២០២០

ពិធីសម្ពោធទីលានបាល់បោះរទេះរុញបុរស និងនារី នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តបាត់ដំបង

ផ្នែក៖ ការស្តារលទ្ធភាពពលកម្ម ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការប្រកាសនូវព្រឹត្តិការខាងមុខ ពីដៃគូអនុវត្តជាយុទ្ធសាស្រ្ត ស្តីពីពិធីសម្ពោធទីលានបាល់បោះរទេះរុញបុរស និងនារី នៅខេត្តបាត់ដំបង គោលបំណង៖ គោលបំណងចម្បងនៃពិធីនេះគឺ ដើម្បីលើកកម្ពស់បរិយាបន្នសង្គមសម្រាប់ជនមានពិការភាព។ អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញភ្ញៀវកិត្តិយសមកពី​តំណាង៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​ ក្រសួងអប់រំយុវជន​ និងកីឡា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា គណៈអភិបាលខេត្តបាត់ដំបង អគ្គរាជទូតជប៉ុន តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា/ ACCESS 2 អង្គការមិនមែនរដ្ឋាភិបាលទាំងនៅភ្នំពេញ និងបាត់ដំបង ដែលធ្វើការក្នុងផ្នែកពិការភាព​ អត្តពលិកកីឡាបាល់បោះរទេះរុញ មូលនិធិជនពិការ និងក្រុមការងារគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមកម្ពុជា​(ICRC) រៀបចំពិធីសម្ពោធដោយ៖ សហព័ន្ធកីឡាបាល់បោះរទេះរុញកម្ពុជា ដោយមានការគាំទ្រពី ICRC ចំនួនអ្នកចូលរួមដែលបានគ្រោងទុក៖ ​​ប្រមាណ១០០នាក់


សិក្ខាសាលា ស្តីពីការពង្រឹងប្រព័ន្ធនៃការបញ្ចូនរវាងមូលដ្ឋានសុខាភិបាល (HCF) និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា (PRC) នៅខេត្តព្រះស៊ីហនុ

ផ្នែក៖ ការស្តារលទ្ធភាពពលកម្ម ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការសហការរៀបចំសិក្ខាសាលានៅខេត្តព្រះស៊ីហនុ គោលបំណង៖ គោលបំណងចម្បងនៃពិធីនេះគឺ៖ កំណត់បញ្ហាប្រឈម និងឱកាសបច្ចុប្បន្ន និងអនាគត ដើម្បីពង្រឹងកិច្ចសហការ និងការបញ្ជូនបន្ត រវាងមូលដ្ឋានសុខាភិបាល និង មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា បង្កើតផែនការការងាររួមគ្នារវាង HCF និងPRC ក្នុងគោលបំណងពង្រឹងគុណភាពនិរន្តរភាពនិងការទទួលបានកាន់តែប្រសើរឡើងសម្រាប់ប្រជាជនក្នុងការទទួលបានសេវាស្តារលទ្ធភាពពលកម្ម   អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញភ្ញៀវកិត្តិយសមកពី​តំណាង៖ អជ្ញាធរខេត្ត រួមមាន៖ អភិបាលរងខេត្តព្រះស៊ីហនុ តំណាងមន្ទីរសុខាភិបាល មូលដ្ឋានសុខាភិបាល មន្ទីរ​សង្គមកិច្ច​ អតីតយុទ្ធជន និងយុវនីតិសម្បទា និង​សាខា​មូលនិធិជនពិការ តំណាងអ្នកប្រើប្រាស់សេវា ដៃគូយុទ្ធសាស្រ្តអនុវត្តន៍កម្មវិធី-អង្គការ Exceed Worldwide  និងតំណាងកម្មវិធី ACCESS 2 សហការរៀបចំសិក្ខាសាលាដោយ៖ ក្រុមការងារ កម្មវិធីACCESS 2 អង្គការ Exceed Worldwide និងអ្នកពាក់ព័ន្ធនៅក្នុងខេត្តព្រះសីហនុផងដែរដែលធ្វើការពាក់ព័ន្ធនឹងសេវាសុខភាព និងស្តារលទ្ធភាពពលកម្ម ចំនួនអ្នកចូលរួមដែលបានគ្រោងទុក៖ ​​ប្រមាណ២៥ ទៅ៣០នាក់


កិច្ចប្រជុំក្រុមការងារផ្នែកបរិយាបន្នពិការភាពលើកទី១

ផ្នែក៖ បរិយាបន្នពិការភាព ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកបរិយាបន្នពិការភាពលើកទី១ នៅសណ្ឋាគារភ្នំពេញ (more…)


កិច្ចប្រជុំលើកទី១ គណៈកម្មកាសម្របសម្រួលថ្នាក់ខេត្តកំពង់ស្ពឺ

ផ្នែក៖ កម្មវិធី ACCESS 2 ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការរៀបចំកិច្ចប្រជុំលើកទី១របស់គណៈកម្មកាសម្របសម្រួលថ្នាក់ខេត្ត នៅខេត្តកំពង់ស្ពឺ។ (more…)


ប្រារព្វពិធីយុទ្ធនាការ១៦ថ្ងៃនៅក្នុងខេត្តត្បូងឃ្មុំ​-បានផ្អាក

ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ គោលបំណង៖ ដើម្បីចូលរួមជាសាកលប្រារព្វពិធីយុទ្ធនាការ១៦ថ្ងៃបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ អ្នកចូលរួម៖ អភិបាលរងខេត្ត និងដៃគូរពាក់ព័ន្ធនៅថ្នាក់ខេត្ត ថ្នាក់ស្រុក និងស្រ្តីឬជនមានពិការភាព ដឹកនាំកិច្ចប្រជុំដោយ៖ មន្ទីរកិច្ចការនារីខេត្ត ចំនួនអ្នកចូលរួមដែលបានគ្រោងទុកៈ​​ ២៥០នាក់


ប្រារព្វពិធីយុទ្ធនាការ១៦ថ្ងៃនៅក្នុងខេត្តកំពង់ចាម-បានផ្អាក

ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ គោលបំណង៖ ដើម្បីចូលរួមជាសាកលប្រារព្វពិធីយុទ្ធនាការ១៦ថ្ងៃបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ អ្នកចូលរួម៖ អភិបាលរងខេត្ត និងដៃគូរពាក់ព័ន្ធនៅថ្នាក់ខេត្ត ថ្នាក់ស្រុក និងស្រ្តីឬជនមានពិការភាព ដឹកនាំកិច្ចប្រជុំដោយ៖ មន្ទីរកិច្ចការនារីខេត្ត ចំនួនអ្នកចូលរួមដែលបានគ្រោងទុកៈ​​ ១៣០នាក់


ប្រារព្វពិធីយុទ្ធនាការ១៦ថ្ងៃនៅក្នុងខេត្តសៀមរាប-បានផ្អាក

គោលបំណង៖ ដើម្បីចូលរួមជាសាកលប្រារព្វពិធីយុទ្ធនាការ១៦ថ្ងៃបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ អ្នកចូលរួម៖ អភិបាលរងខេត្ត និងដៃគូរពាក់ព័ន្ធនៅថ្នាក់ខេត្ត ថ្នាក់ស្រុក និងស្រ្តីឬជនមានពិការភាព ដឹកនាំកិច្ចប្រជុំដោយ៖ មន្ទីរកិច្ចការនារីខេត្ត ចំនួនអ្នកចូលរួមដែលបានគ្រោងទុកៈ​​ ១១៣នាក់


សិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីការធ្វើបរិយាបន្ននៅក្នុងដំណើរការរៀបចំ និងកសាងវិនិយោគឃុំសង្កាត់ ផ្នែកពិការភាព

គោលបំណង៖ ប្រមូលធាតុផ្សំទាក់ទងនឹងការអនុវត្តផែនការវិនិយោគប្រកបដោយបរិយាបន្ននៅតាមថ្នាក់ ក្រោមជាតិ អ្នកចូលរួម៖ អង្គការ UNDP អង្គការដៃគូអនុវត្តគម្រោង និងលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ដឹកនាំកិច្ចប្រជុំដោយៈ លេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចំនួនអ្នកចូលរួមដែលបានគ្រោងទុកៈ ៧០នាក់