ACCESS 2 ពង្រឹងផាសុកវត្ថុ និងបរិយាបន្នពិការភាពនៅកម្ពុជា
ផាសុកវត្ថុ គឺជាមូលដ្ឋានគ្រឹះក្នុងការធានាឱ្យជនមានពិការភាព អាចចូលរួមយ៉ាងពេញលេញនៅក្នុងសង្គម និងទទួលបានសេវាសាធារណៈសំខាន់ៗ ដោយស្របតាមការប្តេជ្ញាជាសកល ដោយមិនមានអ្នកណាម្នាក់ត្រូវបានទុកចោល។ ដោយទទួលស្គាល់ពីសារៈសំខាន់នេះ រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ - ដំណាក់កាលទី២ (ACCESS 2) បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់បរិយាបន្នពិការភាព និងសមធម៌សង្គមនៅកម្ពុជា។ (more…)
ជំរុញការប្តេជ្ញាចិត្តរបស់អូស្រ្តាលីចំពោះសមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម នៅក្នុងកម្មវិធីវិនិយោគឃុំរបស់កម្ពុជា
អូស្រ្តាលីតាមរយៈកម្មវិធី ACCESS 2 បន្តគាំទ្រដល់ភាពប្រទាក់ក្រឡានៃសមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម(GEDSI) នៅក្នុងកម្មវិធីវិនិយោគឃុំរបស់កម្ពុជា។ គំនិតផ្តួចផ្តើមនេះ អនុលោមទៅតាមផែនការយុទ្ធសាស្រ្តជាតិ ដូចជាផែនការសកម្មភាពជាតិស្តីពីពិការភាព និងផែនការយុទ្ធសាស្រ្តជាតិទប់ស្កាត់អំពើហិង្សាលើស្រ្តី ដើម្បីធានាថា ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ទទួលបានសេវាកាន់តែប្រសើរប្រកដោយគុណភាព និងបរិយាបន្ន។ (more…)
អូស្ត្រាលីគាំទ្រជនរងគ្រោះដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា
ការបង្ហោះដើមនៅក្នុងប្រកាសរបស់ស្ថានទូតអូស្រ្តាលីខាងក្រោម (English below)... - Australian Embassy, Cambodia | Facebook
ជួបជាមួយ លោកស្រី យឹម សុធារ៉ា៖ បុគ្គលឆ្នើម ផ្នែកបរិយាបន្នពិការភាព ក្នុងវិស័យសុខាភិបាលនៅកម្ពុជា
ថ្ងៃនេះយើងសូមបង្ហាញអំពី លោកស្រី យឹម សុធារ៉ា ជាជនបង្គោលដើម្បីសម្របសម្រួលការងារពិការភាព។ ក្នុងនាមជាឱសថការី និងជាអនុប្រធានមន្ទីរសុខាភិបាល ព្រមទាំងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ស្ពឺ លោកស្រី សុធារ៉ា គឺជាក្រុមការងារជួរមុខក្នុងការជម្រុញឱ្យសេវាសុខាភិបាលសម្រាប់ជនមានពិការភាពកាន់តែមានបរិយាបន្ន។ (more…)
ភាពលេចធ្លោររបស់លោកស្រី ស្រី លីនណា៖ បុគ្គលឆ្នើមផ្នែកបរិយាបន្នពិការភាព និងការស្តារលទ្ធភាពពលកម្មនៅកម្ពុជា
តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កទី២ (ACCESS 2) យើងធ្វើការជាមួយទំាងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍គោលនយោបាយមូលដ្ឋាន និងការផ្តល់សេវាប្រកបដោយបរិយាបន្ន។ (more…)
កិច្ចប្រជុំលើកទី២ គណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត ក្នុងខេត្តកំពង់ស្ពឺ៖ ពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់ការអនុវត្តន៍កម្មវិធី ACCESS 2 នៅថ្នាក់ក្រោមជាតិ
ក្រោមការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS 2) គណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត(PCC) គឺជាយន្តការមួយនៃរចនាសម្ព័ន្ធអភិបាលកិច្ចកម្មវិធី ACCESS 2 ដែលនឹងរៀបចំកិច្ចប្រជុំរៀងរាល់៦ខែម្តង នៅតាមខេត្តគោលដៅទាំងបីរបស់កម្មវិធី ACCESS 2 ដើម្បីធ្វើការពិនិត្យអំពីសមិទ្ធផល និងបញ្ហាប្រឈម ក៏ដូចជាហានិភ័យនានា និងដើម្បីធ្វើការតម្រង់ទិសនៃការអនុវត្តសកម្មភាពរបស់កម្មវិធីឱ្យអនុលោមតាមផែនការអាទិភាពរបស់ខេត្ត។ (more…)
គាំទ្រសេវាប្រកបដោយបរិយាបន្នសម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ
ការបង្ហោះដើមនៅក្នុងប្រកាសរបស់ស្ថានទូតអូស្រ្តាលីខាងក្រោម (English below)... - Australian Embassy, Cambodia | Facebook
បង្កើតសម្ព័ន្ធមួយដ៏រឹងមាំជាងមុន៖ ACCESS 2 DFAT និង Abt រួមគ្នាបង្កើតផលជះកាន់តែប្រសើរ
កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ ដំណាក់កាលទី២ (ACCESS 2) បានរៀបចំកិច្ចប្រជុំស្តីពី «វិធីសាស្រ្តធ្វើការ» ប្រកបដោយប្រសិទ្ធភាពខ្ពស់។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ក្រុមការងារកម្មវិធី ACCESS 2 ក្រសួងកិច្ចការបរទេសនិងពាណិជ្ជកម្មអូស្រ្តាលី (DFAT) និងតំណាង Abt Global Australia ។ កិច្ចប្រជុំនេះពង្រឹងការប្តេជ្ញាចិត្តរួមគ្នាចំពោះភាពជាដៃគូឱ្យកាន់តែស្អិតរមួត តម្លាភាព និងប្រសិទ្ធភាព។ (more…)


