access2026-02-03T07:44:50+00:00រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី ACCESS 2 បន្តពង្រឹងកិច្ចសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់គុណភាពសេវាសម្រាប់ជនមានពិការភាព ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) និងសហគមន៍ជនជាតិដើមភាគតិច។
នៅក្នុងខែមករា ឆ្នាំ២០២៦ កម្មវិធី ACCESS 2 បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប រតនគិរី កំពង់ចាម និងកំពង់ស្ពឺ ដើម្បីរៀបចំកិច្ចប្រជុំប្រចាំឆមាសរបស់គណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត (PCC) ។ កិច្ចប្រជុំទាំងនេះបានប្រមូលផ្តុំសមាជិក PCC រួមមានអង្គការតំណាងជនមានពិការភាព (OPDs) និងអង្គការជនជាតិដើមភាគតិច ព្រមទាំងដៃគូអនុវត្តជាយុទ្ធសាស្រ្ត (SIPs) ស្ថានទូតអូស្ត្រាលី និងក្រុមការងារ ACCESS 2 ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាព ចែករំលែកមេរៀនដែលរៀនសូត្របាន និងពង្រឹងការសម្របសម្រួលក្នុងចំណោមភាគីពាក់ព័ន្ធ។
កិច្ចប្រជុំនេះក៏រួមបញ្ចូលទាំងដំណើរទស្សនកិច្ចនៅមូលដ្ឋាន ដែលអនុញ្ញាតឱ្យភាគីពាក់ព័ន្ធពិនិត្យមើលវឌ្ឍនភាពដោយផ្ទាល់ កំណត់បញ្ហាប្រឈមដែលនៅសេសសល់ និងស្វែងរកមធ្យោបាយសម្រាប់ ACCESS 2 ក្នុងការបន្តធ្វើឱ្យប្រសើរនូវការផ្តល់សេវា ។
ការពិភាក្សា និងការប្តេជ្ញាចិត្ត
អ្នកចូលរួមបានផ្តល់ធាតុចូលស្តីពីការពង្រឹងកិច្ចសហការរវាងដៃគូ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ព្រមទាំងបានពិនិត្យមើលវឌ្ឍនភាពសំខាន់ៗលើក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ បរិយាបន្នពិការភាព និងការស្តារលទ្ធភាពពលកម្ម។
ទស្សនៈពីថ្នាក់ដឹកនាំខេត្ត និងម្ចាស់ជំនួយ
ខេត្តសៀមរាប៖ ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្ត បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងការផ្តល់សេវា និងកិច្ចសហការអន្តរវិស័យនៅទូទាំងខេត្តសៀមរាប ។
ខេត្តរតនគិរី៖ លោកជំទាវ ញាន ទិត្យចិន្តា អភិបាលរងនៃគណៈអភិបាលខេត្ត បានសម្តែងនូវការដឹងគុណចំពោះការរួមចំណែកដ៏មានតម្លៃពីអ្នកចូលរួម និងបានកត់សម្គាល់ពីវឌ្ឍនភាពក្នុងការបញ្ចូលការងារបរិយាបន្នទៅក្នុងអាទិភាពរបស់ខេត្ត។
ខេត្តកំពង់ចាម៖ លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្ត បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តចំពោះការសម្របសម្រួល និងកិច្ចសហការឱ្យកាន់តែរឹងមាំជាមួយដៃគូសំខាន់ៗ រួមមានភាគីពាក់ព័ន្ធ ក្រុមការងារ ACCESS 2 និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងភាពជាម្ចាស់នៅថ្នាក់មូលដ្ឋាន និងការដឹកនាំសម្រាប់និរន្តរភាពយូរអង្វែង ។
ខេត្តកំពង់ស្ពឺ៖ លោកជំទាវ គា សុភូ អភិបាលរងនៃគណៈអភិបាលខេត្ត បានឆ្លុះបញ្ចាំងពីវឌ្ឍនភាពក្នុងឆមាសកន្លងមកលើវិស័យស្នូលចំនួនបីគឺ បរិយាបន្នពិការភាព...