ការពង្រឹងសេវាស្តារលទ្ធភាពពលកម្មនៅកម្ពុជា ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព
ការបង្ហោះដើមនៅក្នុងប្រកាសរបស់ស្ថានទូតអូស្រ្តាលីខាងក្រោម https://www.facebook.com/share/r/1LGX7bRiHL/
កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ - ដំណាក់កាលទី២ (ACCESS 2)
ការបង្ហោះដើមនៅក្នុងប្រកាសរបស់ស្ថានទូតអូស្រ្តាលីខាងក្រោម https://www.facebook.com/share/r/1LGX7bRiHL/
ការបង្ហោះដើមនៅក្នុងប្រកាសរបស់ស្ថានទូតអូស្រ្តាលីខាងក្រោម (2) (English below) 🇦🇺 🤝 🇰🇭... - Australian Embassy, Cambodia | Facebook
ការ បង្ហោះដើមនៅក្នុងប្រកាសរបស់ស្ថានទូតអូស្រ្តាលីខាងក្រោម (4) (English below)... - Australian Embassy, Cambodia | Facebook
រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី ACCESS 2 បន្តពង្រឹងកិច្ចសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់គុណភាពសេវាសម្រាប់ជនមានពិការភាព ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) និងសហគមន៍ជនជាតិដើមភាគតិច។ (more…)
ការត្រួតពិនិត្យ វាយតម្លៃ និងរៀនសូត្រ (MEL) គឺជាផ្នែកសំខាន់មួយនៃការគ្រប់គ្រងនៅក្នុងកម្មវិធី ACCESS 2 ដែលគាំទ្រដល់ការទទួលខុសត្រូវ ការរៀនសូត្រ និងការរាយការណ៍ផ្អែកលើភស្តុតាង ស្របតាមស្តង់ដាររបាយការណ៍MEL របស់ស្ថានទូតអូស្រ្តាលី។ កាលពីថ្ងៃទី១៦ ដល់១៧ ខែធ្នូ ឆ្នាំ២០២៥ កម្មវិធី ACCESS 2 បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលរំលឹក ស្តីពីការត្រួតពិនិត្យ វាយតម្លៃ និងរៀនសូត្រ សម្រាប់ដៃគូអនុវត្តជាយុទ្ធសាស្រ្តរបស់ ACCESS 2 ។ សិក្ខាសាលានេះបានអញ្ជើញបុគ្គលិកផ្នែកគ្រប់គ្រងគម្រោង និងផ្នែក MEL ដែលជាដៃគូរបស់ ACCESS 2 មកចូលរួមនៅសណ្ឋាគារកាំបូឌីយ៉ាណា នៅទីក្រុងភ្នំពេញ។ សិក្ខាសាលានេះផ្តោតលើវិធីសាស្រ្តជាក់ស្តែងដើម្បីពង្រឹងគុណភាព និងភាពស៊ីសង្វាក់គ្នារបស់ MEL នៅទូទាំងក្រុមការងារតាមផ្នែក រួមមាន៖ ពង្រឹងមូលដ្ឋានគ្រឹះផ្នែក MEL និងការអនុវត្តន៍ទ្រឹស្តីនៃការផ្លាស់ប្តូរ និងក្របខ័ណ្ឌលទ្ធផលក្នុងការអនុវត្តន៍ការងារ បញ្ជាក់អំពីសូចនាករ ACCESS 2 និងដំណើរការរាយការណ៍រយៈពេលប្រាំមួយខែ និងការឆ្លុះបញ្ចាំងពីភាពស៊ីសង្វាក់គ្នារវាងសូចនាកររបស់ SIPs និងសូចនាកររបស់ ACCESS 2 ចែករំលែកការអនុវត្តន៍ MEL រួមទាំងការស្ទង់មតិពេញចិត្តរបស់អតិថិជនរបស់អង្គការ Exceed និងឆ្លុះបញ្ចាំងពីការធ្វើឱ្យប្រសើឡើងនូវយុទ្ធសាស្ត្ររបស់ ACCESS 2 កសាងជំនាញក្នុងការសរសេរក្រមប្រតិបត្តិការការងារ មានដូចជា ការសរសេរករណីសិក្សា និងតម្រូវការផ្នែកទំនាក់ទំនង និងការបោះពុម្ពផ្សាយ ការធ្វើផែនទីសកម្មភាព MEL សម្រាប់ខែមករាដល់ខែមិថុនា ឆ្នាំ២០២៦ និងការកំណត់ទីតាំងសម្រាប់កិច្ចសហការ រួមជាមួយនឹងការធ្វើបច្ចុប្បន្នភាពលើការវាយតម្លៃពាក់កណ្តាលគម្រោងនាពេលខាងមុខ សិក្ខាកាមបានគូសបញ្ជាក់ពីគុណតម្លៃជាក់ស្តែងនៃវគ្គបណ្តុះបណ្តាលនេះ។ លោកស្រី ថុន និធិ មន្ត្រីផ្នែក MEL នៃអង្គការ CARE Cambodia បាននិយាយថា៖ «វគ្គបណ្តុះបណ្តាលនេះ បានផ្តល់ឱ្យខ្ញុំនូវការយល់ដឹងកាន់តែច្បាស់អំពីគោលបំណងសំខាន់ៗនៃកម្មវិធី...
យុទ្ធនាការ១៦ថ្ងៃបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ត្រូវបានប្រារព្ធឡើងជាសកលជារៀងរាល់ឆ្នាំ ដើម្បីអំពាវនាវដល់មនុស្សគ្រប់រូប ឱ្យចាត់វិធានការដើម្បីបញ្ឈបប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។ ប្រធានបទសកលសម្រាប់ឆ្នាំនេះគឺ «រួបរួមគ្នាដើម្បីបញ្ឈប់អំពើហិង្សាតាមបច្ចេកវិទ្យាឌីជីថលលើស្ត្រី និងក្មេងស្រី» គូសបញ្ជាក់ថា អំពើហិង្សាអាចកើតឡើងទាំងក្រៅបណ្តាញ និងអនឡាញ ហើយការទប់ស្កាត់ និងការគាំទ្រត្រូវតែបន្តទៅមុខទៀត។ ក្នុងអំឡុងពេលនៃយុទ្ធនាការនេះ រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកិច្ចសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីសេវាប្រកបដោយនិរន្តរភាព និងសមធម៌ - ដំណាក់កាលទី២ (ACCESS 2) បានគាំទ្រយុទ្ធនាការនៅសហគមន៍រយៈពេល១៦ថ្ងៃ នៅក្នុងខេត្តគោលដៅ។ ជាក់ស្តែងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ យើងបានគាំទ្រយុទ្ធនាការនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយអំពាវនាវឱ្យមានសកម្មភាពរួមដើម្បីបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ។ ព្រឹត្តិការណ៍នេះបានអញ្ជើញអ្នកចូលរួមចំនួន១២០នាក់ រួមទាំងសិស្ស គ្រូបង្រៀន ជនមានពិការភាព ជនជាតិដើមភាគតិច ដៃគូអនុវត្តជាយុទ្ធសាស្ត្ររបស់ ACCESS 2 (SIPs) និងអាជ្ញាធរមូលដ្ឋាន។ ការពិភាក្សាផ្តោតលើប្រភេទនៃអំពើហិង្សាគ្រប់ រួមទាំងអំពើហិង្សាទាក់ទងនឹងយេនឌ័រតាមបច្ចេកវិទ្យា(TF-GBV) និងវិធីសាស្រ្តក្នុងការរាយការណ៍ និងការទទួលបានសេវាគាំទ្រ។ សារស្តីពីសុខភាព សុវត្ថិភាព និងយុត្តិធម៌ត្រូវបានពង្រឹងដោយអ្នកផ្តល់សេវា និងអាជ្ញាធរមូលដ្ឋាន។ លោក ជា ហ៊ីម ប្រធានមណ្ឌលសុខភាពជាស៊ីមឱរ៉ាល់ បានលើកទឹកចិត្តដល់ជនរងគ្រោះឱ្យស្វែងរកការថែទាំ និងការគាំទ្រ ដោយលោកបានមានប្រសាសន់៍ថា៖ «ខ្ញុំសូមលើកទឹកចិត្តអ្នកជំងឺទាំងអស់ រួមទាំងជនរងគ្រោះដោយអំពើហិង្សា ឱ្យស្វែងរកការគាំទ្រពីមណ្ឌលសុខភាព។ សូមនិយាយចេញមក ហើយកុំស្ទាក់ស្ទើរក្នុងការចែករំលែកកង្វល់របស់អ្នក។ សុខភាពគឺមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប»។ អ្នកចូលរួមម្នាក់បានចែករំលែកថា៖ «ការរៀបចំការពិភាក្សានេះគឺល្អណាស់។ ខ្ញុំបានរៀនសូត្រអំពីទម្រង់ជាច្រើននៃអំពើហិង្សាពីវគ្គនេះ។ ឥឡូវនេះខ្ញុំយល់ពីអ្វីដែលជាអំពើហិង្សាតាមបច្ចេកវិទ្យាឌីជីថល ហើយវាអាចងាយប៉ះពាល់ដល់យើង។ លើសពីនេះ យើងដឹងថាយើងអាចទាក់ទងអ្នកផ្តល់សេវាសម្រាប់ការគាំទ្រ តាមរយៈការចែករំលែរបស់វាគ្មិន»។ លោកអន យុទ្ធហុង អធិការរងស្រុកឱរ៉ាល់ បានគូសបញ្ជាក់ពីវិធីរាយការណ៍ និងការគាំទ្រក្នុងមូលដ្ឋានថា៖ «ប្រសិនបើអ្នកជួបប្រទះអំពើហិង្សាណាមួយ សូមទាក់ទងមកខ្ញុំ ឬទាក់ទងអាជ្ញាធរមូលដ្ឋានដែលនៅក្បែរនោះ»។ លោកស្រី ប៉ឹង កល្យាណ មេធាវីជាមួយអង្គការជំនួយផ្នែកច្បាប់ បានគូសបញ្ជាក់ពីអំពីសិទ្ធិ និងការទទួលបានយុត្តិធម៌។ លោកស្រីបានមានប្រសាសន៍ថា៖ «បំបែករនាំងឧបសគ្គនៃទំនៀមទំលាប់យេនឌ័រ។...
ទិវាជនពិការភាពអន្តរជាតិ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់សិទ្ធិ សុខុមាលភាព និងការចូលរួមពេញលេញរបស់ជនមានពិការភាព។ នៅកម្ពុជា ទិវាជនមានពិការភាពជាតិ ក៏ទទួលស្គាល់ពីវឌ្ឍនភាពដែលបានអនុវត្តន៍ និងបញ្ហាប្រឈមដែលកំពុងជួបប្រទះដោយជនមានពិការភាព និងគាំទ្រសកម្មភាពបន្តសម្រាប់បរិយាបន្នសង្គម។ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកិច្ចសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីសេវាប្រកបដោយនិរន្តរភាព និងសមធម៌-ដំណាក់កាលទី២ (ACCESS 2) បានគាំទ្រទិវាជនមានពិការភាពអន្តរជាតិលើកទី៤៣ និងទិវាជនមានពិការភាពជាតិលើកទី២៧ នៅខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ៖ «លើកកម្ពស់សង្គមដែលមានបរិយាបន្នពិការភាព ដើម្បីជំរុញវឌ្ឍនភាពសង្គម»។ ទិវានេះបានពង្រឹងថា បរិយាបន្នពិការភាពគឺជាការទទួលខុសត្រូវរួមគ្នា ដែលតម្រូវឱ្យមានកិច្ចសហការរវាងរដ្ឋាភិបាល អ្នកផ្តល់សេវា និងអ្នកពាក់ព័ន្ធក្នុងសហគមន៍ ដើម្បីឱ្យជនពិការភាពអាចចូលរួមដោយស្មើភាពគ្នា ទទួលបានសេវាគាំទ្រ និងសំឡេងរបស់ពួកគេត្រូវបានទទួលស្គាល់។ គោលបំណងនៃទិវានេះគឺ៖ លើកកម្ពស់ការប្រារព្ធទិវាជាតិ និងអន្តរជាតិប្រកបដោយអត្ថន័យ និងបរិយាបន្ន ក្នុងការពង្រឹងបរិយាបន្នជនពិការភាព និងគំនិតផ្តួចផ្តើមដែលដឹកនាំដោយសហគមន៍ បង្កើនការយល់ដឹងក្នុងចំណោមអាជ្ញាធរមូលដ្ឋាន អ្នកផ្តល់សេវា និងសាធារណជនអំពីសិទ្ធិ និងសមត្ថភាពរបស់ជនមានពិការភាព ពង្រឹងសមត្ថភាព និងតួនាទីជាអ្នកដឹកនាំរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត (PDAC) នៅខេត្តកំពង់ស្ពឺ ដើម្បីសម្របសម្រួលសកម្មភាពទាក់ទងនឹងជនមានពិការភាព សម្រួលដល់ការទទួលបានកម្មវិធីជាតិជំនួយសង្គមសំខាន់ៗ សេវាសុខភាព និងសេវាស្តារលទ្ធភាពពលកម្មសម្រាប់ជនមានពិការភាព និងក្រុមគ្រួសាររបស់ពួកគេ ចំណុចសំខាន់ៗដែលបានគូសបញ្ជាក់ ជាផ្នែកមួយនៃកម្មវិធី តំណាងមកពីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរកិច្ចការនារីខេត្ត និងអង្គការតំណាងជនមានពិការភាព (OPD) បានចែករំលែកព័ត៌មានអំពីសេវា និងការគាំទ្រចាំបាច់ដែលមាននៅក្នុងខេត្តកំពង់ស្ពឺ។ ក្រុមការងារក៏បានគូសបញ្ជាក់ពីគំនិតផ្តួចផ្តើមជាក់ស្តែងរួមមាន៖ កម្មវិធីកំណត់អត្តសញ្ញាណកម្មជនមានពិការភាពតាមគំរូសង្គម គំនិតផ្តួចផ្តើមសម្រាប់ការបង្កលក្ខណងាយស្រួលសម្រាប់ជនមានពិការភាព បន្ទប់ប្រឹក្សាយោបល់ដែលអាចគាំទ្រដល់ជនរងគ្រោះ រួមទាំងស្ត្រីមានពិការភាពដែលរងគ្រោះដោយអំពើហិង្សាទាក់ទងយេនឌ័រ នៅក្នុងសុន្ទរកថាបើករបស់លោកជំទាវ គា សុខភូ អភិបាលរងនៃគណៈខេត្តកំពង់ស្ពឺ បានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត មន្ទីរពាក់ព័ន្ធ និង OPDs ក្នុងការពង្រឹងវិស័យពិការភាពនៅក្នុងខេត្ត។ លោកជំទាវក៏បានសម្តែងការកោតសរសើរចំពោះរដ្ឋាភិបាលអូស្ត្រាលី តាមរយៈ ACCESS 2 សម្រាប់ការគាំទ្រជាបន្តបន្ទាប់ដល់ជនមានពិការនៅកម្ពុជា។ លោកស្រី Sophia Cason ប្រធានក្រុមកម្មវិធី ACCESS 2...
ការបង្ហោះដើមនៅក្នុងប្រកាសរបស់ស្ថានទូតអូស្រ្តាលីខាងក្រោម https://www.facebook.com/share/r/1LGX7bRiHL/
ការបង្ហោះដើមនៅក្នុងប្រកាសរបស់ស្ថានទូតអូស្រ្តាលីខាងក្រោម https://www.facebook.com/share/r/18zxNDrAMQ/