Latest News-KH

សន្និសីទពិភពលោកលើកទី៥ ស្តីពីមណ្ឌលសុវត្ថិភាពរបស់ស្ត្រី (5WCWS)៖ ការរួមចំណែកដល់គោលដៅរបស់ ACCESS 2 ក្នុងការធ្វើឱ្យប្រសើរនូវគុណភាព និងសេវាប្រកដោយបរិយាបន្ននៅកម្ពុជា

កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី 2 (ACCESS 2) បានគាំទ្រមន្ត្រីជាន់ខ្ពស់ចំនួនបីរូបមកពីក្រសួងកិច្ចការនារី (MoWA) និងបុគ្គលិកកម្មវិធី ACCESS 2 ម្នាក់ ដើម្បីចូលរួមសន្និសីទពិភពលោកលើកទី៥ ស្តីពីមណ្ឌលសុវត្ថិភាពរបស់ស្ត្រី នៅទីក្រុងស៊ីដនី ចាប់ពីថ្ងៃទី១៥ ដល់ទី១៩ ខែកញ្ញា ឆ្នាំ២០២៥។ អ្នកទាំងបួនក្រៅពីបានចូលរួមក្នុងសន្និសីទលើកទី៥ ក៏បានចូលរួមដំណើរទស្សនកិច្ចទៅកាន់មណ្ឌលសុវត្ថិភាពរបស់ស្ត្រី ដោយមានឱកាសបានជួបជាមួយស្រ្តីនៅ NSW និងបានទៅទស្សនា Legal Aid NSW ដើម្បីស្វែងយល់អំពីហិរញ្ញវត្ថុរបស់រដ្ឋាភិបាលសម្រាប់សេវាផ្នែកអំពើហិង្សាផ្អែកលើយេនឌ័រ (GBV)។ 5WCWS គឺជាសន្និសីទដ៏ធំរបស់ពិភពលោក ដែលរៀបចំឡើង និងសម្រាប់សុវត្ថិភាពស្ត្រី និងអ្នកជំនាញដែលធ្វើការដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី។ សន្និសីទលើកទី៥ នៅទីក្រុងស៊ីដនី បានផ្តោតលើប្រធានបទ៖ «ភ្ជាប់ទំនាក់ទំនង បញ្ហាប្រឈម និងការផ្លាស់ប្តូរ»។ គោលបំណងសំខាន់នៃ 5WCWS គឺដើម្បីផ្តល់ជាវេទិកាសម្រាប់ការរៀនសូត្រ និងចែករំលែកបទពិសោធន៍ទៅវិញទៅមក។ អ្នកចូលរួមអាចបង្កើតទំនាក់ទំនងជាមួយបណ្តាញក្នុងតំបន់ និងស្វែងយល់អំពីវិធីសាស្រ្តនៃការផ្តល់ហិរញ្ញវត្ថុរបស់រដ្ឋាភិបាលសម្រាប់សេវាសុវត្ថិភាព និងមណ្ឌលសុវត្ថិភាពដែលសមស្រប។ ចំពោះការចូលរួមក្នុងសន្និសីទនេះស្របទៅនឹងគោលដៅរបស់ ACCESS 2 ក្នុងការពង្រឹងសមត្ថភាពក្នុងតំបន់ លើកកម្ពស់ភាពជាដៃគូ និងភាពជាម្ចាស់ ការកសាងកិច្ចសហការឆ្លងតំបន់ និងការផ្តល់សេវាដែលមានគុណភាព។ ការចូលរួមរបស់ ACCESS 2 នៅក្នុងសន្និសីទលើកទី៥ និងការចុះទស្សនកិច្ចផ្ទាល់ មានគោលបំណងដើម្បីសម្រេចបាននូវចំណុចខាងក្រោម៖ រៀនពីការអនុវត្តន៍ល្អបំផុតជាសកល និងនវានុវត្តន៍ដែលអនុវត្តវិធីសាស្រ្តផ្តោតលើជនរងគ្រោះជាអាទិភាព។ កសាងបណ្តាញ និងកិច្ចសហការនៅក្នុងតំបន់។ យល់ដឹងពីប្រតិបត្តិការមណ្ឌលសុវត្ថិភាពដែលមានគំរូជាក់ស្តែង តាមរយៈដំណើរទស្សនកិច្ចសិក្សា។ ពន្លឿនការចែករំលែកចំណេះដឹង ដើម្បីធ្វើឱ្យប្រសើរនូវការអនុវត្តន៍សេវាដែលមានគុណភាព និងបរិយាបន្នរបស់ ACCESS 2 នៅកម្ពុជា។ ការរៀនសូត្រសំខាន់ៗ និងលទ្ធផលវិជ្ជមាន៖ សារៈសំខាន់នៃសេវាដែលផ្តល់មូលនិធិដោយរដ្ឋាភិបាល ដូចនៅក្នុងប្រទេសភាគច្រើននៃពិភពលោក មណ្ឌលសុវត្ថិភាពរបស់ស្ត្រីនៅប្រទេសអូស្ត្រាលីដំបូងឡើយត្រូវបានបង្កើតឡើងដោយអ្នកស្ម័គ្រចិត្តស្ត្រីនិយមដែលមានការប្តេជ្ញាចិត្តខ្ពស់។ ពួកគេបានស្វែងរកការគាំទ្រមតិ ដើម្បីស្នើរសុំមូលនិធិពីរដ្ឋាភិបាលសម្រាប់សេវាចាំបាច់ទាំងនេះអស់រយៈពេលជាច្រើនឆ្នាំ។ មូលនិធិរបស់រដ្ឋាភិបាលនៅរដ្ឋ...


លើកកម្ពស់ការចូលរួមសម្រាប់ផលជះវិជ្ជមានកាន់តែប្រសើរ

កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ ដំណាក់កាលទី២ (ACCESS 2) បានរៀបចំកិច្ចប្រជុំស្តីពី «វិធីសាស្រ្តធ្វើការ» ប្រកបដោយប្រសិទ្ធភាពខ្ពស់ នៅជាយក្រុងភ្នំពេញ។ កិច្ចប្រជុំនេះបានប្រមូលផ្តុំក្រុមការងារ ACCESS 2 ក្រុមការងារមកពីស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងតំណាងមកពី Abt Global Australia។ កិច្ចប្រជុំនេះបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាចំពោះការទំនាក់ទំនង ការទទួលខុសត្រូវទៅវិញទៅមក និងភាពជាដៃគូដ៏រឹងមាំនៅទូទាំងកម្មវិធី។ អ្នកចូលរួមបានឆ្លុះបញ្ចាំងអំពីការធ្វើការយ៉ាងល្អជាមួយគ្នាចាប់តាំងពីការចាប់ផ្តើមដំណើរការកម្មវិធី ACCESS 2 និងក្នុងកិច្ចសហការរវាងកម្មវិធី ACCESS 2 ស្ថានទូត និង Abt Global។ ក្រុមការងារ បានពិនិត្យមើលឡើងវិញនូវវិធីសាស្រ្តធ្វើការដែលមានស្រាប់ កំណត់ផ្នែកដែលត្រូវការបញ្ជាក់បន្ថែម និងឯកភាពលើការកែតម្រូវជាក់ស្តែងដើម្បីធ្វើឱ្យការសម្របសម្រួលការងារប្រចាំថ្ងៃកាន់តែប្រសើរ។ នៅក្នុងកិច្ចប្រជុំនេះ ការពិភាក្សាផ្តោតលើវិធីសាស្រ្តធ្វើការសម្រេចចិត្ត ដើម្បីឱ្យដំណើរការងារ កាន់តែច្បាស់លាស់ របៀបគ្រប់គ្រងហានិភ័យ និងបញ្ហានានាឱ្យបានទាន់ពេលវេលា និងរបៀបជូនដំណឹងគ្នាទៅវិញទៅមក ដើម្បីឱ្យកម្មវិធីអាចឆ្លើយតបបានយ៉ាងឆាប់រហ័សចំពោះឱកាស និងបញ្ហាប្រឈម។ ក្រុមការងារក៏បានចែករំលែកឧទាហរណ៍នៃកិច្ចសហការប្រកបដោយប្រសិទ្ធភាព និងបានយល់ព្រមបញ្ចូលវិធីសាស្រ្តទាំងនេះឱ្យកាន់តែស៊ីសង្វាក់គ្នានៅក្នុងការធ្វើផែនការ ការអនុវត្តន៍ និងការរាយការណ៍។ កិច្ចប្រជុំបានបញ្ចប់ទៅដោយរលូន ជាមួយនឹងការប្តេជ្ញាចិត្តឡើងវិញចំពោះការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់ ព្រមទាំងបានថតរូបជាក្រុម ដែលឆ្លុះបញ្ចាំងពីការឯកភាពគ្នា និងកំណត់គោលដៅរួមគ្នា។ ACCESS 2 ត្រូវបានផ្តល់មូលនិធិដោយរដ្ឋាភិបាលអូស្ត្រាលី និងគ្រប់គ្រងដោយ Abt Global។ តាមរយៈភាពជាដៃគូផ្ទៃក្នុងដ៏រឹងមាំ កម្មវិធីនេះគាំទ្រដល់ជនពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា ដើម្បីទទួលបានសេវាប្រកបដោយគុណភាព បរិយាបន្ន និងដើម្បីឱ្យកាន់តែមានសុវត្ថិភាព និងលើកកម្ពស់គុណភាពជីវិត៕


កម្មវិធី ACCESS 2 គាំទ្រការអភិវឌ្ឍន៍ជំនាញ Microsoft 365 ដល់អជ្ញាធរថ្នាក់ក្រោមជាតិ

នៅចន្លោះខែកញ្ញា និងខែតុលា ឆ្នាំ២០២៥ ACCESS 2 បានផ្តល់វគ្គបណ្តុះបណ្តាលលើជំនាញ Microsoft 365 ដល់មន្រ្តីចំនួន២០នាក់ (ស្ត្រី១៣នាក់) ដែលមកពីមន្ទីរកិច្ចការនារីខេត្ត (PDoWA) នៅក្នុងខេត្តគោលដៅរបស់ ACCESS 2 រួមមាន ខេត្តកំពង់ស្ពឺ កំពង់ចាម រតនគិរី និងខេត្តសៀមរាប។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្តល់នូវចំណេះដឹងបន្ថែមលើជំនាញ Microsoft 365 និងឧបករណ៍សហការដែលមានមូលដ្ឋានលើពពករបស់វា ដែលអនុញ្ញាតឱ្យអ្នកចូលរួមធ្វើការកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពនៅក្នុងមជ្ឈដ្ឋានឌីជីថល។ តាមរយៈការប្រើប្រាស់ឧបករណ៍ទាំងនេះ មន្រ្តី PDoWA អាចពង្រឹងទំនាក់ទំនង ធ្វើឱ្យលំហូរការងារមានភាពរលូន និងការគ្រប់គ្រងទិន្នន័យកាន់តែមានប្រសិទ្ធភាព។ លក្ខណៈពិសេសសំខាន់ៗ កម្មវិធីគ្របដណ្តប់លើ៖ SharePoint OneDrive Teams និង Outlook។ ផ្តោតលើតំបន់សំខាន់ៗ៖ ការគ្រប់គ្រងឯកសារផ្អែកលើ Cloud សុវត្ថិភាព និងស្វ័យប្រវត្តិកម្ម។ វិធីសាស្រ្តរៀនសូត្រ៖ សកម្មភាពជាក់ស្តែង និងការបង្ហាញផ្ទាល់ ដើម្បីបង្កើតទំនុកចិត្តក្នុងការប្រើប្រាស់ Microsoft 365 សម្រាប់កិច្ចការប្រចាំថ្ងៃ។ ផលជះវិជ្ជមាន សិក្ខាកាមទទួលបានជំនាញជាក់ស្តែង និងទំនុកចិត្តក្នុងការប្រើប្រាស់ឧបករណ៍ Microsoft 365 ដើម្បីជួយសម្រួលដល់ការងាររបស់ពួកគេ។ វគ្គបណ្តុះបណ្តាលទាំងនេះបានបញ្ជាក់ពីសារៈសំខាន់នៃឧបករណ៍ឌីជីថលក្នុងការបង្កើនផលិតភាព និងកិច្ចសហការរបស់ស្ថាប័ន។ ចំណាប់អារម្មណ៍ពីអ្នកចូលរួម លោក នើយ សុខនាម ប្រធានការិយាល័យការពារផ្លូវច្បាប់នៃមន្ទីរកិច្ចការនារី ខេត្តសៀមរាប «ខ្ញុំពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការបណ្តុះបណ្តាលនេះ។ វាស្របនឹងអាទិភាពយុទ្ធសាស្ត្រនៃការធ្វើផែនការថ្នាក់ក្រោមជាតិរបស់មន្ទីរ ដើម្បីប្រើប្រាស់បច្ចេកវិទ្យា Cloud ជាដំណោះស្រាយក្នុងការផ្ទុកទិន្នន័យចម្បងរបស់យើង ហើយវាក៏ស្របនឹងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាផងដែរ»។ លោកស្រី ស៊ាន ចាន់ថន អនុប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ចាម «ខ្ញុំយល់ថាការបណ្តុះបណ្តាលនេះមានប្រយោជន៍ខ្លាំងណាស់ក្នុងការយល់ដឹងអំពីបច្ចេកវិទ្យាថ្មីៗ ជាពិសេសនៅក្នុងវិស័យផ្ទុកទិន្នន័យ និងការសហការជាក្រុម។ ការរៀនពីរបៀបប្រើប្រាស់ SharePoint Online និង OneDrive សម្រាប់រក្សាទុក និងចែករំលែកព័ត៌មានមានតម្លៃសម្រាប់ការពង្រឹងការងារជាក្រុម និងផលិតភាពការងារ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុម...


ការរៀបចំថវិកាសេវាសង្គមសម្រាប់បញ្រ្ជាបសមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម (GEDSI) នៅថ្នាក់ក្រោមជាតិ

កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ដោយមានការគាំទ្រពីកម្មវិធី ACCESS 2 គណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត (PCC) កំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ដ៏សំខាន់មួយ ដែលផ្តោតលើការពង្រឹងការធ្វើសមាហរណកម្មគោលការណ៍សមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម (GEDSI) ទៅក្នុងកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិ។ កិច្ចប្រជុំនេះ មានវត្តមានលោកជំទាវ គា សុភូ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាសហប្រធាន PCC ជាគណៈអធិបតី។ ជាមួយគ្នានោះ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីសំណាក់តំណាងមន្ទីរ និងអង្គភាពពាក់ព័ន្ធនៃរដ្ឋបាលខេត្ត អាជ្ញាធរស្រុកមកពីស្រុកគោលដៅចំនួន៦ និងតំណាងដៃគូអនុវត្តជាយុទ្ធសាស្ត្រ (SIPs) សរុបចំនួន៤៣នាក់ (ស្រី២២នាក់)។ កិច្ចប្រជុំនេះមានគោលបំណងសំខាន់រួមមាន៖ ១- លើកកម្ពស់ GEDSI តាមរយៈការជំរុញការវិភាជថវិកា ដើម្បីគាំទ្រកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិ ២-  ពិនិត្យឡើងវិញនូវដំណោះស្រាយសម្រាប់ការជម្នះឧបសគ្គក្នុងការបញ្រ្ជាបសកម្មភាពទាក់ទងនឹង GEDSI ទៅក្នុងកម្មវិធីវិនិយោគឃុំ (CIP) កម្មវិធីវិនិយោគស្រុក (DIP) និងកម្មវិធីវិនិយោគខេត្ត (PIP)។ ភាពច្បាស់លាស់នៃថវិកា និងផែនការបរិយាបន្ន របៀបវារៈនៃកិច្ចប្រជុំនេះគឺ ផ្តោតទៅលើភាពច្បាស់លាស់ផ្នែកបច្ចេកទេស និងការដោះស្រាយឧបសគ្គតាមរយៈការអនុវត្តន៍ជាក់ស្តែង។ ១- ផែនការ និងមូលដ្ឋានគ្រឹះថវិកា ដំណើរការរៀបចំផែនការ CIP៖ លោក ខាត់ ភាព ប្រធានការិយាល័យផែនការថ្នាក់ក្រោមជាតិ មកពីមន្ទីរផែនការខេត្ត (PDoP) បានចែករំលែកនូវធាតុចូលសំខាន់ៗ នៃដំណើរការកម្មវិធីវិនិយោគឃុំ (CIP)។ លោកបានសង្កត់ធ្ងន់ថា CIP គឺជាចំណុចដ៏សំខាន់សម្រាប់កម្មវិធី ACCESS 2 ដើម្បីបញ្ជ្រាប GEDSI ដោយលោកបានលើកឡើងពីតម្រូវការសម្រាប់តួអង្គអភិវឌ្ឍន៍ ដើម្បីបន្សីអាទិភាពរបស់ខ្ឡួនជាមួយនឹងផែនការអភិវឌ្ឍន៍ឃុំ (CDP) ។ បទបង្ហាញអំពីថវិកាសេវាសង្គម៖ លោក ស៊ុន សុធា អនុប្រធានរតនាគារខេត្ត បានធ្វើបទបង្ហាញពីសារាចរអន្តរក្រសួងលេខ០០៧...


ACCESS 2 គាំទ្ររដ្ឋបាលថ្នាក់ក្រោមជាតិ ពង្រឹងភាពជាម្ចាស់ តាមរយៈការបង្កើនការវិភាជន៍ថវិកាសេវាសង្គម ដើម្បីគាំទ្រដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព

នាពេលថ្មីៗនេះ កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌​ - ដំណាក់កាលទី២​ (ACCESS 2) បានគាំទ្រដល់គណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត (PCC) ដើម្បីរៀបចំកិច្ចប្រជុំស្តីពីការគាំទ្រ ​និងផ្តល់យោបល់ដល់រដ្ឋបាលក្រុងស្រុក និងឃុំសង្កាត់ ​លើការធ្វើបញ្រ្ជាប សមភាពយេនឌ័រ បរិយាបន្នពិការភាពនិងសង្គម (GEDSI) នៅក្នុងកម្មវិធីវិនិយោគ ក្រុងស្រុក​ និងឃុំសង្កាត់(DIPs/ CIPs) នៅខេត្តកំពង់ចាម និងរតនគិរី។ កិច្ចប្រជុំនេះមានគោលបំណង ផ្តល់ការគាំទ្រដោយផ្ទាល់ដល់មន្រ្តីក្រុង ស្រុក និងឃុំ ក្នុងការបញ្ចូលគោលការណ៍GEDSI ទៅក្នុងកម្មវិធីវិនិយោគក្រុងស្រុក និងឃុំសង្កាត់ ដោយបង្កើននូវការវិភាជន៍ថវិកាសម្រាប់សេវាសង្គម។ គោលបំណងចម្បងនៃកិច្ចប្រជុំនេះគឺដើម្បី៖ វាយតម្លៃវឌ្ឍនភាព៖ វាយតម្លៃវឌ្ឍនភាពដែលធ្វើឡើងដោយអាជ្ញាធរថ្នាក់ក្រោមជាតិ ក្នុងការដាក់បញ្ចូលគោលការណ៍GEDSI ទៅក្នុងកម្មវិធីវិនិយោគក្រុងស្រុកនិងឃុំសង្កាត់ បន្ទាប់ពីសិក្ខាសាលា GEDSI ។ ផ្តល់ការគាំទ្រដោយផ្ទាល់៖ ផ្តល់ការណែនាំ និងការបង្ហាត់បង្ហាញដោយផ្ទាល់ដល់អ្នកចូលរួម អំពីរបៀបអនុវត្តគោលការណ៍ GEDSI ជាពិសេសផ្តោតលើការបែងចែកថវិកាសេវាសង្គមដើម្បីគាំទ្រក្រុមងាយរងគ្រោះ។ សម្របសម្រួលការរៀនសូត្រទៅវិញទៅមក៖ បង្កើតវេទិកាសម្រាប់អាជ្ញាធរថ្នាក់ក្រោមជាតិដើម្បីបង្ហាញ CIPs និង DIPs របស់ពួកគេ ចែករំលែកបទពិសោធន៍ និងពិភាក្សាអំពីបញ្ហាប្រឈម និងយុទ្ធសាស្រ្តជោគជ័យសម្រាប់ការបញ្ជ្រាប GEDSI ។ ដោះស្រាយឧបសគ្គដែលមាននៅពេលអនុវត្តន៍៖ កំណត់ និងសហការដោះស្រាយបញ្ហាប្រឈម និងឧបសគ្គទូទៅក្នុងការបញ្ជ្រាប GEDSI ទៅក្នុងដំណើរការរៀបចំផែនការ និងថវិកាថ្នាក់ក្រោមជាតិ។ វិធីសាស្រ្ត និងលទ្ធផល កិច្ចប្រជុំនៅនៅខេត្តទាំងពីរនេះ បានអញ្ជើញតំណាងអាជ្ញាធរនៅថ្នាក់ក្រោមជាតិ ដែលមកពីស្រុក និងឃុំ រដ្ឋបាលខេត្ត ដៃគូអនុវត្តជាយុទ្ធសាស្រ្ត និងអង្គការតំណាងជនមានពិការភាព ដែលមានចំនួនសរុបចំនួន២១១នាក់ (មានស្រ្តីចំនួន៨៦នាក់ ជនជាតិដើមភាគតិចចំនួន៥១នាក់ និង៨នាក់ជាជនមានពិការភាព)។ កិច្ចប្រជុំនេះបានប្រើវិធីសាស្ត្រ ពិគ្រោះយោបល់ ដោយមានការសង្ខេបនូវគំនិតផ្តួចផ្តើមផ្នែក GEDSI ការធ្វើបទបង្ហាញស្តីពីសារាចរណែនាំ​លេខ ០០៧ «ខ្ទង់ចំណាយលម្អិតនៃសេវាសង្គម» ដោយមន្រ្តីនៃទីចាត់ការផែនការ...


កម្មវិធី ACCESS 2 បន្តការការងារសហការយ៉ាងរឹងមាំ៖ គណៈកម្មការថ្នាក់ខេត្ត អនុម័តផែនការការងារឆ្នាំទី៣របស់ ACCESS 2 ដើម្បីគាំទ្រជនងាយរងគ្រោះនៅសហគមន៍

កាលបរិច្ឆេត៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ទីតាំង៖ ភ្នំពេញ ដោយមានការគាំទ្រពីប្រទេសអូស្ត្រាលី គណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 (ASC) បានរៀបចំកិច្ចប្រជុំលើកទីពីររបស់ខ្លួន ដែលមានសហប្រធានជាប្រធានផ្នែកកិច្ចសហប្រត្តិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអូស្ត្រាលី និងភាគីរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយក្រសួងសុខាភិបាល។ វេទិកានេះបានអញ្ជើញចូលរួម តំណាងមកពីសមភាគីរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ មកជួបជុំគ្នា ដើម្បីជំរុញអាទិភាពរបស់កម្ពុជា ស្តីពីការឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) បរិយាបន្នពិការភាព និងការស្ដារលទ្ធភាពពលកម្ម។ (more…)


កម្មវិធី ACCESS 2 បន្តការការងារសហការយ៉ាងរឹងមាំ៖ គណៈកម្មការថ្នាក់ខេត្ត អនុម័តផែនការការងារឆ្នាំទី៣របស់ ACCESS 2 ដើម្បីគាំទ្រជនងាយរងគ្រោះនៅសហគមន៍

ពេលថ្មីៗនេះ កិច្ចប្រជុំលើកទី៣របស់គណៈកម្មការសម្របសម្រួលខេត្ត (PCC) បានប្រព្រឹត្តទៅនៅខេត្តកំពង់ចាម សៀមរាប និងកំពង់ស្ពឺ។ កិច្ចប្រជុំបានដឹកនាំដោយអភិបាលរងនៃខេត្តនីមួយៗ និងប្រធានកម្មវិធី ACCESS 2។ គណៈកម្មការបានអនុម័តរបាយការណ៍វឌ្ឍនភាពការងាររយៈពេលប្រាំមួយខែ និងផែនការការងារប្រចាំឆ្នាំទី៣។ (more…)


ពង្រឹងសេវាស្តារលទ្ធភាពពលកម្មនៅកម្ពុជា៖ រំលេចពីកិច្ចប្រជុំលើកទី៣ក្រុមការងារផ្នែកស្តារលទ្ធភាពពលកម្ម

កាលបរិច្ឆេត៖ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ទីតាំង៖ ទីក្រុងភ្នំពេញ កិច្ចប្រជុំលើកទី៣ក្រុមការងារផ្នែកការស្តារលទ្ធភាពពលកម្ម ត្រូវបានសហដឹកនាំកិច្ចប្រជុំដោយ ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលអញ្ជើញដៃគូពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីពិនិត្យវឌ្ឍនភាព ចែករំលែកមេរៀនសំខាន់ៗដែលបានរៀនសូត្រ និងបញ្ជាក់ពីអាទិភាពការងារសម្រាប់ឆមាសបន្ទាប់។ អ្នកចូលរួមក្នុងកិច្ចប្រជុំ តំណាងមកពី ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន និងយុវនីតិសម្បទា / មូលនិធិជនពិការ ក្រសួងកិច្ចការនារី និងលេខាធិការដ្ឋានគណៈកម្មាធិការជជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តំណាងមកពីរាជរដ្ឋាភិបាលកម្ពុជានៅថ្នាក់ក្រោមជាតិ (មន្ទីរសុខាភិបាលខេត្ត មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងទីចាត់ការផែនការ និងវិនិយោគខេត្តមកពីខេត្ត កំពង់ស្ពឺ កំពង់ចាម សៀមរាប និងរតនគិរី) អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដៃគូអនុវត្តយុទ្ធសាស្រ្ត រួមមាន៖ អង្គការ Exceed Worldwide គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមកម្ពុជា (ICRC) អង្គការ OIC Cambodia អង្គការសុខភាពពិភពលោក (WHO) និង អង្គការជនពិការកម្ពុជា ព្រមទាំងសមាគមពេទ្យព្យាបាលដោយចលនាកម្ពុជា (CPTA) និងសមាគមអ្នកបច្ចេកទេសអវយវៈសិប្បនិម្មិត និងរណកម្ពុជា (CHAL) និងតំណាងកម្មវិធី ACCESS 2 ។ ទិសដៅឆ្ពោះទៅមុខ លក្ខខណ្ឌប្រតិបត្តិការងារ (ToR) ៖​ សមាជិកគាំទ្រក្នុងការធ្វើបច្ចុប្បន្នភាព ដើម្បីរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកការស្តារលទ្ធភាពពលកម្ម រៀងរាល់៦ខែម្តង។ ភស្តុតាងនៃសកម្មភាព៖ ICRC ចែករំលែកនូវបច្ចុបុ្បន្នភាពទិន្នន័យ ស្តីពីជនមានពិការភាពទទួលបានសេវាស្តារលទ្ធភាពពលកម្ម។ Humanity and Inclusion បង្ហាញនូវអភិបាលកិច្ចកាន់តែរឹងមាំនៃសេវាស្តារលទ្ធភាពពលកម្មនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម រួមទាំងការបង្កើតនូវអគារព្យាបាលដោយចលនា និងការសម្របសម្រួលកាន់តែប្រសើររវាង​មូលដ្ឋានសុខាភិបាល និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម។ OIC Cambodia បានរាយការណ៍អំពីការអភិវឌ្ឍន៍អ្នកផ្តល់សេវាផ្នែកសុខាភិបាល តាមរយៈវគ្គបណ្តុះបណ្តាលការព្យាបាលដោយការនិយាយ។ Exceed Worldwide...