Sep 14 2026
September 14, 2026

វគ្គបណ្តុះបណ្តាលរំលឹក ស្តីជំនាញព្យាបាលការប្រាស្រ័យទាក់ទង និងភាសា នៅរាជធានីភ្នំពេញ

អង្គការ OIC Cambodia នឹងរៀបចំ វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញអំពីជំនាញព្យាបាលការការប្រាស្រ័យទាក់ទង និងភាសា សម្រាប់អ្នកជំនាញព្យាបាលការប្រាស្រ័យទាក់ទង និងភាសា នៅតាមខេត្ត ដោយមានអ្នកចូលរួមមកពីមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម និងអង្គការផ្សេងៗ។

  • កាលបរិច្ឆេទ៖ ថ្ងៃទី ១៤-១៥ ខែកញ្ញា ឆ្នាំ ២០២៦ នៅមន្ទីរពេទ្យកុមារ។
  • គោលបំណង៖ ដើម្បីពង្រឹងជំនាញគ្លីនិករបស់អ្នកជំនាញព្យាបាលការប្រាស្រ័យទាក់ទង និងភាសា នៅតាមខេត្ត ក្នុងការគ្រប់គ្រងករណីកុមារដែលមានភាពស្មុគស្មាញ បង្កើនការអនុវត្តវិធីសាស្ត្រព្យាបាលប្រកបដោ
  • យប្រសិទ្ធភាព និងការរៀបចំឯកសារគ្លីនិកឱ្យបានត្រឹមត្រូវ ព្រមទាំងលើកកម្ពស់ការពិនិត្យ និងពិភាក្សាករណីជាមួយសហការី និងការបញ្ជូនអ្នកជំងឺតាមប្រព័ន្ធសុខាភិបាល ដើម្បីធានាបាននូវសេវាថែទាំដែលមានគុណភាព។