Author - access

អូស្ត្រាលីពង្រីកការគាំទ្រសេវាស្តារលទ្ធភាពពលកម្ម តាមរយៈការផ្តល់បរិក្ខារព្យាបាលដោយចលនា

រាជរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី ACCESS 2 កំពុងពង្រីកការគាំទ្ររបស់ខ្លួនដល់សេវាស្តារលទ្ធភាពពលកម្មនៅកម្ពុជា តាមរយៈការពង្រឹងផ្នែកស្តារលទ្ធភាពពលកម្មដែលមានមូលដ្ឋាននៅក្នុងមន្ទីរពេទ្យ (Hospital-Based Rehabilitation Units - HBRUs) រួមមាន សេវាសេវាអវយវៈសិប្បនិម្មិត និងរណប (Prosthetics and Orthotics - PO) សេវាព្យាបាលការប្រាស្រ័យទាក់ទង និងភាសា (Speech Therapy) និងសេវាព្យាបាលដោយចលនា (Physiotherapy) នៅតាមមន្ទីរពេទ្យបង្អែកខេត្ត។ ថ្មីៗនេះ រាជរដ្ឋាភិបាលអូស្ត្រាលីបានប្រគល់បរិក្ខារព្យាបាលដោយចលនាបន្ថែមដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ការប្រគល់នេះធ្វើឡើងបន្ទាប់ពីការប្រគល់លើកដំបូងកាលពីខែមករា ឆ្នាំ២០២៦ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេវាស្តារលទ្ធភាពពលកម្មដែលកំពុងកើនឡើង។ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ អតិថិជនសរុបចំនួន២,៨៧១នាក់ បានទទួលសេវាព្យាបាលដោយចលនានៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលកើនឡើង៤០ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលអូស្ត្រាលីបានប្រគល់បរិក្ខារព្យាបាលដោយចលនាដល់មន្ទីរពេទ្យបង្អែកខេត្តក្រចេះក្នុងខែកក្កដា ឆ្នាំ២០២៦ ដើម្បីពង្រឹងសេវាស្តារលទ្ធភាពពលកម្មបន្ថែមទៀត និងលើកកម្ពស់លទ្ធភាពទទួលបានសេវាថែទាំប្រកបដោយគុណភាពសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្ត និងតំបន់ជុំវិញ។ យើងនឹងបន្តពង្រីកការគាំទ្រទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ នៅក្នុងខែកញ្ញា ឆ្នាំ២០២៦។ តាមរយៈកម្មវិធី ACCESS 2 និងដៃគូអនុវត្តជាយុទ្ធសាស្រ្តរបស់ខ្លួន រួមមាន Exceed Worldwide OIC Cambodia HI និងមន្ទីរពេទ្យបង្អែកខេត្តនានា រាជរដ្ឋាភិបាលអូស្ត្រាលីបានគាំទ្រការបង្កើតផ្នែកស្តារលទ្ធភាពពលកម្មដែលមានមូលដ្ឋាននៅក្នុងមន្ទីរពេទ្យ ដែលផ្តល់សេវាអវយវសិប្បនិម្មិត និងរណបនៅឆ្នាំ២០២៤ ព្រមទាំងសេវាព្យាបាលការប្រាស្រ័យទាក់ទង និងភាសា នៅដើមឆ្នាំ២០២៦ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ បន្ថែមពីនេះ ផ្នែកព្យាបាលដោយចលនាមួយត្រូវបានបង្កើតឡើងនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម នៅពាក់កណ្តាលឆ្នាំ២០២៥។ គំនិតផ្តួចផ្តើមទាំងនេះគឺជាសមិទ្ធផលដ៏សំខាន់ក្នុងការពង្រឹងសេវាស្តារលទ្ធភាពពលកម្មដ៏ទូលំទូលាយ សម្រាប់ប្រជាពលរដ្ឋនៅខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តក្រចេះ និងបណ្តាខេត្តជុំវិញ។ ការប្រគល់បរិក្ខារព្យាបាលដោយចលនានេះនឹងជួយពង្រឹងសេវាស្តារលទ្ធភាពពលកម្ម និងបង្កើនលទ្ធភាពទទួលបានសេវាថែទាំប្រកបដោយគុណភាពសម្រាប់ប្រជាពលរដ្ឋដែលកំពុងស្តារសុខភាពពីការរងរបួស ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ជំងឺមិនឆ្លងរ៉ាំរ៉ៃ និងបញ្ហាសុខភាពដែលទាក់ទងនឹងវ័យចាស់។ បរិក្ខារទាំងនេះក៏នឹងជួយពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល និងធានាថា សេវាស្តារលទ្ធភាពពលកម្មអាចផ្តល់ជូនដល់អ្នកដែលត្រូវការសេវាទាំងនេះបំផុត ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអូស្ត្រាលីក្នុងការគាំទ្រប្រទេសកម្ពុជា ក្នុងការកសាងប្រព័ន្ធស្តារនីតិសម្បទាដែលអាចទទួលបានដោយងាយស្រួល...


ពង្រឹងភាពជាអ្នកដឹកនាំនៅថ្នាក់មូលដ្ឋាន ដើម្បីជំរុញសកម្មភាពប្រកបដោយបរិយាបន្ននៅទូទាំងប្រទេសកម្ពុជា

អភិបាលកិច្ចមូលដ្ឋាន និងបរិយាបន្នសង្គម គឺដើរទន្ទឹមគ្នា។ បន្ទាប់ពីបានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការអភិវឌ្ឍជំនាញសមត្ថភាពដល់គណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត (PCCs) នៃខេត្តគោលដៅរបស់កម្មវិធី ACCESS 2 (សៀមរាប កំពង់ស្ពឺ កំពង់ចាម និងរតនគិរី) នៅខេត្តកំពត កាលពីខែមីនា ឆ្នាំ២០២៦ សិក្ខាកាមភាគច្រើនបានក្លាយជាគ្រូបង្គោលប្រចាំខេត្តរបស់ខ្លួន។ គ្រូបង្គោលទាំងនេះកំពុងបន្តចែករំលែកចំណេះដឹង និងបណ្តុះបណ្តាលជំនាញជាក់ស្តែងលើភាពជាអ្នកដឹកនាំ ការសម្របសម្រួល ការចរចា និងការសហការដល់មន្ត្រីថ្នាក់ខេត្ត និងថ្នាក់ស្រុក ដើម្បីគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពប្រកបដោយនិរន្តរភាព និងការអភិបាលកិច្ចមូលដ្ឋានប្រកបដោយបរិយាបន្ន។ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដោយមានការគាំទ្រជាបន្តបន្ទាប់ពីរដ្ឋាភិបាលអូស្ត្រាលី កម្មវិធី ACCESS 2 បានគាំទ្រ PCCs ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការអភិវឌ្ឍជំនាញសមត្ថភាព នៅខេត្តគោលដៅ។ អ្នកចូលរួមក្នុងវគ្គបណ្តុះបណ្តាលរួមមាន សិក្ខាកាមនៅថ្នាក់ខេត្ត និងថ្នាក់ស្រុក ថ្នាក់ដឹកនាំមកពីរដ្ឋបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធនៅថ្នាក់ខេត្ត រដ្ឋបាលស្រុក ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមថ្នាក់ស្រុក ដើម្បីគាំទ្រដល់ឃុំ/សង្កាត់ ដៃគូអនុវត្តជាយុទ្ធសាស្ត្រ និងអង្គការតំណាងជនមានពិការភាព។ គោលបំណងយុទ្ធសាស្ត្រពីរ រួមចំណែកបង្កើតឱ្យមានផលជះយូរអង្វែង គំនិតផ្តួចផ្តើមនេះត្រូវបានរៀបចំឡើងដោយផ្តោតលើគោលបំណងស្នូលពីរដែលមានភាពជាប់ទាក់ទងគ្នាយ៉ាងជិតស្និទ្ធ៖ ១. ពង្រឹងជំនាញវិជ្ជាជីវៈជាក់ស្តែង អ្នកចូលរួមទទួលបានឧបករណ៍ និងចំណេះដឹងដែលអាចយកទៅអនុវត្តបានដោយផ្ទាល់ ដូចជា ការសរសេរឯកសារទស្សនទាន និងសំណើគម្រោង បច្ចេកទេសបញ្ចុះបញ្ចូល ការចរចា ការសម្របសម្រួល ការចងក្រងករណីសិក្សា យុទ្ធសាស្ត្រទំនាក់ទំនង និងការកៀគរធនធាន។ ២. បញ្ចូលគោលការណ៍ GEDSI ទៅក្នុងការអនុវត្ត គោលគំនិតស្តីពី សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម (GEDSI) ត្រូវបានបញ្ចូលទៅក្នុងគ្រប់មេរៀនបណ្តុះបណ្តាល ដើម្បីភ្ជាប់ចំណេះដឹងបច្ចេកទេសទៅនឹងការអនុវត្តគោលនយោបាយជាក់ស្តែង។ តាមរយៈការផ្តល់ជំនាញលើការចរចាបែបបញ្ចុះបញ្ចូល ការសរសេរសំណើគម្រោង និងការយល់ដឹងច្បាស់លាស់អំពី GEDSI វគ្គបណ្តុះបណ្តាលនេះបានផ្តល់អំណាចដល់ថ្នាក់ដឹកនាំថ្នាក់ក្រោមជាតិ ឱ្យអាចផ្តល់អាទិភាព និងបែងចែកថវិកាសម្រាប់សេវាសង្គមនៅថ្នាក់ក្រោមជាតិបន្ថែមទៀតទៅកាន់គំនិតផ្តួចផ្តើម GEDSI ប្រកបដោយនីរន្តរភាព។ វគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនៅក្នុងខេត្តនីមួយៗ មានគោលបំណងពង្រឹងជំនាញរបស់អ្នកចូលរួមក្នុងការបញ្ចុះបញ្ចូល ការសម្របសម្រួល ការចរចា ការសរសេរសំណើ និងករណីសិក្សា ការកៀរគរធនធាន...


សេវាស្តារលទ្ធភាពពលកម្មប្រកបដោយគុណភាព អាចផ្លាស់ប្តូរជីវិតមនុស្សបាន 🇦🇺🤝🇰🇭

  ការបង្ហោះដើមនៅក្នុងប្រកាសរបស់ស្ថានទូតអូស្រ្តាលីខាងក្រោម https://www.facebook.com/share/p/1JjS1Hh2AC/