កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី–កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) បាននឹងកំពុងធ្វើការឆ្ពោះទៅរកលទ្ធផលចុងបញ្ចប់កម្មវិធីចំនួន២៖ ទី១ សេវាអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងពិការភាពដែលមានគុណភាពខ្ពស់ ទៅដល់ប្រជាជនកាន់តែច្រើននៅក្នុងខេត្តគោលដៅ និងទី២ គឺផែនការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឆ្លើយតបទៅនឹងអាទិភាពរបស់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព។
សិក្ខាសាលាឆ្លុះបញ្ចាំងដែលធ្វើឡើងនៅខេត្តកំពតកាលពីដើមឆ្នាំ២០២៥ បានបញ្ជាក់ថា សមាជិកក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅថ្នាក់ខេត្ត និងថ្នាក់ស្រុក ត្រូវការជំនាញខ្លាំងជាងមុន ដើម្បីពិនិត្យគុណភាពនៃការផ្តល់សេវា និងប្រើប្រាស់ឧបករណ៍ប៉ាន់ប្រមាណវឌ្ឍនភាពសូចនករ១១ និង១៣ (PE11 & PE13) ប្រកបដោយប្រសិទ្ធភាព។ ការឆ្លើយតបនឹងគម្លាតនេះ ACCESS 2 បានរៀបចំវគ្គបណ្តុះបណ្តាលបន្ថែមសម្រាប់សមាជិកក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងដៃគូអនុវត្តជាយុទ្ធសាស្រ្ត នៅខេត្តកំពង់ស្ពឺ កំពង់ចាម សៀមរាប និងខេត្តរតនគិរី។
អ្វីដែលវគ្គបណ្តុះបណ្តាលគ្របដណ្តប់
- ឧបករណ៍ត្រួតពិនិត្យ៖ ការអនុវត្តន៍ជាក់ស្តែង លំហាត់ផ្អែកលើបញ្ជីត្រួតពិនិត្យសេវា (ការពេញចិត្តរបស់អតិថិជន គាំទ្រផ្នែកច្បាប់ និងស្តង់ដាអប្បរមានៃការប្រឹក្សាមូលដ្ឋានជាមួយនឹងការបញ្ជូន)
- ការរំពឹងទុកនៃការអនុវត្តន៍៖ ការបង្វឹកជាជំហ៊ានៗលើការប្រមូល ការដាក់ពិន្ទុ និងការបកស្រាយទិន្នន័យ PE11 & PE13
- ការវិភាគទិន្នន័យ និងការធ្វើបទបង្ហាញ៖ ប្រែក្លាយទិន្នន័យត្រួតពិនិត្យទៅជាការរកឃើញច្បាស់លាស់ និងអនុសាសន៍ដែលអាចធ្វើសកម្មភាពបាន
- ការធ្វើផែនការសហការ៖ ធ្វើសេចក្តីព្រាងផែនការការងារខេត្ត ដើម្បីណែនាំការចុះត្រួតពិនិត្យរួមគ្នា និងការផ្តល់យោបល់ទាន់ពេលវេលាទៅកាន់អ្នកផ្តល់សេវា
លទ្ធផលដំបូង
តាមរយៈការវាយតម្លៃក្រោយវគ្គបណ្តុះបណ្តាល បានបង្ហាញថា អ្នកចូលរួមគ្រប់រូប បានផ្លាស់ប្តូរចេញពីក្រុមពិន្ទុកទាប (១ដល់៥) ពាក់កណ្តាលនៃចំនួនអ្នកចូលរួមសម្រេចបានក្នុងកម្រិតមធ្យម (៦ ដល់១០) និងអ្នកនៅសល់សម្រេចបានក្នុងកម្រិតខ្ពស់ (១១ដល់១៦)។ អ្នកចូលរួមបានរាយការណ៍អំពីទំនុកចិត្តក្នុងការអនុវត្តន៍ PE11 & PE13 ជាប់លាប់ វិភាគទិន្នន័យ និងបង្ហាញលទ្ធផលទៅកាន់អ្នកផ្តល់សេវាជួរមុខ សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវា។
ការយល់ព្រមពីថ្នាក់ដឹកនាំ
លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមនេះ ដោយកត់សម្គាល់ថា៖ «ការគាំទ្រជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងសេវាផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រកបដោយគុណភាព» និងស្របតាមការភាពបត់បែនរបស់រដ្ឋាភិបាលចំពោះការត្រួតពិនិត្យផ្អែកលើលទ្ធផល។ លោកជំទាវ បានលើកទឹកចិត្តដល់មន្រ្តី ដែលមិនបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ពិនិត្យឡើងវិញនូវឯកសារបណ្តុះបណ្តាល និងស្វែងយល់សេចក្តីសង្ខេបពីអ្នកគ្រប់គ្រងរបស់គាត់ ដោយបញ្ជាក់ពីភាពជាម្ចាស់នៅថ្នាក់មូលដ្ឋាននៃការធានាបាននូវគុណភាពសេវា។
ជំហ៊ានបន្ទាប់
នៅក្នុងត្រីមាសខាងមុខនេះ សមាជិកក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រនឹង៖
- អនុវត្តបញ្ជីត្រួតពិនិត្យ និង PE11 & PE13 នៅតំបន់គោលដៅរបស់ ACCESS 2
- ចងក្រង និងវិភាគលទ្ធផល សម្រាប់កិច្ចពិភាក្សានៅក្នុងកិច្ចប្រជុំសម្របសម្រួលប្រចាំត្រីមាស
- ធ្វើការជាមួយអ្នកផ្តល់សេវា ដើម្បីដោះស្រាយគម្លាតដែលបានកំណត់ និងតាមដានវឌ្ឍនភាព
ដោយក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ បំពាក់នូវជំនាញជាមួយនឹងឧបករណ៍ត្រួតពិនិត្យជាក់ស្តែង ACCESS 2 កំពុងជួយដល់តួអង្គនៅជួរមុខ ក្នុងការផ្តល់សេវាដែលផ្តោតលើជនរងគ្រោះ ប្រកបដោយគណនេយ្យភាព និងបន្តធ្វើឱ្យសេវាកាន់តែប្រសើរ ដែលនាំប្រទេសកម្ពុជាខិតទៅជិតគោលដៅនៃការគំាទ្រប្រកបដោយសុវត្ថិភាព រួមទាំងការគាំទ្រដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។