Tag - 2025

ACCESS 2 និងក្រសួងកិច្ចការនារី ពង្រឹងផែនការការងារឆ្នាំទី៣ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដើម្បីគាំទ្រដល់ជនរងគ្រោះឱ្យកាន់តែប្រសើរ

កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌​ – ដំណាក់កាលទី២ (ACCESS 2) កំពុងពង្រីកភាពជាដៃគូជាមួយក្រសួងកិច្ចការនារី ដើម្បីធានាបាននូវសេវាកាន់តែរឹងមាំ​នៅខេត្តគោលដៅទាំង៤ មានដូចជាខេត្តកំពង់ស្ពឺ កំពង់ចាម សៀមរាប និងរតនគិរី។ ACCESS 2 និងក្រសួងកិច្ចការនារី បាននឹងកំពុងធ្វើការជាមួយគ្នា ឆ្ពោះទៅរកលទ្ធផលវិនិយោគចុងបញ្ចប់នៃកម្មវិធី៖ សេវាផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងសេវាផ្នែកពិការភាព មានគុណភាពខ្ពស់ដែលផ្តល់ទៅដល់មនុស្សកាន់តែច្រើន ផែនការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឆ្លើយតបទៅនឹងអាទិភាពរបស់ជនរងគ្រោះ និងជនមានពិការភាព ស្របតាមផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព និងផែនការសកម្មភាពជាតិដើម្បីទប់ស្កាត់អំពើហិង្សាលើស្រ្តី សិក្ខាសាលាផ្តោតលើផែនការឆ្នាំទី៣ ឱ្យកាន់តែច្បាស់លាស់ នៅក្នុងខែឧសភា ឆ្នាំ២០២៥ មន្រ្តីក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី និងដៃគូអនុវត្តជាយុទ្ធសាស្រ្ត បានជួបប្រជុំគ្នា នៅរាជធានីភ្នំពេញ នៅក្នុងសិក្ខាសាលាផែនការរួម ដែលក្រុមការងារ៖ ឆ្លុះបញ្ចាំងនូវសមិទ្ធផលឆ្នាំទី២ រួមទាំងការចេញនូវទម្រង់របាយការណ៍ស្តង់ដារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ បង្វឹកការគ្រប់គ្រងករណីដែលបានពង្រីក និងសាកល្បងអនុវត្តទម្រង់របាយការណ៍សម្រាប់សេវាជនរងគ្រោះ ផ្លាស់ប្តូរបទពិសោធមេរៀនដែលរៀនសូត្របាន អំពីកិច្ចអន្តរាគមន៍នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កំណត់ការងារអាទិភាពសកម្មភាពរួម សម្រាប់ខែកក្កដា ឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៦ ដោយផ្តោតលើការបង្វឹក និងការណែនាំពីដៃគូរដ្ឋាភិបាល សំឡេងពីសិក្ខាសាលា លោកជំទាវ ទេស ចន្ទសារឿន អនុរដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា៖ «សិក្ខាសាលានេះ បង្កើនការយល់ដឹងរបស់យើងកាន់តែច្បាស់លាស់ អំពីអ្វីដែលត្រូវអនុវត្តជារៀងរាល់ឆ្នាំ និងអ្វីដែលត្រូវការគាំទ្រ និងកិច្ចសហការរវាងរដ្ឋាភិបាល និងដៃគូអនុវត្តជាយុទ្ធសាស្រ្ត»។ លោកស្រី Sophia Cason ប្រធានក្រុមកម្មវិធី ACCESS 2 បានមានប្រសាសន៍ដែរថា៖ «នៅឆ្នាំទី៣នេះ ACCESS 2 ផ្តោតលើការបង្វឹកដោយផ្ទាល់នៅថ្នាក់ក្រោមជាតិ ដើម្បីឱ្យសេវាអនុលោមទៅនឹងប្រព័ន្ធរបស់រដ្ឋាភិបាល និងអាទិភាពរបស់ជនរងគ្រោះ»។ លទ្ធផលសំខាន់ៗ សេចក្តីព្រាងផែនការងាររួមដែលបានពិភាក្សាសម្រាប់ខេត្តនីមួយៗ​ បង្ហាញពីសូចនករ ពេលវេលា​ និងតួនាទីច្បាស់លាស់ បន្តសាកល្បង​ និងពង្រីកបែបបទរាយការណ៍តាមទម្រង់នៃការរាយការណ៍ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងឧបករណ៍គ្រប់គ្រងករណីដែលផ្តោតលើជនរងគ្រោះ ប្តេជ្ញាពិនិត្យការរៀនសូត្រប្រចាំត្រីមាស ដើម្បីតាមដានពីវឌ្ឍនភាព​...


វគ្គបណ្តុះបណ្តាលរំលឹក ពង្រឹកក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងលើកកម្ពស់ស្តង់ដារគុណភាពសេវា

កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី–​កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) បាននឹងកំពុងធ្វើការឆ្ពោះទៅរកលទ្ធផលចុងបញ្ចប់កម្មវិធីចំនួន២៖ ទី១ សេវាអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងពិការភាព​ដែលមានគុណភាពខ្ពស់ ទៅដល់ប្រជាជនកាន់តែច្រើននៅក្នុងខេត្តគោលដៅ និងទី២ គឺផែនការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឆ្លើយតបទៅនឹងអាទិភាពរបស់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព។ សិក្ខាសាលាឆ្លុះបញ្ចាំងដែលធ្វើឡើងនៅខេត្តកំពតកាលពីដើមឆ្នាំ២០២៥ បានបញ្ជាក់ថា សមាជិកក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅថ្នាក់ខេត្ត និងថ្នាក់ស្រុក ត្រូវការជំនាញខ្លាំងជាងមុន ដើម្បីពិនិត្យគុណភាពនៃការផ្តល់សេវា និងប្រើប្រាស់ឧបករណ៍ប៉ាន់ប្រមាណវឌ្ឍនភាពសូចនករ១១ និង១៣ (PE11 & PE13) ប្រកបដោយប្រសិទ្ធភាព។ ការឆ្លើយតបនឹងគម្លាតនេះ ACCESS 2 បានរៀបចំវគ្គបណ្តុះបណ្តាលបន្ថែមសម្រាប់សមាជិកក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងដៃគូអនុវត្តជាយុទ្ធសាស្រ្ត នៅខេត្តកំពង់ស្ពឺ កំពង់ចាម សៀមរាប និងខេត្តរតនគិរី។ អ្វីដែលវគ្គបណ្តុះបណ្តាលគ្របដណ្តប់ ឧបករណ៍ត្រួតពិនិត្យ៖ ការអនុវត្តន៍ជាក់ស្តែង លំហាត់ផ្អែកលើបញ្ជីត្រួតពិនិត្យសេវា (ការពេញចិត្តរបស់អតិថិជន គាំទ្រផ្នែកច្បាប់ និងស្តង់ដាអប្បរមានៃការប្រឹក្សាមូលដ្ឋានជាមួយនឹងការបញ្ជូន) ការរំពឹងទុកនៃការអនុវត្តន៍៖ ការបង្វឹកជាជំហ៊ាន‌ៗលើការប្រមូល ការដាក់ពិន្ទុ និងការបកស្រាយទិន្នន័យ PE11 & PE13 ការវិភាគទិន្នន័យ និងការធ្វើបទបង្ហាញ៖ ប្រែក្លាយទិន្នន័យត្រួតពិនិត្យទៅជាការរកឃើញច្បាស់លាស់ និងអនុសាសន៍ដែលអាចធ្វើសកម្មភាពបាន ការធ្វើផែនការសហការ៖ ធ្វើសេចក្តីព្រាងផែនការការងារខេត្ត ដើម្បីណែនាំការចុះត្រួតពិនិត្យរួមគ្នា និងការផ្តល់យោបល់ទាន់ពេលវេលាទៅកាន់អ្នកផ្តល់សេវា លទ្ធផលដំបូង តាមរយៈការវាយតម្លៃក្រោយវគ្គបណ្តុះបណ្តាល បានបង្ហាញថា អ្នកចូលរួមគ្រប់រូប បានផ្លាស់ប្តូរចេញពីក្រុមពិន្ទុកទាប (១ដល់៥) ពាក់កណ្តាលនៃចំនួនអ្នកចូលរួម​សម្រេចបានក្នុងកម្រិតមធ្យម (៦ ដល់១០) និងអ្នកនៅសល់សម្រេចបានក្នុងកម្រិតខ្ពស់ (១១ដល់១៦)។ អ្នកចូលរួមបានរាយការណ៍អំពីទំនុកចិត្តក្នុងការអនុវត្តន៍ PE11 & PE13 ជាប់លាប់ វិភាគទិន្នន័យ និងបង្ហាញលទ្ធផលទៅកាន់អ្នកផ្តល់សេវាជួរមុខ សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវា។ ការយល់ព្រមពីថ្នាក់ដឹកនាំ លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមនេះ ដោយកត់សម្គាល់ថា៖ «ការគាំទ្រជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងសេវាផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ...


អូស្រ្តាលីគាំទ្រសមភាពយេនឌ័រ និងកិច្ចខិតខំប្រឹងប្រែងបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រីនៅកម្ពុជា

អូស្រ្តាលី និងកម្ពុជា បន្តពង្រឹងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការជំរុញអភិបាលកិច្ច ប្រកបដោយគណនេយ្យភាព បរិយាបន្ន និងភាពជាម្ចាស់របស់រដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) ។ ក្នុងភាពជាដៃគូនេះ គឺពង្រឹងសមត្ថភាពនៃរចនាសម្ព័ន្ធអភិបាលកិច្ចខេត្ត និងមូលដ្ឋាន ដើម្បីផ្តល់សេវាប្រកបដោយសមធម៌ បរិយាបន្ន និងនិរន្តរភាព ជាពិសេសផ្តល់ជាប្រយោជន៍ដល់ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ (more…)


វគ្គបណ្តុះបណ្តាលរំលឹក ពង្រឹងកន្លែងការងារប្រកបដោយសុវត្ថិភាព និងបរិយាបន្ន

កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី–កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) បន្តរក្សាបាននូវស្តង់ដាខ្ពស់ នៃការប្រព្រឹត្តិនៃគ្រប់កន្លែងការងារ។ (more…)


ប្រារព្វពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ជាមួយក្រុមគ្រួសារកម្មវិធី ACCESS 2

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលតែងតែហៅថា ចូលឆ្នាំថ្មី គឺជាពិធីបុណ្យមួយដែលគួរឱ្យស្រឡាញ់បំផុតរបស់កម្ពុជា។ ពិធីនេះប្រារព្វឡើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា វាជានិម្មិតរូបនៃការបន្ត ការរំលឹកគុណ និងក្តីសង្ឃឹមសម្រាប់ភាពចំរុងចម្រើន និងសេចក្តីសុខសាន្តក្នុងឆ្នាំខាងមុខ។ នៅក្នុងកំឡុងពេលនេះ ប្រជាជនកម្ពុជាបានជួបជុំគ្នា ដើម្បីចូលរួមក្នុងសកម្មភាពនានាទៅតាមប្រពៃណីជាតិខ្មែរ និងទស្សនាតំបន់វប្បធម៌ ប្រវត្តិសាស្រ្ត និងរមណីដ្ឋាននានា ដើម្បីពង្រឹងចំណងមិត្តភាពក្នុងក្រុមគ្រួសារ និងសហគមន៍។ (more…)