ការអភិវឌ្ឍន៍ជនជាតិដើមភាគតិច
កម្មវិធី ACCESS 2 នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូយុទ្ធសាស្ត្រអភិវឌ្ឍជនជាតិដើមភាគតិច ដើម្បីចូលរួមចំណែកពង្រឹងកិច្ចព្រមព្រៀងយុទ្ធសាស្រ្តអាទិភាពអភិវឌ្ឍជនជាតិដើមភាគតិច និងធ្វើការក្នុងភាពជាដៃគូជាមួយ អង្គការតំណាងជនជាតិដើមភាគតិចសំខាន់ៗ ក្នុងការដោះស្រាយបញ្ហាអាទិភាពផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
កិច្ចព្រមព្រៀងអាទិភាពយុទ្ធសាស្រ្ត (SPA )នឹងគាំទ្រដល់ការធ្វើសមាហរណកម្មសំឡេងជនជាតិដើមភាគតិច ទៅក្នុងសកម្មភាពទាំងអស់ដែលបានអនុវត្តដោយកម្មវិធី ACCESS 2 ។ បន្ទាប់ពីមានការអភិវឌ្ឍន៍កិច្ចព្រមព្រៀងអាទិភាពយុទ្ធសាស្រ្តអភិវឌ្ឍនេះហើយ ដៃគូយុទ្ធសាស្រ្តទាំងអស់នឹងចូលរួមសិក្ខាសាលាជាមួយគ្នា ដើម្បីរៀបចំជាឧបសម្ព័ន្ធអភិវឌ្ឍជនជាតិដើមភាគតិច សម្រាប់កិច្ចព្រមព្រៀងអាទិភាពយុទ្ធសាស្រ្តរបស់វិស័យពិការភាព ការស្តារលទ្ធភាពពលកម្ម និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ កិច្ចព្រមព្រៀងអាទិភាពយុទ្ធសាស្រ្តនេះ ត្រូវបានគេរំពឹងថា នឹងមានការផ្តល់ថវិកាជំនួយបន្ត (sub-grants) ដល់អ្នកផ្តល់សេវាជួរមុខ និងសកម្មភាពនានាដែលស្របតាមអភិក្រមនៃការផ្តល់សេវាក្រោមកម្មវិធី ACCESS 2 ប៉ុន្តែនឹងនៅតែអាចរក្សាបាននូវភាពបត់បែនទៅតាមអាទិភាពចម្បងរបស់សហគមន៍ ដែលរកឃើញក្នុងដំណើរការរៀបចំកិច្ចព្រមព្រៀងអាទិភាពយុទ្ធសាស្រ្ត ។
កម្មវិធី ACCESS 2 នឹងរួមចំណែកដល់លទ្ធផលដូចខាងក្រោម ៖
ជនជាតិដើមភាគតិចដែលជាជនមានពិការភាព និងជាស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ
- អាចទទួលបានសេវាប្រកបដោយគុណភាព និងនិរន្តរភាព (សេវាសុខាភិបាល សេវាស្តារលទ្ធភាពពលកម្ម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ)
- អាចទទួលបានសេវាគាំទ្រផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងពិការភាព
- បង្កើនការចូលរួម
- កសាងសមត្ថភាពបច្ចេកទេសដល់អ្នកផ្តល់សេវា
ដើម្បីឱ្យប្រសើរឡើងការគ្របដណ្តប់ ការផ្តល់សេវាដែលមានគុណភាព និងប្រកបដោយបរិយាបន្នសម្រាប់ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាពដែលជាជនជាតិដើមភាគតិច កម្មវិធី ACCESS 2 នឹងផ្តោតលើយុទ្ធសាស្ត្រដូចខាងក្រោម ៖
- បង្កើនការឆ្លើយតបទៅនឹងតម្រូវការ និងអាទិភាពនានា
- ការអភិវឌ្ឍន៍ជនជាតិដើមភាគតិច៖ បង្កើនការអភិវឌ្ឍន៍កិច្ចសហការណ៍ជាមួយអង្គការតំណាងជនជាតិដើមភាគតិចនៅខេត្តគោលដៅ