រាយការណ៍អំពីការរំលោភបំពាន ស្វែងរកជំនួយ និងការពារសុវត្ថិភាពតាមអនឡាញ
ការបង្ហោះដើមនៅក្នុងប្រកាសរបស់ស្ថានទូតអូស្រ្តាលីខាងក្រោម https://www.facebook.com/share/r/17MfijSTX3/
កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ - ដំណាក់កាលទី២ (ACCESS 2)
ការបង្ហោះដើមនៅក្នុងប្រកាសរបស់ស្ថានទូតអូស្រ្តាលីខាងក្រោម https://www.facebook.com/share/r/17MfijSTX3/
ការបង្ហោះដើមនៅក្នុងប្រកាសរបស់ស្ថានទូតអូស្រ្តាលីខាងក្រោម https://www.facebook.com/share/r/17MfijSTX3/
ការបង្ហោះដើមនៅក្នុងប្រកាសរបស់ស្ថានទូតអូស្រ្តាលីខាងក្រោម https://www.facebook.com/share/r/17h5Bb1KbU/
ការបង្ហោះដើមនៅក្នុងប្រកាសរបស់ស្ថានទូតអូស្រ្តាលីខាងក្រោម https://www.facebook.com/share/r/19hSfcTp8e/
កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ ដំណាក់កាលទី២ (ACCESS 2) បានរៀបចំកិច្ចប្រជុំស្តីពី «វិធីសាស្រ្តធ្វើការ» ប្រកបដោយប្រសិទ្ធភាពខ្ពស់ នៅជាយក្រុងភ្នំពេញ។ កិច្ចប្រជុំនេះបានប្រមូលផ្តុំក្រុមការងារ ACCESS 2 ក្រុមការងារមកពីស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងតំណាងមកពី Abt Global Australia។ កិច្ចប្រជុំនេះបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាចំពោះការទំនាក់ទំនង ការទទួលខុសត្រូវទៅវិញទៅមក និងភាពជាដៃគូដ៏រឹងមាំនៅទូទាំងកម្មវិធី។ អ្នកចូលរួមបានឆ្លុះបញ្ចាំងអំពីការធ្វើការយ៉ាងល្អជាមួយគ្នាចាប់តាំងពីការចាប់ផ្តើមដំណើរការកម្មវិធី ACCESS 2 និងក្នុងកិច្ចសហការរវាងកម្មវិធី ACCESS 2 ស្ថានទូត និង Abt Global។ ក្រុមការងារ បានពិនិត្យមើលឡើងវិញនូវវិធីសាស្រ្តធ្វើការដែលមានស្រាប់ កំណត់ផ្នែកដែលត្រូវការបញ្ជាក់បន្ថែម និងឯកភាពលើការកែតម្រូវជាក់ស្តែងដើម្បីធ្វើឱ្យការសម្របសម្រួលការងារប្រចាំថ្ងៃកាន់តែប្រសើរ។ នៅក្នុងកិច្ចប្រជុំនេះ ការពិភាក្សាផ្តោតលើវិធីសាស្រ្តធ្វើការសម្រេចចិត្ត ដើម្បីឱ្យដំណើរការងារ កាន់តែច្បាស់លាស់ របៀបគ្រប់គ្រងហានិភ័យ និងបញ្ហានានាឱ្យបានទាន់ពេលវេលា និងរបៀបជូនដំណឹងគ្នាទៅវិញទៅមក ដើម្បីឱ្យកម្មវិធីអាចឆ្លើយតបបានយ៉ាងឆាប់រហ័សចំពោះឱកាស និងបញ្ហាប្រឈម។ ក្រុមការងារក៏បានចែករំលែកឧទាហរណ៍នៃកិច្ចសហការប្រកបដោយប្រសិទ្ធភាព និងបានយល់ព្រមបញ្ចូលវិធីសាស្រ្តទាំងនេះឱ្យកាន់តែស៊ីសង្វាក់គ្នានៅក្នុងការធ្វើផែនការ ការអនុវត្តន៍ និងការរាយការណ៍។ កិច្ចប្រជុំបានបញ្ចប់ទៅដោយរលូន ជាមួយនឹងការប្តេជ្ញាចិត្តឡើងវិញចំពោះការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់ ព្រមទាំងបានថតរូបជាក្រុម ដែលឆ្លុះបញ្ចាំងពីការឯកភាពគ្នា និងកំណត់គោលដៅរួមគ្នា។ ACCESS 2 ត្រូវបានផ្តល់មូលនិធិដោយរដ្ឋាភិបាលអូស្ត្រាលី និងគ្រប់គ្រងដោយ Abt Global។ តាមរយៈភាពជាដៃគូផ្ទៃក្នុងដ៏រឹងមាំ កម្មវិធីនេះគាំទ្រដល់ជនពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា ដើម្បីទទួលបានសេវាប្រកបដោយគុណភាព បរិយាបន្ន និងដើម្បីឱ្យកាន់តែមានសុវត្ថិភាព និងលើកកម្ពស់គុណភាពជីវិត៕
ការបង្ហោះដើមនៅក្នុងប្រកាសរបស់ស្ថានទូតអូស្រ្តាលីខាងក្រោម https://www.facebook.com/share/r/15qwC5rZXx/
ការបង្ហោះដើមនៅក្នុងប្រកាសរបស់ស្ថានទូតអូស្រ្តាលីខាងក្រោម https://www.facebook.com/share/r/16hAPmSeJW/
ការបង្ហោះដើមនៅក្នុងប្រកាសរបស់ស្ថានទូតអូស្រ្តាលីខាងក្រោម https://www.facebook.com/share/r/1bB6ruoeYE/
នៅចន្លោះខែកញ្ញា និងខែតុលា ឆ្នាំ២០២៥ ACCESS 2 បានផ្តល់វគ្គបណ្តុះបណ្តាលលើជំនាញ Microsoft 365 ដល់មន្រ្តីចំនួន២០នាក់ (ស្ត្រី១៣នាក់) ដែលមកពីមន្ទីរកិច្ចការនារីខេត្ត (PDoWA) នៅក្នុងខេត្តគោលដៅរបស់ ACCESS 2 រួមមាន ខេត្តកំពង់ស្ពឺ កំពង់ចាម រតនគិរី និងខេត្តសៀមរាប។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្តល់នូវចំណេះដឹងបន្ថែមលើជំនាញ Microsoft 365 និងឧបករណ៍សហការដែលមានមូលដ្ឋានលើពពករបស់វា ដែលអនុញ្ញាតឱ្យអ្នកចូលរួមធ្វើការកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពនៅក្នុងមជ្ឈដ្ឋានឌីជីថល។ តាមរយៈការប្រើប្រាស់ឧបករណ៍ទាំងនេះ មន្រ្តី PDoWA អាចពង្រឹងទំនាក់ទំនង ធ្វើឱ្យលំហូរការងារមានភាពរលូន និងការគ្រប់គ្រងទិន្នន័យកាន់តែមានប្រសិទ្ធភាព។ លក្ខណៈពិសេសសំខាន់ៗ កម្មវិធីគ្របដណ្តប់លើ៖ SharePoint OneDrive Teams និង Outlook។ ផ្តោតលើតំបន់សំខាន់ៗ៖ ការគ្រប់គ្រងឯកសារផ្អែកលើ Cloud សុវត្ថិភាព និងស្វ័យប្រវត្តិកម្ម។ វិធីសាស្រ្តរៀនសូត្រ៖ សកម្មភាពជាក់ស្តែង និងការបង្ហាញផ្ទាល់ ដើម្បីបង្កើតទំនុកចិត្តក្នុងការប្រើប្រាស់ Microsoft 365 សម្រាប់កិច្ចការប្រចាំថ្ងៃ។ ផលជះវិជ្ជមាន សិក្ខាកាមទទួលបានជំនាញជាក់ស្តែង និងទំនុកចិត្តក្នុងការប្រើប្រាស់ឧបករណ៍ Microsoft 365 ដើម្បីជួយសម្រួលដល់ការងាររបស់ពួកគេ។ វគ្គបណ្តុះបណ្តាលទាំងនេះបានបញ្ជាក់ពីសារៈសំខាន់នៃឧបករណ៍ឌីជីថលក្នុងការបង្កើនផលិតភាព និងកិច្ចសហការរបស់ស្ថាប័ន។ ចំណាប់អារម្មណ៍ពីអ្នកចូលរួម លោក នើយ សុខនាម ប្រធានការិយាល័យការពារផ្លូវច្បាប់នៃមន្ទីរកិច្ចការនារី ខេត្តសៀមរាប «ខ្ញុំពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការបណ្តុះបណ្តាលនេះ។ វាស្របនឹងអាទិភាពយុទ្ធសាស្ត្រនៃការធ្វើផែនការថ្នាក់ក្រោមជាតិរបស់មន្ទីរ ដើម្បីប្រើប្រាស់បច្ចេកវិទ្យា Cloud ជាដំណោះស្រាយក្នុងការផ្ទុកទិន្នន័យចម្បងរបស់យើង ហើយវាក៏ស្របនឹងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាផងដែរ»។ លោកស្រី ស៊ាន ចាន់ថន អនុប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ចាម «ខ្ញុំយល់ថាការបណ្តុះបណ្តាលនេះមានប្រយោជន៍ខ្លាំងណាស់ក្នុងការយល់ដឹងអំពីបច្ចេកវិទ្យាថ្មីៗ ជាពិសេសនៅក្នុងវិស័យផ្ទុកទិន្នន័យ និងការសហការជាក្រុម។ ការរៀនពីរបៀបប្រើប្រាស់ SharePoint Online និង OneDrive សម្រាប់រក្សាទុក និងចែករំលែកព័ត៌មានមានតម្លៃសម្រាប់ការពង្រឹងការងារជាក្រុម និងផលិតភាពការងារ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុម...