Sep 28 2026
September 28, 2026

អង្គការ CARE, HA និង CIPL រៀបចំកិច្ចសន្ទនាសហគមន៍ដោយប្រើឧបករណ៍ Social Analysis and Action (SAA) នៅខេត្តរតនគិរី

  • កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅស្រុកកូនមុំ បរកែវ វើនសៃ អណ្ដូងមាស អូរយ៉ាដាវ និងអូរជុំ ខេត្តរតនគិរី។
  • គោលបំណង៖ កិច្ចសន្ទនាសហគមន៍ដោយប្រើឧបករណ៍ Social Analysis and Action (SAA) មានគោលបំណងពង្រឹងសមត្ថភាពសមាជិកសហគមន៍ឱ្យអាចវិភាគ និងប្រឈមមុខនឹងបទដ្ឋានសង្គមអវិជ្ជមានដែលបង្កឱ្យមានអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ការរើសអើង និងការមិនរាប់បញ្ចូល។ កិច្ចសន្ទនានេះលើកកម្ពស់ការយល់ដឹង ការចូលរួមប្រកបដោយបរិយាបន្ន សកម្មភាពរួម និងដំណោះស្រាយនៅថ្នាក់មូលដ្ឋាន ដើម្បីកសាងសហគមន៍ដែលមានសុវត្ថិភាព និងសមធម៌ជាងមុន។