ចូលរួមជាមួយយើងដើម្បីបញ្ឈប់អំពើហិង្សា៖ ACCESS 2 ប្រារព្ធយុទ្ធនាការ១៦ថ្ងៃបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ
យុទ្ធនាការ១៦ថ្ងៃបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ត្រូវបានគេប្រារព្ធឡើងអស់រយៈពេលជាងបីទសវត្សរ៍មកហើយ ដើម្បីបង្កើនការយល់ដឹងរបស់សាធារណជន ជម្នះនឹងអាកប្បកិរិយារើសអើង និងអំពាវនាវឱ្យបញ្ឈប់អំពើហិង្សាលើស្ត្រីនៅទូទាំងពិភពលោក។ ប្រធានបទយុទ្ធនាការជាសកលសម្រាប់ឆ្នាំនេះគឺ «រួមគ្នាដើម្បីបញ្ឈប់អំពើហិង្សាតាមបច្ចេកវិទ្យាឌីជីថលលើស្ត្រី និងក្មេងស្រី»។ ប្រធានបទនេះគឺជាការរំលឹកថា ការបញ្ឈប់អំពើហិង្សាលើស្ត្រីគឺមានសារៈសំខាន់ ដើម្បីឱ្យស្ត្រី និងក្មេងស្រីអាចសម្រេចបាននូវសក្តានុពលពេញលេញ រួមទាំងសក្តានុពលតាមប្រព័ន្ធអ៊ីនធឺណិត និងក្នុងវិស័យឌីជីថល។ វាក៏ពង្រឹងផងដែរថា វឌ្ឍនភាពទាមទារឱ្យមានសកម្មភាពរួមប្រកបដោយចីរភាពពេញមួយឆ្នាំ។ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីសេវាប្រកបដោយនិរន្តរភាព និងសមធម៌ ដំណាក់កាលទី ២ (ACCESS 2) បានរៀបចំយុទ្ធនាការសម្រាប់បុគ្គលិកនៅការិយាល័យកណ្តាលនៃទីក្រុងភ្នំពេញ ដើម្បីរំលឹកដល់យុទ្ធនាការនេះ។ កម្មវិធីនេះបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នារបស់យើង ក្នុងការចូលរួមទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ឱ្យទទួលបានសេវាប្រកបដោយគុណភាព សុវត្ថិភាព និងបរិយាបន្ន សម្រាប់ស្ត្រីជាជនរងគ្រោះ និងស្រ្តី និងក្មេងស្រីរងគ្រោះដែលមានពិការភាពផងដែរ។ ព្រឹត្តិការណ៍នេះក៏បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់បុរសក្នុងការបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ។ យើងមានវាគ្មិនកិត្តិយសពីររូបបានចែករំលែកនូវយុទ្ធសាស្ត្រ និងសម្របសម្រួលការពិភាក្សាអំពីទម្រង់ផ្សេងៗនៃអំពើហិង្សា ឫសគល់នៃអំពើហិង្សា និងវិធីសាស្រ្តដើម្បីកាត់បន្ថយអំពើហិង្សាលើស្ត្រី និងក្មេងស្រី។ អ្នកចូលរួមបានចូលរួមចែករំលែកយ៉ាងសកម្មតាមទស្សនៈរៀងៗខ្លួន និងកន្លែងធ្វើការ ដើម្បីចូលរួមលុបបំបាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។ រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី ACCESS 2 បានគាំទ្រយុទ្ធនាការ១៦ថ្ងៃ ដែលដឹកនាំដោយក្រសួងកិច្ចការនារី អស់រយៈពេលជាច្រើនឆ្នាំ។ ក្នុងអំឡុងពេលយុទ្ធនាការ១៦ថ្ងៃ ACCESS 2 ក៏ចែករំលែកនូវមាតិការ ក្នុងការលើកកម្ពស់ការយល់ដឹងតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម និងគេហទំព័ររបស់ACCESS 2 ដោយបង្ហាញពីសេវាគាំទ្រដល់ជនរងគ្រោះ ទាំងមាន និងមិនមានពិការភាព។ មនុស្សគ្រប់រូបមានតួនាទីក្នុងការចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។ យើងទាំងអស់គ្នាទទួលបានអត្ថប្រយោជន៍ពីសហគមន៍ដែលមានសុវត្ថិភាពជាងមុន ហើយយើងសូមលើកទឹកចិត្តមនុស្សគ្រប់រូប រួបរួមគ្នាដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។ ACCESS 2 ត្រូវបានផ្តល់មូលនិធិដោយរដ្ឋាភិបាលអូស្ត្រាលី និងគ្រប់គ្រងដោយ Abt Global៕
ចែករំលែកការសិក្សារស្វែងយល់វាងខេត្តកំពង់ចាម និងស្ទឹងត្រែង ដើម្បីពង្រឹងការឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ
ការពង្រឹងមុខងាររបស់ក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅថ្នាក់ខេត្ត (GBV RWGs) គឺជាអាទិភាពចម្បងសម្រាប់ ACCESS 2។ ក្រុមការងារទាំងនេះ ជួយសម្របសម្រួលសេវាឆ្លើយតបជាពហុវិស័យសម្រាប់ស្ត្រី និងក្មេងស្រីដែលរងគ្រោះដោយអំពើហិង្សា ដោយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិកម្ពុជាក្នុងការទប់ស្កាត់ និងឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ ចាប់ពីថ្ងៃទី២០ ដល់២១ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្មវិធី ACCESS 2 ដែលទទួលបានមូលនិធិពីរដ្ឋាភិបាលអូស្ត្រាលី បានសហការជាមួយគណៈកម្មការសម្របសម្រួលថ្នាក់ខេត្តកំពង់ចាម ដើម្បីរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់ GBV RWG ខេត្តកំពង់ចាម ទៅកាន់ខេត្តស្ទឹងត្រែង។ ដំណើរទស្សនកិច្ចសិក្សានេះមានអ្នកចូលរួមប្រមាណ៩០នាក់ រួមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរពាក់ព័ន្ធ តំណាងអង្គការមិនមែនរដ្ឋាភិបាល និងសមាជិក GBV RWG ថ្នាក់ស្រុក។ គោលបំណងនៃដំណើរទស្សនកិច្ចសិក្សា ដំណើរទស្សនកិច្ចសិក្សានេះមានគោលបំណង៖ ចែករំលែកបទពិសោធន៍ជាក់ស្តែង និងវិធីសាស្រ្តប្រកបដោយប្រសិទ្ធភាពក្នុងការគាំទ្រដល់ជនរងគ្រោះនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ ពិនិត្យមើលប្រតិបត្តិការរបស់កន្លែងផ្តល់សេវាចម្រុះ(OSSU) ពង្រឹងការយល់ដឹងអំពីយន្តការសម្របសម្រួលដែលអាចឱ្យមានការបញ្ជូន និងការឆ្លើយតបទាន់ពេលវេលា និងមានសុវត្ថិភាពជាងមុន អ្វីដែលអ្នកចូលរួមបានស្វែងយល់ ភាពជាអ្នកដឹកនាំ និងការសម្របសម្រួលខេត្ត៖ អ្នកចូលរួមបានជួបជាមួយអភិបាលខេត្ត ដោយបានពិភាគ្សាអំពីសាស្រ្តនិរន្តរភាពក្នុងភាពជាអ្នកដឹកនាំ ក្នុងការឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឱ្យកាន់តែសកម្ម ដោយមានការសម្របសម្រួល និងទទួលខុសត្រូវ។ ការផ្តល់សេវានៅកម្រិតថ្នាក់ស្រុកជាមួយដៃគូ ដំណើរទស្សនកិច្ចទៅកាន់ ADRA (Adventist Development and Relief Agency) នៅក្នុងស្រុកសេសាន បានបង្ហាញពីវិធីសាស្រ្តដែលដៃគូអង្គការមិនមែនរដ្ឋាភិបាលអាចធ្វើការជាមួយ GBV RWGs ក្នុងស្រុក ដើម្បីផ្តល់សេវាចម្រុះកាន់តែច្រើន រួមទាំងនៅក្នុងសហគមន៍ជនបទ និងជនជាតិដើមភាគតិច។ ចំណុចសំខាន់ៗសម្រាប់ការអនុវត្តន៍ វិធីសាស្រ្តសមស្របនឹងវប្បធម៌គឺមានសារៈសំខាន់៖ ក្រមសីលធម៌ និងសេវាសម្រាប់សហគមន៍ជនជាតិភាគតិច ដំណើរការបានល្អបំផុតនៅពេលដែលត្រូវបានតាក់តែងឡើងដោយគិតគូរពីបទដ្ឋានក្នុងតំបន់ និងបរិបទសហគមន៍។ ការរក្សាការសម្ងាត់គួរតែត្រូវបានបង្កើតឡើង៖ បរិក្ខារកន្លែងផ្តល់សេវាចម្រុះ (OSSU) គួរតែជៀសវាងការកំណត់អត្តសញ្ញាណផ្លាកសញ្ញាដែលវាអាចឱ្យមានការមាក់ងាយ ឬហានិភ័យ ដើម្បីជួយការពារភាពឯកជនរបស់ជនរងគ្រោះ។ បង្កើនពេលវេលាទៅរកសេវា៖ កម្មវិធីយល់ដឹងនៅពេលល្ងាច អាចមានប្រសិទ្ធភាពសម្រាប់ការចូលរួមពីបុរស ដែលពួកគាត់មិនអាចចូលរួមបាននៅកម្មវិធីពេលរសៀល។ ពង្រឹងលទ្ធផលតាមរយៈអភិបាលកិច្ចដែលមានបរិយាបន្ន៖ គណៈកម្មាធិការគ្រប់គ្រងសហគមន៍ចម្រុះជួយពង្រីកតំណាងរបស់ខ្លួន និងភាពជាម្ចាស់នៅក្នុងតំបន់។ ...
សន្និសីទពិភពលោកលើកទី៥ ស្តីពីមណ្ឌលសុវត្ថិភាពរបស់ស្ត្រី (5WCWS)៖ ការរួមចំណែកដល់គោលដៅរបស់ ACCESS 2 ក្នុងការធ្វើឱ្យប្រសើរនូវគុណភាព និងសេវាប្រកដោយបរិយាបន្ននៅកម្ពុជា
កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី 2 (ACCESS 2) បានគាំទ្រមន្ត្រីជាន់ខ្ពស់ចំនួនបីរូបមកពីក្រសួងកិច្ចការនារី (MoWA) និងបុគ្គលិកកម្មវិធី ACCESS 2 ម្នាក់ ដើម្បីចូលរួមសន្និសីទពិភពលោកលើកទី៥ ស្តីពីមណ្ឌលសុវត្ថិភាពរបស់ស្ត្រី នៅទីក្រុងស៊ីដនី ចាប់ពីថ្ងៃទី១៥ ដល់ទី១៩ ខែកញ្ញា ឆ្នាំ២០២៥។ អ្នកទាំងបួនក្រៅពីបានចូលរួមក្នុងសន្និសីទលើកទី៥ ក៏បានចូលរួមដំណើរទស្សនកិច្ចទៅកាន់មណ្ឌលសុវត្ថិភាពរបស់ស្ត្រី ដោយមានឱកាសបានជួបជាមួយស្រ្តីនៅ NSW និងបានទៅទស្សនា Legal Aid NSW ដើម្បីស្វែងយល់អំពីហិរញ្ញវត្ថុរបស់រដ្ឋាភិបាលសម្រាប់សេវាផ្នែកអំពើហិង្សាផ្អែកលើយេនឌ័រ (GBV)។ 5WCWS គឺជាសន្និសីទដ៏ធំរបស់ពិភពលោក ដែលរៀបចំឡើង និងសម្រាប់សុវត្ថិភាពស្ត្រី និងអ្នកជំនាញដែលធ្វើការដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី។ សន្និសីទលើកទី៥ នៅទីក្រុងស៊ីដនី បានផ្តោតលើប្រធានបទ៖ «ភ្ជាប់ទំនាក់ទំនង បញ្ហាប្រឈម និងការផ្លាស់ប្តូរ»។ គោលបំណងសំខាន់នៃ 5WCWS គឺដើម្បីផ្តល់ជាវេទិកាសម្រាប់ការរៀនសូត្រ និងចែករំលែកបទពិសោធន៍ទៅវិញទៅមក។ អ្នកចូលរួមអាចបង្កើតទំនាក់ទំនងជាមួយបណ្តាញក្នុងតំបន់ និងស្វែងយល់អំពីវិធីសាស្រ្តនៃការផ្តល់ហិរញ្ញវត្ថុរបស់រដ្ឋាភិបាលសម្រាប់សេវាសុវត្ថិភាព និងមណ្ឌលសុវត្ថិភាពដែលសមស្រប។ ចំពោះការចូលរួមក្នុងសន្និសីទនេះស្របទៅនឹងគោលដៅរបស់ ACCESS 2 ក្នុងការពង្រឹងសមត្ថភាពក្នុងតំបន់ លើកកម្ពស់ភាពជាដៃគូ និងភាពជាម្ចាស់ ការកសាងកិច្ចសហការឆ្លងតំបន់ និងការផ្តល់សេវាដែលមានគុណភាព។ ការចូលរួមរបស់ ACCESS 2 នៅក្នុងសន្និសីទលើកទី៥ និងការចុះទស្សនកិច្ចផ្ទាល់ មានគោលបំណងដើម្បីសម្រេចបាននូវចំណុចខាងក្រោម៖ រៀនពីការអនុវត្តន៍ល្អបំផុតជាសកល និងនវានុវត្តន៍ដែលអនុវត្តវិធីសាស្រ្តផ្តោតលើជនរងគ្រោះជាអាទិភាព។ កសាងបណ្តាញ និងកិច្ចសហការនៅក្នុងតំបន់។ យល់ដឹងពីប្រតិបត្តិការមណ្ឌលសុវត្ថិភាពដែលមានគំរូជាក់ស្តែង តាមរយៈដំណើរទស្សនកិច្ចសិក្សា។ ពន្លឿនការចែករំលែកចំណេះដឹង ដើម្បីធ្វើឱ្យប្រសើរនូវការអនុវត្តន៍សេវាដែលមានគុណភាព និងបរិយាបន្នរបស់ ACCESS 2 នៅកម្ពុជា។ ការរៀនសូត្រសំខាន់ៗ និងលទ្ធផលវិជ្ជមាន៖ សារៈសំខាន់នៃសេវាដែលផ្តល់មូលនិធិដោយរដ្ឋាភិបាល ដូចនៅក្នុងប្រទេសភាគច្រើននៃពិភពលោក មណ្ឌលសុវត្ថិភាពរបស់ស្ត្រីនៅប្រទេសអូស្ត្រាលីដំបូងឡើយត្រូវបានបង្កើតឡើងដោយអ្នកស្ម័គ្រចិត្តស្ត្រីនិយមដែលមានការប្តេជ្ញាចិត្តខ្ពស់។ ពួកគេបានស្វែងរកការគាំទ្រមតិ ដើម្បីស្នើរសុំមូលនិធិពីរដ្ឋាភិបាលសម្រាប់សេវាចាំបាច់ទាំងនេះអស់រយៈពេលជាច្រើនឆ្នាំ។ មូលនិធិរបស់រដ្ឋាភិបាលនៅរដ្ឋ...
លើកកម្ពស់ការចូលរួមសម្រាប់ផលជះវិជ្ជមានកាន់តែប្រសើរ
កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ ដំណាក់កាលទី២ (ACCESS 2) បានរៀបចំកិច្ចប្រជុំស្តីពី «វិធីសាស្រ្តធ្វើការ» ប្រកបដោយប្រសិទ្ធភាពខ្ពស់ នៅជាយក្រុងភ្នំពេញ។ កិច្ចប្រជុំនេះបានប្រមូលផ្តុំក្រុមការងារ ACCESS 2 ក្រុមការងារមកពីស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងតំណាងមកពី Abt Global Australia។ កិច្ចប្រជុំនេះបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាចំពោះការទំនាក់ទំនង ការទទួលខុសត្រូវទៅវិញទៅមក និងភាពជាដៃគូដ៏រឹងមាំនៅទូទាំងកម្មវិធី។ អ្នកចូលរួមបានឆ្លុះបញ្ចាំងអំពីការធ្វើការយ៉ាងល្អជាមួយគ្នាចាប់តាំងពីការចាប់ផ្តើមដំណើរការកម្មវិធី ACCESS 2 និងក្នុងកិច្ចសហការរវាងកម្មវិធី ACCESS 2 ស្ថានទូត និង Abt Global។ ក្រុមការងារ បានពិនិត្យមើលឡើងវិញនូវវិធីសាស្រ្តធ្វើការដែលមានស្រាប់ កំណត់ផ្នែកដែលត្រូវការបញ្ជាក់បន្ថែម និងឯកភាពលើការកែតម្រូវជាក់ស្តែងដើម្បីធ្វើឱ្យការសម្របសម្រួលការងារប្រចាំថ្ងៃកាន់តែប្រសើរ។ នៅក្នុងកិច្ចប្រជុំនេះ ការពិភាក្សាផ្តោតលើវិធីសាស្រ្តធ្វើការសម្រេចចិត្ត ដើម្បីឱ្យដំណើរការងារ កាន់តែច្បាស់លាស់ របៀបគ្រប់គ្រងហានិភ័យ និងបញ្ហានានាឱ្យបានទាន់ពេលវេលា និងរបៀបជូនដំណឹងគ្នាទៅវិញទៅមក ដើម្បីឱ្យកម្មវិធីអាចឆ្លើយតបបានយ៉ាងឆាប់រហ័សចំពោះឱកាស និងបញ្ហាប្រឈម។ ក្រុមការងារក៏បានចែករំលែកឧទាហរណ៍នៃកិច្ចសហការប្រកបដោយប្រសិទ្ធភាព និងបានយល់ព្រមបញ្ចូលវិធីសាស្រ្តទាំងនេះឱ្យកាន់តែស៊ីសង្វាក់គ្នានៅក្នុងការធ្វើផែនការ ការអនុវត្តន៍ និងការរាយការណ៍។ កិច្ចប្រជុំបានបញ្ចប់ទៅដោយរលូន ជាមួយនឹងការប្តេជ្ញាចិត្តឡើងវិញចំពោះការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់ ព្រមទាំងបានថតរូបជាក្រុម ដែលឆ្លុះបញ្ចាំងពីការឯកភាពគ្នា និងកំណត់គោលដៅរួមគ្នា។ ACCESS 2 ត្រូវបានផ្តល់មូលនិធិដោយរដ្ឋាភិបាលអូស្ត្រាលី និងគ្រប់គ្រងដោយ Abt Global។ តាមរយៈភាពជាដៃគូផ្ទៃក្នុងដ៏រឹងមាំ កម្មវិធីនេះគាំទ្រដល់ជនពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា ដើម្បីទទួលបានសេវាប្រកបដោយគុណភាព បរិយាបន្ន និងដើម្បីឱ្យកាន់តែមានសុវត្ថិភាព និងលើកកម្ពស់គុណភាពជីវិត៕
កម្មវិធី ACCESS 2 គាំទ្រការអភិវឌ្ឍន៍ជំនាញ Microsoft 365 ដល់អជ្ញាធរថ្នាក់ក្រោមជាតិ
នៅចន្លោះខែកញ្ញា និងខែតុលា ឆ្នាំ២០២៥ ACCESS 2 បានផ្តល់វគ្គបណ្តុះបណ្តាលលើជំនាញ Microsoft 365 ដល់មន្រ្តីចំនួន២០នាក់ (ស្ត្រី១៣នាក់) ដែលមកពីមន្ទីរកិច្ចការនារីខេត្ត (PDoWA) នៅក្នុងខេត្តគោលដៅរបស់ ACCESS 2 រួមមាន ខេត្តកំពង់ស្ពឺ កំពង់ចាម រតនគិរី និងខេត្តសៀមរាប។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្តល់នូវចំណេះដឹងបន្ថែមលើជំនាញ Microsoft 365 និងឧបករណ៍សហការដែលមានមូលដ្ឋានលើពពករបស់វា ដែលអនុញ្ញាតឱ្យអ្នកចូលរួមធ្វើការកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពនៅក្នុងមជ្ឈដ្ឋានឌីជីថល។ តាមរយៈការប្រើប្រាស់ឧបករណ៍ទាំងនេះ មន្រ្តី PDoWA អាចពង្រឹងទំនាក់ទំនង ធ្វើឱ្យលំហូរការងារមានភាពរលូន និងការគ្រប់គ្រងទិន្នន័យកាន់តែមានប្រសិទ្ធភាព។ លក្ខណៈពិសេសសំខាន់ៗ កម្មវិធីគ្របដណ្តប់លើ៖ SharePoint OneDrive Teams និង Outlook។ ផ្តោតលើតំបន់សំខាន់ៗ៖ ការគ្រប់គ្រងឯកសារផ្អែកលើ Cloud សុវត្ថិភាព និងស្វ័យប្រវត្តិកម្ម។ វិធីសាស្រ្តរៀនសូត្រ៖ សកម្មភាពជាក់ស្តែង និងការបង្ហាញផ្ទាល់ ដើម្បីបង្កើតទំនុកចិត្តក្នុងការប្រើប្រាស់ Microsoft 365 សម្រាប់កិច្ចការប្រចាំថ្ងៃ។ ផលជះវិជ្ជមាន សិក្ខាកាមទទួលបានជំនាញជាក់ស្តែង និងទំនុកចិត្តក្នុងការប្រើប្រាស់ឧបករណ៍ Microsoft 365 ដើម្បីជួយសម្រួលដល់ការងាររបស់ពួកគេ។ វគ្គបណ្តុះបណ្តាលទាំងនេះបានបញ្ជាក់ពីសារៈសំខាន់នៃឧបករណ៍ឌីជីថលក្នុងការបង្កើនផលិតភាព និងកិច្ចសហការរបស់ស្ថាប័ន។ ចំណាប់អារម្មណ៍ពីអ្នកចូលរួម លោក នើយ សុខនាម ប្រធានការិយាល័យការពារផ្លូវច្បាប់នៃមន្ទីរកិច្ចការនារី ខេត្តសៀមរាប «ខ្ញុំពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការបណ្តុះបណ្តាលនេះ។ វាស្របនឹងអាទិភាពយុទ្ធសាស្ត្រនៃការធ្វើផែនការថ្នាក់ក្រោមជាតិរបស់មន្ទីរ ដើម្បីប្រើប្រាស់បច្ចេកវិទ្យា Cloud ជាដំណោះស្រាយក្នុងការផ្ទុកទិន្នន័យចម្បងរបស់យើង ហើយវាក៏ស្របនឹងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាផងដែរ»។ លោកស្រី ស៊ាន ចាន់ថន អនុប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ចាម «ខ្ញុំយល់ថាការបណ្តុះបណ្តាលនេះមានប្រយោជន៍ខ្លាំងណាស់ក្នុងការយល់ដឹងអំពីបច្ចេកវិទ្យាថ្មីៗ ជាពិសេសនៅក្នុងវិស័យផ្ទុកទិន្នន័យ និងការសហការជាក្រុម។ ការរៀនពីរបៀបប្រើប្រាស់ SharePoint Online និង OneDrive សម្រាប់រក្សាទុក និងចែករំលែកព័ត៌មានមានតម្លៃសម្រាប់ការពង្រឹងការងារជាក្រុម និងផលិតភាពការងារ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុម...
ការរៀបចំថវិកាសេវាសង្គមសម្រាប់បញ្រ្ជាបសមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម (GEDSI) នៅថ្នាក់ក្រោមជាតិ
កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ដោយមានការគាំទ្រពីកម្មវិធី ACCESS 2 គណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត (PCC) កំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ដ៏សំខាន់មួយ ដែលផ្តោតលើការពង្រឹងការធ្វើសមាហរណកម្មគោលការណ៍សមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម (GEDSI) ទៅក្នុងកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិ។ កិច្ចប្រជុំនេះ មានវត្តមានលោកជំទាវ គា សុភូ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាសហប្រធាន PCC ជាគណៈអធិបតី។ ជាមួយគ្នានោះ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីសំណាក់តំណាងមន្ទីរ និងអង្គភាពពាក់ព័ន្ធនៃរដ្ឋបាលខេត្ត អាជ្ញាធរស្រុកមកពីស្រុកគោលដៅចំនួន៦ និងតំណាងដៃគូអនុវត្តជាយុទ្ធសាស្ត្រ (SIPs) សរុបចំនួន៤៣នាក់ (ស្រី២២នាក់)។ កិច្ចប្រជុំនេះមានគោលបំណងសំខាន់រួមមាន៖ ១- លើកកម្ពស់ GEDSI តាមរយៈការជំរុញការវិភាជថវិកា ដើម្បីគាំទ្រកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិ ២- ពិនិត្យឡើងវិញនូវដំណោះស្រាយសម្រាប់ការជម្នះឧបសគ្គក្នុងការបញ្រ្ជាបសកម្មភាពទាក់ទងនឹង GEDSI ទៅក្នុងកម្មវិធីវិនិយោគឃុំ (CIP) កម្មវិធីវិនិយោគស្រុក (DIP) និងកម្មវិធីវិនិយោគខេត្ត (PIP)។ ភាពច្បាស់លាស់នៃថវិកា និងផែនការបរិយាបន្ន របៀបវារៈនៃកិច្ចប្រជុំនេះគឺ ផ្តោតទៅលើភាពច្បាស់លាស់ផ្នែកបច្ចេកទេស និងការដោះស្រាយឧបសគ្គតាមរយៈការអនុវត្តន៍ជាក់ស្តែង។ ១- ផែនការ និងមូលដ្ឋានគ្រឹះថវិកា ដំណើរការរៀបចំផែនការ CIP៖ លោក ខាត់ ភាព ប្រធានការិយាល័យផែនការថ្នាក់ក្រោមជាតិ មកពីមន្ទីរផែនការខេត្ត (PDoP) បានចែករំលែកនូវធាតុចូលសំខាន់ៗ នៃដំណើរការកម្មវិធីវិនិយោគឃុំ (CIP)។ លោកបានសង្កត់ធ្ងន់ថា CIP គឺជាចំណុចដ៏សំខាន់សម្រាប់កម្មវិធី ACCESS 2 ដើម្បីបញ្ជ្រាប GEDSI ដោយលោកបានលើកឡើងពីតម្រូវការសម្រាប់តួអង្គអភិវឌ្ឍន៍ ដើម្បីបន្សីអាទិភាពរបស់ខ្ឡួនជាមួយនឹងផែនការអភិវឌ្ឍន៍ឃុំ (CDP) ។ បទបង្ហាញអំពីថវិកាសេវាសង្គម៖ លោក ស៊ុន សុធា អនុប្រធានរតនាគារខេត្ត បានធ្វើបទបង្ហាញពីសារាចរអន្តរក្រសួងលេខ០០៧...
ACCESS 2 គាំទ្ររដ្ឋបាលថ្នាក់ក្រោមជាតិ ពង្រឹងភាពជាម្ចាស់ តាមរយៈការបង្កើនការវិភាជន៍ថវិកាសេវាសង្គម ដើម្បីគាំទ្រដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព
នាពេលថ្មីៗនេះ កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ - ដំណាក់កាលទី២ (ACCESS 2) បានគាំទ្រដល់គណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត (PCC) ដើម្បីរៀបចំកិច្ចប្រជុំស្តីពីការគាំទ្រ និងផ្តល់យោបល់ដល់រដ្ឋបាលក្រុងស្រុក និងឃុំសង្កាត់ លើការធ្វើបញ្រ្ជាប សមភាពយេនឌ័រ បរិយាបន្នពិការភាពនិងសង្គម (GEDSI) នៅក្នុងកម្មវិធីវិនិយោគ ក្រុងស្រុក និងឃុំសង្កាត់(DIPs/ CIPs) នៅខេត្តកំពង់ចាម និងរតនគិរី។ កិច្ចប្រជុំនេះមានគោលបំណង ផ្តល់ការគាំទ្រដោយផ្ទាល់ដល់មន្រ្តីក្រុង ស្រុក និងឃុំ ក្នុងការបញ្ចូលគោលការណ៍GEDSI ទៅក្នុងកម្មវិធីវិនិយោគក្រុងស្រុក និងឃុំសង្កាត់ ដោយបង្កើននូវការវិភាជន៍ថវិកាសម្រាប់សេវាសង្គម។ គោលបំណងចម្បងនៃកិច្ចប្រជុំនេះគឺដើម្បី៖ វាយតម្លៃវឌ្ឍនភាព៖ វាយតម្លៃវឌ្ឍនភាពដែលធ្វើឡើងដោយអាជ្ញាធរថ្នាក់ក្រោមជាតិ ក្នុងការដាក់បញ្ចូលគោលការណ៍GEDSI ទៅក្នុងកម្មវិធីវិនិយោគក្រុងស្រុកនិងឃុំសង្កាត់ បន្ទាប់ពីសិក្ខាសាលា GEDSI ។ ផ្តល់ការគាំទ្រដោយផ្ទាល់៖ ផ្តល់ការណែនាំ និងការបង្ហាត់បង្ហាញដោយផ្ទាល់ដល់អ្នកចូលរួម អំពីរបៀបអនុវត្តគោលការណ៍ GEDSI ជាពិសេសផ្តោតលើការបែងចែកថវិកាសេវាសង្គមដើម្បីគាំទ្រក្រុមងាយរងគ្រោះ។ សម្របសម្រួលការរៀនសូត្រទៅវិញទៅមក៖ បង្កើតវេទិកាសម្រាប់អាជ្ញាធរថ្នាក់ក្រោមជាតិដើម្បីបង្ហាញ CIPs និង DIPs របស់ពួកគេ ចែករំលែកបទពិសោធន៍ និងពិភាក្សាអំពីបញ្ហាប្រឈម និងយុទ្ធសាស្រ្តជោគជ័យសម្រាប់ការបញ្ជ្រាប GEDSI ។ ដោះស្រាយឧបសគ្គដែលមាននៅពេលអនុវត្តន៍៖ កំណត់ និងសហការដោះស្រាយបញ្ហាប្រឈម និងឧបសគ្គទូទៅក្នុងការបញ្ជ្រាប GEDSI ទៅក្នុងដំណើរការរៀបចំផែនការ និងថវិកាថ្នាក់ក្រោមជាតិ។ វិធីសាស្រ្ត និងលទ្ធផល កិច្ចប្រជុំនៅនៅខេត្តទាំងពីរនេះ បានអញ្ជើញតំណាងអាជ្ញាធរនៅថ្នាក់ក្រោមជាតិ ដែលមកពីស្រុក និងឃុំ រដ្ឋបាលខេត្ត ដៃគូអនុវត្តជាយុទ្ធសាស្រ្ត និងអង្គការតំណាងជនមានពិការភាព ដែលមានចំនួនសរុបចំនួន២១១នាក់ (មានស្រ្តីចំនួន៨៦នាក់ ជនជាតិដើមភាគតិចចំនួន៥១នាក់ និង៨នាក់ជាជនមានពិការភាព)។ កិច្ចប្រជុំនេះបានប្រើវិធីសាស្ត្រ ពិគ្រោះយោបល់ ដោយមានការសង្ខេបនូវគំនិតផ្តួចផ្តើមផ្នែក GEDSI ការធ្វើបទបង្ហាញស្តីពីសារាចរណែនាំលេខ ០០៧ «ខ្ទង់ចំណាយលម្អិតនៃសេវាសង្គម» ដោយមន្រ្តីនៃទីចាត់ការផែនការ...
កម្មវិធី ACCESS 2 បន្តការការងារសហការយ៉ាងរឹងមាំ៖ គណៈកម្មការថ្នាក់ខេត្ត អនុម័តផែនការការងារឆ្នាំទី៣របស់ ACCESS 2 ដើម្បីគាំទ្រជនងាយរងគ្រោះនៅសហគមន៍
កាលបរិច្ឆេត៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ទីតាំង៖ ភ្នំពេញ ដោយមានការគាំទ្រពីប្រទេសអូស្ត្រាលី គណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 (ASC) បានរៀបចំកិច្ចប្រជុំលើកទីពីររបស់ខ្លួន ដែលមានសហប្រធានជាប្រធានផ្នែកកិច្ចសហប្រត្តិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអូស្ត្រាលី និងភាគីរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយក្រសួងសុខាភិបាល។ វេទិកានេះបានអញ្ជើញចូលរួម តំណាងមកពីសមភាគីរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ មកជួបជុំគ្នា ដើម្បីជំរុញអាទិភាពរបស់កម្ពុជា ស្តីពីការឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) បរិយាបន្នពិការភាព និងការស្ដារលទ្ធភាពពលកម្ម។ (more…)
កម្មវិធី ACCESS 2 បន្តការការងារសហការយ៉ាងរឹងមាំ៖ គណៈកម្មការថ្នាក់ខេត្ត អនុម័តផែនការការងារឆ្នាំទី៣របស់ ACCESS 2 ដើម្បីគាំទ្រជនងាយរងគ្រោះនៅសហគមន៍
ពេលថ្មីៗនេះ កិច្ចប្រជុំលើកទី៣របស់គណៈកម្មការសម្របសម្រួលខេត្ត (PCC) បានប្រព្រឹត្តទៅនៅខេត្តកំពង់ចាម សៀមរាប និងកំពង់ស្ពឺ។ កិច្ចប្រជុំបានដឹកនាំដោយអភិបាលរងនៃខេត្តនីមួយៗ និងប្រធានកម្មវិធី ACCESS 2។ គណៈកម្មការបានអនុម័តរបាយការណ៍វឌ្ឍនភាពការងាររយៈពេលប្រាំមួយខែ និងផែនការការងារប្រចាំឆ្នាំទី៣។ (more…)
ពង្រឹងសេវាប្រកបដោយបរិយាបន្នសម្រាប់សហគមន៍នៅកម្ពុជា
ការបង្ហោះដើមនៅក្នុងប្រកាសរបស់ស្ថានទូតអូស្រ្តាលីខាងក្រោម (English below)... - Australian Embassy, Cambodia | Facebook
ពង្រឹងសេវាស្តារលទ្ធភាពពលកម្មនៅកម្ពុជា៖ រំលេចពីកិច្ចប្រជុំលើកទី៣ក្រុមការងារផ្នែកស្តារលទ្ធភាពពលកម្ម
កាលបរិច្ឆេត៖ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ទីតាំង៖ ទីក្រុងភ្នំពេញ កិច្ចប្រជុំលើកទី៣ក្រុមការងារផ្នែកការស្តារលទ្ធភាពពលកម្ម ត្រូវបានសហដឹកនាំកិច្ចប្រជុំដោយ ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលអញ្ជើញដៃគូពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីពិនិត្យវឌ្ឍនភាព ចែករំលែកមេរៀនសំខាន់ៗដែលបានរៀនសូត្រ និងបញ្ជាក់ពីអាទិភាពការងារសម្រាប់ឆមាសបន្ទាប់។ អ្នកចូលរួមក្នុងកិច្ចប្រជុំ តំណាងមកពី ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា / មូលនិធិជនពិការ ក្រសួងកិច្ចការនារី និងលេខាធិការដ្ឋានគណៈកម្មាធិការជជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តំណាងមកពីរាជរដ្ឋាភិបាលកម្ពុជានៅថ្នាក់ក្រោមជាតិ (មន្ទីរសុខាភិបាលខេត្ត មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងទីចាត់ការផែនការ និងវិនិយោគខេត្តមកពីខេត្ត កំពង់ស្ពឺ កំពង់ចាម សៀមរាប និងរតនគិរី) អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដៃគូអនុវត្តយុទ្ធសាស្រ្ត រួមមាន៖ អង្គការ Exceed Worldwide គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមកម្ពុជា (ICRC) អង្គការ OIC Cambodia អង្គការសុខភាពពិភពលោក (WHO) និង អង្គការជនពិការកម្ពុជា ព្រមទាំងសមាគមពេទ្យព្យាបាលដោយចលនាកម្ពុជា (CPTA) និងសមាគមអ្នកបច្ចេកទេសអវយវៈសិប្បនិម្មិត និងរណកម្ពុជា (CHAL) និងតំណាងកម្មវិធី ACCESS 2 ។ ទិសដៅឆ្ពោះទៅមុខ លក្ខខណ្ឌប្រតិបត្តិការងារ (ToR) ៖ សមាជិកគាំទ្រក្នុងការធ្វើបច្ចុប្បន្នភាព ដើម្បីរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកការស្តារលទ្ធភាពពលកម្ម រៀងរាល់៦ខែម្តង។ ភស្តុតាងនៃសកម្មភាព៖ ICRC ចែករំលែកនូវបច្ចុបុ្បន្នភាពទិន្នន័យ ស្តីពីជនមានពិការភាពទទួលបានសេវាស្តារលទ្ធភាពពលកម្ម។ Humanity and Inclusion បង្ហាញនូវអភិបាលកិច្ចកាន់តែរឹងមាំនៃសេវាស្តារលទ្ធភាពពលកម្មនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម រួមទាំងការបង្កើតនូវអគារព្យាបាលដោយចលនា និងការសម្របសម្រួលកាន់តែប្រសើររវាងមូលដ្ឋានសុខាភិបាល និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម។ OIC Cambodia បានរាយការណ៍អំពីការអភិវឌ្ឍន៍អ្នកផ្តល់សេវាផ្នែកសុខាភិបាល តាមរយៈវគ្គបណ្តុះបណ្តាលការព្យាបាលដោយការនិយាយ។ Exceed Worldwide...
ដំណើរឆ្ពោះទៅរកបរិយាបន្នពិការភាពកាន់តែទូលំទូលាយ៖ រំលេចពីកិច្ចប្រជុំលើកទី៣ផ្នែកបរិយាបន្នពិការភាព
កាលបរិច្ឆេទ៖ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ទីតាំង៖ ទីក្រុងភ្នំពេញ ក្រុមការងារផ្នែកបរិយាបន្នពិការភាព គឺជាក្រុមការងារមួយក្នុងចំណោមក្រុមការងារទាំងបីនៅក្នុងរចនាសម្ព័ន្ធអភិបាលកិច្ចកម្មវិធី ACCESS 2 រួមជាមួយនឹងក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការស្តារលទ្ធភាពពលកម្ម។ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ជាសហដឹកនាំកិច្ចប្រជុំស្តីពីក្រុមការងារផ្នែកបរិយាបន្នពិការភាពដែលរៀបចំឡើងរៀងរាល់៦ខែ។ សមភាគីរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត ដៃគូរបស់ ACCESS 2 និងតំណាងស្ថានទូតអូស្រ្តាលី បានពិនិត្យមើលវឌ្ឍនភាព និងបញ្ជាក់ពីអាទិភាពសម្រាប់រយៈពេល៦ខែបន្ទាប់។ អ្នកចូលរួមនៅក្នុងកិច្ចប្រជុំ តំណាងមកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម (GS-NSPC) តំណាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា / ក្រុមប្រឹសកម្មភាពខេត្ត និងដៃគូអនុវត្តជាយុទ្ធសាស្រ្ត រួមមាន៖ អង្គការជនពិការកម្ពុជា(CDPO) អង្គការ CARE អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន (PAfID) និង UNICEF ព្រមទាំងតំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS 2 បានចូលរួមចែករំលែកនូវវឌ្ឍនភាព និងមេរៀនដកពិសោធ។ ទិសដៅឆ្ពោះទៅមុខ ការធ្វើផែនទីនៃវឌ្ឍនភាព និងអាទិភាពសម្រាប់ការអនុវត្តន៍ផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០២៤ ដល់ ២០២៨ (NDSP 3) អាទិភាពពីនាយកដ្ឋានសុខមាលភាពជនពិការ ស្តីពីកម្មវិធីកំណត់អត្តសញ្ញាណកម្មជនមានពិការភាព និងបរិយាបន្នពិការភាពនៅក្នុងកញ្ចប់គ្រួសារ អាទិភាពក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០២៤ ដល់២០៣៥ ទាក់ទងនឹងពិការភាព។ UNICEF PafID CDPO និងអង្គការ CARE បានគូសបញ្ជាក់អំពីវឌ្ឍនភាព មេរៀនដកពិសោធ បញ្ហាប្រឈមនានា ដែលរួមចំណែកដល់អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ផែនការសកម្មភាពអាទិភាពប្រចាំឆ្នាំទី៣ និងសូចនករ ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមិថុនា...
ជំនះឧបសគ្គក្នុងការស្វែងរកយុត្តិធម៌នៅខេត្តកំពង់ស្ពឺ
ការបង្ហោះដើមនៅក្នុងប្រកាសរបស់ស្ថានទូតអូស្រ្តាលីខាងក្រោម (1) (English below)... - Australian Embassy, Cambodia | Facebook
ការនាំយកសេវាស្តារលទ្ធភាពពលកម្មដែលអាចផ្លាស់ប្តូរជីវិតជាវិជ្ជមានមកកាន់តែជិតអ្នកដែលត្រូវការ
ការបង្ហោះដើមនៅក្នុងប្រកាសរបស់ស្ថានទូតអូស្រ្តាលីខាងក្រោម (English below)... - Australian Embassy, Cambodia | Facebook
កិច្ចប្រជុំគណៈកម្មការសម្របសម្រួលថ្នាក់ខេត្តរតនគិរី៖ ដំណើរឆ្ពោះទៅការពង្រឹងកិច្ចសហការជាមួយអជ្ញាធរថ្នាក់ក្រោមជាតិ ក្នុងការគាំទ្រសហគមន៍ជនជាតិដើមភាគតិច
នាពេលថ្មីៗនេះ យើងរៀបចំកិច្ចប្រជុំលើកទី១គណៈកម្មការសម្របសម្រួលថ្នាក់ខេត្តរតនគិរី ដែលសហដឹកនាំកិច្ចប្រជុំដោយលោកជំទាវ ញាន ទិត្យចិន្តា អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី និងលោកស្រី Sophia Cason ប្រធាកម្មវិធី ACCESS 2 និងមានការអញ្ជើញចូលរួមពីតំណាងមកពីរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ដៃគូអនុវត្តជាយុទ្ធសាស្រ្ត មានដូចជា៖ អង្គការCARE អង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) អង្គការអង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន (PAfID) និងអង្គការសមាគមខ្មែរលើ(HA) និងអង្គការថែរក្សាភាសាជនជាតិដើមភាគតិច(CIPL) ដែលជាអង្គការដៃគូរបស់ CARE ក៏ដូចជាក្រុមការងាររបស់កម្មវិធី ACCESS 2។ មុនពេលចូលរួមកិច្ចប្រជុំ សហប្រធាន និងសមាជិក បានធ្វើដំណើរទស្សនកិច្ចបន្ទប់ប្រឹក្សាយោបល់ដែលទើបតែបង្កើតថ្មីនៅឃុំលំហូរ ស្រុកអូយ៉ាដាវ និងបានជួបសំណេះសំណាលជាមួយអ្នកទទួលផលនៅឃុំផងដែរ ដើម្បីសិក្សាស្វែងយល់អំពីការងារអាទិភាពពាក់ព័ន្ធនឹងបរិយាបន្នពិការភាព និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ កិច្ចប្រជុំលើកទី១គណៈកម្មការសម្របសម្រួលថ្នាក់ខេត្តក៏បានប្រកាសព័ត៌មានអំពីអនុសារណៈនៃកិច្ចព្រមព្រៀងស្តីពីការអនុវត្តគម្រោងកម្មវិធី ACCESS 2 រវាងរដ្ឋាភិបាលនៅថ្នាក់ខេត្ត និងកម្មវិធី ACCESS 2 ព្រមទាំងចែករំលែកដល់សមាជិកគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត នូវលក្ខខណ្ឌប្រតិបត្តិការងារ ពិនិត្យមើលវឌ្ឍនភាព និងអនុម័តផែនការការងាររួមនៅខេត្តរតនគិរី។ ការពិភាក្សា និងការប្តេជ្ញាចិត្ត អ្នកចូលរួមបានចូលរួមរួមចែករំលែកធាតុចូលយ៉ាងផុសផុលលើផែនការការងារ រួមទាំងអនុសាសន៍ លើផែនការការងាររួមដែលត្រូវបង្កើតឡើង។ សមាជិកក៏បានពិភាក្សាផងដែរ លើការអនុវត្តន៍កម្មវិធីកិច្ចគាំពារសង្គមប្រកបដោយប្រសិទ្ធភាពសម្រាប់ជនមានពិការភាព និងការផ្តល់សេវាផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ សម្លេងពីលោកស្រី Sophia Cason «កិច្ចប្រជុំលើកទី១នេះ គឺជាព្រឹត្តិការដ៏សំខាន់មួយ ដែលបង្ហាញពីកិច្ចសហការយ៉ាងស៊ីជម្រៅរវាងអជ្ញាធរខេត្តរតនគិរី និងកម្មវិធី ACCESS 2»។ សម្លេងពីលោកជំទាវ ញាន ទិត្យចិន្តា «ខ្ញុំមានក្តីសោមនស្សរីករាយដែលបានធ្វើជាសហប្រធានជាមួយលោកស្រី Sophia Cason នៅក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ។ ថ្ងៃនេះគឺជាព្រឹត្តិការដ៏សំខាន់ បន្ទាប់ពីយើងបានរៀបចំឡើងយ៉ាងច្រើន ហើយទីបំផុតយើងអាចបានបង្កើតវាឡើង។ សូមអរគុណដល់កិច្ចសហការ និងការគាំទ្រយ៉ាងរឹងមាំពីកម្មវិធី ACCESS 2 និងអង្គការ CARE »។ ការសម្រេចចិត្តសំខាន់ៗ និងជំហ៊ានបន្ទាប់ គណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត បានអនុម័តផែនការការងាររួម (ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមិថុនា...
ពង្រឹងការឆ្លើយតបរបស់កម្ពុជា ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ៖ ខ្លឹមសារពីកិច្ចប្រជុំលើកទី៣ ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ
កម្មវិធី ACCESS 2 របស់អូស្ត្រាលី បាននឹងកំពុងធ្វើការក្នុងភាពជាដៃគូជាមួយក្រសួង និងអ្នកជំនាញក្នុងតំបន់នៃកម្ពុជា ដើម្បីធ្វើឱ្យសេវាសម្រាប់ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ កាន់តែមានបរិយាបន្ន និងការសម្របសម្រួលកាន់ប្រសើរ ព្រមទាំងផ្តល់ភាពងាយស្រួលទៅអ្នកទាំងនោះ។ ការប្រមូលផ្តុំធាតុចូលសំខាន់ៗ កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងកិច្ចការនារី បានដឹកនាំកិច្ចប្រជុំលើកទី៣ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលបានអញ្ជើញមន្រ្តីថ្នាក់ខេត្ត និងដៃគូរបស់ ACCESS 2 ដើម្បីរួមគ្នាពិនិត្យមើលពីវឌ្ឍនភាព និងរៀបចំផែនការការងាររយៈពេល៦ខែបន្ទាប់។ អ្នកចូលរួមក្នុងកិច្ចប្រជុំ រួមមាន៖ តំណាងមកពីមន្ទីរកិច្ចការនារីនៅក្នុងខេត្តគោលដៅរបស់ ACCESS 2 ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតីសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាននៃកណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដៃគូអនុវត្តជាយុទ្ធសាស្រ្តផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS 2 ។ ទិសដៅឆ្ពោះទៅមុខ បច្ចេកវិទ្យាដែលសម្របសម្រួលឱ្យមានអំពើហិង្សាទាក់ទងនឹងយេនឌ័រកើតឡើង (Tech-facilitated GBV) ៖ ចំពោះកិច្ចការនេះ ក្រុមការងារបានបង្ហាញពីវិធីបញ្ជូន និងឆ្លើយតបនឹងការរំលោភបំពានតាមអនឡាញ រួមទាំងការធ្វើកោសល្យវិច្ច័យ និងដំណើរការរាយការណ៍/ដាក់ពាក្យបណ្តឹង ដើម្បីធ្វើឱ្យដំណើរការមានសុវត្ថិភាព និងរហ័សជាងមុន។ ភស្តុតាងនៃសកម្មភាព៖ អង្គការ CARE បានចែករំលែកផ្នែកសមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម ពីខេត្តរតនគិរី អង្គការ TPO គូសបញ្ជាក់ពីសុខភាពផ្លូវចិត្តរបស់បុគ្គលិកផ្តល់សេវាផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅជួរមុខ អង្គការ UN Women បានធ្វើបច្ចុប្បន្នភាពពីនីតិវិធីប្រតិបត្តិស្តង់ដារ ចំណែកអង្គការ UNFPA បានគូសបញ្ជាក់អំពីការប្រមូលទិន្នន័យនៃការគ្រប់គ្រងករណី លោកស្រី ហ៊ែល សុធារតន៍ ប្រធានគ្រប់គ្រងផ្នែកកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានកោតសរសើរចំពោះភាពជាអ្នកដឹកនាំខេត្ត និងកិច្ចសហការរបស់ដៃគូអនុវត្តជាយុទ្ធសាស្រ្ត ដោយកត់សម្គាល់អំពីការរៀនសូត្ររួមគ្នា «ប្រែក្លាយបញ្ហាប្រឈមទៅជាដំណោះស្រាយ»។ ការសម្រេចចិត្ត និងជំហ៊ានបន្ទាប់ អនុម័តផែនការរួមរយៈពេល៦ខែផ្នែកGBV ដោយលោកជំទាវ ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភវិឌ្ឍសង្គម នៃក្រសួងកិច្ចការនារី អាទិភាពបន្ទាន់៖ ...
ការពង្រឹងឯករាជ្យភាព៖ ការនាំយកសេវាអវយវៈសិប្បនិម្មិត និងរណបឱ្យកៀកសហគមន៍
ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលីតាមរយៈ កម្មវិធី ACCESS 2 អង្គការ Exceed Worldwide បាននឹងកំពុងធ្វើបរិវត្តកម្មដល់អ្នកនៅខាងភាគឦសាននៃប្រទេសកម្ពុជា។ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ អង្គការ Exceed Worldwide បានរៀបចំកម្មវិធីចុះផ្សព្វផ្សាយសេវាស្តារលទ្ធភាពពលកម្ម នៅខេត្តស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ដោយផ្សព្វផ្សាយពីសេវាអវយវៈសិប្បនិម្មិត និងរណប នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដែលសេវានេះបង្កើតឡើងកាលពីខែតុលា ឆ្នាំ២០២៤ តាមរយៈកិច្ចសហការជាមួយមន្ទីរសុខាភិបាលខេត្ត និងការគាំទ្រមូលនិធិពីកម្មវិធី ACCESS 2។ គំនិតផ្តួចផ្តើមនេះ ជាជំហ៊ានសំខាន់មួយក្នុងការធ្វើឱ្យសេវាស្តារលទ្ធភាពពលកម្មសំខាន់ៗអាចដំណើរការបាននៅក្នុងមូលដ្ឋាន។ កម្មវិធីចុះផ្សព្វផ្សាយនេះ មានគោលបំណង លើកទឹកចិត្តឱ្យមានការបញ្ជូនបន្ត ទៅរកសេវានៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ កិច្ចអន្តរាគមន៍ដំបូងជាមួយឧបករណ៍អវយវៈសិប្បនិម្មិត និងរណប និងឧបករណ៍ជំនួយ គឺមានសារសំខាន់សម្រាប់ការថែទាំបន្ត ដែលអាចឱ្យបុគ្គលនោះទទួលបានឯករាជ្យភាព និងធ្វើសមាហរណកម្មទៅសហគមន៍ដោយមានទំនុកចិត្ត។ នៅក្នុងកម្មវិធីផ្សព្វផ្សាយ អង្គការ Exceed បានបង្ហាញឧបករណ៍ជាច្រើនប្រភេទ ដូចជា ឧបករណ៍អវយវៈសិប្បនិម្មិត និងរណប ដើម្បីជួយដល់អ្នកដែលធូរស្រាលពីលក្ខណ្ឌជំងឺ គ្រោះថ្នាក់សសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែម ការបាក់ឆ្អឹង និងជំងឺប្រព័ន្ធប្រសាទ។ ឧបករណ៍ទាំងនេះ បង្កើនភាពចល័ត និងបង្កើនល្បឿននៃការស្តារឡើងវិញ។ អ្នកចូលរួមនៅក្នុងកម្មវិធីផ្សព្វផ្សាយនេះមានវត្តមាន អភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាល តំណាងមកពីមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បុគ្គលិកពេទ្យ ដៃគូអភិវឌ្ឍ និងអង្គការតំណាងជនមានពិការភាព ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីធ្វើឱ្យសេវាស្តារលទ្ធភាពពលកម្មកាន់តែប្រសើរឡើងនៅក្នុងតំបន់។ ឯកឧត្តម ថោង ស្រាន់ អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា៖ «កម្មវិធីផ្សព្វផ្សាយនេះ រួមចំណែកយ៉ាងសកម្ម ដល់ភាពជាដៃគូរបស់យើងជាមួយរដ្ឋាភិបាល នាំមកនូវសេវាសំខាន់ៗ ឱ្យកៀកនឹងប្រជាពលរដ្ឋ។ ក្រុមការងាររបស់យើងប្តេជ្ញាធានាថា ការទទួលបានសេវាស្តារលទ្ធភាពពលកម្មទាន់ពេលវេលា និងប្រកបដោយគុណភាព»។ លោកជំទាវ ញាណ ទិត្យចិន្ដា អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថា៖ «យើងសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ACCESS...
ACCESS 2 ប្រារព្ធខែមោទកភាពឆ្នាំ២០២៥ «រឿងរ៉ាវមួយ អនាគមួយ»
នៅក្នុងខែមិថុនា កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ - ដំណាក់កាលទី២ (ACCESS 2) មានមោទនភាពក្នុងការប្រារព្ធខែមោទកភាព (Pride Month) ឆ្នាំ២០២៥ ក្រោមប្រធានបទសាកល GLAAD «រឿងរ៉ាវមួយ អនាគមួយ»។ សារនេះ ដែលបានចែករំលែកនូវដំណើររឿងរ៉ាវជាច្រើន ក្នុងគោលបំណងដើម្បីពង្រឹងបេសកម្មរបស់យើង ក្នុងការកសាងសហគមន៍ប្រកបដោយសមធម៌ និងបរិយាបន្ន ដែលប្រជាជនកម្ពុជាគ្រប់រូប រួមទាំងក្រុមស្រឡាញ់ភេទដូចគ្នា (LGBTQI+) ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ អាចរីកចម្រើនដោយសេចក្តីថ្លៃថ្នូរ សុវត្ថិភាព និងឱកាស។ ពាក្យថា GLAAD (ជាអតីតសម្ព័ន្ធស្រី្តស្រឡាញ់ភេទដូចគ្នា និង បុរសស្រឡាញ់ភេទដូចគ្នា ប្រឆាំងនឹងការបរិហារកេរ្តិ៍) គឺជាអង្គការមិនរកប្រាក់ចំណេញសកល ដែលលើកកម្ពស់ភាពត្រឹមត្រូវ រួមទាំងតំណាងក្រុមស្រឡាញ់ភេទដូចគ្នា ទាំងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងសាធារណៈ។ ប្រធានបទមោកទភាពឆ្នាំ២០២៥នេះ ត្រូវបានអនុម័តទូទាំងពិភពលោក ជាការអំពាវនាវឱ្យមានការចូលរួម និងផ្សព្វផ្សាយនៅទូទាំងសហគមន៍។ ដើម្បីអបអរនៅក្នុងទិវានេះ ក្រុមការងារ ACCESS 2 បានប្រារព្ធកម្មវិធីនេះនៅការិយាល័យ ដែលបាន៖ ចាក់បញ្ចាំងភាពយន្តខ្លីរបស់ស្ថានទូតអូស្រ្តាលី ដោយបង្ហាញពីការគាំទ្រដ៏យូរអង្វែងរបស់អូស្រ្តាលីចំពោះសិទិ្ធ LGBTQI+ ចែករំលែកនូវប្រវត្តិ និងការវិវត្តន៍នៃមោទកភាព ជាមួយការឆ្លុះបញ្ចាំងពីប្រធាកម្មវិធី ស្តីពីលទ្ធផលនៃការអភិវឌ្ឍន៍ក្នុងការពង្រឹងបរិយាបន្ន បានស្តាប់នូវចំណេះដឹងបន្ថែមពី តុល ឈួគឹមហេង ជាសមាជិកក្រុមក្តីស្រឡាញ់គឺចម្រុះ ដែលបានចែករំលែកនូវដំណើរជីវិតផ្ទាល់ខ្លួន និងអំពាវនាវឱ្យមានការការពារផ្នែកច្បាប់ និងការទទួលស្គាល់ពីសង្គមសម្រាប់ក្រុម LGBTQI+ នៅកម្ពុជា ហេង បានចែករំលែកប្រាប់ក្រុមការងារកម្មវិធី ដោយសំណូមឱ្យអ្នកតាក់តែងគោលនយោបាយទទួលយកដោយស្របច្បាប់ ក្នុងសិទ្ធិស្មើភាពគ្នា ដោយហេងបានរៀបរាប់ថា៖ «កាលពី៤ឆ្នាំមុន ខ្ញុំហ៊ានបង្ហាញប្រាប់ក្រុមគ្រួសារខ្ញុំ នៅពេលដែលខ្ញុំមានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ។ ខ្ញុំសង្ឃឹមថា កម្ពុជានឹងផ្តល់សិទ្ធិពេញលេញ និងស្មើភាពដល់ពួកយើង ចាប់តាំងពីការរៀបអាពាហិពិពាហិ រហូតដល់ការចូលរួមប្រចាំថ្ងៃ»។ ការប្រារព្ធរបស់ ACCESS 2 អនុលោមទៅតាម Cambodia’s Pride...
ACCESS 2 លើកកម្ពស់បរិយាបន្នពិការភាព និងផាសុកវត្ថុ នៅសហគមន៍ខេត្តសៀមរាប
នាពេលថ្មីៗនេះ កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) សហការជាមួយក្រុមប្រឹក្សាសកម្មភាពខេត្ត(PDAC) សៀមរាប បានគាំទ្រដល់វគ្គបណ្តុះបណ្តាល ស្តីពីបរិយាបន្នពិការភាព និងផាសុកវត្ថុ ដល់អជ្ញាធរឃុំ ស្រុក នៅក្នុងស្រុកសូត្រនិគម និងស្រុកពួក។ វគ្គបណ្តុះបណ្តាលនេះ កសាងនូវសមិទ្ធផលពី ACCESS ដំណាក់កាលទី១ និងពង្រឹងការបេ្តជ្ញាចិត្តរយៈពេលវែងរបស់កម្មវិធី ក្នុងការលើកកម្ពស់លទ្ធភាពទទួលបានសេវាសាធារណៈ ប្រកបដោយគុណភាព សម្រាប់ជនមានពិការភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ លោកស្រី ប៉ុក វង្សាចម្រុង ជាជំនួយការការិយាល័យ និងជាអ្នកទទួលភ្ញៀវនៃកម្មវិធី ACCESS 2 ព្រមទាំងជាសិក្ខាកាមមួយរូប បានចែករំលែកថា៖ «ការគិតគូរ ពីផាសុកវត្ថុ និងផាសុកសមរម្យគឺជាផ្នែកមួយនៃការឈានទៅសម្រេចបានបរិយាបន្នពិការភាព»។ ការផ្តោតលើ និងលទ្ធផលនៃវគ្គបណ្តុះបណ្តាល៖ វគ្គបណ្តុះបណ្តាលនេះគ្របដណ្តប់៖ គោលគំនិតនៃបរិយាបន្នពិការភាព និងការផ្តល់សេវាពាក់ព័ន្ធ ស្តង់ដារជាតិ ស្តីពីផាសុកវត្ថុ ឧបករណ៍ និងធនធានដើម្បីគំាទ្រដល់ការអនុវត្តន៍ក្នុងមូលដ្ឋាន យុទ្ធសាស្រ្តជាក់ស្តែងសម្រាប់ការគៀងគរថវិកាថ្នាក់ក្រោមជាតិ សម្រាប់សកម្មភាពបរិយាបន្នពិការភាព លទ្ធផលសំខាន់ៗ បង្កើនចំណេះដឹងក្នុងចំណោមអ្នកចូលរួម ស្តីពីបរិយាបន្នពិការភាព និងស្តង់ដារផាសុកវត្ថុ សកម្មភាពរួមត្រូវបានកំណត់ ដើម្បីបញ្ចូលទៅក្នុងផែនការការងារប្រចាំឆ្នាំរបស់ស្ថាប័ននៅតាមមូលដ្ឋាន លោក ស៊ីន ចាន់ថុល អភិបាលនៃគណៈអភិបាលស្រុកពួក បានចែករំលែកថា អជ្ញាធរមូលដ្ឋាន កំពុងបង្កើនការពិគ្រោះយោបល់ជាមួយជនមានពិការភាព ដើម្បីយល់កាន់តែច្បាស់អំពីតម្រូវការរបស់ពួកគេ និងដើម្បីឆ្លើយតបកាន់តែមានប្រសិទ្ធិភាព តាមរយៈបរិយាបន្នអភិបាលកិច្ច។ លោកស្រី ទុយ លាំ អភិបាលរងស្រុកសូត្រនិគម បានមានមតិស្វាគមន៍នៅក្នុងវគ្គបណ្តុះបណ្តាល ដោយចែករំលែកថា៖ «វគ្គបណ្តុះបណ្តាលនេះ ជួយយើងពង្រឹងការយល់ដឹងបន្ថែមទៀត ដើម្បីគាំទ្រជនមានពិការភាពនៅក្នុងសហគមន៍ឱ្យកាន់តែប្រសើរ»។ សកម្មភាពសំខាន់ៗដែលកំណត់ដោយសិក្ខាកាម៖ សិក្ខាកាមនីមួយៗ ស្នើរតាមដានសកម្មភាព សម្រាប់ផែនការសកម្មភាពប្រចាំឆ្នាំ រួមទាំង៖ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីបរិយាបន្នពិការភាព និងកិច្ចគាំពារសង្គម ពង្រឹងផាសុកវត្ថុនៃអគារសធារណៈ ដូចជា សាលារៀន មណ្ឌលសុខភាព និងសេវាពាក់ព័ន្ធនឹងអនាម័យ ទឹកស្អាត (WASH) ...
ACCESS 2 និងក្រសួងកិច្ចការនារី ពង្រឹងផែនការការងារឆ្នាំទី៣ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដើម្បីគាំទ្រដល់ជនរងគ្រោះឱ្យកាន់តែប្រសើរ
កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) កំពុងពង្រីកភាពជាដៃគូជាមួយក្រសួងកិច្ចការនារី ដើម្បីធានាបាននូវសេវាកាន់តែរឹងមាំនៅខេត្តគោលដៅទាំង៤ មានដូចជាខេត្តកំពង់ស្ពឺ កំពង់ចាម សៀមរាប និងរតនគិរី។ ACCESS 2 និងក្រសួងកិច្ចការនារី បាននឹងកំពុងធ្វើការជាមួយគ្នា ឆ្ពោះទៅរកលទ្ធផលវិនិយោគចុងបញ្ចប់នៃកម្មវិធី៖ សេវាផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងសេវាផ្នែកពិការភាព មានគុណភាពខ្ពស់ដែលផ្តល់ទៅដល់មនុស្សកាន់តែច្រើន ផែនការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឆ្លើយតបទៅនឹងអាទិភាពរបស់ជនរងគ្រោះ និងជនមានពិការភាព ស្របតាមផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព និងផែនការសកម្មភាពជាតិដើម្បីទប់ស្កាត់អំពើហិង្សាលើស្រ្តី សិក្ខាសាលាផ្តោតលើផែនការឆ្នាំទី៣ ឱ្យកាន់តែច្បាស់លាស់ នៅក្នុងខែឧសភា ឆ្នាំ២០២៥ មន្រ្តីក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី និងដៃគូអនុវត្តជាយុទ្ធសាស្រ្ត បានជួបប្រជុំគ្នា នៅរាជធានីភ្នំពេញ នៅក្នុងសិក្ខាសាលាផែនការរួម ដែលក្រុមការងារ៖ ឆ្លុះបញ្ចាំងនូវសមិទ្ធផលឆ្នាំទី២ រួមទាំងការចេញនូវទម្រង់របាយការណ៍ស្តង់ដារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ បង្វឹកការគ្រប់គ្រងករណីដែលបានពង្រីក និងសាកល្បងអនុវត្តទម្រង់របាយការណ៍សម្រាប់សេវាជនរងគ្រោះ ផ្លាស់ប្តូរបទពិសោធមេរៀនដែលរៀនសូត្របាន អំពីកិច្ចអន្តរាគមន៍នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កំណត់ការងារអាទិភាពសកម្មភាពរួម សម្រាប់ខែកក្កដា ឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៦ ដោយផ្តោតលើការបង្វឹក និងការណែនាំពីដៃគូរដ្ឋាភិបាល សំឡេងពីសិក្ខាសាលា លោកជំទាវ ទេស ចន្ទសារឿន អនុរដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា៖ «សិក្ខាសាលានេះ បង្កើនការយល់ដឹងរបស់យើងកាន់តែច្បាស់លាស់ អំពីអ្វីដែលត្រូវអនុវត្តជារៀងរាល់ឆ្នាំ និងអ្វីដែលត្រូវការគាំទ្រ និងកិច្ចសហការរវាងរដ្ឋាភិបាល និងដៃគូអនុវត្តជាយុទ្ធសាស្រ្ត»។ លោកស្រី Sophia Cason ប្រធានក្រុមកម្មវិធី ACCESS 2 បានមានប្រសាសន៍ដែរថា៖ «នៅឆ្នាំទី៣នេះ ACCESS 2 ផ្តោតលើការបង្វឹកដោយផ្ទាល់នៅថ្នាក់ក្រោមជាតិ ដើម្បីឱ្យសេវាអនុលោមទៅនឹងប្រព័ន្ធរបស់រដ្ឋាភិបាល និងអាទិភាពរបស់ជនរងគ្រោះ»។ លទ្ធផលសំខាន់ៗ សេចក្តីព្រាងផែនការងាររួមដែលបានពិភាក្សាសម្រាប់ខេត្តនីមួយៗ បង្ហាញពីសូចនករ ពេលវេលា និងតួនាទីច្បាស់លាស់ បន្តសាកល្បង និងពង្រីកបែបបទរាយការណ៍តាមទម្រង់នៃការរាយការណ៍ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងឧបករណ៍គ្រប់គ្រងករណីដែលផ្តោតលើជនរងគ្រោះ ប្តេជ្ញាពិនិត្យការរៀនសូត្រប្រចាំត្រីមាស ដើម្បីតាមដានពីវឌ្ឍនភាព...
វគ្គបណ្តុះបណ្តាលរំលឹក ពង្រឹកក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងលើកកម្ពស់ស្តង់ដារគុណភាពសេវា
កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី–កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) បាននឹងកំពុងធ្វើការឆ្ពោះទៅរកលទ្ធផលចុងបញ្ចប់កម្មវិធីចំនួន២៖ ទី១ សេវាអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងពិការភាពដែលមានគុណភាពខ្ពស់ ទៅដល់ប្រជាជនកាន់តែច្រើននៅក្នុងខេត្តគោលដៅ និងទី២ គឺផែនការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឆ្លើយតបទៅនឹងអាទិភាពរបស់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព។ សិក្ខាសាលាឆ្លុះបញ្ចាំងដែលធ្វើឡើងនៅខេត្តកំពតកាលពីដើមឆ្នាំ២០២៥ បានបញ្ជាក់ថា សមាជិកក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅថ្នាក់ខេត្ត និងថ្នាក់ស្រុក ត្រូវការជំនាញខ្លាំងជាងមុន ដើម្បីពិនិត្យគុណភាពនៃការផ្តល់សេវា និងប្រើប្រាស់ឧបករណ៍ប៉ាន់ប្រមាណវឌ្ឍនភាពសូចនករ១១ និង១៣ (PE11 & PE13) ប្រកបដោយប្រសិទ្ធភាព។ ការឆ្លើយតបនឹងគម្លាតនេះ ACCESS 2 បានរៀបចំវគ្គបណ្តុះបណ្តាលបន្ថែមសម្រាប់សមាជិកក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងដៃគូអនុវត្តជាយុទ្ធសាស្រ្ត នៅខេត្តកំពង់ស្ពឺ កំពង់ចាម សៀមរាប និងខេត្តរតនគិរី។ អ្វីដែលវគ្គបណ្តុះបណ្តាលគ្របដណ្តប់ ឧបករណ៍ត្រួតពិនិត្យ៖ ការអនុវត្តន៍ជាក់ស្តែង លំហាត់ផ្អែកលើបញ្ជីត្រួតពិនិត្យសេវា (ការពេញចិត្តរបស់អតិថិជន គាំទ្រផ្នែកច្បាប់ និងស្តង់ដាអប្បរមានៃការប្រឹក្សាមូលដ្ឋានជាមួយនឹងការបញ្ជូន) ការរំពឹងទុកនៃការអនុវត្តន៍៖ ការបង្វឹកជាជំហ៊ានៗលើការប្រមូល ការដាក់ពិន្ទុ និងការបកស្រាយទិន្នន័យ PE11 & PE13 ការវិភាគទិន្នន័យ និងការធ្វើបទបង្ហាញ៖ ប្រែក្លាយទិន្នន័យត្រួតពិនិត្យទៅជាការរកឃើញច្បាស់លាស់ និងអនុសាសន៍ដែលអាចធ្វើសកម្មភាពបាន ការធ្វើផែនការសហការ៖ ធ្វើសេចក្តីព្រាងផែនការការងារខេត្ត ដើម្បីណែនាំការចុះត្រួតពិនិត្យរួមគ្នា និងការផ្តល់យោបល់ទាន់ពេលវេលាទៅកាន់អ្នកផ្តល់សេវា លទ្ធផលដំបូង តាមរយៈការវាយតម្លៃក្រោយវគ្គបណ្តុះបណ្តាល បានបង្ហាញថា អ្នកចូលរួមគ្រប់រូប បានផ្លាស់ប្តូរចេញពីក្រុមពិន្ទុកទាប (១ដល់៥) ពាក់កណ្តាលនៃចំនួនអ្នកចូលរួមសម្រេចបានក្នុងកម្រិតមធ្យម (៦ ដល់១០) និងអ្នកនៅសល់សម្រេចបានក្នុងកម្រិតខ្ពស់ (១១ដល់១៦)។ អ្នកចូលរួមបានរាយការណ៍អំពីទំនុកចិត្តក្នុងការអនុវត្តន៍ PE11 & PE13 ជាប់លាប់ វិភាគទិន្នន័យ និងបង្ហាញលទ្ធផលទៅកាន់អ្នកផ្តល់សេវាជួរមុខ សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវា។ ការយល់ព្រមពីថ្នាក់ដឹកនាំ លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមនេះ ដោយកត់សម្គាល់ថា៖ «ការគាំទ្រជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងសេវាផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ...
អូស្រ្តាលីគាំទ្រសមភាពយេនឌ័រ និងកិច្ចខិតខំប្រឹងប្រែងបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រីនៅកម្ពុជា
អូស្រ្តាលី និងកម្ពុជា បន្តពង្រឹងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការជំរុញអភិបាលកិច្ច ប្រកបដោយគណនេយ្យភាព បរិយាបន្ន និងភាពជាម្ចាស់របស់រដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) ។ ក្នុងភាពជាដៃគូនេះ គឺពង្រឹងសមត្ថភាពនៃរចនាសម្ព័ន្ធអភិបាលកិច្ចខេត្ត និងមូលដ្ឋាន ដើម្បីផ្តល់សេវាប្រកបដោយសមធម៌ បរិយាបន្ន និងនិរន្តរភាព ជាពិសេសផ្តល់ជាប្រយោជន៍ដល់ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ (more…)
អូស្រ្តាលីគាំទ្រសមភាពយេនឌ័រ និងកិច្ចខិតខំប្រឹងប្រែងបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រីនៅកម្ពុជា
ការបង្ហោះដើមនៅក្នុងប្រកាសរបស់ស្ថានទូតអូស្រ្តាលីខាងក្រោម (English below)... - Australian Embassy, Cambodia | Facebook
អូស្រ្តាលីគាំទ្រសមភាពយេនឌ័រ និងកិច្ចខិតខំប្រឹងប្រែងបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រីនៅកម្ពុជា
ការបង្ហោះដើមនៅក្នុងប្រកាសរបស់ស្ថានទូតអូស្រ្តាលីខាងក្រោម (English below)... - Australian Embassy, Cambodia | Facebook
ការលើកកម្ពស់សមធម៌ និងសិទ្ធិជនមានពិការភាព និងការគាំទ្រប្រព័ន្ធគាំពារសង្គមដ៏រឹងមាំ គឺជាផ្នែកមួយដ៏សំខាន់នៃការចូលរួមជាអន្តរជាតិរបស់អូស្ត្រាលី
ការបង្ហោះដើមនៅក្នុងប្រកាសរបស់ស្ថានទូតអូស្រ្តាលីខាងក្រោម (1) (English below) ការលើកកម្ពស់សមធម៌... - Australian Embassy, Cambodia | Facebook
វគ្គបណ្តុះបណ្តាលរំលឹក ពង្រឹងកន្លែងការងារប្រកបដោយសុវត្ថិភាព និងបរិយាបន្ន
កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី–កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) បន្តរក្សាបាននូវស្តង់ដាខ្ពស់ នៃការប្រព្រឹត្តិនៃគ្រប់កន្លែងការងារ។ (more…)
ប្រារព្វពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ជាមួយក្រុមគ្រួសារកម្មវិធី ACCESS 2
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលតែងតែហៅថា ចូលឆ្នាំថ្មី គឺជាពិធីបុណ្យមួយដែលគួរឱ្យស្រឡាញ់បំផុតរបស់កម្ពុជា។ ពិធីនេះប្រារព្វឡើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា វាជានិម្មិតរូបនៃការបន្ត ការរំលឹកគុណ និងក្តីសង្ឃឹមសម្រាប់ភាពចំរុងចម្រើន និងសេចក្តីសុខសាន្តក្នុងឆ្នាំខាងមុខ។ នៅក្នុងកំឡុងពេលនេះ ប្រជាជនកម្ពុជាបានជួបជុំគ្នា ដើម្បីចូលរួមក្នុងសកម្មភាពនានាទៅតាមប្រពៃណីជាតិខ្មែរ និងទស្សនាតំបន់វប្បធម៌ ប្រវត្តិសាស្រ្ត និងរមណីដ្ឋាននានា ដើម្បីពង្រឹងចំណងមិត្តភាពក្នុងក្រុមគ្រួសារ និងសហគមន៍។ (more…)
បង្កើនសមត្ថភាពអ្នកធ្វើការជាមួយសហគមន៍៖ ពង្រឹងការគាំទ្រលើការព្យាបាលការនិយាយនៅទីជនបទ
កាលពីថ្ងៃទី ២៥-២៨ ខែមីនា ឆ្នាំ ២០២៥ អង្គការអូអាយស៊ី កម្ពុជា (OIC Cambodia) បានបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតទី១ (ជុំទី ២) ដោយជោគជ័យ ក្នុងគម្រោង «ការបញ្ជ្រាបចំណេះដឹង និងការអនុវត្តការព្យាបាលការនិយាយ ទៅក្នុងសេវា និងបុគ្គលិកសុខាភិបាល»។ វគ្គបណ្តុះបណ្តាលនេះ គាំទ្រដោយ កម្មវិធី ACCESS 2 ដែលការផ្តួចផ្តើមគំនិតក្នុងគោលបំណងលើកកម្ពស់ការព្យាបាលការនិយាយនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ។ (more…)


