Tag - 2026

ពង្រឹងភាពជាអ្នកដឹកនាំថ្នាក់ក្រោមជាតិ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានប្រកបដោយបរិយាបន្ន

ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ កម្មវិធី ACCESS ២ បានអញ្ជើញថ្នាក់ដឹកនាំខេត្ត និងដៃគូពាក់ព័ន្ធនៅខេត្តកំពត ក្នុងវគ្គបណ្តុះបណ្តាលអភិវឌ្ឍន៍សមត្ថភាពរយៈពេលបីថ្ងៃ ស្តីពី “ការអភិវឌ្ឍន៍ជំនាញសមត្ថភាព”។ ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងអនុសាសន៍នៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលខេត្តនាពេលថ្មីៗនេះ និងមានគោលបំណងពង្រឹងជំនាញអនុវត្តជាក់ស្តែងដែលចាំបាច់ ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តផ្នែកគោលនយោបាយ ទៅជាសកម្មភាពមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ នៃសមាជិកគណៈកម្មាធិការសម្របសម្រួលខេត្តមកពីខេត្តកំពង់ចាម សៀមរាប កំពង់ស្ពឺ និងរតនគិរី រួមជាមួយដៃគូអនុវត្តជាយុទ្ធសាស្ត្រដែលធ្វើការងារលើវិស័យទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ បរិយាបន្នពិការភាព និងការស្ថារលទ្ធភាពពលកម្ម។ សិក្ខាកាមទាំងអស់បានរួមគ្នាស្វែងយល់ថា តើការសម្របសម្រួលដែលរឹងមាំ ការប្រាស្រ័យទាក់ទងកាន់តែប្រសើរ និងការរៀបចំផែនការដែលបានកែលម្អ អាចជួយផ្តល់សេវាប្រកបដោយបរិយាបន្នបន្ថែមទៀតនៅថ្នាក់ក្រោមជាតិយ៉ាងដូចម្តេច។ ក្នុងរយៈពេលបីថ្ងៃនេះ សិក្ខាកាមបានសិក្សាតាមរយៈប្រធានបទបណ្តុះបណ្តាលចំនួន ១០ ដែលត្រូវបានរៀបចំឡើងដើម្បីពង្រឹងទាំងការអនុវត្តបច្ចេកទេស និងវិជ្ជាជីវៈ។ វគ្គនីមួយៗបានគ្របដណ្តប់លើ៖ ការរៀបចំសេចក្តីព្រាងគម្រោង (Concept Note) និងសំណើគម្រោង ការតាមដាន និងវាយតម្លៃ, ការសម្របសម្រួល និងការចរចា ទ្រឹស្តីនៃការផ្លាស់ប្តូរ (Theory of Change) ការវិភាគសេដ្ឋកិច្ចនយោបាយ ការគ្រប់គ្រងព្រឹត្តិការណ៍ ការសរសេរករណីសិក្សា និងការប្រើប្រាស់បណ្តាញសង្គមបែបយុទ្ធសាស្ត្រ។ វគ្គបណ្តុះបណ្តាលនេះបានប្រើប្រាស់វិធីសាស្ត្ររៀនតាមរយៈការអនុវត្ត រួមមានការធ្វើលំហាត់ជាក់ស្តែង និងការត្រាប់សម្តែង ដើម្បីជួយឱ្យសិក្ខាកាមយកជំនាញថ្មីៗទៅអនុវត្តចំពោះបញ្ហាប្រឈមជាក់ស្តែងដែលពួកគេជួបប្រទះក្នុងខេត្តរបស់ខ្លួន។ លទ្ធផលបានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ ការវាយតម្លៃមុនវគ្គបណ្តុះបណ្តាលបានកត់ត្រាកម្រិតជំនាញបច្ចេកទេសជាមធ្យមត្រឹម ៤៨ ភាគរយ លើមេរៀនគោលៗ ប៉ុន្តែនៅពេលបញ្ចប់វគ្គបណ្តុះបណ្តាលបានទទួលរហូតដល់៨០ ភាគរយ ។ ការកើនឡើង ៣២ភាគរយនេះ ឆ្លុះបញ្ចាំងពីភាពពាក់ព័ន្ធនៃខ្លឹមសារមេរៀន និងការចូលរួមយ៉ាងសកម្មរបស់សិក្ខាកាមរួមពេញមួយវគ្គសិក្ខាសាលា។ តំណាងអង្គភាពរដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធក៏បានគូសបញ្ជាក់ពីតម្លៃនៃការអនុវត្តជាក់ស្តែងនៃវគ្គបណ្តុះបណ្តាលនេះផងដែរ។ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានកត់សម្គាល់ថា «ឧបករណ៍ និងចំណេះដឹងដែលទទួលបាននឹងជួយឱ្យអ្នកចូលរួមបំពេញការងារកាន់តែមានប្រសិទ្ធភាព និងជួយគាំទ្រដល់សហគមន៍របស់ពួកគេបានកាន់តែប្រសើរ»។ លោក តុល កាណាល់ អនុប្រធានអង្គភាពផែនការ និងវិនិយោគខេត្តកំពង់ចាម បានគូសបញ្ជាក់ថា...


ការផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រី៖ ACCESS 2 អបអរសាទរថ្ងៃអន្តរជាតិនារី ឆ្នាំ២០២៦

ACCESS 2 បានអបអរសាទរថ្ងៃអន្តរជាតិនារី ឆ្នាំ២០២៦ តាមរយៈការជួបជុំជាមួយក្រុមការងារដើម្បីលើកកម្ពស់ពីសិទ្ធិស្ត្រី និងក្មេងស្រី សារៈសំខាន់នៃសមភាពយេនឌ័រ និងតួនាទីរបស់អ្នករាល់គ្នាដែលអាចចូលរួមជួយលើកកម្ពស់បរិយាបន្ន និងយុត្តិធម៌ក្នុងការងារប្រចាំថ្ងៃ។ ព្រឹត្តិការណ៍នេះស្របតាមបេសកកម្មរបស់កម្មវិធីក្នុងការធ្វើឱ្យប្រសើរនូវសេវាសម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាពនៅទូទាំងប្រទាំងប្រទេសកម្ពុជា។ ប្រធានបទសកលនៅឆ្នាំនេះ ស្តីពី៖ «សិទ្ធិ យុត្តិធម៌ សកម្មភាព សម្រាប់ស្ត្រី និងក្មេងស្រីទាំងអស់» បានផ្ដល់ឱកាសសំខាន់ឱ្យក្រុមការងារលើកយកពីឧបសគ្គដែលនៅតែរារាំងដល់ស្ត្រី និងក្មេងស្រី និងហេតុអ្វីបានជាសកម្មភាពរួមគ្នា នៅតែមានសារៈសំខាន់។ សម្រាប់កម្មវិធី ACCESS 2 ប្រធានបទនេះបង្ហាញយ៉ាងច្បាស់ពីការងាររបស់កម្មវិធីក្នុងការពង្រឹងការគាំទ្រប្រព័ន្ធឱ្យកាន់តែមានបរិយាបន្ន បង្កើនកិច្ចគាំពារ និងឆ្លើយតប ដោយធានាថាមិនមានអ្នកណាត្រូវបានទុកចោល។ ក្នុងពេលអបអរសាទរ សមាជិកក្រុមត្រូវបានអញ្ជើញឱ្យចែករំលែកអំពីវារះភាពមេដឹកនាំស្ត្រី ឬអ្នកដែលលើកទឹកចិត្តគាត់ និងបង្ហាញមូលហេតុដែលធ្វើឱ្យរឿងរ៉ាវរបស់អ្នកនោះនៅតែមានអត្ថន័យរហូតមកដល់បច្ចុប្បន្ន។ ការចែករំលែកនេះបានបង្កើតការពិភាក្សាអំពីភាពដឹកនាំ ភាពក្លាហាន សមភាព និងសារៈសំខាន់នៃការបង្កើតឱកាសសម្រាប់ស្ត្រី និងក្មេងស្រីឱ្យកាន់តែរីកចម្រើន។ នៅក្នុងសុន្ទរកថាបើកកទិវាអបអរសាទរនេះ លោក​ Sasha Cigljarevic អនុប្រធានកម្មវិធី ACCESS 2  បានលើកទឹកចិត្តបុគ្គលិកឱ្យឆ្លុះបញ្ចាំង មិនត្រឹមតែអំពីអត្ថន័យនៃទិវានារីអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអំពីរបៀបដែលការរួមបញ្ចូល ការគោរព និងការទទួលខុសត្រូវរួមដែលគួរតែត្រូវបានអនុវត្តទៅក្នុងជីវិតប្រចាំថ្ងៃ និងការងារ។ សុន្ទរកថារបស់លោកបានបញ្ជាក់ពីសារៈសំខាន់នៃការងារគាំទ្រទៅដល់សហគមន៍ដែលខ្វះខាតបំផុត ការប្រឈមនឹងការបង្កគ្រោះថ្នាក់ និងធានាថាកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សមភាពយេនឌ័រប្រកបដោយបរិយាបន្ន និងមានអត្ថន័យក្នុងការអនុវត្តសកម្មភាព។ លោកស្រី Sophia Cason ប្រធានក្រុម ACCESS 2 ក៏បានឆ្លុះបញ្ចាំងពីប្រវត្តិនៃទិវានារីអន្តរជាតិ និងទំនាក់ទំនងរបស់វាទៅនឹងប្រធានបទសកលនៃឆ្នាំនេះ។ លោកស្រីបាននិយាយអំពីសារៈសំខាន់នៃសិទ្ធិ និងយុត្តិធម៌សម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបន្តគាំទ្រការក្នុងការចូលរួមពេញលេញ និងភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅក្នុងសង្គម។ សុន្ទរកថារបស់លោកស្រីបានពង្រឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងការងាររបស់ ACCESS 2 និងការជំរុញសកលលោកឱ្យកាន់តែទូលំទូលាយសម្រាប់សមភាពយេនឌ័រ និងយុត្តិធម៌សង្គម។ ព្រិត្តិការនេះក៏បានអញ្ជើញបុគ្គលិកឱ្យចែករំលែកអំពីអ្វីដែលបុគ្គល និងកន្លែងធ្វើការអាចធ្វើបានដើម្បីគាំទ្រស្ត្រី និងក្មេងស្រីឱ្យសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ។ ការឆ្លុះបញ្ចាំងពីក្រុមការងារ បានបង្ហាញពីសារៈសំខាន់នៃការរួមបញ្ចូលសមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គមនៅគ្រប់ទិដ្ឋភាពទាំងអស់នៃកម្មវិធី រួមទាំងការលើកទឹកចិត្តក្មេងស្រីឱ្យស្វែងយល់ និងរៀនសូត្រ ព្រមទាំងការពង្រឹងសមត្ថភាពរបស់អ្នកផ្តល់សេវា សមភាគីរដ្ឋាភិបាល និងការគាំទ្រដល់ការចូលរួមរបស់ស្ត្រីក្នុងការធ្វើការសម្រេចចិត្តនៅក្នុងគ្រួសារ និងសហគមន៍។...


ពង្រឹងយន្តការផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅថ្នាក់ក្រោមជាតិ ដើម្បីធ្វើឱ្យប្រសើនូវគុណភាពសេវា

នៅថ្ងៃទី២៦ ដល់ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងកិច្ចការនារី ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី និងសហការជាមួយ UNFPA បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំរយៈពេលពីរថ្ងៃ នៅខេត្តកំពត ដើម្បីពិនិត្យវឌ្ឍនភាពក្នុងការពង្រឹងយន្តការផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) នៅថ្នាក់ក្រោមជាតិ។ សិក្ខាសាលានេះបានប្រមូលផ្តុំតំណាងមកពីខេត្តចំនួន៨ រួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ សៀមរាប ព្រះវិហារ រតនគិរី ស្ទឹងត្រែង កំពង់ស្ពឺ ខេត្តព្រះសីហនុ។ សិក្ខាកាមបានឆ្លុះបញ្ចាំងពីការអនុវត្តការងាររបស់ក្រុមការងារឆ្លើយតបនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងកន្លែងផ្តល់សេវាចម្រុះ(OSSU)។ យន្តការទាំងនេះដំណើរការក្រោមគណៈកម្មាធិការខេត្ត និងក្រុង សម្រាប់ស្ត្រី និងកុមារ ដើម្បីសម្របសម្រួលសេវាឱ្យបានទាន់ពេលវេលា និងផ្តោតលើជនរងគ្រោះជាចម្បង។ យន្តការសម្របសម្រួលពហុវិស័យដើម្បីឆ្លើយតបទៅនឹង GBV ដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាថា អ្នកផ្តល់សេវាសុខាភិបាល តួអង្គច្បាប់ ប៉ូលីស សេវាសង្គម និងអាជ្ញាធរមូលដ្ឋានធ្វើការរួមគ្នាដើម្បីគាំទ្រជនរងគ្រោះ។ OSSU ផ្តល់នូវការសម្របសម្រួលនៅកន្លែងតែមួយ ដែលជនរងគ្រោះអាចទទួលបានសេវាថែទាំសុខភាព ជំនួយផ្នែកច្បាប់ ការប្រឹក្សាផ្លូវចិត្ត និងការគាំទ្រផ្នែកសង្គមក្នុងទីតាំងតែមួយ។ ក្នុងអំឡុងពេលសិក្ខាសាលា អ្នកពាក់ព័ន្ធបានពិនិត្យមើលសមិទ្ធផល និងបញ្ហាប្រឈមពីឆ្នាំកន្លងមក និងកំណត់ជំហានជាក់ស្តែងដើម្បីពង្រឹងគុណភាព និងគណនេយ្យភាព។ ការពិភាក្សាផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវឧបករណ៍ត្រួតពិនិត្យសេវា ការពង្រឹងការវិភាគទិន្នន័យ បង្កើនការរៀបចំផែនការសុវត្ថិភាពសម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ព្រមទាំងការវាយតម្លៃសុខភាពផ្លូវចិត្ត និងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធបញ្ជូនរវាងសេវានានា។ នៅក្នុងសុន្ទរកថាបើក លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការការពារ និងឆ្លើយតបទៅនឹង GBV ដែលជាការងារអាទិភាព។ លោកជំទាវ បានទទួលស្គាល់ពីវឌ្ឍនភាពដែលបានធ្វើឡើងក្នុងការពង្រឹងយន្តការសម្របសម្រួល និងការពង្រីកសេវា និងលើកទឹកចិត្តឱ្យមានការសហការបន្តដើម្បីធានាថាជនរងគ្រោះទទួលបានការគាំទ្រទាន់ពេលវេលា និងទទួលបានសេវាប្រកបដោយគុណភាព។ នៅក្នុងសុន្ទរកថាបញ្ចប់សិក្ខាសាលា លោកស្រី ស ស៊ីណែត ប្រធាននាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងជំនាញបច្ចេកទេសនៅថ្នាក់ក្រោមជាតិ ដើម្បីរួមចំណែកដល់ការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងមានភាពស៊ីសង្វាក់គ្នានៅគ្រប់ខេត្ត។ សិក្ខាសាលានេះបានពង្រឹងកិច្ចសហការរវាងតួអង្គថ្នាក់ខេត្ត និងគាំទ្រដល់ភាពជាម្ចាស់ក្នុងការរៀបចំផែនការ និងថវិកាសម្រាប់សេវា GBV ។ កម្មវិធី ACCESS 2 ទទួលបានមូលនិធិពីរដ្ឋាភិបាលអូស្ត្រាលី និងគ្រប់គ្រងដោយ Abt Global...


នាំយកអ្នកពាក់ព័ន្ធសំខាន់ៗ ដើម្បីពង្រឹងសេវាប្រកបដោយបរិយាបន្ននៅកម្ពុជា

នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ អ្នកពាក់ព័ន្ធជាតិ និងថ្នាក់ក្រោមជាតិបានជួបជុំគ្នានៅទីក្រុងភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំសម្របសម្រួលដែលរៀបចំរយៈពេលប្រាំមួយខែម្តង លើការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ បរិយាបន្នពិការភាព និងការស្តារលទ្ធភាពពលកម្ម។ កិច្ចប្រជុំទាំងនេះ បានគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី។ តំណាងមកពីក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសុខាភិបាល ក្រសួងយុត្តិធម៌ ក្រុមប្រឹក្សាសកម្មភាពជនពិការ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអនុវត្តជាយុទ្ធសាស្ត្រ និងអង្គការតំណាងជនពិការភាព បានមកជួបជុំគ្នាដើម្បីពិនិត្យវឌ្ឍនភាពការងារចាប់ពីខែកក្កដាដល់ខែធ្នូ ឆ្នាំ២០២៥ និងកំណត់អាទិភាពសម្រាប់ខែខាងមុខ។ ក្រោម​លំហូរ​ការងារ​ផ្នែកអំពើហិង្សា​ផ្អែកលើ​យេនឌ័រ ការពិភាក្សា​ផ្តោតលើ​ការពង្រឹង​ការឆ្លើយតប​នៅកម្រិត​សហគមន៍ ការធ្វើឱ្យប្រសើរនូវការគាំទ្រផ្នែកចិត្តសង្គម​នៅក្នុង​មណ្ឌល​សុខភាព និង​ការបញ្ជាក់​ពី​ដំណើរការ​សំណង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ។ កិច្ចសហការ​បច្ចេកទេស​រវាង​ក្រសួងយុត្តិធម៌ និង​ក្រសួងសុខាភិបាល​នៅតែ​ជា​ចំណុចស្នូល​ក្នុងការ​ធ្វើឱ្យប្រសើរនូវ​ការគាំទ្រ​​ជនរងគ្រោះប្រកបដោយការសម្របសម្រួល​។ ចំណែកនៅទូទាំងការងារផ្នែកបរិយាបន្នពិការភាព និងស្តារលទ្ធភាពពលកម្ម អ្នកពាក់ព័ន្ធបានពិនិត្យឡើងវិញនូវវឌ្ឍនភាពលើការពង្រឹងប្រព័ន្ធកំណត់អត្តសញ្ញាណពិការភាព ការជំរុញថវិកាឃុំ និងសង្កាត់សម្រាប់បរិយាបន្នពិការភាព ការធ្វើឱ្យប្រសើរនូវការកំណត់អត្តសញ្ញាណដំបូង និងការបញ្ជូនទៅរកសេវាស្តារលទ្ធភាពពលកម្ម ព្រមទាំងការពង្រឹងសមត្ថភាពរបស់អង្គការតំណាងជនមានពិការភាព។ អ្នកចូលរួមក៏បានពិភាក្សាអំពីការពង្រឹងយន្តការបញ្ជូនប័ណ្ណពិការភាព និងកិច្ចគាំពារសង្គម ព្រមទាំងបន្តកសាងកម្លាំងពលកម្មស្តារលទ្ធភាពពលកម្មផងដែរ។ តំណាងរដ្ឋាភិបាលបានគូសបញ្ជាក់ពីសារៈសំខាន់នៃទិន្នន័យដែលអាចទុកចិត្តបាន កិច្ចសហការអន្តរវិស័យ និងការចូលរួមយ៉ាងរឹងមាំនៅថ្នាក់ក្រោមជាតិ ដើម្បីធ្វើឱ្យប្រសើរនូវគុណភាពសេវា និងភាពងាយស្រួលក្នុងការចូលប្រើប្រាស់។ តំណាងមកពីស្ថានទូតអូស្ត្រាលីក័បានទទួលស្គាល់នូវការប្តេជ្ញាចិត្តរបស់ដៃគូកម្ពុជា និងបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ប្រទេសអូស្ត្រាលីចំពោះការគាំទ្រប្រកបដោយការសម្របសម្រួល និងបរិយាបន្ន ដែលឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងតម្រូវការរបស់ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ កិច្ចប្រជុំបានបញ្ចប់ទៅដោយជោគជ័យ ជាមួយនឹងសកម្មភាពមួយចំនួនដែលបានព្រមព្រៀងគ្នា ដើម្បីពង្រឹងការសម្របសម្រួល ធ្វើឱ្យប្រសើរនូវគុណភាពសេវា និងធានាថាសកម្មភាព ACCESS 2 នៅតែស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ តាមរយៈការបន្តភាពជាដៃគូ និងកិច្ចសន្ទនាដែលមានរចនាសម្ព័ន្ធ ACCESS 2 គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកសាងសង្គមមួបប្រកបដោយបរិយាបន្ន ដែលមិនទុកនរណាម្នាក់ឱ្យនៅឯការ។ ACCESS 2 ត្រូវបានផ្តល់មូលនិធិដោយរដ្ឋាភិបាលអូស្ត្រាលី និងគ្រប់គ្រងដោយ Abt Global៕


សហការក្នុងភាពជាដៃគូជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងសេវាស្តារលទ្ធភាពពលកម្មនៅក្នុងប្រព័ន្ធសុខាភិបាលកម្ពុជា

រដ្ឋាភិបាលភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS 2 បន្តគាំទ្រដល់កិច្ចប្រឹងប្រែងក្នុងការពង្រឹងសេវាស្តារលទ្ធភាពពលកម្មនៅក្នុងប្រព័ន្ធសុខាភិបាលកម្ពុជា។ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ អង្គការ OIC Cambodia រួមជាមួយរដ្ឋបាលខេត្តក្រចេះ និងវិស័យសុខាភិបាលខេត្ត បានសម្ពោធដាក់ឱ្យ​ប្រើប្រាស់នូវសេវាព្យាបាលការប្រាស្រ័យទាក់ទង និងភាសានៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ ព្រឹត្តិការណ៍នេះ បានសម្គាល់ពីការបង្កើតជាផ្លូវការនៃបន្ទប់សេវាព្យាបាលការប្រាស្រ័យទាក់ទង និងភាសា ដែលជួយពង្រីកដល់ការទទួលបានការគាំទ្រផ្នែកការប្រាស្រ័យទាក់ទង និងភាសានៅកម្រិតថ្នាក់ខេត្ត។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងលើកកម្ពស់សេវាការព្យាបាលការប្រាស្រ័យទាក់ទងដែលអាចរកបាននៅក្នុងមន្ទីរពេទ្យ បង្កើនការយល់ដឹងបន្ថែមនូវការលំបាកក្នុងការប្រាស្រ័យទាក់ទង និងភាសាចំពោះកុមារ និងពង្រឹងការកំណត់អត្តសញ្ញាណពីដំបូង និងការបញ្ជូនរវាងមណ្ឌលសុខភាព សហគមន៍ និងដៃគូពាក់ព័ន្ធ។   ការព្យាបាលការនិយាយអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារនីតិសម្បទា រួមទាំងការគាំទ្រដល់អ្នកដែលកំពុងជាសះស្បើយពីជំងឺដាច់សរសៃឈាមខួរក្បាល ដើម្បីធ្វើឱ្យប្រសើរនូវការប្រាស្រ័យទាក់ទង និងការលេបអាហារ។ ការព្យាបាលការនិយាយក៏អាចជួយកុមារដែលមានតម្រូវការទំនាក់ទំនង រួមទាំងកុមារដែលមានជំងឺអូទីហ្សឹមផងដែរ ដើម្បីពង្រឹងជំនាញទំនាក់ទំនង និងការចូលរួមក្នុងជីវិតប្រចាំថ្ងៃ។ លោកវេជ្ជបណ្ឌិត ខេង ម៉ាប់ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តក្រចេះ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការពង្រឹងសេវាព្យាបាលការនិយាយនៅថ្នាក់ខេត្ត ជាពិសេសសម្រាប់កុមារដែលមានបញ្ហាក្នុងការទំនាក់ទំនង និងភាសា។ លោកបានមានប្រសាសន៍ថា៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា សេវានេះនឹងឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ និងក្រុមគ្រួសាររបស់ពួកគេ ទាំងនៅក្នុងខេត្តក្រចេះ និងនៅខេត្តជិតខាង ដោយធានាបាននូវការទទួលបានសេវាទំនាក់ទំនង និងភាសាដែលមានគុណភាពទាន់ពេលវេលា»៕ លោក Sasha Cigljarevic អនុប្រធានកម្មវិធី ACCESS 2 បានមានប្រសាសន៍ថា៖ «ក្នុងនាមកម្មវិធី ACCESS 2 ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្តក្រចេះ និងរដ្ឋបាលថ្នាក់ក្រោមជាតិខេត្តក្រចេះ ចំពោះភាពជាដៃគូដ៏រឹងមាំ និងបន្តទៅមុខ»។ អង្គការ OIC កម្ពុជា គឺជាដៃគូអនុវត្តយុទ្ធសាស្ត្រមួយរបស់ ACCESS 2 ដោយអនុវត្តគម្រោង «ការដាក់បញ្ចូលចំណេះដឹង និងការអនុវត្តន៍ស្តីពីការព្យាបាលការប្រាស្រ័យទាក់ទងទៅក្នុងសេវា និងកម្លាំងការងាររបស់ប្រទេសកម្ពុជា ដើម្បីគាំទ្រដល់ប្រជាជនដែលមានការលំបាកក្នុងការទំនាក់ទំនង និងពិបាកក្នុងការលេបលេបអាហារនៅក្នុងខេត្តក្រចេះ និងខេត្តកំពង់ស្ពឺ»។ តាមរយៈភាពជាដៃគូ ជាមួយដៃគូអនុវត្តជាយុទ្ធសាស្រ្ត រួមទាំងអង្គការ OIC កម្ពុជា និងអង្គការ Exceed...


កិច្ចប្រជុំឆ្លុះបញ្ចាំងប្រចាំឆ្នាំរបស់កម្មវិធី ACCESS 2៖ ការពង្រឹងការធ្វើការជាក្រុម និងកិច្ចសហការ

នេះជាលើកទី៣នៃកិច្ចប្រជុំបុគ្គលិកប្រចាំឆ្នាំរបស់ ACCESS 2 ដែលបានរៀបចំឡើងថ្ងៃទី២៨ ដល់ថ្ងៃ៣០ ខែមករា ឆ្នាំ២០២៦ នៅខេត្តកំពត និងខេត្តកែប។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់បុគ្គលិកនៅការិយាល័យកណ្ដាល និងបុគ្គលិកនៅថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងកិច្ចសហការការងារ បង្កើនការចូលរួម និងគាំទ្រដល់ការអនុវត្តន៍លទ្ធផលកម្មវិធីឱ្យមានប្រសិទ្ធភាព។ ស្មារតីក្រុម និងការពង្រឹងសមត្ថភាព កិច្ចប្រជុំបុគ្គលិកប្រចាំឆ្នាំ បានរៀបចំឱ្យមានសកម្មភាពជាច្រើន ដើម្បីបង្កើនភាពស្អិតរមួតរបស់ក្រុមការងារ និងពង្រឹងចំណេះដឹងអំពីកម្មវិធី ACCESS 2 ដែលសកម្មភាពទាំងនោះផ្តោតលើ៖ ពិនិត្យឡើងវិញនូវគោលដៅ សមិទ្ធផល និងមេរៀនដែលបានរៀនរបស់ ACCESS 2 ផ្តល់វគ្គបណ្តុះបណ្តាលរំលឹក អំពីកិច្ចការការពារសុវត្ថិភាព សមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម (GEDSI) បង្កើនការយល់ដឹងអំពីយន្តការវិមជ្ឈការ និងការគាំទ្រនៅថ្នាក់ក្រោមជាតិ លើកទឹកចិត្តដល់ការធ្វើការជាក្រុម និងកិច្ចសហការឱ្យកាន់តែរឹងមាំ ដើម្បីបង្កើនផលជះវិជ្ជមាននៃកម្មវិធី នៅក្នុងកិច្ចប្រជុំនេះដែរ បុគ្គលិកទាំងអស់បានចូលរួមយ៉ាងសស្រាក់សស្រាំនៅក្នុងសកម្មភាពនីមួយៗ ដែលផ្តល់ដោយអ្នកជំនាញរបស់យើង ដែលរួមចំណែកដល់ការយល់ដឹង និងពង្រឹងការរៀនសូត្ររួមគ្នា។ សកម្មភាពរៀនសូត្រទាំងនេះ ក៏មានការលេងជាល្បែងកម្សាន្តបែបលក្ខណៈរៀនសូត្រ ដើម្បីជួយលើកកម្ពស់កិច្ចសហការ និងពង្រឹងទំនាក់ទំនក្នុងក្រុមឱ្យកាន់តែស្អិតរមួត។ ការឆ្លុះបញ្ចាំងពីគណៈគ្រប់គ្រងកម្មវិធី លោកស្រី Sophia Cason ប្រធានក្រុមកម្មវិធី ACCESS 2 បានសម្តែងការកោតសរសើរចំពោះការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែង និងជំនាញរបស់ក្រុមការងារ ដោយលោកស្រីបានកត់សម្គាល់ថា កិច្ចប្រជុំនេះបានផ្តល់ឱកាសឱ្យក្រុមការងារបានឆ្លុះបញ្ចាំងពីគោលបំណង ACCESS 2 ដែលសម្រេចបាន និងអ្វីដែលគួរបន្តខិតខំបន្ថែម។ នៅក្នុងសុន្ទរកថាបិទ លោក Sasha Cigljarevic អនុប្រធានកម្មវិធី ACCESS 2 បានបញ្ជាក់ពីសារៈសំខាន់នៃការធ្វើការជាក្រុម និងកិច្ចសហការក្នុងការសម្រេចបានលទ្ធផលកម្មវិធីកាន់តែរឹងមាំ ដោយលោកបានកត់សម្គាល់ថា កិច្ចប្រជុំនេះបានផ្តល់ឱកាសដ៏មានតម្លៃដល់បុគ្គលិកដើម្បីឆ្លុះបញ្ចាំង និងបង្កើនទំនាក់ទំនងការងារជាក្រុមរួមគ្នាឆ្ពោះទៅមុខ។ ការពង្រឹងការផ្តល់សេវារបស់កម្មវិធី តាមរយៈក្រុមការងារដែលរឹងមាំជាងមុន កិច្ចប្រជុំបុគ្គលិកប្រចាំឆ្នាំនេះ ជាការវិនិយោគលើសមត្ថភាពបុគ្គលិក និងកម្មវិធីផ្ទាល់ ដោយរួមចំណែកដល់លទ្ធផលនៃចុងបញ្ចប់កម្មវិធីប្រកបដោយចីរភាព។ កិច្ចប្រជុំនេះបានបញ្ចប់ដោយភាពរីករាយ ដោយបានបំពេញថាមពលឡើងវិញ និងការប្តេជ្ញាចិត្តរួមគ្នានៅទូទាំងកម្មវិធី៕


ការនាំយកសេវាកាន់តែមានបរិយាបន្ន ទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត

រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី ACCESS 2 បន្តពង្រឹងការថែទាំសុខភាពនៅកន្លែងចាំបាច់បំផុត ដោយគាំទ្រដល់ការទទួលបានសេវា ប្រកបដោយបរិយាបន្ន និងមានមេត្តាករុណា សម្រាប់ជនពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) នៅកម្ពុជា។ នៅក្នុងខែមករា ឆ្នាំ២០២៦ រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី ACCESS 2 បានគាំទ្រប្រព័ន្ធសុខាភិបាលខេត្ត ដើម្បីពង្រឹងសេវាស្តារលទ្ធភាពពលកម្ម។ ការគាំទ្រនេះរួមបញ្ចូលទាំងការផ្តល់នូវឧបករណ៍ព្យាបាលដោយចលនា ដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធ ភាពជាដៃគូនេះបន្តគាំទ្រដល់កន្លែងផ្តល់សេវាចម្រុះ (OSSUs) នៅខេត្តសៀមរាប រតនគិរី និងកំពង់ស្ពឺ ដោយលើកកម្ពស់វិធីសាស្រ្តថែទាំដែលមានលក្ខណៈបរិយាបន្ន និងផ្តោតលើប្រជាជនជាអាទិភាព។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងរួមចំណែកពង្រឹងដល់គុណភាពថែទាំ ដោយនាំយកនូវសេវាចាំបាច់មកជាមួយគ្នានៅក្នុងទីតាំងតែមួយ។ ដូច្នេះជនរងគ្រោះ រួមទាំងស្រ្តី ក្មេងស្រី និងជនមានពិការភាព អាចទទួលបានសេវាប្រកបដោយការសម្របសម្រួល រក្សាការសម្ងាត់ និងផ្តោតលើជនរគ្រោះជាអាទិភាពឱ្យទាន់ពេលវេលា។ ពិធីប្រគល់ទទួលនេះធ្វើឡើងនៅក្នុងខេត្តគោលដៅ ដែលជាការកត់សម្គាល់នូវការធ្វើសមាហរណកម្មសេវាសំខាន់ៗ។ នៅក្នុងខេត្តសៀមរាប និងខេត្តកំពង់ស្ពឺ ឧបករណ៍ OSSU ចាំបាច់ ក៏ត្រូវបានប្រគល់ទៅដល់មន្ទីរពេទ្យបង្អែកផងដែរ។ ចំណែកនៅខេត្តរតនគិរី ការបង្កើតបន្ទប់ផ្តល់សេវាចម្រុះក៏ត្រូវបានសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពលោកជំទាវអភិបាលរងខេត្ត និងដោយមានការចូលរួមពីសំណាក់តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារ ACCESS 2។ សំឡេងពីស្ថានទូតអូស្រ្តាលី មន្រ្តីរដ្ឋាភិបាល និងអ្នកទទួលផល លោកស្រី Tegan Park លេខាទី១នៃស្ថានទូតអូស្រ្តាលីប្រចាំទីក្រុងភ្នំពេញ បានកត់សម្គាល់ថា ព្រឹត្តិការណ៍ដ៏សំខាន់នេះ ឆ្លុះបញ្ចាំងពីការបេ្តជ្ញាចិត្តរួមគ្នាប្រកបដោយបរិយាបន្ន និងបានសង្កត់ធ្ងន់ពីសារសំខាន់នៃសេវាដែលមានសុវត្ថិភាព មេត្តាករុណា និងការសម្របសម្រួល ដែលលើកកម្ពស់សិទ្ធិមនុស្ស និងសេចក្តីថ្លៃថ្នូរ។ លោកជំទាវ ញាន ទិត្យចិន្ដា អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី បានគូសបញ្ជាក់ពីសារសំខាន់របស់OSSU ក្នុងការផ្តល់ការគាំទ្រទូលំទូលាយ សេចក្តីថ្លៃថ្នូរ និងរក្សាការសម្ងាត់សម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ រួមទាំងការទទួលបានការថែទាំសុខភាព ជំនួយផ្លូវចិត្ត សេវាផ្នែកច្បាប់ និងការគាំទ្រសុវត្ថិភាពដោយគ្មានការរើសអើង។ សាស្ត្រចារ្យជំនួយ ប៉ែន ផលគុណ នាយកមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានសម្តែងការកោតសរសើរចំពោះកិច្ចសហការជាបន្តបន្ទាប់...