ឱកាសស្នើសុំជំនួយហិរញ្ញវត្ថុ

គម្រោងស្នើសុំជំនួយហិរញ្ញវត្ថុនៃកម្មវិធី ACCESS ជុំទី ១ ត្រូវបានបិទជាស្ថាពរ។

កម្មវិធី ACCESS នឹងផ្សព្វផ្សាយការអំពាវនាវឱ្យដាក់សំណើបង្ហាញពីចំណាប់អារម្មណ៍លើគម្រោងស្នើសុំជំនួយហិរញ្ញវត្ថុដែលនឹងរួមចំណែកដល់ការសម្រេចបានលទ្ធផលកម្មវិធី។

យន្តការវិនិយោគដែលមានភាពប្រកួតប្រជែង (CIMP) នៃកម្មវិធី ACCESS នឹងផ្តល់ជំនួយហិរញ្ញវត្ថុដល់ភាគីពាក់ព័ន្ធដើម្បីចូលរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព និងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី។ CIMP នឹងបំពេញបន្ថែមលើធនធានដែលមានស្រាប់របស់រាជរដ្ឋាភិបាលកម្ពុជា និងកំណត់អាទិភាពលើការគាំទ្រចំពោះសកម្មភាពការងារតាមរយៈដំណើរនៃការរៀបចំផែនការរួមគ្នាដែលដឹកនាំដោយក្រសួងសំខាន់ៗនៃរាជរដ្ឋាភិបាល។

អង្គភាព/ស្ថាប័នដែលមានលក្ខណៈសម្បត្តិអាចចូលរួមបានមាន៖ ទីភ្នាក់ងារ UNs អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល អង្គការតំណាងជនពិការ វិស័យឯកជន និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ។

សម្រាប់ព័ត៌មានលម្អិតស្តីពីលក្ខណៈសម្បត្តិអាចចូលរួមបាន សូមទាញយកឯកសារភ្ជាប់មកនេះ ស្តីពីសេចក្តីណែនាំសម្រាប់ការអំពាវនាវឱ្យដាក់សំណើរបង្ហាញពីចំណាប់អារម្មណ៍

ឈ្មោះកម្មវិធី កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌
យន្តការផ្តល់ហិរញ្ញប្បទាន យន្តការវិនិយោគដែលមានភាពប្រកួតប្រជែងរបស់កម្មវិធី ACCESS (ហៅកាត់ថា CIM)
សមាសភាគគោលដៅរបស់កម្មវិធី ACCESS
  • លទ្ធភាពទទួលបានសេវាសម្រាប់ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ
  • លទ្ធភាពទទួលបានសេវាសម្រាប់ជនមានពិការភាព
កាលបរិច្ឆេទ និងពេលវេលាបិទការដាក់សំណើ នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៩ ត្រឹមម៉ោង ០៥:០០រសៀល (ម៉ោងនៅកម្ពុជា)
បែបបទនៃការដាក់សំណើ
  • ឯកសារអេឡិកត្រូនិកតាម៖ cim@access2cambodia.org
  • ដាក់ជាក្រដាស៖ នៅការិយាល័យ ACCESS អគារអានីណា ជាន់ទី៣ បន្ទប់លេខ២៤០ ផ្លូលេខ២៧១ សង្កាត់បឹងទំពន់ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទំនាក់ទំនងសម្រាប់ពត៌មានបន្ថែម អ៊ីម៉ែល : cim@access2cambodia.org
កាលបរិច្ឆេទ និងពេលវេលាបិទលែងទទួលសំណួរ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ ត្រឹមម៉ោង ០៥:០០រសៀល (ម៉ោងនៅកម្ពុជា)
កិច្ចប្រជុំពន្យល់ដោយសង្ខេបអំពីការអំពាវនាវ​ពីការដាក់សំណើបង្ហាញពីចំណាប់អារម្មណ៍
  • នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ២០១៩ (ទីកន្លែងជាក់លាក់នឹងបញ្ជាក់តាមក្រោយ)
  • សម្រាប់ការចូលរូមរបស់លោក/លោកស្រីសូមផ្តល់ពត៌មានមកកាន់៖ cim@access2cambodia.org
សេចក្តីណែនាំ ទាញយក
ទម្រង់គំរូ ទាញយក
សំណួរដែលសួរញឹកញ៉ាប់

(ក្រោយថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩)

ទាញយក