផែនការសកម្មភាពប្រចាំឆ្នាំ រួមទាំង៖ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីបរិយាបន្នពិការភាព និងកិច្ចគាំពារសង្គម ពង្រឹងផាសុកវត្ថុនៃអគារសធារណៈ ដូចជា សាលារៀន មណ្ឌលសុខភាព និងសេវាពាក់ព័ន្ធនឹងអនាម័យ ទឹកស្អាត (WASH) ...