ចូលរួមជាមួយក្រុមការងារកម្មវិធី ACCESS 2 ប្រារព្វទិវាអន្តរជាតិនារីលើកទី១១៣ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤

នេះជាលើកទី១ ដែលក្រុមការងាររបស់កម្មវិធី ACCESS 2 បានចូលរួមប្រារព្វពិធីអន្តរជាតិនារី​ ឆ្នាំ២០២៤ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ដែលជាការបន្តការលើកកម្ពស់ការយល់ដឹង និងពិភាក្សាពីវិធីសាស្រ្តថ្មីៗ ដើម្បីបន្តផ្តល់ភាពអង់អាច​ដល់ស្រ្តី និងក្មេងស្រីតាមរយៈការងារដែលយើងធ្វើនៅ ACCESS 2។

ឆ្នាំនេះ មូលបទជាសកល «រាប់បញ្ចូលស្រ្តី៖ វិនិយោគលើស្រ្តី ពន្លឿនវឌ្ឍនភាព»។ ជាមួយមូលបទនៅកម្ពុជា «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ដែលរំលេចពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់សមភាពយេនឌ័រ និងការចូលរួមរបស់ស្រ្តីនៅក្នុងវិស័យឌីជីថល។

ក្រុមការងារបន្តអំពាវនាវក្នុងការលើកកម្ពស់សមភាពយេនឌ័រ ចែករំលែកនូវទិន្ន័យស្តីពីសមភាពយេនឌ័រនៅកម្ពុជា ព្រមទាំងស្វែងរកវិធីសាស្រ្តថ្មីៗ ឆ្ពោះទៅរកការលុបបំបាត់អំពើហិង្សាគ្រប់ទម្រង់ និងការរំលោភបំពានលើស្រ្តី។ ក្រុមការងារបានចែករំលែកនូវឧទាហរណ៍ពីជីវិតជាក់ស្តែង និងទស្សនៈវិស័យក្នុងការលើកកម្ពស់ការយល់ដឹង លើកកម្ពស់សមភាពយេនឌ័រ និងគាំទ្រសិទ្ធិស្រ្តី។

យោបល់មួយចំនួនត្រូវបានចែករំលែកដោយក្រុមការងារ រួមមាន៖ «នៅក្នុងកិច្ចប្រជុំដែលខ្ញុំដឹកនាំ ខ្ញុំនឹងធានាថា អ្នកចូលរួមដែលជាស្រ្តី មានពេលវេលាស្មើគ្នាដូចបុរសក្នុងការនិយាយដែរ» និង «ក្មេងស្រីគួរទៅសាលារៀន មិនមែននៅតែចង្រ្កាននោះទេ»។

លោកស្រី Sophia Casson ប្រធានកម្មវិធី ACCESS 2 នៅក្នុងពិធីប្រារព្វទិវាអន្តរជាតិនារី បានមានប្រសាសន៍ថា៖ «នៅទិវានាររីអន្តរជាតិនេះ យើងចាំថា ដរាបណាស្រ្តីម្នាក់ប្រឈមមុខនឹងការរើសអើង ការបៀតបៀន វិសមភាព ឬការគៀបសង្កត់នានា យើងទាំងអស់គ្នាប្រឈមដូចគ្នា»។

សូមបន្តធ្វើការឆ្ពោះទៅរកសមភាពយេនឌ័រ និងសិទ្ធិស្រ្តី!

#WomenEmpowerment

#IWD2024

#GenderEquality

#DigitalTransformation