Nov 05 2026
វិច្ឆិកា 5, 2026

ក្រសួងកិច្ចការនារី (MoWA) និង UN Women នឹងរៀបចំវគ្គតម្រង់ទិសស្តីពី នីតិវិធីប្រតិបត្តិស្តង់ដា (SOPs) សម្រាប់យន្តការសម្របសម្រួលជាពហុវិស័យ ដល់លេខាធិការដ្ឋានក្រុមការងារបច្ចេកទេសថ្នាក់ជាតិផ្តោតលើអំពើហិង្សាទាក់ទងនឹងយេនឌ័រ (TWGG-GBV) និងដៃគូអង្គការសង្គមស៊ីវិល

  • កាលបរិច្ឆេទ៖ ថ្ងៃទី៥-៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
  • គោលបំណង៖
    • បង្កើនការយល់ដឹងអំពីគោលបំណង រចនាសម្ព័ន្ធ អភិបាលកិច្ច និងធាតុសំខាន់ៗនៃ SOPs របស់ TWGG-GBV ព្រមទាំងតួនាទីរបស់ TWGG-GBV ក្នុងនាមជាយន្តការសម្របសម្រួលថ្នាក់ជាតិសម្រាប់ការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា។
    • ពង្រឹងសមត្ថភាពអ្នកចូលរួមក្នុងការអនុវត្ត SOPs តាមរយៈការបញ្ជាក់តួនាទី និងការទទួលខុសត្រូវរបស់វិស័យពាក់ព័ន្ធ ការលើកកម្ពស់ការយល់ដឹងអំពីមុខងារស្នូលរបស់ TWGG-GBV និងការកំណត់សកម្មភាពនានា ដើម្បីធ្វើឱ្យការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រកាន់តែមានការសម្របសម្រួល ផ្តោតលើអ្នកនៅរស់រានមានជីវិតជាស្នូល និងមានគណនេយ្យភាព។