Sep
22
2026
September 22, 2026
ក្រោមសកម្មភាពរបស់អង្គការ CARE អ្នកដឹកនាំក្រុមការងារផ្នែកអំពើហិង្សាយេនឌ័រ (GBV-WG) នឹងរៀបចំកិច្ចប្រជុំប្រចាំត្រីមាសរបស់ខ្លួន នៅខេត្តរតនគិរី។
- កាលបរិច្ឆេទ៖ ថ្ងៃទី២២-៣០ ខែកញ្ញា ឆ្នាំ២០២៦
- ទីកន្លែង៖ សាលប្រជុំនៃរដ្ឋបាលស្រុកបរកែវ លំផាត់ តាវែង កូនមុំ បានលុង អូរជុំ អណ្ដូងមាស និងវើនសៃ ខេត្តរតនគិរី។
- គោលបំណង៖ ដើម្បីបង្ហាញអំពីសមិទ្ធផលរបស់ក្រុមការងារផ្នែកអំពើហិង្សាយេនឌ័រក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ ពិនិត្យ និងពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធនឹងករណីGBV ព្រមទាំងរៀបចំផែនការការងារ និងផែនការសកម្មភាពសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសម្របសម្រួល និងប្រសិទ្ធភាពនៃការឆ្លើយតបអំពើហិង្សាយេនឌ័រ។


