គោលការណ៍របស់កម្មវិធី ACCESS 2 ដែលជួយដល់ការអនុវត្តកម្មវិធី មានដូចខាងក្រោម៖
នៅក្នុងសង្វាក់លទ្ធផលកម្មវិធី ACCESS 2 គឺការកំណត់គុណភាពនៃសេវា មានដូចខាងក្រោម៖
កម្មវិធីនឹងផ្តល់អាទិភាពដល់វិធីធ្វើការនានាដូចខាងក្រោម ដើម្បីគាំទ្រដល់ការសម្រេចលទ្ធផលកម្មវិធីប្រកបដោយប្រសិទ្ធភាព៖
- ការកសាងការចូលរួមតាមវិស័យ និងភាពជាដៃគូ៖ សកម្មភាពនានានឹងត្រូវបានរៀបចំឡើងដើម្បីជំរុញ និងគាំទ្រដល់ការផ្សាភ្ជាប់ និងការសហការគ្នាក្នុងកម្រិតវិស័យ ដើម្បីពង្រឹងការសិក្សាពីគ្នាទៅវិញទៅមករវាងអង្គភាពនៅក្នុងផ្នែកជំនាញ និងរួមចំណែកដល់លទ្ធផល រួមនៃដៃគូក្នុងវិស័យ។
- លើកកម្ពស់សំឡេងរបស់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព រួមទាំងជនជាតិដើមភាគតិច៖ ឱកាសនានា ដើម្បីជំរុញឱ្យមានការចូលរួមពីជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ រួមទាំងជនជាតិដើមភាគតិច ក្នុងការរៀបចំការអនុវត្តន៍ និងការពិនិត្យតាមដានសកម្មភាព នឹងត្រូវបានចាត់ជាការងារអាទិភាព។ តម្រូវការ និងចំណូលចិត្តដែលបានបង្ហាញរបស់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព ព្រមទាំងលទ្ធផលកម្មវិធី ACCESS 2 សម្រាប់អ្នកទទួលផលទាំងនេះ នឹងក្លាយជាចំណុចស្នូលនៃការផ្តោតរបស់កម្មវិធី និងត្រួតពិនិត្យ និងវាយតម្លៃ។
- ភាពបត់បែន និងការកែតម្រូវ៖ កម្មវិធីនឹងរក្សាភាពបត់បែន ចំពោះបរិបទប្រតិបត្តិការដែលមានភាពស្មុគស្មាញ និងថាមវន្ត ព្រមទាំងតម្រូវការដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាពក្នុងការសម្រេចបាននូវការផ្លាស់ប្តូរជាវិជ្ជមាន។