ពង្រឹងការឆ្លើយតបរបស់កម្ពុជា ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ៖ ខ្លឹមសារពីកិច្ចប្រជុំលើកទី៣ ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ

កម្មវិធី ACCESS 2 របស់អូស្ត្រាលី បាននឹងកំពុងធ្វើការក្នុងភាពជាដៃគូជាមួយក្រសួង និងអ្នកជំនាញក្នុងតំបន់នៃកម្ពុជា ដើម្បីធ្វើឱ្យសេវាសម្រាប់ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ កាន់តែមានបរិយាបន្ន និងការសម្របសម្រួលកាន់ប្រសើរ ព្រមទាំងផ្តល់ភាពងាយស្រួលទៅអ្នកទាំងនោះ។​

ការប្រមូលផ្តុំធាតុចូលសំខាន់ៗ កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៥

ក្រសួងកិច្ចការនារី បានដឹកនាំកិច្ចប្រជុំលើកទី៣ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលបានអញ្ជើញមន្រ្តីថ្នាក់ខេត្ត និងដៃគូរបស់ ACCESS 2 ដើម្បីរួមគ្នាពិនិត្យមើលពីវឌ្ឍនភាព និងរៀបចំផែនការការងាររយៈពេល៦ខែបន្ទាប់។

អ្នកចូលរួមក្នុងកិច្ចប្រជុំ រួមមាន៖ តំណាងមកពីមន្ទីរកិច្ចការនារីនៅក្នុងខេត្តគោលដៅរបស់ ACCESS 2 ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតីសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាននៃកណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដៃគូអនុវត្តជាយុទ្ធសាស្រ្តផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS 2 ។

ទិសដៅឆ្ពោះទៅមុខ

  • បច្ចេកវិទ្យាដែលសម្របសម្រួលឱ្យមានអំពើហិង្សាទាក់ទងនឹងយេនឌ័រកើតឡើង (Tech-facilitated GBV) ៖ ចំពោះកិច្ចការនេះ ក្រុមការងារបានបង្ហាញពីវិធីបញ្ជូន និងឆ្លើយតបនឹងការរំលោភបំពានតាមអនឡាញ រួមទាំងការធ្វើកោសល្យវិច្ច័យ និងដំណើរការរាយការណ៍/ដាក់ពាក្យបណ្តឹង ដើម្បីធ្វើឱ្យដំណើរការមានសុវត្ថិភាព និងរហ័សជាងមុន។​
  • ភស្តុតាងនៃសកម្មភាព៖
    • អង្គការ CARE បានចែករំលែកផ្នែកសមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម ពីខេត្តរតនគិរី
    • អង្គការ TPO គូសបញ្ជាក់ពីសុខភាពផ្លូវចិត្តរបស់​​បុគ្គលិកផ្តល់សេវាផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅជួរមុខ
    • អង្គការ UN Women បានធ្វើបច្ចុប្បន្នភាពពីនីតិវិធីប្រតិបត្តិស្តង់ដារ
    • ចំណែកអង្គការ UNFPA បានគូសបញ្ជាក់អំពីការប្រមូលទិន្នន័យនៃការគ្រប់គ្រងករណី

លោកស្រី ហ៊ែល សុធារតន៍ ប្រធានគ្រប់គ្រងផ្នែកកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានកោតសរសើរចំពោះភាពជាអ្នកដឹកនាំខេត្ត និងកិច្ចសហការរបស់ដៃគូអនុវត្តជាយុទ្ធសាស្រ្ត ដោយកត់សម្គាល់អំពីការរៀនសូត្ររួមគ្នា «ប្រែក្លាយបញ្ហាប្រឈមទៅជាដំណោះស្រាយ»។

ការសម្រេចចិត្ត និងជំហ៊ានបន្ទាប់

  • អនុម័តផែនការរួមរយៈពេល៦ខែផ្នែកGBV ដោយលោកជំទាវ ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភវិឌ្ឍសង្គម នៃក្រសួងកិច្ចការនារី
  • អាទិភាពបន្ទាន់៖
    • ពង្រីកការគាំទ្រផ្នែកសុខភាពផ្លូវចិត្ត សម្រាប់អ្នកផ្តល់សេវា តាមរយៈក្រសួងសុខាភិបាល
    • ធ្វើឱ្យការត្រួតពិនិត្យ និងចងក្រងឯកសារ កាន់តែច្បាស់លាស់ ដើម្បីឱ្យខេត្តអាចតាមដានគុណភាពសេវា កាន់តែងាយស្រួល និងទាន់ពេលវេលា

សម្រង់មតិពីលោកជំទាវ ញាណ សុចិត្រា

«ផែនការការងារដែលយើងអនុម័តនៅថ្ងៃនេះ វាលើសពីឯកសារ វាគឺជាការប្តេជ្ញាចិត្តរួមគ្នា ដើម្បីធានាថា ជនរងគ្រោះទទួលបានការគាំទ្រទាន់ពេលវេលា ប្រកបដោយសេចក្តីថ្លៃថ្នូរ ហើយយើងនៅតែរក្សានូវប្រព័ន្ធមួយដែលមានបរិយាបន្ន ដែលរួមចំណែកកម្ពុជាឆ្ពោះទៅមុខ»។

ហេតុអ្វីបានការងារនេះសំខាន់

ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ជំរុញឱ្យសម្រេចបានលទ្ធផលពាក់កណ្តាលកម្មវិធីចំនួនពីរ៖

  • គុណភាពសេវាកាន់តែប្រសើរ ដែលផ្តោតលើសេវាផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដោយផ្តល់វគ្គបណ្តុះបណ្តាលដល់អ្នកផ្តល់សេវា
  • គោលនយោបាយ និងផែនការការងារឆ្លើយតបចំពោះស្រ្តី និងជនមានពិការភាព

តាមរយៈបទបង្ហាញពីរបៀបឆ្លើយតបការរំលោភបំពានតាមបច្ចេកវិទ្យាដែលសម្របសម្រួលឱ្យមានអំពើហិង្សាទាក់ទងនឹងយេនឌ័រកើតឡើង បានផ្តល់នូវការគិតគូរទាំងផ្នែកសុខមាលភាព និងគុណភាពទិន្នន័យ និងភាពជាដៃគូ ដែលរួមចំណែកដល់លទ្ធផលវិនិយោគចុងបញ្ចប់កម្មវិធី ACCESS 2 ក្នុងការផ្តល់សេវាប្រកបដោយ និរន្តរភាព និងសមធម៌នៅទូទាំងប្រទេស ខណៈដែលគោលដៅរួមរបស់អូស្រ្តាលីជំរុញយ៉ាងទូលំទូលាយ ក្នុងការបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី៕