អំពើហិង្សាទាក់ទងនឹងយេនឌ័រ
កម្មវិធី ACCESS 2 ធ្វើការក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគំាទ្រដល់ការអនុវត្តន៍ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី (NAPVAW) ។ ACCESS 2 នឹងរួមចំណែកដល់លទ្ធផលខាងក្រោម៖
ស្រ្តីដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ
- មានលទ្ធភាពទទួលបានសេវាប្រកបដោយគុណភាព បរិយាបន្ន ការសម្របសម្រួល និងព័ត៌មានពីសេវា
- ចូលរួមនៅក្នុងដំណើរការតាក់តែងគោលនយោបាយ ថវិកា និងផែនការ ដោយជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងអង្គការដែលធ្វើការគាំទ្រពួកគាត់ មានការកើនឡើង និងទទួលបានការជូនដំណឹង
- ទទួលបានឱកាសដើម្បីចូលរួម និងលើកកម្ពស់សំឡេងរបស់ពួកគាត់ក្នុងការតាក់តែង ការអនុវត្តន៍សកម្មភាពគាំទ្រពួកគាត់
ដើម្បីធ្វើឱ្យប្រសើរឡើងការគ្របដណ្តប់ ការផ្តល់សេវាដែលមានគុណភាព និងប្រកបដោយបរិយាបន្នសម្រាប់ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ កម្មវិធី ACCESS 2 នឹងផ្តោតលើយុទ្ធសាស្ត្រដូចខាងក្រោម ៖
- ធ្វើឱ្យប្រសើរឡើងនូវស្តង់ដារនៃការផ្តល់សេវា
- ការកសាងសមត្ថភាពបច្ចេកទេសរបស់អ្នកផ្តល់សេវា
- និងការលើកកម្ពស់ការសម្របសម្រួលពហុភាគីដៃគូពាក់ព័ន្ធ
ដើម្បីធានានូវបរិយាបន្នសេវាសម្រាប់ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ត្រូវបានរួមបញ្ចូលនៅក្នុងដំណាក់កាលផ្សេងៗនៃការអនុវត្តន៍កម្មវិធី ការបង្កើតគោលនយោបាយ និងការផ្តល់សេវានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កម្មវិធី ACCESS 2 នឹងធ្វើការជាមួយដៃគូអនុវត្តយុទ្ធសាស្រ្ត និងដៃគូរដ្ឋាភិបាល។