សកម្មភាពដើម្បីបរិយាបន្ន
ការបង្ហោះដើមនៅក្នុងប្រកាសរបស់ស្ថានទូតអូស្រ្តាលីខាងក្រោម https://www.facebook.com/share/r/18zxNDrAMQ/
កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ - ដំណាក់កាលទី២ (ACCESS 2)
ការបង្ហោះដើមនៅក្នុងប្រកាសរបស់ស្ថានទូតអូស្រ្តាលីខាងក្រោម https://www.facebook.com/share/r/18zxNDrAMQ/
យុទ្ធនាការ១៦ថ្ងៃបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ត្រូវបានគេប្រារព្ធឡើងអស់រយៈពេលជាងបីទសវត្សរ៍មកហើយ ដើម្បីបង្កើនការយល់ដឹងរបស់សាធារណជន ជម្នះនឹងអាកប្បកិរិយារើសអើង និងអំពាវនាវឱ្យបញ្ឈប់អំពើហិង្សាលើស្ត្រីនៅទូទាំងពិភពលោក។ ប្រធានបទយុទ្ធនាការជាសកលសម្រាប់ឆ្នាំនេះគឺ «រួមគ្នាដើម្បីបញ្ឈប់អំពើហិង្សាតាមបច្ចេកវិទ្យាឌីជីថលលើស្ត្រី និងក្មេងស្រី»។ ប្រធានបទនេះគឺជាការរំលឹកថា ការបញ្ឈប់អំពើហិង្សាលើស្ត្រីគឺមានសារៈសំខាន់ ដើម្បីឱ្យស្ត្រី និងក្មេងស្រីអាចសម្រេចបាននូវសក្តានុពលពេញលេញ រួមទាំងសក្តានុពលតាមប្រព័ន្ធអ៊ីនធឺណិត និងក្នុងវិស័យឌីជីថល។ វាក៏ពង្រឹងផងដែរថា វឌ្ឍនភាពទាមទារឱ្យមានសកម្មភាពរួមប្រកបដោយចីរភាពពេញមួយឆ្នាំ។ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីសេវាប្រកបដោយនិរន្តរភាព និងសមធម៌ ដំណាក់កាលទី ២ (ACCESS 2) បានរៀបចំយុទ្ធនាការសម្រាប់បុគ្គលិកនៅការិយាល័យកណ្តាលនៃទីក្រុងភ្នំពេញ ដើម្បីរំលឹកដល់យុទ្ធនាការនេះ។ កម្មវិធីនេះបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នារបស់យើង ក្នុងការចូលរួមទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ឱ្យទទួលបានសេវាប្រកបដោយគុណភាព សុវត្ថិភាព និងបរិយាបន្ន សម្រាប់ស្ត្រីជាជនរងគ្រោះ និងស្រ្តី និងក្មេងស្រីរងគ្រោះដែលមានពិការភាពផងដែរ។ ព្រឹត្តិការណ៍នេះក៏បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់បុរសក្នុងការបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ។ យើងមានវាគ្មិនកិត្តិយសពីររូបបានចែករំលែកនូវយុទ្ធសាស្ត្រ និងសម្របសម្រួលការពិភាក្សាអំពីទម្រង់ផ្សេងៗនៃអំពើហិង្សា ឫសគល់នៃអំពើហិង្សា និងវិធីសាស្រ្តដើម្បីកាត់បន្ថយអំពើហិង្សាលើស្ត្រី និងក្មេងស្រី។ អ្នកចូលរួមបានចូលរួមចែករំលែកយ៉ាងសកម្មតាមទស្សនៈរៀងៗខ្លួន និងកន្លែងធ្វើការ ដើម្បីចូលរួមលុបបំបាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។ រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី ACCESS 2 បានគាំទ្រយុទ្ធនាការ១៦ថ្ងៃ ដែលដឹកនាំដោយក្រសួងកិច្ចការនារី អស់រយៈពេលជាច្រើនឆ្នាំ។ ក្នុងអំឡុងពេលយុទ្ធនាការ១៦ថ្ងៃ ACCESS 2 ក៏ចែករំលែកនូវមាតិការ ក្នុងការលើកកម្ពស់ការយល់ដឹងតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម និងគេហទំព័ររបស់ACCESS 2 ដោយបង្ហាញពីសេវាគាំទ្រដល់ជនរងគ្រោះ ទាំងមាន និងមិនមានពិការភាព។ មនុស្សគ្រប់រូបមានតួនាទីក្នុងការចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។ យើងទាំងអស់គ្នាទទួលបានអត្ថប្រយោជន៍ពីសហគមន៍ដែលមានសុវត្ថិភាពជាងមុន ហើយយើងសូមលើកទឹកចិត្តមនុស្សគ្រប់រូប រួបរួមគ្នាដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។ ACCESS 2 ត្រូវបានផ្តល់មូលនិធិដោយរដ្ឋាភិបាលអូស្ត្រាលី និងគ្រប់គ្រងដោយ Abt Global៕
ការបង្ហោះដើមនៅក្នុងប្រកាសរបស់ស្ថានទូតអូស្រ្តាលីខាងក្រោម https://www.facebook.com/share/v/14TTfCVJSYV/
ការបង្ហោះដើមនៅក្នុងប្រកាសរបស់ស្ថានទូតអូស្រ្តាលីខាងក្រោម https://www.facebook.com/share/r/1AKuSExRBK/
ការបង្ហោះដើមនៅក្នុងប្រកាសរបស់ស្ថានទូតអូស្រ្តាលីខាងក្រោម https://www.facebook.com/share/r/1PQ3n29LJa/
ការបង្ហោះដើមនៅក្នុងប្រកាសរបស់ស្ថានទូតអូស្រ្តាលីខាងក្រោម https://www.facebook.com/share/r/1BvpvR1dTN/
ការបង្ហោះដើមនៅក្នុងប្រកាសរបស់ស្ថានទូតអូស្រ្តាលីខាងក្រោម https://www.facebook.com/share/r/17T1iwbRTF/
ការបង្ហោះដើមនៅក្នុងប្រកាសរបស់ស្ថានទូតអូស្រ្តាលីខាងក្រោម https://www.facebook.com/share/v/1ZwqkSipLT/
ការបង្ហោះដើមនៅក្នុងប្រកាសរបស់ស្ថានទូតអូស្រ្តាលីខាងក្រោម https://www.facebook.com/share/r/14NVJ1UhKRe/
កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី 2 (ACCESS 2) បានគាំទ្រមន្ត្រីជាន់ខ្ពស់ចំនួនបីរូបមកពីក្រសួងកិច្ចការនារី (MoWA) និងបុគ្គលិកកម្មវិធី ACCESS 2 ម្នាក់ ដើម្បីចូលរួមសន្និសីទពិភពលោកលើកទី៥ ស្តីពីមណ្ឌលសុវត្ថិភាពរបស់ស្ត្រី នៅទីក្រុងស៊ីដនី ចាប់ពីថ្ងៃទី១៥ ដល់ទី១៩ ខែកញ្ញា ឆ្នាំ២០២៥។ អ្នកទាំងបួនក្រៅពីបានចូលរួមក្នុងសន្និសីទលើកទី៥ ក៏បានចូលរួមដំណើរទស្សនកិច្ចទៅកាន់មណ្ឌលសុវត្ថិភាពរបស់ស្ត្រី ដោយមានឱកាសបានជួបជាមួយស្រ្តីនៅ NSW និងបានទៅទស្សនា Legal Aid NSW ដើម្បីស្វែងយល់អំពីហិរញ្ញវត្ថុរបស់រដ្ឋាភិបាលសម្រាប់សេវាផ្នែកអំពើហិង្សាផ្អែកលើយេនឌ័រ (GBV)។ 5WCWS គឺជាសន្និសីទដ៏ធំរបស់ពិភពលោក ដែលរៀបចំឡើង និងសម្រាប់សុវត្ថិភាពស្ត្រី និងអ្នកជំនាញដែលធ្វើការដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី។ សន្និសីទលើកទី៥ នៅទីក្រុងស៊ីដនី បានផ្តោតលើប្រធានបទ៖ «ភ្ជាប់ទំនាក់ទំនង បញ្ហាប្រឈម និងការផ្លាស់ប្តូរ»។ គោលបំណងសំខាន់នៃ 5WCWS គឺដើម្បីផ្តល់ជាវេទិកាសម្រាប់ការរៀនសូត្រ និងចែករំលែកបទពិសោធន៍ទៅវិញទៅមក។ អ្នកចូលរួមអាចបង្កើតទំនាក់ទំនងជាមួយបណ្តាញក្នុងតំបន់ និងស្វែងយល់អំពីវិធីសាស្រ្តនៃការផ្តល់ហិរញ្ញវត្ថុរបស់រដ្ឋាភិបាលសម្រាប់សេវាសុវត្ថិភាព និងមណ្ឌលសុវត្ថិភាពដែលសមស្រប។ ចំពោះការចូលរួមក្នុងសន្និសីទនេះស្របទៅនឹងគោលដៅរបស់ ACCESS 2 ក្នុងការពង្រឹងសមត្ថភាពក្នុងតំបន់ លើកកម្ពស់ភាពជាដៃគូ និងភាពជាម្ចាស់ ការកសាងកិច្ចសហការឆ្លងតំបន់ និងការផ្តល់សេវាដែលមានគុណភាព។ ការចូលរួមរបស់ ACCESS 2 នៅក្នុងសន្និសីទលើកទី៥ និងការចុះទស្សនកិច្ចផ្ទាល់ មានគោលបំណងដើម្បីសម្រេចបាននូវចំណុចខាងក្រោម៖ រៀនពីការអនុវត្តន៍ល្អបំផុតជាសកល និងនវានុវត្តន៍ដែលអនុវត្តវិធីសាស្រ្តផ្តោតលើជនរងគ្រោះជាអាទិភាព។ កសាងបណ្តាញ និងកិច្ចសហការនៅក្នុងតំបន់។ យល់ដឹងពីប្រតិបត្តិការមណ្ឌលសុវត្ថិភាពដែលមានគំរូជាក់ស្តែង តាមរយៈដំណើរទស្សនកិច្ចសិក្សា។ ពន្លឿនការចែករំលែកចំណេះដឹង ដើម្បីធ្វើឱ្យប្រសើរនូវការអនុវត្តន៍សេវាដែលមានគុណភាព និងបរិយាបន្នរបស់ ACCESS 2 នៅកម្ពុជា។ ការរៀនសូត្រសំខាន់ៗ និងលទ្ធផលវិជ្ជមាន៖ សារៈសំខាន់នៃសេវាដែលផ្តល់មូលនិធិដោយរដ្ឋាភិបាល ដូចនៅក្នុងប្រទេសភាគច្រើននៃពិភពលោក មណ្ឌលសុវត្ថិភាពរបស់ស្ត្រីនៅប្រទេសអូស្ត្រាលីដំបូងឡើយត្រូវបានបង្កើតឡើងដោយអ្នកស្ម័គ្រចិត្តស្ត្រីនិយមដែលមានការប្តេជ្ញាចិត្តខ្ពស់។ ពួកគេបានស្វែងរកការគាំទ្រមតិ ដើម្បីស្នើរសុំមូលនិធិពីរដ្ឋាភិបាលសម្រាប់សេវាចាំបាច់ទាំងនេះអស់រយៈពេលជាច្រើនឆ្នាំ។ មូលនិធិរបស់រដ្ឋាភិបាលនៅរដ្ឋ...