🇦🇺 អូស្ត្រាលីគាំទ្រសេវាសុខាភិបាលប្រកបដោយបរិយាបន្ន
ការបង្ហោះដើមនៅក្នុងប្រកាសរបស់ស្ថានទូតអូស្រ្តាលីខាងក្រោម (English Below) 🇦🇺... - Australian Embassy, Cambodia | Facebook
កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ - ដំណាក់កាលទី២ (ACCESS 2)
ការបង្ហោះដើមនៅក្នុងប្រកាសរបស់ស្ថានទូតអូស្រ្តាលីខាងក្រោម (English Below) 🇦🇺... - Australian Embassy, Cambodia | Facebook
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលតែងតែហៅថា ចូលឆ្នាំថ្មី គឺជាពិធីបុណ្យមួយដែលគួរឱ្យស្រឡាញ់បំផុតរបស់កម្ពុជា។ ពិធីនេះប្រារព្វឡើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា វាជានិម្មិតរូបនៃការបន្ត ការរំលឹកគុណ និងក្តីសង្ឃឹមសម្រាប់ភាពចំរុងចម្រើន និងសេចក្តីសុខសាន្តក្នុងឆ្នាំខាងមុខ។ នៅក្នុងកំឡុងពេលនេះ ប្រជាជនកម្ពុជាបានជួបជុំគ្នា ដើម្បីចូលរួមក្នុងសកម្មភាពនានាទៅតាមប្រពៃណីជាតិខ្មែរ និងទស្សនាតំបន់វប្បធម៌ ប្រវត្តិសាស្រ្ត និងរមណីដ្ឋាននានា ដើម្បីពង្រឹងចំណងមិត្តភាពក្នុងក្រុមគ្រួសារ និងសហគមន៍។ (more…)
ផាសុកវត្ថុ គឺជាមូលដ្ឋានគ្រឹះក្នុងការធានាឱ្យជនមានពិការភាព អាចចូលរួមយ៉ាងពេញលេញនៅក្នុងសង្គម និងទទួលបានសេវាសាធារណៈសំខាន់ៗ ដោយស្របតាមការប្តេជ្ញាជាសកល ដោយមិនមានអ្នកណាម្នាក់ត្រូវបានទុកចោល។ ដោយទទួលស្គាល់ពីសារៈសំខាន់នេះ រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ - ដំណាក់កាលទី២ (ACCESS 2) បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់បរិយាបន្នពិការភាព និងសមធម៌សង្គមនៅកម្ពុជា។ (more…)
អូស្រ្តាលីតាមរយៈកម្មវិធី ACCESS 2 បន្តគាំទ្រដល់ភាពប្រទាក់ក្រឡានៃសមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម(GEDSI) នៅក្នុងកម្មវិធីវិនិយោគឃុំរបស់កម្ពុជា។ គំនិតផ្តួចផ្តើមនេះ អនុលោមទៅតាមផែនការយុទ្ធសាស្រ្តជាតិ ដូចជាផែនការសកម្មភាពជាតិស្តីពីពិការភាព និងផែនការយុទ្ធសាស្រ្តជាតិទប់ស្កាត់អំពើហិង្សាលើស្រ្តី ដើម្បីធានាថា ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ទទួលបានសេវាកាន់តែប្រសើរប្រកដោយគុណភាព និងបរិយាបន្ន។ (more…)
ការបង្ហោះដើមនៅក្នុងប្រកាសរបស់ស្ថានទូតអូស្រ្តាលីខាងក្រោម (English below)... - Australian Embassy, Cambodia | Facebook
ថ្ងៃនេះយើងសូមបង្ហាញអំពី លោកស្រី យឹម សុធារ៉ា ជាជនបង្គោលដើម្បីសម្របសម្រួលការងារពិការភាព។ ក្នុងនាមជាឱសថការី និងជាអនុប្រធានមន្ទីរសុខាភិបាល ព្រមទាំងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ស្ពឺ លោកស្រី សុធារ៉ា គឺជាក្រុមការងារជួរមុខក្នុងការជម្រុញឱ្យសេវាសុខាភិបាលសម្រាប់ជនមានពិការភាពកាន់តែមានបរិយាបន្ន។ (more…)
តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កទី២ (ACCESS 2) យើងធ្វើការជាមួយទំាងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍គោលនយោបាយមូលដ្ឋាន និងការផ្តល់សេវាប្រកបដោយបរិយាបន្ន។ (more…)
ក្រោមការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS 2) គណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត(PCC) គឺជាយន្តការមួយនៃរចនាសម្ព័ន្ធអភិបាលកិច្ចកម្មវិធី ACCESS 2 ដែលនឹងរៀបចំកិច្ចប្រជុំរៀងរាល់៦ខែម្តង នៅតាមខេត្តគោលដៅទាំងបីរបស់កម្មវិធី ACCESS 2 ដើម្បីធ្វើការពិនិត្យអំពីសមិទ្ធផល និងបញ្ហាប្រឈម ក៏ដូចជាហានិភ័យនានា និងដើម្បីធ្វើការតម្រង់ទិសនៃការអនុវត្តសកម្មភាពរបស់កម្មវិធីឱ្យអនុលោមតាមផែនការអាទិភាពរបស់ខេត្ត។ (more…)
ការបង្ហោះដើមនៅក្នុងប្រកាសរបស់ស្ថានទូតអូស្រ្តាលីខាងក្រោម (English below)... - Australian Embassy, Cambodia | Facebook