ប្រារព្វពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ជាមួយក្រុមគ្រួសារកម្មវិធី ACCESS 2

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលតែងតែហៅថា ចូលឆ្នាំថ្មី គឺជាពិធីបុណ្យមួយដែលគួរឱ្យស្រឡាញ់បំផុតរបស់កម្ពុជា។ ពិធីនេះប្រារព្វឡើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា វាជានិម្មិតរូបនៃការបន្ត ការរំលឹកគុណ និងក្តីសង្ឃឹមសម្រាប់ភាពចំរុងចម្រើន និងសេចក្តីសុខសាន្តក្នុងឆ្នាំខាងមុខ។ នៅក្នុងកំឡុងពេលនេះ ប្រជាជនកម្ពុជាបានជួបជុំគ្នា ដើម្បីចូលរួមក្នុងសកម្មភាពនានាទៅតាមប្រពៃណីជាតិខ្មែរ និងទស្សនាតំបន់វប្បធម៌ ប្រវត្តិសាស្រ្ត និងរមណីដ្ឋាននានា ដើម្បីពង្រឹងចំណងមិត្តភាពក្នុងក្រុមគ្រួសារ និងសហគមន៍។

កាលពីថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៥ ក្រុមគ្រួសារកម្មវិធី ACCESS 2 ប្រចាំប្រទេស ដែលមានបុគ្គលិកចំនួន២១នាក់ បានជួបជុំគ្នាយ៉ាងសប្បាយរីករាយ នៅក្នុងការរៀបចំពិធីសូត្រមន្តប្រោះព្រំ។ ស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីជាតិខ្មែរ យើងខ្ញុំមានកិត្តិយសក្នុងការទទួលពរជ័យពីព្រះសង្ឃដែលមកប្រោះព្រំយើងខ្ញុំ ក្នុងការជូនពរដល់ក្រុមការងារយើងបន្តទទួលបានជោគជ័យ ចម្រុងចម្រើន និងសុខមាលភាពនៅក្នុងឆ្នាំម្សាញ់ខាងមុខនេះ។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ គឺជាការរំលឹកពីសារសំខាន់នូវសេចក្តីសប្បុរស សន្តានចិត្ត និងសេចក្តីសុខសាន្ត មិនត្រឹមតែសម្រាប់ខ្លួនយើងប៉ុណ្ណោះទេ ប៉ុន្តែរំលឹកចេញពីបេះដូងទៅដល់សមាជិកដែលងាយរងគ្រោះបំផុតនៅសហគមន៍របស់យើង។ បេសកម្មរបស់ ACCESS 2 នៅតែចាក់ឬសយ៉ាងជ្រៅនៅក្នុងការលើកកម្ពស់ និងសប្បុរសធម៌ក្នុងការផ្តល់ជំនួយដល់អ្នកដែលត្រូវការបំផុត និងលើកកម្ពស់បរិយាបន្ននៅទូទាំងប្រទេសកម្ពុជា។​

ឆ្លៀតនៅក្នុងឱកាសនេះដែរ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមភាគីរដ្ឋាភិបាលកម្ពុជា ជាទីគោរពរបស់យើង ដែលមានក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងសុខាភិបាល។ ក្រោមការណែនាំ​ និងកិច្ចសហការដ៏ថ្លែថ្លារបស់សមភាគីទាំងនោះ ពិតជាមានសារសំខាន់ក្នុងការសម្រេចបាននូវគោលបំណងរួមរបស់យើង។ យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងកក់ក្តៅដល់ដៃគូអនុវត្តជាយុទ្ធសាស្រ្តរបស់យើង និងសហការីរបស់ Abt ផងដែរ សម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការគាំទ្រ និងក្នុងភាពជាដៃគូ ព្រមទាំងសូមថ្លែងអំណរគុណដល់សមភាគីនៅថ្នាក់ក្រោមជាតិជាទីគោរពរបស់យើង នៅទូទាំងខេត្តគោលដៅ គឺខេត្តកំពង់ស្ពឺ កំពង់ចាម សៀមរាប និងខេត្តរតនគិរី។

យើងក៏សូមថ្លែងអំណរគុណដល់ក្រុមការងារមកពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី (DFAT) ដែលធ្វើការនៅស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា។ ការបន្តការគាំទ្រ សហការ និងភាពជឿជាក់របស់គាត់​ ត្រូវបានកោតសរសើរ និងវាយតម្លៃខ្ពស់ដោយក្រុមការងារ ACCESS 2

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ យើងសូមបំផុសគំនិតឱ្យបណ្តុះនូវសេចក្តីមេត្តា ករុណា និងពង្រីកសេចក្តីសប្បុរសទូទាំងសហគមន៍របស់យើង។ ចូលយើងរួមគ្នាប្តេជ្ញាចិត្តដើម្បីសេចក្តីសុខសាន្ត សុខដុមរមនា និងសប្បុរស ដោយឆ្លុះបញ្ចាំងពីស្មារតីនៃការចូលរួមពិធីចូលឆ្នាំថ្មី។

ជាចុងក្រោយ យើងសូមផ្ញើរសារដ៏មានអត្ថន័យដូចខាងក្រោម៖

«សូមឱ្យឆ្នាំថ្មីនេះនាំមកនូវសេចក្ដីសុខសាន្ត សុខភាពល្អ និងសេចក្ដីរីករាយដល់អ្នកទាំងអស់គ្នា។ សូមឱ្យយើងមានចិត្តមេត្តាករុណា និងការប្រណីដល់គ្នាទៅវិញទៅមក ជាពិសេសដល់អ្នកដែលខ្វះខាតបំផុតក្នុងសង្គមរបស់យើង»។

ក្រុមគ្រួសារទាំងអស់នៃកម្មវិធី ACCESS 2 សូមគោរពជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី និងក្រុមគ្រួសារ សូមទទួលបាននូវសិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ និងចម្រើនរុងរឿងជានិច្ចនិរន្តន៍៕