Sep 28 2026
September 28, 2026

ក្រសួងកិច្ចការនារី និងអង្គការ UNFPA នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) សម្រាប់ការគ្រប់គ្រងករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ជូនដល់អ្នកផ្តល់សេវា និងច្រកមកទទួលសេវា ដែលវគ្គបណ្តុះបណ្តាលនេះធ្វើនៅរាជធានីភ្នំពេញ។

  • កាលបរិច្ឆេទ៖ ថ្ងៃទី២៨-៣០ ខែកញ្ញា ឆ្នាំ២០២៦
  • ទីកន្លែង៖ រាជធានីភ្នំពេញ។
  • គោលបំណង៖ ដើម្បីពង្រឹងសមត្ថភាពដល់ជនបង្គោល និងសមាជិកគណៈកម្មាធិការឃុំ/សង្កាត់ទទួលបន្ទុកកិច្ចការស្រ្តី និងកុមារ (CCWC) នៅតាមខេត្តគោលដៅនៃកម្មវិធី ACCESS 2 តាមរយៈការបង្កើនការយល់ដឹងអំពីនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់ការគ្រប់គ្រងករណី GBV ការបញ្ជាក់អំពីតួនាទី និងការទទួលខុសត្រូវរបស់ពួកគេក្នុងការផ្តល់សេវា និងការគ្រប់គ្រងករណី ព្រមទាំងពង្រឹងការយល់ដឹងអំពីភាពខុសគ្នារវាងការគ្រប់គ្រងករណី GBV និងយន្តការសម្របសម្រួលជាពហុវិស័យ។