Author - access

កិច្ចប្រជុំគណៈកម្មការសម្របសម្រួលថ្នាក់ខេត្តរតនគិរី៖ ដំណើរឆ្ពោះទៅការពង្រឹងកិច្ចសហការជាមួយអជ្ញាធរថ្នាក់ក្រោមជាតិ ក្នុងការគាំទ្រសហគមន៍ជនជាតិដើមភាគតិច

នាពេលថ្មីៗនេះ យើងរៀបចំកិច្ចប្រជុំលើកទី១គណៈកម្មការសម្របសម្រួលថ្នាក់ខេត្តរតនគិរី ដែលសហដឹកនាំកិច្ចប្រជុំដោយលោកជំទាវ ញាន ទិត្យចិន្តា អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី និងលោកស្រី Sophia Cason ប្រធាកម្មវិធី ACCESS 2 និងមានការអញ្ជើញចូលរួមពីតំណាងមកពីរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ដៃគូអនុវត្តជាយុទ្ធសាស្រ្ត មានដូចជា៖ អង្គការCARE អង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) អង្គការអង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន (PAfID) និងអង្គការសមាគមខ្មែរលើ(HA)  និងអង្គការថែរក្សាភាសាជនជាតិដើមភាគតិច(CIPL) ដែលជាអង្គការដៃគូរបស់ CARE ក៏ដូចជាក្រុមការងាររបស់កម្មវិធី ACCESS 2។ មុនពេលចូលរួមកិច្ចប្រជុំ សហប្រធាន និងសមាជិក បានធ្វើដំណើរទស្សនកិច្ចបន្ទប់ប្រឹក្សាយោបល់ដែលទើបតែបង្កើតថ្មីនៅឃុំលំហូរ ស្រុកអូយ៉ាដាវ និងបានជួបសំណេះសំណាលជាមួយអ្នកទទួលផលនៅឃុំផងដែរ ដើម្បីសិក្សាស្វែងយល់អំពីការងារអាទិភាពពាក់ព័ន្ធនឹងបរិយាបន្នពិការភាព និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ កិច្ចប្រជុំលើកទី១គណៈកម្មការសម្របសម្រួលថ្នាក់ខេត្តក៏បានប្រកាសព័ត៌មានអំពីអនុសារណៈនៃកិច្ចព្រមព្រៀងស្តីពីការអនុវត្តគម្រោងកម្មវិធី ACCESS 2 រវាងរដ្ឋាភិបាលនៅថ្នាក់ខេត្ត និងកម្មវិធី ACCESS 2 ព្រមទាំងចែករំលែកដល់សមាជិកគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត នូវលក្ខខណ្ឌប្រតិបត្តិការងារ ពិនិត្យមើលវឌ្ឍនភាព និងអនុម័តផែនការការងាររួមនៅខេត្តរតនគិរី។ ការពិភាក្សា​ និងការប្តេជ្ញាចិត្ត អ្នកចូលរួមបានចូលរួមរួមចែករំលែកធាតុចូលយ៉ាងផុសផុលលើផែនការការងារ រួមទាំងអនុសាសន៍ លើផែនការការងាររួមដែលត្រូវបង្កើតឡើង។ សមាជិកក៏បានពិភាក្សាផងដែរ លើការអនុវត្តន៍កម្មវិធីកិច្ចគាំពារសង្គមប្រកបដោយប្រសិទ្ធភាពសម្រាប់ជនមានពិការភាព និងការផ្តល់សេវាផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ សម្លេងពីលោកស្រី Sophia Cason «កិច្ចប្រជុំលើកទី១នេះ គឺជាព្រឹត្តិការដ៏សំខាន់មួយ ដែលបង្ហាញពីកិច្ចសហការយ៉ាងស៊ីជម្រៅរវាងអជ្ញាធរខេត្តរតនគិរី និងកម្មវិធី ACCESS 2»។ សម្លេងពីលោកជំទាវ ញាន ទិត្យចិន្តា «ខ្ញុំមានក្តីសោមនស្សរីករាយដែលបានធ្វើជាសហប្រធានជាមួយលោកស្រី Sophia Cason នៅក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ។ ថ្ងៃនេះគឺជាព្រឹត្តិការដ៏សំខាន់ បន្ទាប់ពីយើងបានរៀបចំឡើងយ៉ាងច្រើន ហើយទីបំផុតយើងអាចបានបង្កើតវាឡើង។ សូមអរគុណដល់កិច្ចសហការ និងការគាំទ្រយ៉ាងរឹងមាំពីកម្មវិធី ACCESS 2 និងអង្គការ CARE »។ ការសម្រេចចិត្តសំខាន់ៗ និងជំហ៊ានបន្ទាប់ គណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត បានអនុម័តផែនការការងាររួម (ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមិថុនា...


ពង្រឹងការឆ្លើយតបរបស់កម្ពុជា ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ៖ ខ្លឹមសារពីកិច្ចប្រជុំលើកទី៣ ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ

កម្មវិធី ACCESS 2 របស់អូស្ត្រាលី បាននឹងកំពុងធ្វើការក្នុងភាពជាដៃគូជាមួយក្រសួង និងអ្នកជំនាញក្នុងតំបន់នៃកម្ពុជា ដើម្បីធ្វើឱ្យសេវាសម្រាប់ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ កាន់តែមានបរិយាបន្ន និងការសម្របសម្រួលកាន់ប្រសើរ ព្រមទាំងផ្តល់ភាពងាយស្រួលទៅអ្នកទាំងនោះ។​ ការប្រមូលផ្តុំធាតុចូលសំខាន់ៗ កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងកិច្ចការនារី បានដឹកនាំកិច្ចប្រជុំលើកទី៣ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលបានអញ្ជើញមន្រ្តីថ្នាក់ខេត្ត និងដៃគូរបស់ ACCESS 2 ដើម្បីរួមគ្នាពិនិត្យមើលពីវឌ្ឍនភាព និងរៀបចំផែនការការងាររយៈពេល៦ខែបន្ទាប់។ អ្នកចូលរួមក្នុងកិច្ចប្រជុំ រួមមាន៖ តំណាងមកពីមន្ទីរកិច្ចការនារីនៅក្នុងខេត្តគោលដៅរបស់ ACCESS 2 ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតីសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាននៃកណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដៃគូអនុវត្តជាយុទ្ធសាស្រ្តផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS 2 ។ ទិសដៅឆ្ពោះទៅមុខ បច្ចេកវិទ្យាដែលសម្របសម្រួលឱ្យមានអំពើហិង្សាទាក់ទងនឹងយេនឌ័រកើតឡើង (Tech-facilitated GBV) ៖ ចំពោះកិច្ចការនេះ ក្រុមការងារបានបង្ហាញពីវិធីបញ្ជូន និងឆ្លើយតបនឹងការរំលោភបំពានតាមអនឡាញ រួមទាំងការធ្វើកោសល្យវិច្ច័យ និងដំណើរការរាយការណ៍/ដាក់ពាក្យបណ្តឹង ដើម្បីធ្វើឱ្យដំណើរការមានសុវត្ថិភាព និងរហ័សជាងមុន។​ ភស្តុតាងនៃសកម្មភាព៖ អង្គការ CARE បានចែករំលែកផ្នែកសមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម ពីខេត្តរតនគិរី អង្គការ TPO គូសបញ្ជាក់ពីសុខភាពផ្លូវចិត្តរបស់​​បុគ្គលិកផ្តល់សេវាផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅជួរមុខ អង្គការ UN Women បានធ្វើបច្ចុប្បន្នភាពពីនីតិវិធីប្រតិបត្តិស្តង់ដារ ចំណែកអង្គការ UNFPA បានគូសបញ្ជាក់អំពីការប្រមូលទិន្នន័យនៃការគ្រប់គ្រងករណី លោកស្រី ហ៊ែល សុធារតន៍ ប្រធានគ្រប់គ្រងផ្នែកកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានកោតសរសើរចំពោះភាពជាអ្នកដឹកនាំខេត្ត និងកិច្ចសហការរបស់ដៃគូអនុវត្តជាយុទ្ធសាស្រ្ត ដោយកត់សម្គាល់អំពីការរៀនសូត្ររួមគ្នា «ប្រែក្លាយបញ្ហាប្រឈមទៅជាដំណោះស្រាយ»។ ការសម្រេចចិត្ត និងជំហ៊ានបន្ទាប់ អនុម័តផែនការរួមរយៈពេល៦ខែផ្នែកGBV ដោយលោកជំទាវ ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភវិឌ្ឍសង្គម នៃក្រសួងកិច្ចការនារី អាទិភាពបន្ទាន់៖ ...


ការពង្រឹងឯករាជ្យភាព៖ ការនាំយកសេវាអវយវៈសិប្បនិម្មិត និងរណបឱ្យកៀកសហគមន៍

ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលីតាមរយៈ កម្មវិធី ACCESS 2 អង្គការ Exceed Worldwide បាននឹងកំពុងធ្វើបរិវត្តកម្មដល់អ្នកនៅខាងភាគឦសាននៃប្រទេសកម្ពុជា។ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ អង្គការ Exceed Worldwide បានរៀបចំកម្មវិធីចុះផ្សព្វផ្សាយសេវាស្តារលទ្ធភាពពលកម្ម នៅខេត្តស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ដោយផ្សព្វផ្សាយពីសេវាអវយវៈសិប្បនិម្មិត និងរណប នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដែលសេវានេះបង្កើតឡើងកាលពីខែតុលា ឆ្នាំ២០២៤ តាមរយៈកិច្ចសហការជាមួយមន្ទីរសុខាភិបាលខេត្ត និងការគាំទ្រមូលនិធិពីកម្មវិធី ACCESS 2។ គំនិតផ្តួចផ្តើមនេះ ជាជំហ៊ានសំខាន់មួយក្នុងការធ្វើឱ្យសេវាស្តារលទ្ធភាពពលកម្មសំខាន់ៗអាចដំណើរការបាននៅក្នុងមូលដ្ឋាន។​ កម្មវិធីចុះផ្សព្វផ្សាយនេះ​ មានគោលបំណង លើកទឹកចិត្តឱ្យមានការបញ្ជូនបន្ត ទៅរកសេវានៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ កិច្ចអន្តរាគមន៍ដំបូងជាមួយឧបករណ៍អវយវៈសិប្បនិម្មិត និងរណប និងឧបករណ៍ជំនួយ គឺមានសារសំខាន់សម្រាប់ការថែទាំបន្ត ដែលអាចឱ្យបុគ្គលនោះទទួលបានឯករាជ្យភាព និងធ្វើសមាហរណកម្មទៅសហគមន៍ដោយមានទំនុកចិត្ត។ នៅក្នុងកម្មវិធីផ្សព្វផ្សាយ អង្គការ Exceed បានបង្ហាញឧបករណ៍ជាច្រើនប្រភេទ ដូចជា ឧបករណ៍អវយវៈសិប្បនិម្មិត និងរណប ដើម្បីជួយដល់អ្នកដែលធូរស្រាលពីលក្ខណ្ឌជំងឺ គ្រោះថ្នាក់សសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែម ការបាក់ឆ្អឹង និងជំងឺប្រព័ន្ធប្រសាទ។ ឧបករណ៍ទាំងនេះ បង្កើនភាពចល័ត និងបង្កើនល្បឿននៃការស្តារឡើងវិញ។ អ្នកចូលរួមនៅក្នុងកម្មវិធីផ្សព្វផ្សាយនេះមានវត្តមាន អភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាល តំណាងមកពីមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បុគ្គលិកពេទ្យ ដៃគូអភិវឌ្ឍ និងអង្គការតំណាងជនមានពិការភាព ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីធ្វើឱ្យសេវាស្តារលទ្ធភាពពលកម្មកាន់តែប្រសើរឡើងនៅក្នុងតំបន់។ ឯកឧត្តម ថោង ស្រាន់ អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា៖ «កម្មវិធីផ្សព្វផ្សាយនេះ រួមចំណែកយ៉ាងសកម្ម ដល់ភាពជាដៃគូរបស់យើងជាមួយរដ្ឋាភិបាល នាំមកនូវសេវាសំខាន់ៗ ឱ្យកៀកនឹងប្រជាពលរដ្ឋ។ ក្រុមការងាររបស់យើងប្តេជ្ញាធានាថា ការទទួលបានសេវាស្តារលទ្ធភាពពលកម្មទាន់ពេលវេលា និងប្រកបដោយគុណភាព»។ លោកជំទាវ ញាណ ទិត្យចិន្ដា អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថា៖ «យើងសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ACCESS...


ប្រារព្វពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ជាមួយក្រុមគ្រួសារកម្មវិធី ACCESS 2

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលតែងតែហៅថា ចូលឆ្នាំថ្មី គឺជាពិធីបុណ្យមួយដែលគួរឱ្យស្រឡាញ់បំផុតរបស់កម្ពុជា។ ពិធីនេះប្រារព្វឡើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា វាជានិម្មិតរូបនៃការបន្ត ការរំលឹកគុណ និងក្តីសង្ឃឹមសម្រាប់ភាពចំរុងចម្រើន និងសេចក្តីសុខសាន្តក្នុងឆ្នាំខាងមុខ។ នៅក្នុងកំឡុងពេលនេះ ប្រជាជនកម្ពុជាបានជួបជុំគ្នា ដើម្បីចូលរួមក្នុងសកម្មភាពនានាទៅតាមប្រពៃណីជាតិខ្មែរ និងទស្សនាតំបន់វប្បធម៌ ប្រវត្តិសាស្រ្ត និងរមណីដ្ឋាននានា ដើម្បីពង្រឹងចំណងមិត្តភាពក្នុងក្រុមគ្រួសារ និងសហគមន៍។ (more…)


ACCESS 2 ពង្រឹងផាសុកវត្ថុ និងបរិយាបន្នពិការភាពនៅកម្ពុជា

ផាសុកវត្ថុ គឺជាមូលដ្ឋានគ្រឹះក្នុងការធានាឱ្យជនមានពិការភាព អាចចូលរួមយ៉ាងពេញលេញនៅក្នុងសង្គម និងទទួលបានសេវាសាធារណៈសំខាន់ៗ ដោយស្របតាមការប្តេជ្ញាជាសកល ដោយមិនមានអ្នកណាម្នាក់ត្រូវបានទុកចោល។ ដោយទទួលស្គាល់ពីសារៈសំខាន់នេះ រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ - ដំណាក់កាលទី២ (ACCESS 2) បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់បរិយាបន្នពិការភាព និងសមធម៌សង្គមនៅកម្ពុជា។​ (more…)


ជំរុញការប្តេជ្ញាចិត្តរបស់អូស្រ្តាលីចំពោះសមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម នៅក្នុងកម្មវិធីវិនិយោគឃុំរបស់កម្ពុជា

អូស្រ្តាលីតាមរយៈកម្មវិធី ACCESS 2 បន្តគាំទ្រដល់ភាពប្រទាក់ក្រឡានៃសមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម(GEDSI) នៅក្នុងកម្មវិធីវិនិយោគឃុំរបស់កម្ពុជា។ គំនិតផ្តួចផ្តើមនេះ អនុលោមទៅតាមផែនការយុទ្ធសាស្រ្តជាតិ ដូចជាផែនការសកម្មភាពជាតិស្តីពីពិការភាព និងផែនការយុទ្ធសាស្រ្តជាតិទប់ស្កាត់អំពើហិង្សាលើស្រ្តី​ ដើម្បីធានាថា ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ទទួលបានសេវាកាន់តែប្រសើរប្រកដោយគុណភាព និងបរិយាបន្ន។ (more…)