អបអរសាទរ លោកស្រី ហ៊ុំ ណៃរ៉ុង វីរៈនារីផ្នែកបរិយាបន្នសង្គមប្រចាំខេត្តកំពង់ចាម
សូមចូលមើលខ្លឹមសារដើមក្នុង Facebook ស្ថានទូតអូស្ត្រាលី ខាងក្រោម អបអរសាទរ លោកស្រី... - Australian Embassy, Cambodia | Facebook
កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ - ដំណាក់កាលទី២ (ACCESS 2)
សូមចូលមើលខ្លឹមសារដើមក្នុង Facebook ស្ថានទូតអូស្ត្រាលី ខាងក្រោម អបអរសាទរ លោកស្រី... - Australian Embassy, Cambodia | Facebook
សូមចូលមើលខ្លឹមសារដើមក្នុង Facebook ស្ថានទូតអូស្ត្រាលី ខាងក្រោម (English below)... - Australian Embassy, Cambodia | Facebook
លោកស្រី ណៃរ៉ុង បានត្រូវបានទទួលស្គាល់ជាវីរៈនារីផ្នែកបរិយាបន្នសង្គម នៅក្នុងមូលដ្ឋានរបស់គាត់ ក្នុងខេត្តកំពង់ចាម។ លោកស្រី បានបេ្តជ្ញាចិត្តយ៉ាងមោះមុត ក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាព ដែលនាំឱ្យមានការបោះជំហ៊ានមួយយ៉ាងសំខាន់ នៅក្នុងការអនុវត្តឱ្យកាន់តែប្រសើរនូវសមធម៌សម្រាប់ជនមានពិការភាពនៅក្នុងខេត្ត។ សូមស្វែងយល់បន្ថែមអំពីដំណើររឿងរបស់គាត់នៅខាងក្រោម។ (more…)
កម្មវិធី ACCESS 2 ត្រូវបានតាក់តែងឡើង ដោយមានយន្តការក្រុមការងារតាមផ្នែកបីផ្សេងគ្នា មានដូចជា ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ បរិយាបន្នពិការភាព និងការស្តារលទ្ធភាពពលកម្ម។ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងកិច្ចការនារី ជាមួយកម្មវិធី ACCESS 2 បានសហដឹកនាំ និងផ្តួចផ្តើមកិច្ចប្រជុំលើកទី១ ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ (more…)
កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ កម្មវិធី ACCESS 2 បានបើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាភិបាលជាលើកទី១ របស់ខ្លួន។ សមាជិកនៃគណៈកម្មការប្រឹក្សាភិបាល រួមមាន តំណាងមកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសុខាភិបាល ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងមហាផ្ទៃ និងនិងគណៈកម្មការជាតិសម្រាប់លេខាធិការដ្ឋាន អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ជាងនេះទៀត នៅក្នុងកិច្ចប្រជុំនេះ ក៏មានតំណាងមកពីដៃគូអនុវត្តជាយុទ្ធសាស្រ្តរបស់កម្មវិធី ACCESS 2 ក្រុមការងារស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS 2 ផងដែរ។ ASC គឺជារចនាសម្ព័ន្ធអភិបាលកិច្ចកម្រិតខ្ពស់បំផុតសម្រាប់កម្មវិធី ដែលជួបប្រជុំជារៀងរាល់ឆ្នាំម្តង។ (more…)
គណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត គឺជាយន្តការមួយនៃរចនាសម្ព័ន្ធអភិបាលកិច្ចកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ — ដំណាក់កាលទី២ (ACCESS 2) ដែលនឹងរៀបចំកិច្ចប្រជុំរៀងរាល់៦ខែម្តង និងធ្វើការពិនិត្យអំពីសមិទ្ធផល និងហានិភ័យ ក៏ដូចជាតម្រង់ទិសនៃការអនុវត្តផ្សេងៗរបស់កម្មវិធីឱ្យអនុលោមតាមអាទិភាពរបស់ខេត្ត។ (more…)
កាលពីចុងខែឧសភា ឆ្នាំ២០២៤ នៅខេត្តសៀមរាប កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) បានផ្តល់សិក្ខាសាលាបណ្តុះបណ្តាលចំនួន៤ដាច់ដោយឡែក ស្តីពីសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម (GEDSI) ។ (more…)
កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ បានបញ្ចប់នូវសិក្ខាសាលាចំនួន៣ ជាមួយអជ្ញាធរនៅថ្នាក់ក្រោមជាតិ និងដៃគូអនុវត្តន៍ជាយុទ្ធសាស្រ្ត (SIPs)។ សិក្ខាផ្សព្វផ្សាយទាំងនេះ បានរៀបចំនៅខេត្តសៀមរាប កំពង់ចាម និងខេត្តកំពង់ស្ពឺ កំឡុងខែឧសភា ឆ្នាំ២០២៤។ (more…)
កំឡុងខែមេសា ឆ្នាំ២០២៤ កម្មវិធីសហប្រតិបត្តិការអូស្រ្តាលីដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីគោលនយោបាយសុវត្ថិភាព ផ្តល់ដល់សមភាគីរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងដៃគូយុទ្ធសាស្រ្តអនុវត្តកម្មវិធីរបស់ ACCESS 2 ដែលធ្វើការលើវិស័យពិការភាព និង/ឬ ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ (more…)
ប្រជាជនខ្មែរ ប្រារព្វពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជារៀងរាល់ឆ្នាំ កំឡុងខែមេសា។ នេះជាពេលវាលាដ៏ល្អ សម្រាប់ពលរដ្ឋខ្មែរក្នុងការជួបជុំគ្នាលេងល្បែងប្រជាប្រិយខ្មែរ និងជួបជុំក្រុមគ្រួសារកំឡុងពេលវាលាដ៏សំខាន់នេះ។ (more…)