Tag - 2025

ដំណើរឆ្ពោះទៅរកបរិយាបន្នពិការភាពកាន់តែទូលំទូលាយ៖ រំលេចពីកិច្ចប្រជុំលើកទី៣ផ្នែកបរិយាបន្នពិការភាព

កាលបរិច្ឆេទ៖ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ទីតាំង៖ ទីក្រុងភ្នំពេញ ក្រុមការងារផ្នែកបរិយាបន្នពិការភាព គឺជាក្រុមការងារមួយក្នុងចំណោមក្រុមការងារទាំងបីនៅក្នុងរចនាសម្ព័ន្ធអភិបាលកិច្ចកម្មវិធី ACCESS 2 រួមជាមួយនឹងក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការស្តារលទ្ធភាពពលកម្ម។ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ជាសហដឹកនាំកិច្ចប្រជុំស្តីពីក្រុមការងារផ្នែកបរិយាបន្នពិការភាពដែលរៀបចំឡើងរៀងរាល់៦ខែ។ សមភាគីរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត ដៃគូរបស់ ACCESS 2 និងតំណាងស្ថានទូតអូស្រ្តាលី បានពិនិត្យមើលវឌ្ឍនភាព និងបញ្ជាក់ពីអាទិភាពសម្រាប់រយៈពេល៦ខែបន្ទាប់។​ អ្នកចូលរួមនៅក្នុងកិច្ចប្រជុំ តំណាងមកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម (GS-NSPC) តំណាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា / ក្រុមប្រឹសកម្មភាពខេត្ត និងដៃគូអនុវត្តជាយុទ្ធសាស្រ្ត រួមមាន៖ អង្គការជនពិការកម្ពុជា(CDPO) អង្គការ CARE អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន (PAfID) និង UNICEF ព្រមទាំងតំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS 2 បានចូលរួមចែករំលែកនូវវឌ្ឍនភាព និងមេរៀនដកពិសោធ។ ទិសដៅឆ្ពោះទៅមុខ ការធ្វើផែនទីនៃវឌ្ឍនភាព និងអាទិភាពសម្រាប់ការអនុវត្តន៍ផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០២៤ ដល់ ២០២៨ (NDSP 3) អាទិភាពពីនាយកដ្ឋានសុខមាលភាពជនពិការ ស្តីពីកម្មវិធីកំណត់អត្តសញ្ញាណកម្មជនមានពិការភាព និងបរិយាបន្នពិការភាពនៅក្នុងកញ្ចប់គ្រួសារ អាទិភាពក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០២៤ ដល់២០៣៥ ទាក់ទងនឹងពិការភាព។ UNICEF PafID CDPO និងអង្គការ CARE បានគូសបញ្ជាក់អំពីវឌ្ឍនភាព មេរៀនដកពិសោធ បញ្ហាប្រឈមនានា ដែលរួមចំណែកដល់អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ផែនការសកម្មភាពអាទិភាពប្រចាំឆ្នាំទី៣ និងសូចនករ ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមិថុនា...


កិច្ចប្រជុំគណៈកម្មការសម្របសម្រួលថ្នាក់ខេត្តរតនគិរី៖ ដំណើរឆ្ពោះទៅការពង្រឹងកិច្ចសហការជាមួយអជ្ញាធរថ្នាក់ក្រោមជាតិ ក្នុងការគាំទ្រសហគមន៍ជនជាតិដើមភាគតិច

នាពេលថ្មីៗនេះ យើងរៀបចំកិច្ចប្រជុំលើកទី១គណៈកម្មការសម្របសម្រួលថ្នាក់ខេត្តរតនគិរី ដែលសហដឹកនាំកិច្ចប្រជុំដោយលោកជំទាវ ញាន ទិត្យចិន្តា អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី និងលោកស្រី Sophia Cason ប្រធាកម្មវិធី ACCESS 2 និងមានការអញ្ជើញចូលរួមពីតំណាងមកពីរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ដៃគូអនុវត្តជាយុទ្ធសាស្រ្ត មានដូចជា៖ អង្គការCARE អង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) អង្គការអង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន (PAfID) និងអង្គការសមាគមខ្មែរលើ(HA)  និងអង្គការថែរក្សាភាសាជនជាតិដើមភាគតិច(CIPL) ដែលជាអង្គការដៃគូរបស់ CARE ក៏ដូចជាក្រុមការងាររបស់កម្មវិធី ACCESS 2។ មុនពេលចូលរួមកិច្ចប្រជុំ សហប្រធាន និងសមាជិក បានធ្វើដំណើរទស្សនកិច្ចបន្ទប់ប្រឹក្សាយោបល់ដែលទើបតែបង្កើតថ្មីនៅឃុំលំហូរ ស្រុកអូយ៉ាដាវ និងបានជួបសំណេះសំណាលជាមួយអ្នកទទួលផលនៅឃុំផងដែរ ដើម្បីសិក្សាស្វែងយល់អំពីការងារអាទិភាពពាក់ព័ន្ធនឹងបរិយាបន្នពិការភាព និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ កិច្ចប្រជុំលើកទី១គណៈកម្មការសម្របសម្រួលថ្នាក់ខេត្តក៏បានប្រកាសព័ត៌មានអំពីអនុសារណៈនៃកិច្ចព្រមព្រៀងស្តីពីការអនុវត្តគម្រោងកម្មវិធី ACCESS 2 រវាងរដ្ឋាភិបាលនៅថ្នាក់ខេត្ត និងកម្មវិធី ACCESS 2 ព្រមទាំងចែករំលែកដល់សមាជិកគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត នូវលក្ខខណ្ឌប្រតិបត្តិការងារ ពិនិត្យមើលវឌ្ឍនភាព និងអនុម័តផែនការការងាររួមនៅខេត្តរតនគិរី។ ការពិភាក្សា​ និងការប្តេជ្ញាចិត្ត អ្នកចូលរួមបានចូលរួមរួមចែករំលែកធាតុចូលយ៉ាងផុសផុលលើផែនការការងារ រួមទាំងអនុសាសន៍ លើផែនការការងាររួមដែលត្រូវបង្កើតឡើង។ សមាជិកក៏បានពិភាក្សាផងដែរ លើការអនុវត្តន៍កម្មវិធីកិច្ចគាំពារសង្គមប្រកបដោយប្រសិទ្ធភាពសម្រាប់ជនមានពិការភាព និងការផ្តល់សេវាផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ សម្លេងពីលោកស្រី Sophia Cason «កិច្ចប្រជុំលើកទី១នេះ គឺជាព្រឹត្តិការដ៏សំខាន់មួយ ដែលបង្ហាញពីកិច្ចសហការយ៉ាងស៊ីជម្រៅរវាងអជ្ញាធរខេត្តរតនគិរី និងកម្មវិធី ACCESS 2»។ សម្លេងពីលោកជំទាវ ញាន ទិត្យចិន្តា «ខ្ញុំមានក្តីសោមនស្សរីករាយដែលបានធ្វើជាសហប្រធានជាមួយលោកស្រី Sophia Cason នៅក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ។ ថ្ងៃនេះគឺជាព្រឹត្តិការដ៏សំខាន់ បន្ទាប់ពីយើងបានរៀបចំឡើងយ៉ាងច្រើន ហើយទីបំផុតយើងអាចបានបង្កើតវាឡើង។ សូមអរគុណដល់កិច្ចសហការ និងការគាំទ្រយ៉ាងរឹងមាំពីកម្មវិធី ACCESS 2 និងអង្គការ CARE »។ ការសម្រេចចិត្តសំខាន់ៗ និងជំហ៊ានបន្ទាប់ គណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត បានអនុម័តផែនការការងាររួម (ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមិថុនា...


ពង្រឹងការឆ្លើយតបរបស់កម្ពុជា ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ៖ ខ្លឹមសារពីកិច្ចប្រជុំលើកទី៣ ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ

កម្មវិធី ACCESS 2 របស់អូស្ត្រាលី បាននឹងកំពុងធ្វើការក្នុងភាពជាដៃគូជាមួយក្រសួង និងអ្នកជំនាញក្នុងតំបន់នៃកម្ពុជា ដើម្បីធ្វើឱ្យសេវាសម្រាប់ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ កាន់តែមានបរិយាបន្ន និងការសម្របសម្រួលកាន់ប្រសើរ ព្រមទាំងផ្តល់ភាពងាយស្រួលទៅអ្នកទាំងនោះ។​ ការប្រមូលផ្តុំធាតុចូលសំខាន់ៗ កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងកិច្ចការនារី បានដឹកនាំកិច្ចប្រជុំលើកទី៣ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលបានអញ្ជើញមន្រ្តីថ្នាក់ខេត្ត និងដៃគូរបស់ ACCESS 2 ដើម្បីរួមគ្នាពិនិត្យមើលពីវឌ្ឍនភាព និងរៀបចំផែនការការងាររយៈពេល៦ខែបន្ទាប់។ អ្នកចូលរួមក្នុងកិច្ចប្រជុំ រួមមាន៖ តំណាងមកពីមន្ទីរកិច្ចការនារីនៅក្នុងខេត្តគោលដៅរបស់ ACCESS 2 ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតីសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាននៃកណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដៃគូអនុវត្តជាយុទ្ធសាស្រ្តផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS 2 ។ ទិសដៅឆ្ពោះទៅមុខ បច្ចេកវិទ្យាដែលសម្របសម្រួលឱ្យមានអំពើហិង្សាទាក់ទងនឹងយេនឌ័រកើតឡើង (Tech-facilitated GBV) ៖ ចំពោះកិច្ចការនេះ ក្រុមការងារបានបង្ហាញពីវិធីបញ្ជូន និងឆ្លើយតបនឹងការរំលោភបំពានតាមអនឡាញ រួមទាំងការធ្វើកោសល្យវិច្ច័យ និងដំណើរការរាយការណ៍/ដាក់ពាក្យបណ្តឹង ដើម្បីធ្វើឱ្យដំណើរការមានសុវត្ថិភាព និងរហ័សជាងមុន។​ ភស្តុតាងនៃសកម្មភាព៖ អង្គការ CARE បានចែករំលែកផ្នែកសមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម ពីខេត្តរតនគិរី អង្គការ TPO គូសបញ្ជាក់ពីសុខភាពផ្លូវចិត្តរបស់​​បុគ្គលិកផ្តល់សេវាផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅជួរមុខ អង្គការ UN Women បានធ្វើបច្ចុប្បន្នភាពពីនីតិវិធីប្រតិបត្តិស្តង់ដារ ចំណែកអង្គការ UNFPA បានគូសបញ្ជាក់អំពីការប្រមូលទិន្នន័យនៃការគ្រប់គ្រងករណី លោកស្រី ហ៊ែល សុធារតន៍ ប្រធានគ្រប់គ្រងផ្នែកកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានកោតសរសើរចំពោះភាពជាអ្នកដឹកនាំខេត្ត និងកិច្ចសហការរបស់ដៃគូអនុវត្តជាយុទ្ធសាស្រ្ត ដោយកត់សម្គាល់អំពីការរៀនសូត្ររួមគ្នា «ប្រែក្លាយបញ្ហាប្រឈមទៅជាដំណោះស្រាយ»។ ការសម្រេចចិត្ត និងជំហ៊ានបន្ទាប់ អនុម័តផែនការរួមរយៈពេល៦ខែផ្នែកGBV ដោយលោកជំទាវ ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភវិឌ្ឍសង្គម នៃក្រសួងកិច្ចការនារី អាទិភាពបន្ទាន់៖ ...


ការពង្រឹងឯករាជ្យភាព៖ ការនាំយកសេវាអវយវៈសិប្បនិម្មិត និងរណបឱ្យកៀកសហគមន៍

ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលីតាមរយៈ កម្មវិធី ACCESS 2 អង្គការ Exceed Worldwide បាននឹងកំពុងធ្វើបរិវត្តកម្មដល់អ្នកនៅខាងភាគឦសាននៃប្រទេសកម្ពុជា។ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ អង្គការ Exceed Worldwide បានរៀបចំកម្មវិធីចុះផ្សព្វផ្សាយសេវាស្តារលទ្ធភាពពលកម្ម នៅខេត្តស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ដោយផ្សព្វផ្សាយពីសេវាអវយវៈសិប្បនិម្មិត និងរណប នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដែលសេវានេះបង្កើតឡើងកាលពីខែតុលា ឆ្នាំ២០២៤ តាមរយៈកិច្ចសហការជាមួយមន្ទីរសុខាភិបាលខេត្ត និងការគាំទ្រមូលនិធិពីកម្មវិធី ACCESS 2។ គំនិតផ្តួចផ្តើមនេះ ជាជំហ៊ានសំខាន់មួយក្នុងការធ្វើឱ្យសេវាស្តារលទ្ធភាពពលកម្មសំខាន់ៗអាចដំណើរការបាននៅក្នុងមូលដ្ឋាន។​ កម្មវិធីចុះផ្សព្វផ្សាយនេះ​ មានគោលបំណង លើកទឹកចិត្តឱ្យមានការបញ្ជូនបន្ត ទៅរកសេវានៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ កិច្ចអន្តរាគមន៍ដំបូងជាមួយឧបករណ៍អវយវៈសិប្បនិម្មិត និងរណប និងឧបករណ៍ជំនួយ គឺមានសារសំខាន់សម្រាប់ការថែទាំបន្ត ដែលអាចឱ្យបុគ្គលនោះទទួលបានឯករាជ្យភាព និងធ្វើសមាហរណកម្មទៅសហគមន៍ដោយមានទំនុកចិត្ត។ នៅក្នុងកម្មវិធីផ្សព្វផ្សាយ អង្គការ Exceed បានបង្ហាញឧបករណ៍ជាច្រើនប្រភេទ ដូចជា ឧបករណ៍អវយវៈសិប្បនិម្មិត និងរណប ដើម្បីជួយដល់អ្នកដែលធូរស្រាលពីលក្ខណ្ឌជំងឺ គ្រោះថ្នាក់សសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែម ការបាក់ឆ្អឹង និងជំងឺប្រព័ន្ធប្រសាទ។ ឧបករណ៍ទាំងនេះ បង្កើនភាពចល័ត និងបង្កើនល្បឿននៃការស្តារឡើងវិញ។ អ្នកចូលរួមនៅក្នុងកម្មវិធីផ្សព្វផ្សាយនេះមានវត្តមាន អភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាល តំណាងមកពីមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បុគ្គលិកពេទ្យ ដៃគូអភិវឌ្ឍ និងអង្គការតំណាងជនមានពិការភាព ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីធ្វើឱ្យសេវាស្តារលទ្ធភាពពលកម្មកាន់តែប្រសើរឡើងនៅក្នុងតំបន់។ ឯកឧត្តម ថោង ស្រាន់ អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា៖ «កម្មវិធីផ្សព្វផ្សាយនេះ រួមចំណែកយ៉ាងសកម្ម ដល់ភាពជាដៃគូរបស់យើងជាមួយរដ្ឋាភិបាល នាំមកនូវសេវាសំខាន់ៗ ឱ្យកៀកនឹងប្រជាពលរដ្ឋ។ ក្រុមការងាររបស់យើងប្តេជ្ញាធានាថា ការទទួលបានសេវាស្តារលទ្ធភាពពលកម្មទាន់ពេលវេលា និងប្រកបដោយគុណភាព»។ លោកជំទាវ ញាណ ទិត្យចិន្ដា អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថា៖ «យើងសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ACCESS...


ACCESS 2 ប្រារព្ធខែមោទកភាពឆ្នាំ២០២៥ «រឿងរ៉ាវមួយ អនាគមួយ»

នៅក្នុងខែមិថុនា កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ - ដំណាក់កាលទី២ (ACCESS 2) មានមោទនភាពក្នុងការប្រារព្ធខែមោទកភាព (Pride Month) ឆ្នាំ២០២៥ ក្រោមប្រធានបទសាកល GLAAD «រឿងរ៉ាវមួយ អនាគមួយ»។ សារនេះ ដែលបានចែករំលែកនូវដំណើររឿងរ៉ាវជាច្រើន ក្នុងគោលបំណងដើម្បីពង្រឹងបេសកម្មរបស់យើង ក្នុងការកសាងសហគមន៍ប្រកបដោយសមធម៌ និងបរិយាបន្ន ដែលប្រជាជនកម្ពុជាគ្រប់រូប រួមទាំងក្រុមស្រឡាញ់ភេទដូចគ្នា (LGBTQI+) ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ អាចរីកចម្រើនដោយសេចក្តីថ្លៃថ្នូរ សុវត្ថិភាព និងឱកាស។ ពាក្យថា GLAAD  (ជាអតីតសម្ព័ន្ធស្រី្តស្រឡាញ់ភេទដូចគ្នា និង បុរសស្រឡាញ់ភេទដូចគ្នា ប្រឆាំងនឹងការបរិហារកេរ្តិ៍) គឺជាអង្គការមិនរកប្រាក់ចំណេញសកល ដែលលើកកម្ពស់ភាពត្រឹមត្រូវ រួមទាំងតំណាងក្រុមស្រឡាញ់ភេទដូចគ្នា ទាំងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងសាធារណៈ។ ប្រធានបទមោកទភាពឆ្នាំ២០២៥នេះ ត្រូវបានអនុម័តទូទាំងពិភពលោក ជាការអំពាវនាវឱ្យមានការចូលរួម និងផ្សព្វផ្សាយនៅទូទាំងសហគមន៍។ ដើម្បីអបអរនៅក្នុងទិវានេះ ក្រុមការងារ ACCESS 2 បានប្រារព្ធកម្មវិធីនេះនៅការិយាល័យ ដែលបាន៖ ចាក់បញ្ចាំងភាពយន្តខ្លីរបស់ស្ថានទូតអូស្រ្តាលី ដោយបង្ហាញពីការគាំទ្រដ៏យូរអង្វែងរបស់អូស្រ្តាលីចំពោះសិទិ្ធ LGBTQI+ ចែករំលែកនូវប្រវត្តិ និងការវិវត្តន៍នៃមោទកភាព ជាមួយការឆ្លុះបញ្ចាំងពីប្រធាកម្មវិធី ស្តីពីលទ្ធផលនៃការអភិវឌ្ឍន៍ក្នុងការពង្រឹងបរិយាបន្ន បានស្តាប់នូវចំណេះដឹងបន្ថែមពី តុល ឈួគឹមហេង ជាសមាជិកក្រុមក្តីស្រឡាញ់គឺចម្រុះ ដែលបានចែករំលែកនូវដំណើរជីវិតផ្ទាល់ខ្លួន និងអំពាវនាវឱ្យមានការការពារផ្នែកច្បាប់ និងការទទួលស្គាល់ពីសង្គមសម្រាប់ក្រុម LGBTQI+ នៅកម្ពុជា ហេង បានចែករំលែកប្រាប់ក្រុមការងារកម្មវិធី ដោយសំណូមឱ្យអ្នកតាក់តែងគោលនយោបាយទទួលយកដោយស្របច្បាប់ ក្នុងសិទ្ធិស្មើភាពគ្នា ដោយហេងបានរៀបរាប់ថា៖ «កាលពី៤ឆ្នាំមុន ខ្ញុំហ៊ានបង្ហាញប្រាប់ក្រុមគ្រួសារខ្ញុំ នៅពេលដែលខ្ញុំមានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ។ ខ្ញុំសង្ឃឹមថា កម្ពុជានឹងផ្តល់សិទ្ធិពេញលេញ និងស្មើភាពដល់ពួកយើង ចាប់តាំងពីការរៀបអាពាហិពិពាហិ រហូតដល់ការចូលរួមប្រចាំថ្ងៃ»។ ការប្រារព្ធរបស់ ACCESS 2 អនុលោមទៅតាម Cambodia’s Pride...


ACCESS 2 លើកកម្ពស់បរិយាបន្នពិការភាព និងផាសុកវត្ថុ នៅសហគមន៍ខេត្តសៀមរាប

នាពេលថ្មីៗនេះ កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) សហការជាមួយក្រុមប្រឹក្សាសកម្មភាពខេត្ត(PDAC) សៀមរាប បានគាំទ្រដល់វគ្គបណ្តុះបណ្តាល ស្តីពីបរិយាបន្នពិការភាព និងផាសុកវត្ថុ ដល់អជ្ញាធរឃុំ ស្រុក នៅក្នុងស្រុកសូត្រនិគម និងស្រុកពួក។ វគ្គបណ្តុះបណ្តាលនេះ​ កសាងនូវសមិទ្ធផលពី ACCESS ដំណាក់កាលទី១ និងពង្រឹងការបេ្តជ្ញាចិត្តរយៈពេលវែងរបស់កម្មវិធី ក្នុងការលើកកម្ពស់លទ្ធភាពទទួលបានសេវាសាធារណៈ ប្រកបដោយគុណភាព សម្រាប់ជនមានពិការភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ លោកស្រី ប៉ុក វង្សាចម្រុង ជាជំនួយការការិយាល័យ និងជាអ្នកទទួលភ្ញៀវនៃកម្មវិធី ACCESS 2 ព្រមទាំងជាសិក្ខាកាមមួយរូប បានចែករំលែកថា៖ «ការគិតគូរ ពីផាសុកវត្ថុ និងផាសុកសមរម្យគឺជាផ្នែកមួយនៃការឈានទៅសម្រេចបានបរិយាបន្នពិការភាព»។​ ការផ្តោតលើ និងលទ្ធផលនៃវគ្គបណ្តុះបណ្តាល៖ វគ្គបណ្តុះបណ្តាលនេះគ្របដណ្តប់៖ គោលគំនិតនៃបរិយាបន្នពិការភាព និងការផ្តល់សេវាពាក់ព័ន្ធ ស្តង់ដារជាតិ ស្តីពីផាសុកវត្ថុ ឧបករណ៍ និងធនធានដើម្បីគំាទ្រដល់ការអនុវត្តន៍ក្នុងមូលដ្ឋាន យុទ្ធសាស្រ្តជាក់ស្តែងសម្រាប់ការគៀងគរថវិកាថ្នាក់ក្រោមជាតិ សម្រាប់សកម្មភាពបរិយាបន្នពិការភាព លទ្ធផលសំខាន់ៗ បង្កើនចំណេះដឹងក្នុងចំណោមអ្នកចូលរួម ស្តីពីបរិយាបន្នពិការភាព និងស្តង់ដារផាសុកវត្ថុ សកម្មភាពរួមត្រូវបានកំណត់ ដើម្បីបញ្ចូលទៅក្នុងផែនការការងារប្រចាំឆ្នាំរបស់ស្ថាប័ននៅតាមមូលដ្ឋាន លោក ស៊ីន ចាន់ថុល អភិបាលនៃគណៈអភិបាលស្រុកពួក​ បានចែករំលែកថា អជ្ញាធរមូលដ្ឋាន កំពុងបង្កើនការពិគ្រោះយោបល់ជាមួយជនមានពិការភាព ដើម្បីយល់កាន់តែច្បាស់អំពីតម្រូវការរបស់ពួកគេ និងដើម្បីឆ្លើយតបកាន់តែមានប្រសិទ្ធិភាព តាមរយៈបរិយាបន្នអភិបាលកិច្ច។ លោកស្រី ទុយ លាំ អភិបាលរងស្រុកសូត្រនិគម បានមានមតិស្វាគមន៍នៅក្នុងវគ្គបណ្តុះបណ្តាល ដោយចែករំលែកថា៖ «វគ្គបណ្តុះបណ្តាលនេះ ជួយយើងពង្រឹងការយល់ដឹងបន្ថែមទៀត ដើម្បីគាំទ្រជនមានពិការភាពនៅក្នុងសហគមន៍ឱ្យកាន់តែប្រសើរ»។ សកម្មភាពសំខាន់ៗដែលកំណត់ដោយសិក្ខាកាម៖ សិក្ខាកាមនីមួយៗ ស្នើរតាមដានសកម្មភាព សម្រាប់ផែនការសកម្មភាពប្រចាំឆ្នាំ រួមទាំង៖ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីបរិយាបន្នពិការភាព និងកិច្ចគាំពារសង្គម ពង្រឹងផាសុកវត្ថុនៃអគារសធារណៈ ដូចជា សាលារៀន មណ្ឌលសុខភាព និងសេវាពាក់ព័ន្ធនឹងអនាម័យ ទឹកស្អាត (WASH) ...