គម្រោងស្នើសុំជំនួយហិរញ្ញវត្ថុនៃកម្មវិធី ACCESS ជុំទី ១ ត្រូវបានបិទជាស្ថាពរ។
កម្មវិធី ACCESS នឹងផ្សព្វផ្សាយការអំពាវនាវឱ្យដាក់សំណើបង្ហាញពីចំណាប់អារម្មណ៍លើគម្រោងស្នើសុំជំនួយហិរញ្ញវត្ថុដែលនឹងរួមចំណែកដល់ការសម្រេចបានលទ្ធផលកម្មវិធី។
យន្តការវិនិយោគដែលមានភាពប្រកួតប្រជែង (CIMP) នៃកម្មវិធី ACCESS នឹងផ្តល់ជំនួយហិរញ្ញវត្ថុដល់ភាគីពាក់ព័ន្ធដើម្បីចូលរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព និងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី។ CIMP នឹងបំពេញបន្ថែមលើធនធានដែលមានស្រាប់របស់រាជរដ្ឋាភិបាលកម្ពុជា និងកំណត់អាទិភាពលើការគាំទ្រចំពោះសកម្មភាពការងារតាមរយៈដំណើរនៃការរៀបចំផែនការរួមគ្នាដែលដឹកនាំដោយក្រសួងសំខាន់ៗនៃរាជរដ្ឋាភិបាល។
អង្គភាព/ស្ថាប័នដែលមានលក្ខណៈសម្បត្តិអាចចូលរួមបានមាន៖ ទីភ្នាក់ងារ UNs អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល អង្គការតំណាងជនពិការ វិស័យឯកជន និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ។
សម្រាប់ព័ត៌មានលម្អិតស្តីពីលក្ខណៈសម្បត្តិអាចចូលរួមបាន សូមទាញយកឯកសារភ្ជាប់មកនេះ ស្តីពីសេចក្តីណែនាំសម្រាប់ការអំពាវនាវឱ្យដាក់សំណើរបង្ហាញពីចំណាប់អារម្មណ៍។
ឈ្មោះកម្មវិធី | កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ |
---|---|
យន្តការផ្តល់ហិរញ្ញប្បទាន | យន្តការវិនិយោគដែលមានភាពប្រកួតប្រជែងរបស់កម្មវិធី ACCESS (ហៅកាត់ថា CIM) |
សមាសភាគគោលដៅរបស់កម្មវិធី ACCESS |
|
កាលបរិច្ឆេទ និងពេលវេលាបិទការដាក់សំណើ | នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៩ ត្រឹមម៉ោង ០៥:០០រសៀល (ម៉ោងនៅកម្ពុជា) |
បែបបទនៃការដាក់សំណើ |
|
ទំនាក់ទំនងសម្រាប់ពត៌មានបន្ថែម | អ៊ីម៉ែល : cim@access2cambodia.org |
កាលបរិច្ឆេទ និងពេលវេលាបិទលែងទទួលសំណួរ | នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ ត្រឹមម៉ោង ០៥:០០រសៀល (ម៉ោងនៅកម្ពុជា) |
កិច្ចប្រជុំពន្យល់ដោយសង្ខេបអំពីការអំពាវនាវពីការដាក់សំណើបង្ហាញពីចំណាប់អារម្មណ៍ |
|